ខុមហ្វ្រែលនឹងធ្វើសន្និសីទកាសែត ទាក់ទងសេចក្តីព្រាង បទបញ្ជា និងនីតិវិធីបោះឆ្នោតឆ្នាំ២០១៣

ភ្នំពេញ: ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុមហ្វ្រែល​) បានចេញ​សេចក្តីប្រកាស នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៣ អំពី​ការធ្វើ​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៣ ស្តីពី “​កា​ចែករំលែក​បច្ចុប្បន្នភាព​ព័ត៌មាន និង​ទស្សនៈ​របស់​សង្គម​ស៊ីវិល ទាក់ទង​នឹង​ការឆ្លើយតប របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំពោះ​អនុសាសន៍​លើ​សេចក្តីព្រាង បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៣”​។

ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: រតនា
CEN

​កន្លងមក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​បើកទូលាយ​ឲ្យ​គ្រប់​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ចូលរួម​ផ្តល់​អុន​សាសន៍​មក​ឲ្យ គ​.​ជ​.​ប​. សម្រាប់​ការធ្វើ​សេចក្តីព្រាង បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៣ ដែល​ឱសានវាទ​បាន​ចប់​ហើយ កាលពី​ចុងខែ​មករា ឆ្នាំ​២០១៣​។​

​សូមបញ្ជាក់ថា ខុមហ្វ្រែល នឹងធ្វើ​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​ទីស្នាក់ការ​កណ្តាល ស្ថិតនៅ​ផ្ទះ​លេខ​១៣៨ ផ្លូវ​លេខ​១២២ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕ J

What Next?

Recent Articles