ប្រជាសហគមន៍ព្រៃឡង់​ ខេត្តកំពង់ធំ​ ស្នើសុំក្រុមហ៊ុន ស៊ី អរ​ ស៊ី ខេ បញ្ឈប់ការឈូសឆាយ​ប៉ះ​ពាល់ដីកម្មសិទ្ធិ

ភ្នំពេញ: ​ប្រជា​សហគមន៍​ព្រៃ​ឡង់ ខេត្តកំពង់ធំ ប្រមាណ​ជា ៣០០ នាក់​នឹង​គ្រោង​ជួប​ជាមួយ​អាជា្ញធរ​ស្រុក​ស​ណា្ត​ន់ ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៣​។

ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: CEN

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប​ណា្ត​ញ​សហគមន៍​ព្រៃ​ឡង់ ខេត្តកំពង់ធំ នៅ​ថ្ងៃទី​១១ ​ខែកុម្ភៈ ឆ្នាំ​២០១៣ បាន​លើកឡើងថា ប​ណា្ត​ញ​សហគមន៍​ព្រៃ​ឡង់ ខេត្តកំពង់ធំ មាន​គោលបំណង​ជួប​ជាមួយ​អាជា្ញធរ​ស្រុក​ស​ណា្ត​ន់ គឺ​ជំ​រុញឲ្យ​អាជា្ញធរ​ស្រុក​ស​ណា្ត​ន់ បញ្ឈប់​សកម្មភាព​ឈូសឆាយ​របស់​ក្រុមហ៊ុន ស៊ី អរ ស៊ី ខេ ដែល​កំពុង​ឈូសឆាយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កម្មសិទ្ធិ​របស់​យើងខ្ញុំ ក្នុងនោះ​មាន ដីស្រែ ចម្ការ ដើម​ច្បោះ​ជ័រទឹក ជាពិសេស​ដី​បម្រុង​ទុក​របស់​យើងខ្ញុំ​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១១​ ខែកុម្ភៈ តំណាង​សហគមន៍​យើងខ្ញុំ បានដាក់​លិខិត​ជូន​សាលាស្រុក​សណ្តាន់ ដើម្បី​សុំ​ជួប​ជាមួយ​លោក​អភិបាលស្រុក​ស​ណា្ត​ន់ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ ២០១៣​។ ជា​លទ្ធផល​ត្រូវបាន​លោក ស៊ឹម វ​ណា្ណ អភិបាលស្រុក​ស​ណា្ត​ន់ ទទួល​លិខិត និង​បាន​ចា​រលើ​លិខិត​របស់​ប្រជា​សហគមន៍ ហើយ​ក្នុងនោះដែរ សាលាស្រុក​បានចេញ​លិខិត​តប​វិញ ដែល​នៅក្នុង​ខ្លឹមសារ​លិខិត​មានការ​សន្យា និង​លក្ខខណ្ឌ ដូចខាងក្រោម ៖
១-​សាលាស្រុក​សំណូមពរ​ឲ្យ​តំណាង​សហគមន៍​ចំនួន ៧ នាក់ ដើម្បី​ចូលជួប​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៣ ប៉ុន្តែ​ត្រូវបាន​ប្រជា​សហគមន៍​មិន​យល់ព្រម ហើយ​ពួកគាត់ នឹង​គ្រោង​ប្រមូល​មនុស្ស​យ៉ាងច្រើន​ដូច​ក្នុង​ផែន​គ្រោងទុក​ខាងលើ​។
២-​សំណូមពរ​ឲ្យសហគមន៍​ស្រង់​ឈ្មោះអ្នក​រង​ផលប៉ះពាល់​ពិតប្រាកដ​។​
៣-​សាលាស្រុក​ស​ណា្ត​ន់​សន្យានឹង​ធើ្វ​លិខិត​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ស៊ី អរ ស៊ី ខេ ដើម្បី​ផ្អាក​សកម្មភាព​របស់ខ្លួន រង់ចាំ​ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ទើប​អាច​ធើ្វ​សកម្មភាព​ទៀត​បាន​៕ S

What Next?

Recent Articles