សហជីពដាក់លិខិត្តទៅបេឡាជាតិរបបសន្តិសុខឲ្យជួយកម្មករ៤នាក់

សិលាពល
Tuesday 12 February 2013
The Free Press Magazine

លោក ជា មុនី ប្រធាន សហជីពកម្មករសេរី នៃព្រះរាជាណាចក្រកម្ពុជា

លោក ជា មុនី ប្រធាន សហជីពកម្មករសេរី នៃព្រះរាជាណាចក្រកម្ពុជា

សហជីព​កម្មករ​សេរី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា ខ្លួន​បាន​ដាក់​លិខិត្ត​រួច​ហើយ ទៅ​បេឡា​ជាតិ​របប​សន្តិសុខ (ប.ស.ស) ដើម្បី​ឲ្យ​ជួយ​បង់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត ដល់​កម្មករ​៤នាក់​ដែល​រង របួស​កាល​ពី​ខែ កក្កដា ឆ្នាំ​ទៅ ក្នុង​ពេល​ធ្វើ​ការ នៅ​រោង​ចក្រ​កាត់ដេរ B&N ក្នុង​ខណ្ឌ ប្ញស្សីកែវ ។

លោក ជា មុនី បាន​ថ្លែង​ថា ” ពួក​គេ​បាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន ហើយ​កម្មករ​ខ្លះ​បាន​ខ្ចី​លុយ​អ្នក​ដ៏​ទៃ ដើម្បី​ព្យាបាល​របួស ហើយ​រហូត​មក​ដល់​ពេល​នេះ​ខាង​បេឡាជាតិ​របប​សន្តិ​សុខ មិន​ទាន់​បាន​ចំណាយ​ប្រាក់​សង​ពួក​គេវិញ​ទេ..”។ លោក​ បញ្ជាក់​ថា ទាំង​នេះ​វា​ជា​កាតព្វកិច្ច​របស់ ប.ស.ស ដែល​ត្រូវ​ចំណាយ​លើ​ការព្យាបាល​នោះ ពី​ព្រោះ​ក្រុម​ហ៊ុន​បាន​បង់​វិភាគទាន​ទៅ ប.ស.ស សម្រាប់​កម្មករ ​អំឡុង​ពេល​ពួល​គេ​ គ្រោះ​ថ្នាក់​ក្នុង ពេល​បំពេញ​ភារកិច្ច ។

យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​សំខាន់​មួយ​រូប​ នៃ​បេឡា​ជាតិ​របប​សន្តិសុខ បាន​និយាយ​ថា គេ​រង់​ចាំ​ឯក​សារ​ចំណាយ ពី​មន្ទីរ​ពេទ្យ ដើម្បី​ទូទាត់​ថ្លៃ​ចំណាយ​ទាំង​នោះ​ ៕

What Next?

Recent Articles