ក្រោយពីពិធីសម្ពោធស្តូបរំលឹកវិញ្ញាណក្ខន្ធអ្នកកាសែតដែលត្រូវបានសម្លាប់ ក្នុងចន្លោះឆ្នាំ១៩៧០ ដល់ ១៩៧៥នោះ អ្នកកាសែតបានសួរលោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល អំពីការអនុវត្តន៍បណ្តាំរបស់សម្តេចឪ អំពីការរួបរួមគ្នានៃអ្នកនយោបាយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា ការរួបរួមនឹងអាចប្រព្រឹត្តិទៅបាន ប្រសិនបើគណបក្សនយោបាយនីមួយៗ ចេះគោរពគ្នា។ មានប្រសាសន៍ស្រដៀងគ្នា លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សយល់ថា អ្នកនយោបាយខ្មែរពិបាករកឱកាសអង្គុយជជែកគ្នា ដែលនេះគឺជាឧបសគ្គនៃការរួបរួម។
ថ្ងៃ ព្រហស្បតិ៍ 07 កុម្ភៈ 2013
ដោយ លាង ដឺលុច
RFI

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា ការរួបរួមត្រូវឈរលើគោលការណ៍គោរពគ្នា (RFI/Leang Delux)
ប្រសិនបើអ្នកនយោបាយចង់និយាយអំពីការរួបរួម តាមបណ្តាំរបស់សម្តេចឪ នរោត្តម សីហនុ នោះ សម្រាប់លោក ខៀវ កាញារីទ្ធ ដែលជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ការរួបរួមនោះគ្មានអ្វីពិបាកធ្វើនោះឡើយ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃពុធ បន្ទាប់ពីលោកចូលរួមក្នុងពិធីសម្ពោធស្តូបរំលឹកវិញ្ញាណក្ខន្ធអ្នកកាសែតរួចមក រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា ការរួបរួមត្រូវឈរលើគោលការណ៍គោរពគ្នា។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ កំពុងលើកឡើងអំពីការជេរប្រមាថរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំង មកលើរដ្ឋាភិបាល។
លោក ខៀវ កាញារីទ្ធ បានលើកឧទាហរណ៍មួយចំនួនដែលថាគណបក្សប្រឆាំងធ្លាប់រិះគន់គណបក្សកាន់អំណាច ថាក្បត់ជាតិជាដើម។ បើតាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន តើគណបក្សប្រឆាំងត្រូវមកចាប់ដៃ ជជែកជាមួយគណបក្សកាន់យ៉ាងដូចម្តេច បើគណបក្សប្រឆាំងប្រមាថគណបក្សកាន់អំណាចយ៉ាងនេះ?
ថ្លែងពន្យល់ស្រដៀងគ្នាអំពីបណ្តាំនៃការរួបរួមរបស់សម្តេចឪ នរោត្តម សីហនុ ដែលលោក កឹម សុខា អះអាងថាជាការកសាងឯកភាពជាតិនោះ ប្រធានគណបក្សសិទ្ធិមនុស្សរូបនេះ ថ្លែងថាលោកគាំទ្រអោយអ្នកនយោបាយអង្គុយជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ។ សម្រាប់លោក កឹម សុខា ការរួបរួមមិនមែនមានន័យថាត្រូវមានគណបក្សតែមួយនោះឡើយ ប៉ុន្តែមានន័យថា អ្នកនយោបាយគ្រប់និន្នាការអាចអង្គុយនិយាយគ្នា ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិបាន។ ហើយថា លោកគាំទ្រគំនិតផ្តួចផ្តើមបែបនេះ។ លោក កឹម សុខា បន្តថា ការដែលអ្នកនយោបាយគ្មានឱកាសអង្គុយនិយាយគ្នានេះហើយ ដែលធ្វើអោយអ្នកនយោបាយពិបាករួបរួមគ្នានោះ។
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេដឹងថា ធ្លាប់បានប្រើប្រាស់ពាក្យសំដីរិះគន់ ប្រមាថគ្នាខ្លាំងៗ ក្នុងពេលកន្លងមក ពិសេសនៅពេលមានការបោះឆ្នោតម្តងៗ។ កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីបានប្រកាសគាំទ្រអោយមានច្បាប់ ស្តីពីក្រមសីលធម៌អ្នកនយោបាយទៀតផង៕
—————————————–




អើយ! អាខាអើយ ហែងវាពូកែបោកប្រាស់អាណាទៅជឿហែងហា?? អត់ចេះខ្មាស់ខ្មោចទេហែងនេះ នៅនិយាយហំទៀតអាញ់ចង់ពុលហា៕
ធ្វើម្ដេចនិងរួបរួមបាន ល្បងរិទ្ធអើយ មួយប្រកាន់របបគុម្មុយនិស្ដផ្ដាច់ការបំរើយួនឈ្លានពាន មួយប្រកាន់លទ្ធិប្រជាធប្បតេយសេរិពហុបក្សស្នេហាជាតិពិតប្រាកដ ធ្វើមេចចូលគ្នាចុះវាដូចទឹក
និងប្រេងអញ្ចឹង ពាក្យថារួបរួមចំពោះលោក វាទាល់តែឲ្យគេមកចុះចូលជាមួយខ្លួន មកចូលរួមបំ
ផ្លាញជាតិជាមួយខ្លួន,មកពុករលួយជាមួយខ្លួន,មកចូលរួមចាប់ចងនិងដាក់គុកពលរដ្ឋស្លូតត្រង់
ជាមួយខ្លួន,មកចូលរួមឃុបឃិតឲ្យយួនចូលស្រុកជាមួយខ្លួន,មកចូលរួមកាត់ទឹកដីកាត់កោះ
និងដែនសមុទ្រឲ្យយួនជាមួយខ្លួន។ល។សួរថាតើអ្នកស្នេហាជាតិណាអាចចូលរួមធ្វើទៅបាន?
សូមរំលឹកថា ការលាពពណ៏គ្នារវាងខ្មែរនិងខ្មែរវាបានខ្លាយជាវប្បធម៏មួយក្នុងសង្គមខ្មែរទៅហើយ តាំងពីទសវត្សទី៧០មកម្លេះ គឺយួនជាអ្នកបង្កើតដើម្បីបំបែកខ្មែរងាយស្រួលត្រួតត្រា ដូចកាលសម័យប៉ុលពត មានអ្នក១៧មេសានិងអ្នកមូលដ្ថានដែលជាសត្រូវស្លាប់រស់និងគ្នា សព្វថ្ងៃ
មានបក្សប្រជាជន អ្នកដែលមិនគាំទ្របក្សគេ គេចាត់ទុកជាខ្មាំងសត្រូវ រហូតក្នុងគ្រួសារខ្លះទាស់ទែង
កាប់ចាក់គ្នាដោយសារតែនិន្នាការនយោបាយខុសគ្នា។ គិតទៅការលាពពណ៏ខ្មែរដើម្បីបំបែកខ្មែររបស់យួននេះ ពិតជាមានប្រសិទ្ធភាពណាស់ហ្ន!
បើខ្មែរអាចរួបរួមគ្នាបានុមែននោះ តែខ្ញុំដូចជាយល់សព្វទេ យួននៅស្រុកខ្មែរទាំងប៉ុន្មាននិងត្រឡប់ទៅស្រុកវាវិញខ្លួនឯង មិនពិបាកដេញវាផង។
ខ្ញុំជឿជាក់១០០%ថាដ៍រាបណាបក្សប្រជាជនដែលដឹកនាំដោយហ៊ុនសែននៅតែបំរើផលប្រយោជន៍
យួនមិនព្រមដកខ្លួនចេញ គឺខ្មែរមិនអាចរួបរួមគ្នាបានជាដាច់ខាត ហើយកុំខឹងគេ ដែលគេប្រើពាក្យថាពួកក្បត់ជាតិ ព្រោះតែមិនបំរើផលប្រយោជន៍ជាតិ តែបំរើបរទេស
គឺពិតណាស់ជាអ្នកក្បត់ជាតិ វាសាកសមនិងគេហៅអញ្ចឹងណាស់ គ្មានពាក្យអ្វីក្រៅពីហ្នឹងទេ
He is a former student in KHMER REPUBLIC. The revenge and khmer kills khmer are will Appear soon. His life not Long and Over 100 yrs..
-Teik Leung Trei sy Sro mauch, teik Horch sro mauch sy Trei vign.
[No choice]
ស្តេចពាលនិងស្តេចបាតផ្សាសោយរាជ្យវិនាសន្តិ្
ឥឡូវដល់រាជស្តេចកូនង៉ានិងស្តេចបាតផ្សាសោយរាជ្យហើយនិងរលាយប្រទេស
ពួកពពុះទឹកផ្ទះថ្មសរសរឬស្សី
អើបើខ្លួនខុសមិនអោយគេថាអី ហាស តារិទ្ធ ? ពុករលួយ១ឆ្នាំរាប់រយលាន យួននៅខុសច្បាប់ពេញស្រុក
និង លើកទូលកោះលើកទូលដី អោយទៅគេទៀត បើយ៉ាប់ម្លឹះៗ នណារគេគាំទ្រ ក្លែងលោកតាឯងរៀនបាន
ជ្រៅជ្រះហ្នឹងគេដែរ តើមានមេដឹកនាំប្រទេសណាខ្លះ ដែលជំទាលដាក់មេក្រូរក្តែង បន្ទោសអ្នកនយោបាយ
ជំនាន់មុន រួចកាត់ដីកាត់កោះអោយទៅយួនដូចខ្មែរនោះ ?
All politicians must put our nation on the top, and they must have loyalty with each other and then they can talk, this is the way to solve our national problems, I think.
All the parties, they should have negotiation to find the solution to run
the country better than hold the grude against with each other and broke
the part lost the sake for the coutry.
ខ្ញុំវិភាគមើលទៅ ខ្ញុំយល់ថា អ្នកកាន់អំណាចនិយមកុម្មុយនិស្តសព្វថ្ងៃ ដូចជាចង់បង្ហើបប្រាប់ថា
ចង់បានការរួបរួមគ្នាដែរ តែចង់សុំឲមេដឹកនាំគណ:បក្សប្រឆាំងគួរតែអនុគ្រោះលុបចោលពាក្យ
ដែលពួកគេបានជ្រុលខ្លួនជាជន ក្បត់ជាតិ រួចទៅហើយនោះទេដឹង ? ។ សូមលោក The Man
With No Name មេត្តាជួយដាក់ក្បាលបាន៣ក្រញ៉រ ទះ៥ដៃ ទាត់២ជើង ទៅមនុស្សមាន
រហ័សនាម ចៀត ឲគាត់ភ្លឺស្វាង ពីភាពប្រមឹកខ្លះៗ ផងណ៎ា !។ សូមអរគុណ ។
ជាធម្មតាទេដែលអ្នកនយោបាយខ្វែងគំនិតគ្នានោះនៅលើពិភពលោក។ តែវាចំឡែកតែអ្នកនយោ បាយនៅស្រុកខ្មែរមួយចំនួនដែលចាត់ទុកនយោបាយជាទីប្រយុទ្ធស្លាប់រស់សួរពូជន៍នោះ។ ជាការ ពិតណាស់ជំលោះតែកាលណាវាដល់កំរិតហើយគឺមិនអាចដោះស្រាយចេញរវាងការចរចារមានតែ ភាគីបក្សដិបក្សតែពីនាក់ទៀតហើយ។ ដំណោះស្រាយគឺត្រូវតែពឺងភាគីទីបីដែលឈរលើភាព អព្យាក្រឹត្យមិនលំអៀងទើបស្រាយចំណងចេញបាន។ ដូចឃើញស្រាប់ហើយភាគីជំលោះខ្មែរទាំង ពីខិតខំចំណាយពេលចរចារជាច្រើនលើកហើយតែនៅតែមិនបានសម្រេច ដែលភាគីនិមួយៗសុទ្ធ តែអះអាងអញខ្លាំងជាង។ ដូច្នេះការពឺងភាគីទីបីដូចជាអាមេរិកនិងបារាំងគឺអាចចាត់ទុកថាមាន អព្យាក្រិត្យច្រើនសម្រាប់ទំលាយនូវទំនប់ឬមហាកំផែងនយោបាយរបស់ហ៊ុនសែន និងសមរង្សីបាន។ ហេតុដូចបានជម្រាបជួនខាងលើនេះសូមភាគីទំនាស់ទាំងពីរស់រ៉ាន់ឡើងជាវាងទុកសភាពការណ៍ ឲ្យមានការទុំជោរជាងនេះ។
ពាក្សក្បត់ជាតិនេះគឺវាសមណាស់សំរាប់ដាក់ឈ្មោះអោយបក្សប្រជាជនហ៊ុន សែន
បើតាម អាក្មេងវត្ត និយាយមែន ម៉្លេះសមអាក្មេងវត្ត ឳម៉ែ អាក្មេងវត្ត ជីដូនជីតាអាក្មេងវត្ត បងប្អូន សាច់ញាតិអាក្មេងវត្ត ប្រពន្ធដើម ប្រពន្ធចុង និងស្រីអាក្មេងវត្ត គ្មានដីឈរ នៅស្រុកខ្មែរទេមើលទៅ! ចង់ទៅកុហកបោកប្រាស់គេផង អាណាគេជឿ អាំ៏..អ៊ើយ អា៏…