បក្ស​ប្រឆាំង​ទាមទារ ឲ្យ​ក្រុម​ហ៊ុន​ផ្ដល់​ប្រាក់ ដល់​ពលករ​បំរើ​តាម​ផ្ទះ ដែល​មាន​វិបល្លាស​ស្មារតី

ក្រុម​អ្នក​តំណាង​រាស្ត្រ​ពីគណបក្ស​សមរង្សី​យ៉ាង​ហោច​ណាស់​៨​រូប បាន​ចុះ​ហត្ថលេខា​រួមគ្នា​នៅ​លើ​លិខិត្ត​មួយ​ច្បាប់ កាល​ពី​សប្ដាហ៏​មុន​ផ្ញើ​ទៅ​កាន់​ក្រសួង​ការងារ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន Human Power ដែល នាំ ពលករ ទៅ បំរើតាម ផ្ទះ នៅ ម៉ា ឡេស៊ី ទទួល ខុស ត្រូវ ខណៈ មាន ពល ការិនី ដែល បាន​​បញ្ជូន មក​វិញ រង​បញ្ហា​វិបល្លាស ស្មារតី​នោះ ។

ក.និតី
Monday 11 February 2013
The Free Press Magazine

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្ត គណបក្ស សម រង្ស៊ី

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្ត គណបក្ស សម រង្ស៊ី

កាល​ពី​ថ្ងៃ​ទី ២៦ មករា ឆ្នាំ២០១៣ មន្ត្រីអង្គការ លីកាដូ បាន​ប្រទះ​ឃើញ​ពលការិនី​ឈ្មោះ ម៉ៅ ឡេតទី អាយុ​ ២៧ ឆ្នាំ ​ដែលបាន​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ដោយ​​ក្រុមហ៊ុន Human Power ​ឯព្រលាន​យន្តហោះ​អន្តរជាតិ ភ្នំពេញ ដោយ​វង្វេង​ស្មារតី ។ ភ្លាមៗ​គេ​បាន​បញ្ជូន​នាង​ទៅ​កាន់​អង្គការ HARGA ដើម្បី​ទទួល​ការ​ព្យាបាល ។

លោក​ស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ” នាង​មាន​ជម្ងឺផ្លូវ​ចិត្ត ឥឡូវ​នេះ​នាង​មិន​អាច​ធ្វើ​ការ តទៅទៀត ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​នាង​បាន​ទេ ដូច្នេះ​ហើយ​ក្រុមហ៊ុន​ ត្រូវ​តែ​បង់​សង​ជម្ងឺ​ចិត្ត​ឲ្យនាង.. ” ៕

What Next?

Recent Articles

9 Responses to "បក្ស​ប្រឆាំង​ទាមទារ ឲ្យ​ក្រុម​ហ៊ុន​ផ្ដល់​ប្រាក់ ដល់​ពលករ​បំរើ​តាម​ផ្ទះ ដែល​មាន​វិបល្លាស​ស្មារតី"

  1. *** says:

    គាំទ្រ 100% !!!

  2. តេជះ says:

    ពិតជាល្អ!!!!!

  3. តើការទាមទាររបស់គណះបក្សប្រឆាំងអាចមានលទ្ធផលល្អទេ ។ បើរាល់ការលើកសំណូមពរឡើងម្តងៗៗ ត្រូវពួកទមិឡតិរច្ឆានវាច្រានចោលទាំងអស់ហើយនោះ ។

  4. Khmer Family says:

    គាំទ្រដែរ!!!

  5. 105mm says:

    បិទក្រុមហ៊ុនលក់មនុស្សចោលទៅ

  6. BaBaBoo says:

    Human power service must responsible for the safety of those workers that its business failure, otherwise, government had to do something for its cooperate conjunct as crime against human in Cambodia.

  7. Srey Khmer says:

    Government must responsibility to protect the workers form any Agencies who is treat unfaily for their own benefits, especially the company which bring people to work in Malaysia.
    Government must have the rule before allawed those Agency to bring Cambodian
    workers to work in those country. If they broke the rule, Government must have power
    to arrest them, or make them pay for our poor worker by law.
    So Government, you must do not forget your job is helping people.

  8. kumrou says:

    ដឹងច្បាស់ណាស់ថា មិនអាចទៅរួចទេ។