មេឈ្មួញម្នាក់ ត្រូវបានលោកចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ចេញដីការ តាមចាប់ខ្លួនអ្នកស្រី ឈិន សុគន្ធារី ហៅ យាយក្រពើ ដែលបានរំលោភ ទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋ ឆ្លើយតបនិងពាក្យ បណ្តឹងរបស់ សាលារាជធានីភ្នំពេញ ។
ដោយ៖ តុលា
Monday 11 February 2013
The Free Press Magazine
ក្នុងសារដីកា របស់សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ លោកចៅក្រមជំនុំជម្រះ លី លីបម៉េង បានចេញដីកា ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន នៅក្នុងពន្ធនាគារ(ម២)ជាប់ចោទពីបទ ធ្វើឱ្យប៉ះពាល់ដល់កម្មសិទ្ធិសាធារណៈតាម មាត្រា៣៥៣នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលជនជាប់ចោទបានរំលោភដី សាធារណៈរបស់រដ្ឋ ស្ថិតនៅ ខណ្ឌសែនសុខ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ដែលសាលា រាជធានីភ្នំពេញ បានប្តឹង។
ប្រភពពីមន្ដ្រីជាន់ខ្ពស់សាលារាជធានី ភ្នំពេញ បានឱ្យដឹងផងដែរថា ពាក់ព័ន្ធទៅ នឹងដីការបង្គាប់នេះ សាលារាជធានីភ្នំពេញ នឹងផ្ដល់រង្វាន់ជាទីគាប់ចិត្ដផងដែរសម្រាប់អ្នកដែលផ្ដល់ព័ត៌មាន និងសមត្ថកិច្ចអនុ វត្ដន៍ច្បាប់ ដែលឈានដល់ការចាប់ខ្លួន ជនជាប់ចោទខាងលើនេះ៕
ខាងក្រោមនេះ គឺជាដីការបស់សាលាដំបូងរាជធានីភ្នំពេញ។
