មន្ត្រី​ជំនាញ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ពុក​រលួយ​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​ឈើ

បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​មាន​យ៉ាង​ច្រើន​នៅ​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​អន្លង់ស្វាយ ស្ថិត​ក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ ប្រជា​សហគមន៍ និង​អាជ្ញាធរ​ដែនដី បាន​ចោទ​ប្រកាន់​ថា មន្ត្រី​ជំនាញ​ដែល​ទទួល​បន្ទុក​ការពារ​តំបន់​នេះ ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​បាន​ឃុបឃិត​ជាមួយ​ជន​ល្មើស ទើប​កើត​មាន​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នេះ។

ដោយ មណ្ឌល កែវ
2013-02-12
​វិទ្យុ​អាស៊ីសេរី

លោក អូម ហុន អនុប្រធាន​សហគមន៍​ព្រៃ​ឈើ​ភ្នំ​អន្លង់ស្វាយ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១១ កុម្ភៈ ឆ្នាំ​២០១៣។

លោក អូម ហុន អនុប្រធាន​សហគមន៍​ព្រៃ​ឈើ​ភ្នំ​អន្លង់ស្វាយ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១១ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Mondul Keo

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​អន្លង់ស្វាយ និង​អាជ្ញាធរ​ដែនដី​ឃុំ​ក្បាលទឹក បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃៗ​ឈើ​អារ​រាប់​សិប​គីប (ម៉ែត្រ​ត្រី​គុណ) ត្រូវ​បាន​ជន​ល្មើស​អារ និង​ដឹក​ជញ្ជូន​ចេញ​ពី​តំបន់​នេះ ដោយ​ពុំ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​មួយ​អើពើ​ទប់ស្កាត់​ឡើយ។

ប្រធាន​សហគមន៍ គឺ​លោក ម៉ិល សារិទ្ធ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១១ កុម្ភៈ ថា ជា​រៀងរាល់​ថ្ងៃ សំឡេង​ម៉ាស៊ីន​អារ​ឈើ​រោទ៍​ឥត​ឈប់​នៅ​ក្នុង​តំបន់​ព្រៃ​ដែល​នៅ​សេសសល់​តែ​បន្តិចបន្តួច​នៅ​ភ្នំ​អន្លង់ស្វាយ។ ប្រធាន​សហគមន៍​រូប​នេះ​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​ឈើ​រាប់​សិប​គីប ត្រូវ​បាន​គេ​អារ​ច្រៀក និង​ដឹក​ចេញ​ពី​ក្នុង​ព្រៃ​តាម​គោយន្ត ឬ​រទេះ​ក្របី មក​លក់​ឲ្យ​ឈ្មួញ​ដែល​បញ្ឈរ​ឡាន​រង់ចាំ​ទទួល​ទិញ​យ៉ាង​សុវត្ថិភាព ដោយ​គ្មាន​សមត្ថកិច្ច​ណា​មក​អើពើ​នោះ​ទេ។

អនុ​ប្រធាន​សហគមន៍ គឺ​លោក អូម ហុន ឲ្យ​ដឹង​បន្ថែម​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បណ្ដោយ​ឲ្យ​ជន​ល្មើស​កាប់​ព្រៃ​ឈើ​ក្នុង​តំបន់​ភ្នំ​អន្លង់ស្វាយ យ៉ាង​អនាធិបតេយ្យ ដោយ​មិន​អើពើ​ទប់ស្កាត់៖ «ប្រជាពលរដ្ឋ​យើង​គ្រប់គ្រង​ដោយ​ដៃ​ទទេ ឯ​ជន​ល្មើស​សុទ្ធ​តែ​មាន​ឋានៈ​ខ្ពស់ មាន​ចំណេះ​ដឹង​ខ្ពស់ មាន​ទាំង​អាវុធ។ បើ​អ៊ីចឹង ខាង​សហគមន៍​គ្រប់គ្រង​អត់​បាន​ទៀត​ទេ។ ទី១ ល្ងឹតល្ងង់ យើង​អត់​យល់​ពី​បញ្ហា​ច្បាប់ ដល់​អ៊ីចឹង យើង​ខ្លាច​គេ។ ហើយ​បើ​យើង​មើល​មក​ខាង​ថ្នាក់​ជាតិ​វិញ គឺ​គាត់​អត់​យក​ចិត្ត​ទុក​ដាក់»

ជំទប់​ទី១ និង​ជំទប់​ទី២ ឃុំ​ក្បាលទឹក បាន​ឲ្យ​ដឹង​ប្រហែល​គ្នា​ថា តាម​ការ​ស៊ើប​សួរ​ព័ត៌មាន​ពី​អ្នក​អារ​ឈើ គេ​បាន​អះអាង​ថា គេ​បាន​បង់​ប្រាក់​ទៅ​ឲ្យ​មន្ត្រី​បរិស្ថាន ដែល​នៅ​ឈរ​ជើង​ការពារ​នៅ​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​អន្លង់ស្វាយ ដើម្បី​បាន​អារ​ឈើ​ក្នុង​តំបន់​នេះ។ ជំទប់​ទី១ ឃុំ​ក្បាលទឹក គឺ​លោក ហួន ណារិទ្ធ មាន​ប្រសាសន៍​ថា មាន​ការ​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​នេះ តែ​ក្នុង​នាម​ជា​អាជ្ញាធរ​ដែនដី លោក​គ្មាន​សិទ្ធិ​អំណាច​អ្វី​ក្នុង​ការ​ទប់ស្កាត់​ទេ គឺ​បាន​ត្រឹម​ឈរ​មើល​ទាំង​ក្ដី​សោកស្ដាយ។

ចំណែក​ជំទប់​ទី២ ឃុំ​ក្បាលទឹក គឺ​លោក សំ សាវឿន បញ្ជាក់​ថា ដោយ​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​ពាក់ព័ន្ធ ទើប​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​នេះ​ដំណើរ​ការ​ដោយ​គ្មាន​ឧបសគ្គ៖ «ខាង​មន្ត្រី​បរិស្ថាន​ហ្នឹង គាត់​ដើរ​យក​ជា​ខែ​តែ​ម្ដង។ បើ​អត់​លុយ គាត់​យក​ជា​ឈើ​ក្នុង​មួយ​ខែ ១​ម៉ែត្រ​គីប សំណូម​ពរ​ឲ្យ​វិទ្យុ​អាស៊ីសេរី ជួយ​ផ្សាយ​ផង ឲ្យ​គាត់​ផ្អើល​បន្តិច ព្រោះ​សព្វថ្ងៃ​គាត់​បាន​ដៃ​មែនទែន។ ខ្ញុំ​បាន​សួរ​ទៅ​តៃកុង​អារ​ឈើ គាត់​ប្រាប់​ថា ក្នុង​មួយ​ខែ​គាត់​បង់​ខាង​បរិស្ថាន​យក​មួយ​ខែ​ពី ៧០ ទៅ ៨០​ម៉ឺន ក្នុង​ម៉ាស៊ីន​មួយៗ»

យ៉ាង​នេះ​ក្ដី នាយក​រង​នៃ​តំបន់​ការពារ​ភ្នំ​ឱរ៉ាល់ ដែល​ទទួល​បន្ទុក​គ្រប់គ្រង​សហគមន៍ គឺ​លោក យឹម ណារិទ្ធ បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ការ​លួច​កាប់​ឈើ​ក្នុង​តំបន់​នេះ អាច​កើត​មាន តែ​ពុំ​មាន​អំពើ​ពុក​រលួយ​ណា​មួយ​ក្នុង​បញ្ហា​នេះ​ទេ។ លោក​ថា ជន​ខិល​ខូច​និយាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​មន្ត្រី​បរិស្ថាន​ប្រាប់​សហគមន៍ ដើម្បី​ដោះ​ខ្លួន​នៅ​ពេល​ជួប​ការ​ល្បាត​ពី​ក្រុម​សហគមន៍។

លោក​អំពាវនាវ​ឲ្យ​សហគមន៍​ផ្ដល់​ព័ត៌មាន​បន្ទាន់​មក​មន្ត្រី​បរិស្ថាន នៅ​ពេល​ជួប​ជន​ខិលខូច​ទាំង​នោះ៖ «កន្លង​មក មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​រឿង​នេះ​ល្បី​តែ​អ៊ីចឹង​យូរ​ហើយ។ ធាតុ​ពិត​វា​អត់​មាន​ទេ ហើយ​នៅ​ពេល​ដែល​យើង​ចាប់​បាន​ម៉ាស៊ីន​ដែល​គាត់​កំពុង​អារ​នោះ គាត់​តែង​តែ​អង្វរ​សុំ​ឲ្យ​ដោះ​លែង។ ដល់​តែ​យើង​មិន​ដោះ​លែង​ម៉ាស៊ីន​គាត់ៗ​ដើម​និយាយ​ប្រាប់​គេ​ថា គេ​ចាប់​នេះ​មក​ពី​គាត់​មិន​ឲ្យ​លុយ​ម៉ាស៊ីន ផ្សេង​ឲ្យ​លុយ គេ​អត់​ចាប់​ទេ»

អាជ្ញាធរ​ដែនដី​ឃុំ​ក្បាលទឹក បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​អន្លង់ស្វាយ បើ​មើល​ពី​ក្រោម​ទៅ គេ​ឃើញ​នៅ​សល់​ព្រៃ​ឈើ​ខ្លះៗ​មែន តែ​បើ​គេ​ឡើង​ទៅ​មើល​នៅ​ផ្នែក​ខាង​លើ​វិញ​នោះ គឺ​ព្រៃ​ឈើ​ធំៗ​ត្រូវ​គេ​កាប់​ស្ទើរ​គ្មាន​សល់​ឡើយ។ អាជ្ញាធរ​ដែនដី និង​សហគមន៍​ព្រៃ​ឈើ​ភ្នំ​អន្លង់ស្វាយ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អភិរក្ស​ព្រៃ​តំបន់​នេះ​ផង បើ​ស្ថានភាព​នេះ​នៅ​តែ​បន្ត​ព្រៃ​តំបន់​នេះ​មុខ​ជា​រលាយ​អស់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "មន្ត្រី​ជំនាញ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ពុក​រលួយ​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​ឈើ"

  1. សម័យកាលណាក៏មានដែរអំពើពុករលួយ…ប៉ុន្តែសម័យកាល
    សម្តាចម៍banditនិងលោកជំទាវអត់ក្រឹតbandit គឺពុករលួយហួស
    នឹងរ៉ាយរ៉ាប់បាន ។ អារឿងគ្រោះថ្នាក់ធំបំផុតគឺរឿងកេណ្ឌយួន
    យកមកឱ្យបំផ្លាញស្រុកខ្មែរ ហើយអាយួនទាំងហ្នឹងវាមិនចេញ
    ទៅវិញទេ…វាធ្លាប់បានជោគជ័យក្នុងការឈ្លានពានបានសម្រេច
    លើកនេះជាលើកចុងក្រោយដែលវាបានសម្រេចដោយឱ្យបុណ្យស័ក្តិ
    និងអំណាចដល់បនអាយ៉ងរបស់វា ។ យួនចេះតែនាំគ្នាចូល…
    រោះឯខ្មែរអ្នកជឿកម្មផលមិនហ៊ានប្រឆាំងយួនទេ ក៏ចេះតែនាំ
    គ្នាចាកចោលស្រុក!

  2. ក្មេងវត្ត says:

    លោក សែនស៊ឹមរិន លើកឡើងពិតជាមិនខុសទេ ពូជសាសន៍យួននេះខ្មែរគ្រប់គ្នាដឹងនិងស្គាល់ច្បាស់ណាស់ថាជាពូជចោរ​ ព្រោះខ្មែរយើងធ្លាប់មានប្រវត្តដ៍ជូចត់ជាមួយពូជសាសន៍នេះរាប់សតវត្សមកហើយរហូតសព្វថ្ងៃ, ពួកវាគឺជាសត្រូវប្រវត្តិសាស្ត្ររបស់ខ្មែរ លើកលែងតែខ្មែរមួយចំនួនដឹងហើយធ្វើមិនដឹងឃើញ
    ហើយធ្វើខ្វាក់ ព្រោះលាភសការះ យើងបានចាំយ៉ាងជាក់ច្បាស់ហើយថា ពេលពួកវាចូលមក
    ឆ្នាំ១៩៧៩ពួកវាបានលួចប្លន់ដឹកទ្រពសម្បត្តិរបស់ខ្មែរជាច្រើនទាំងយប់ទាំងថ្ងៃដែលយើងមិនអាចរៀបរាប់បាន សម្បីតែតួកង់កញ្ចាស់ក៍វាយកដែរ ហើយការកាប់ប្លន់ព្រៃឈើមិនទើបតែឥឡូវទេ គឺតាំងតែពីជំនាន់
    នោះមកម្លេះ(១៩៧៩)ខ្ញុំបានឃើញផ្ទាលភ្នែកនៅខេត្តសៀមរាប រហូតទល់សព្វថ្ងៃជាតិសាសន៍ដ៍សា
    ហាវនេះនៅតែបន្តចងពៀជាមួយខ្មែរ កាប់ផ្លន់ព្រៃឈើខ្មែរជារៀងរាល់ថ្ងៃ,រ៉ែក្រោមដី,មច្ឆាត្រី។ល។

  3. ABC says:

    A yorn chhlean pean bong bong speak trov
    Denh vear cheng oy ors…..

  4. កាសែ​ត​​​េបសកជន says:

    ែបបមែនទេដឹង