ភ្នំពេញៈ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា បានបញ្ជាឲ្យមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្របសម្រួលគ្នានិងបញ្ចប់ជម្លោះរវាងស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងមន្ត្រីកងរាជអាវុធហត្ថបីរូបពាក់ព័ន្ធនឹងអំពើហិង្សាវាយដំដែលប្រព្រឹត្តដោយលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ កាលពីសប្ដាហ៍មុន។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃម្សិលមិញ។
Monday, 11 February 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
លោកវរសេនីយ៍ឯក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោកនាយឧត្ដមសេនីយ៍ផ្កាយបួន សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឲ្យលោក ឧត្ដមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសម្របសម្រួលគ្នានិងបញ្ចប់ជម្លោះរវាងស្នងការរាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងមន្ត្រីកងរាជអាវុធហត្ថបីរូបពាក់ព័ន្ធនឹងការវាយដំអំពីសំណាក់លោក ជួន សុវណ្ណ នៅឯព្រះបរមមេរុកាលពីថ្ងៃទី៣កុម្ភៈ២០១៣។
លោក ខេង ទីតូ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃម្សិលមិញថា៖«ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យបញ្ចប់ករណីជម្លោះរវាងនគរបាល និងកងរាជអាវុធហត្ថដែលជាកងកម្លាំងមានសមត្ថកិច្ច និងសហការជាមួយគ្នា។ ករណីនេះត្រូវចាត់ទុកថា គឺជាបទពិសោធថ្មីមួយសម្រាប់កងកម្លាំងកងរាជអាវុធហត្ថនិងនគរបាលនៅថ្ងៃអនាគត»។ លោកបានបន្ថែមថា៖«ឯកឧត្ដមមេបញ្ជាការ សៅ សុខា បានបញ្ជាឲ្យធ្វើការសម្របសម្រួលគ្នានិងបញ្ចប់ករណីនេះ»។
ទោះយ៉ាងណា លោកបានបដិសេធមិននិយាយលម្អិតពីដំណោះស្រាយពីជម្លោះខាងលើនេះឡើយ។
លោកឧត្ដមសេនីយ៍ទោ យ៉ា គីមអ៊ី មិនអាចទាក់ទងសុំការអធិប្បាយបានទេពីថ្ងៃម្សិលមិញ។
លោកឧត្ដមសេនីយ៍ត្រី ហុង វិណាល់ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលបន្ទុកផ្នែកសន្ដិសុខបានបដិសេធមិនធ្វើអធិប្បាយទេ នៅពេលកាសែតភ្នំពេញ ប៉ុស្តិ៍សាកសួរពីថ្ងៃម្សិលមិញ។ លោកបានមានប្រសាសន៍ថា៖«ឥឡូវនេះខ្ញុំកំពុងស្ថិតនៅក្នុងអង្គប្រជុំ។ ខ្ញុំមិនអាចឆ្លើយនឹងសំណួរលោកបានទេ។ សូមសួរព័ត៌មាននេះទៅលោកឧត្ដមសេនីយ៍ យ៉ា គីមអីុ»។
លោកអនុសេនីយ៍ឯក វង្ស ប៊ុណ្ណា អាយុ៥៣ឆ្នាំជាជំនួយការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាតំណាងឲ្យមន្ត្រីកងរាជអាវុធហត្ថបីរូបដែលបានអះអាងថា ពួកគេត្រូវបានលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ វាយដំនោះបានមានប្រសាសន៍ពីថ្ងៃម្សិលមិញថា លោកនិងមន្ត្រីពីរនាក់ទៀតបានដាក់ពាក្យបណ្ដឹងប្ដឹងលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ទៅកាន់មេបញ្ជាការរបស់ខ្លួនរួចហើយគឺលោកឧត្ដមសេនីយ៍ត្រី យ៉ា គីម អ៊ី។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ លោកមិនទាន់ដឹងថា ពាក្យបណ្ដឹងរបស់លោកត្រូវបានដោះស្រាយឬមិនទាន់ដោះស្រាយនៅឡើយទេ។ លោកបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ពីថ្ងៃម្សិលមិញថា៖«ខ្ញុំបានដាក់ពាក្យបណ្ដឹងប្ដឹងលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ទៅកាន់មេបញ្ជាការកងរាជអាវុធហត្ថរបស់ខ្ញុំរួចហើយ។ តែរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ដឹងពីរឿងនេះនៅឡើយទេ។ ឥឡូវនេះខ្ញុំកំពុងរង់ចាំមើលដំណោះស្រាយករណីនេះ»។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានមានប្រសាសន៍ពីថ្ងៃម្សិលមិញថា ករណីនេះឥឡូវត្រូវបានបញ្ចប់ហើយ។ លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃម្សិលមិញថា៖«ឥឡូវករណីនេះត្រូវបានដោះស្រាយរួចហើយ ហើយក៏បានបញ្ចប់វាហើយដែរ ព្រោះគ្មានរឿងអ្វីពិតប្រាកដកើតឡើងដូចគេបាននិយាយនោះទេ»។
ទោះយ៉ាងណាពាក់ព័ន្ធនឹងជម្លោះខាងលើនេះ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបដិសេធទាំងស្រុងនូវការចោទប្រកាន់ខាងលើនេះ ហើយថ្លែងថា ការនិយាយមួលបង្កាច់ខាងលើនេះបានប៉ះពាល់ដល់កិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់លោក។ លោកបានបញ្ជាក់ថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់នៃស្នងការនគរបាលជាតិព្រមទាំងជាមេបញ្ជាប្រតិបត្តិការក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងព្រះរាជពិធីបុណ្យបរមសពសម្ដេចឪ ខ្ញុំមិនអាចប្រព្រឹត្តអំពើល្ងង់ខ្លៅបែបនេះទេ។ នេះជាការទទួលខុសត្រូវរបស់ខ្ញុំជាមេបញ្ជាការប្រតិបត្តិការនៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចឪ»។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ នៅប្រហែលជាម៉ោង៨និង៣០នាទី លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទវាយលោក វង់ ប៊ុណ្ណា មន្រ្តីរាជអាវុធហត្ថ និងមន្រ្តីរាជអាវុធហត្ថពីរនាក់ទៀតដែលគេមិនចាំឈ្មោះ ដែលបម្រើការនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានី ដែលចុះប្រចាំការយាមវាលព្រះមេរុ ក្នុងព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចឪ៕PN

ស្រុកមានច្បាប់ តុលាការឯករាជ្យ ដែលនាយករដ្ឋមន្ត្រីខ្មែរធ្លាប់តែក្អេងក្អាងអួតក្ដែងៗនោះ ចុះហេតុ អ្វីបានជាពេលនេះ ពួកមេបញ្ជាការតូចតាចក្រោមឳវ៉ាតហ៊ុន សែនសោះ បែជាហ៊ានមកបញ្ជាឲ្យ កូនចៅបិទបញ្ហា ម៉េចមិនរកផ្លូវច្បាប់ទៅ??? ហើយជួនសុវណ្ណបដិសេធដាច់ខាត ថាគេមិនបានប្រ ព្រិត្តទង្វើរផ្ដេសផ្ដាស់ដូច្នេះទេ ហើយគេចោទយើងទៀតថា ធ្វើឲ្យខូចកិតិតយសគេទៀតផង ។
Come on!!!!!! where is a truth
បើវាដូច្នោះមែន លោកជួន សុវណ្ណ ត្រូវចាប់ពួកអាបីនាក់ណឹងញាត់គុកតូវ កុមម៉ោយ វាខូចកិត្តិយស់លោក។
មុខអារន្ទះបាញ់ សៅ សុខា យួនទាំងអាចម៍ហ្មង ចប់ហើយខ្មែរយើង។
ខ្ញុំជាចោ ខ្ញុំមិនអាចឆ្លើយថាចោទេ,,,,ហាសហាសហា!! ចុះបើរឿងហ្នឹង វាមិនពិត ហើយនាំអោយប៉ះពាល់កិត្តិយសខ្ញុំ ហេតុអ្វីខ្ញុំមិនប្តឹងបកវិញ? មើទៅខ្ញុំ ភ គេលែងជឿហើយ!!!
ពួកអាពាល អាចោលម្សៀត ហ៊ុន សែន អ៊ូតថាប្រទេសមានច្បាប់និយាយដូចរន្ទះបាញ់អញ្វឹង ពួកអា
ស្លាប់ដោយរន្ទះបាញ់
លោក ជួន សុវណ្ណ លោកភ្លេចពាក្យសំដីគ្មានការទទួលខុសត្រូវរបស់ខ្លួនហើយរឺ ?
ថោកទាបណាស់ !!!!!!!!!!
អ្នកឯងមិនមែនធ្វើឲ្យអាមាសត្រឹមតែតេជោ ដែលបញ្ជាក់ថានៅក្បែរខ្លួនលោកសុទ្ធតែមនុស្សបែបនេះទេ តែធ្វើឲ្យអាម៉ាស់ដល់ប្រទេសជាតិទៀតផង ព្រោះគេយល់ថាអ្នកដឹកនាំខ្មែរមិនចេះច្បាប់
កោងកាង អាងអំណាច មិនចេះទទួលខុសត្រូវនូវអំពើរបស់ខ្លួន ……………………………………..