Tuesday, 12 February
2013 ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មុននេះសង្គ្រាមស្នេហាប្រើហ្វេសប៊ុកជាទីលានប្រយុទ្ធរវាងពិធីការិនីរូបស្រស់រាងខ្ពស់ស្រឡះនាងសូ ដានីតា និងគូដណ្តឹងអាណិកជនខ្មែររស់នៅប្រទេសបែលហ្ស៊ិក លោក ឆាយ វិបុលបានផ្ទុះឡើងកក្រើកក្នុងបណ្តាញសង្គមហ្វេសប៊ុកជាមួយការសរសេរឆ្លើយឆ្លងគ្នាមិនចេះដាច់ដោយខាងប្រុសបានចោទថា« ស្រីក្បត់ចិត្តស្រីចិត្តមិនស្មោះ» រីឯខាងស្រីតបវិញថា«ស្រឡាញ់គ្នាមិនផ្តល់តម្លៃឲ្យគ្នាស្រឡាញ់គ្នា មិនទុកចិត្តគ្នា បែកគ្នាល្អជាជាង។ប៉ុន្តែឥរិយាបថដ៏មានៈកំហឹងទល់កំហល់មិនចង់ចាញ់ មិនចង់ឈ្នះនៅពេលនេះ គេបានមើលឃើញថាស្រីស្រស់សូ ដានីតា ហាក់បន្ធូរបន្ថយបន្តិចវិញនៅពេលនេះដោយនាងបានលើកឡើងទាំងពាក្យសម្តីទន់ភ្លន់ថា៖«ខ្ញុំនៅមិនទាន់ដឹងសម្រេចយ៉ាងម៉េចទេ រង់ចាំមើលកាលៈទេសៈបន្តទៀតសិន»។
ដូចពាក្យចាស់លោកពោលថាក្រោយភ្លៀងមេឃស្រឡះ ក្រោយពីដកឃ្លារម្ងាប់អារម្មណ៍រៀងៗខ្លួននោះ ទាំងនាង សូ ដានីតា និងគូដណ្តឹងមិនមានភាគីណាមួយបញ្ចេញនូវអារម្មណ៍ឆេវឆាវបង្កឲ្យកក្រើករឿងរ៉ាវបន្ថែមទៀតនោះទេមិនថានៅក្នុងបណ្តាញហ្វេសប៊ុក ឬនៅតាមបណ្តាញសារព័ត៌មានឡើយ។ ក្រោយកើតរឿងភ្លាមៗនោះ លោក ឆាយ វិបុល ដែលជាភាគីបង្ករឿងឲ្យភ្ញាក់ផ្អើលនោះ ហាក់មានចេតនាមិនចង់ឲ្យរឿងនោះបន្តរីកធំនោះទេ។ លោកសរសេរប្រាប់ក្នុងហ្វេសប៊ុកថា៖«ខ្ញុំមិនចង់ឲ្យរឿងរ៉ាវនេះកាន់តែវែងឆ្ងាយនោះទេ រឿងនេះសូមឲ្យស្ងប់ត្រឹមហ្នឹងចុះ»។ ប៉ុន្តែយ៉ាងណាយើងមិនអាចទាក់ទងសុំការពន្យល់បំភ្លឺបន្ថែមពីអនាគតស្វាមីពិធីការិនីរូបស្រស់សម្រស់មានមន្តស្នេហ៍នាង សូ ដានីតា លោកឆាយ វិបុល ពីប្រទេសបែលហ្ស៊ិក បាននោះទេ។
ចំណែកឯស្រីស្រស់ សូ ដានីតានាងក៏មិនបានបង្ហាញជំហរប្រតិកម្មណាថ្មីបន្ថែមទៅលើគូដណ្តឹងជុំវិញការជេរប្រមាថនាងកាលពីមុននេះដែរហើយនាងក៏បានបញ្ចេញនូវពាក្យសម្តីស្ទាក់ស្ទើរចំពោះការសម្រេចចិត្តដោយនាងមិនទាន់ដឹងថាត្រូវកាត់ផ្តាច់ស្នេហាឆ្លងទ្វីបមួយនេះ ឬយ៉ាងណានោះទេខណៈនាងអះអាងបែបសោកស្តាយចំណងស្នេហ៍នោះថា ស្នេហាមួយនេះមានអាយុកាលជាច្រើនឆ្នាំ និងបានសាងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាមួយគ្នាច្រើនរាប់មិនអស់ហើយបានភ្ជាប់ពាក្យ ថ្វាយបង្គំមេបាចាស់ទុំទាំងសងខាងផ្អើលអស់អ្នកភូមិនៅម្តុំផ្សារប៉េសេចាស់នោះទៀតផង។ជាមួយពាក្យសម្ដីដ៏ពោរពេញដោយហេតុផលនេះ នាងសូ ដានីតាបែរជានិយាយទាំងសំណើចកក្អិកថា៖«ខ្ញុំនៅមិនទាន់ដឹងថា ត្រូវគិតយ៉ាងណាទេចំពោះទំនាក់ទំនងរបស់ខ្ញុំ និងគូដណ្តឹងពោលគឺខ្ញុំទុករង់ចាំមើលកាលៈទេសៈជាអ្នកសម្រេចរឿងនេះចុះ»។សូ ដានីតា បានពន្យល់បន្ថែមថា៖«ស្នេហាពួកយើងមិនមែនទើបបង្កើតឡើងតែក្នុងពេលដ៏ខ្លីមុននេះទេ គឺមានអាយុកាលច្រើនឆ្នាំហើយហើយទម្រាំតែបានឈានដល់ការភ្ជាប់ពាក្យនឹងគ្នានេះពួកយើងក៏ធ្លាប់ឆ្លងកាត់ឧបសគ្គច្រើនដែរនិងបានសិក្សាចិត្តថ្លើមគ្នាក៏បានច្រើនពីគ្នាទៅវិញទៅមកដែរ។ តែបើនិយាយពីអនុស្សាវរីយ៍វិញនោះពួកយើងក៏បានសាងភាពផ្អែមល្ហែមជាមួយគ្នាក៏ច្រើនរាប់មិនអស់តាំងពីនៅក្រៅស្រុករហូតមកក្នុងស្រុក»។
ប៉ុន្តែបើ ទោះជានាងលើកនូវហេតុផលយ៉ាងដូច្នេះក្តីតែនាង សូ ដានីតា មិនអាចបំភ្លេចនូវពាក្យជេរប្រមាថរបស់គូដណ្តឹងនោះដែរដោយនាងប្រាប់ថា៖
«មុននេះខ្ញុំពិតជាទ្រាំនឹងពាក្យជេរប្រមាថពីគាត់ចំពោះខ្ញុំមិនបានមែនហើយខ្ញុំក៏តបទៅវិញទាំងកំហឹងទល់នឹងកំហល់ដោយពាក្យសម្តីយ៉ាងដាច់ខាតទៅវិញដែរដោយខ្ញុំប្រាប់ថា បើស្រឡាញ់គ្នាមិនផ្តល់តម្លៃឲ្យគ្នា ស្រឡាញ់គ្នាមិនទុកចិត្តគ្នា បែកគ្នាល្អជាជាង»។
យ៉ាងណាក៏ដោយកាលដែលដុំភ្លើងដែលផ្ទុកកម្ដៅរាប់រយអង្សា មកដុតកម្ដៅចំណងស្នេហ៍របស់នាងឲ្យក្តៅរោលយ៉ាងនេះក៏ព្រោះតែគូដណ្តឹងមានភាពស្រឡាញ់នាងខ្លាំងពេក។ សូ ដានីតា បានប្រាប់ថា៖«ខ្ញុំដឹងចរិតកំណើតបង វិបុល ច្បាស់ណាស់គាត់មិនមែនជាមនុស្សប្រភេទហ្នឹងទេ។ តែអ្វីដែលគាត់បញ្ចេញចរិតខុសធម្មជាតិដែលបញ្ចេញចំពោះខ្ញុំនេះ មកពីគាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់ហើយក៏កើតជាការប្រចណ្ឌហួសព្រំដែននេះតែម្តងទៅ»។ នាងបានបន្តថា៖«ពេលនេះដ្បិតថាពួកយើងនៅប្រកាន់កំហុសគ្នាទៅវិញទៅមក និងមិនបានឆ្លងឆ្លើយគ្នាតាមទូរស័ព្ទដោយសំឡេងតែពួកយើងប្រើវិធីទំនាក់ទំនងគ្នាតាមរយៈការផ្ញើ SMS សួរសុខទុក្ខគ្នាមិនមានលស់ពេលដែរ»។
ពិធីការិនីកំពុងមានប្រជាប្រិយភាពវ័យ២៨ឆ្នាំ សូ ដានីតា បានបញ្ជាក់ថា៖«ខ្ញុំក៏សង្ឃឹមដែរថា បើគាត់ចង់ជានាជាមួយខ្ញុំវិញលុះណាតែគាត់ជម្រុះនូវគំនិតអាត្មានិយមនោះចេញកុំចេះតែប្រចណ្ឌគ្មានហេតុផលដូចលើកនេះទៀត។ បើគាត់នៅតែប្រកាន់ចរិតចង្អៀតចង្អល់ទៀតនោះខ្ញុំក៏ប្រហែលជាមិនអាចបន្តសម្ព័ន្ធភាពស្នេហ៍នេះបានទៀតដែរ»៕


នំអាកោរមានរស់ជាតិដូចគ្នាទេណា៎ក្មួយវិបុល !
សាច់មាន់ទោះធ្វើម្ហូប១០មុខឈ្មោះខុសគ្នាក៍នៅរស់ជាតិមាន់ដដែល.
នៅបែលហ្ស៊ិកញ៉ាំប៉ាស្ដា ឆ្ងាញ់ជាង ឆាចៀននៅស្រុកខ្មែរ………….
ពាក្យចាស់ “គោលឿនសឹកក ប្រពន្ធល្អស្គមប្ដី” .
Young is Beauty , Old will be Ugly.
Remember words, Prety girl is knife.
How hard you love, double you get hurt.
keep some to entertain your smile.
Just for fun, good luck na !!!