ស្ត្រីមានផ្ទៃពោះគ្រប់ខែ ដែលមានមុខរបរជាអ្នកលក់លៀសហាល ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត បានជួយសង្គ្រោះបន្ទាន់បន្ទាប់ពីស្ត្រីរូបនេះបានសម្រាលកូនដោយខ្លួនឯងនៅលើផ្លូវរថភ្លើង កាលពីថ្ងៃទី១២ កុម្ភៈ។
ដោយ ខែ សុណង
2013-02-13
វិទ្យុអាស៊ីសេរី
គ្រូពេទ្យសាកសួរស្ថានភាពជំងឺរបស់នាង ជា ចែត ដែលសម្រាលកូនលើថ្នល់រថភ្លើង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣។ RFA/Khe Sonorng
អ្នកម្ដាយរូបនោះ បានសម្រាលកូនយ៉ាងអាសន្ននៅតាមផ្លូវដោយខ្លួនឯងនេះ ក្រោយពេលគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យបង្អែកសម្ដេចឳ បានបដិសេធមិនជួយបង្កើតកូនឲ្យ ពេលគាត់ខំធ្វើដំណើរទៅមន្ទីរពេទ្យតាមម៉ូតូឌុបនោះ។
ក្រសួងសុខាភិបាលបានបង្កើតគណៈកម្មការចម្រុះស្រាវជ្រាវ និងស៊ើបអង្កេតនៅមន្ទីរពេទ្យបង្អែកសម្ដេចឳ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងករណីចោទប្រកាន់ថា គ្រូពេទ្យបដិសេធមិនទទួលសម្រាលកូនឲ្យស្ត្រីអ្នកលក់លៀសហាលម្នាក់។
ការបង្កើតគណៈកម្មការនេះ គឺបន្ទាប់ពីស្ត្រីម្នាក់ឈ្មោះ ជា ចែត អាយុ ២៧ឆ្នាំ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ មានមុខរបរជាអ្នកស៊ីឈ្នួលបោកខោអាវ និងលក់លៀសហាល បានឈឺពោះគ្រប់ខែសម្រាលកូនទី៣ ទៅមន្ទីរពេទ្យបង្អែកសម្ដេចឳ ហើយគ្រូពេទ្យប្រចាំការបានដេញឲ្យនាងទៅសម្រាលកូននៅមន្ទីរពេទ្យផ្សេង ទើបនាងត្រឡប់មកផ្ទះវិញក៏សម្រាលកូនស្រីម្នាក់នៅលើថ្នល់រថភ្លើង កាលពីថ្ងៃទី១២ កុម្ភៈ ដែលជាថ្ងៃចូលឆ្នាំចិន។
ហេតុការណ៍នេះ បានធ្វើឲ្យអ្នកភូមិផ្អើល ក៏ជួយសង្គ្រោះ ហើយនាំនាងមកសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។ ករណីនេះបានជំរុញឲ្យមានការរិះគន់ជាខ្លាំងចំពោះការខ្វះការយកចិត្តទុកដល់អ្នកជំងឺនេះ។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ មានប្រសាសន៍នៅថ្ងៃទី១៣ កុម្ភៈ ថា ការបង្កើតគណៈកម្មការត្រួតពិនិត្យនេះ គឺមានការចូលរួមពីគ្រប់សមាសភាពជំនាញ ដើម្បីរកកំហុសជាក់ស្ដែងចាត់វិធានការជាបន្ទាន់ ជៀសវាងកុំឲ្យមានគ្រូពេទ្យមិនគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ។
លោក សុខ សុគន្ធ៖ «ឆ្មបហ្នឹង កន្លែងហ្នឹង វាមានបញ្ហាពីរដងរួចមកហើយ។ ខ្ញុំមានវិធានការទប់ស្កាត់បញ្ហាហ្នឹងមិនឲ្យចេះតែកើតទេ។ ឃើញស្ត្រីហ្នឹងគាត់ធម្មតា ស្ត្រីដែលឆ្លងទន្លេ គាត់ឈឺពោះ គាត់តែងតែប្រឹងបបូរមាត់ស្លេក មានការធ្លាក់ឈាមអីចឹង វាមានស្លាកស្នាមពីរដងរួចមកហើយ។ មន្ត្រីហ្នឹងចេះតែភ័យបារម្ភ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីហ្នឹងគួរតែហៅគ្រូពេទ្យហៅអី ដើម្បីត្រួតពិនិត្យគាត់។ គាត់ភ័យ គាត់ខ្លាច គាត់ទៅជាឲ្យអ្នកជំងឺទៅភ្នំពេញ នែជាបញ្ហាមួយដែលខុសឆ្គងកន្លែងហ្នឹង»។
ប្រធានមន្ទីរពេទ្យបង្អែកសម្ដេចឪ លោកវេជ្ជបណ្ឌិត ឡុង នី មានប្រសាសន៍ថា លោកកំពុងសាកសួររកមូលហេតុនៃបញ្ហានេះ។ ចំណែកការចោទប្រកាន់ថាគ្មានគ្រូពេទ្យប្រចាំការនោះមិនពិតទេ៖ «គ្រូពេទ្យនៅតែទាំងអស់ អ្នកឆ្លើយក៏ពេទ្យដែរ ចាំមើលជួបពិភាក្សាជាមួយគាត់សិនទៀត អត់បានជួបមាត់ជាមួយឆ្មបហ្នឹង»។
ស្ត្រីម្នាក់ឈ្មោះ ជា ចែត ដែលសម្រាលកូនដោយខ្លួនឯងនោះ បានរៀបរាប់ថា នាងខកចិត្តនៅពេលដែលគ្រូពេទ្យមិនទទួលនាង ហើយនាងមិននឹកស្មានថា នៅពេលចុះពីលើម៉ូតូឌុបដើរទៅផ្ទះ ស្រាប់តែនាងសម្រាលកូនដោយខ្លួនឯងនោះឡើយ៖ «ខ្ញុំទៅពេទ្យសម្ដេចឪ ជិតផ្ទះហ្នឹងហ្មង គ្រាន់ឡើងជិះម៉ូតូ ដល់ហើយទៅ អ្នកគ្រូគាត់ឆ្លើយថាទៅបុណ្យ អត់ហើយអ្នកគ្រូពេទ្យ គ្រូថាគាត់អត់ហ៊ានទទួលទេ ព្រោះឃើញយើងរកប្រកាច់ ពេទ្យគាត់ប្រាប់ថា ទៅពេទ្យភ្នំពេញទៅ គាត់អត់ហ៊ានទទួលទេ ឃើញយើងអ៊ីចឹង»។
លោកស្រីវេជ្ជបណ្ឌិត ជូ ពិន វេជ្ជបណ្ឌិតផ្នែករោគស្ត្រីសម្ភព និងសុដន់ នៃមន្ទីរពេទ្យកាល់ម៉ែត្រ បានថ្លែងថា សុខភាពរបស់នាង និងកូន មានភាពល្អប្រសើរបន្ទាប់ពីសម្រាលកូនរួច។ រីឯថ្លៃសេវាព្យាបាល មន្ទីរពេទ្យជួយនាងដោយសប្បុរសធម៌៖ «ខ្ញុំបានជួបគាត់ព្រឹកមិញនេះ គឺថាសុខភាពគាត់ល្អ ទឹកដោះចេញល្អ ស្បូនក៏កន្ត្រាក់ចុះមកល្អដែរ សភាពគាត់ល្អទាំងអស់។ ឥឡូវនេះ យើងត្រូវការពិនិត្យគាត់ ថាតើគាត់ខ្វះគាត់អីខ្លះ ឥឡូវយើងយកឈាមទៅពិសោធន៍សិន»។
យ៉ាងណាក៏ដោយ ករណីស្ត្រីសម្រាលកូននៅលើថ្នល់រថភ្លើងនេះ បានធ្វើឲ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំង។ គ្រាដែលនាងកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ នោះ មន្ត្រីជាន់ខ្ពស់ក្រសួងនានា និងកាកបាទក្រហមកម្ពុជា បានទៅសួរសុខទុក្ខ និងនាំយកថវិកាអំណោយសប្បុរសធម៌ទៅឲ្យនាង និងក្រុមគ្រួសារជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ដល់ប៉ុណ្ណឹងខ្មែរយើង ពួកអាអស់ហ្នឹងកើតពីគល់ឈើទេដឹង?។
ខ្មែរអើយ!អើយខ្មែរ!អស់ហើយខ្លឹមគុណធម៌ខ្លឹមសីលធម៌ខ្លឹមសុជីវធម៌់។នេះហើយ
សម័យឃ្លោកលិចអំបែងអណ្តែត។
និយាយរៀងគ្រូពេទ្យស្រុកខ្មែរវិញបើគេមើលពីខាងក្រៅវគឺមានសំលាក់បំពាក់ពណ៏សក៏ប៉ុន្តែសន្តានចិត្តខាងក្នុងវិញមិនសដូចសំលាក់បំពាក់នោះទេគឺចិត្តខ្មៅទៅវិញទេ។ប៉ុន្តែបើអ្នកជំងឺណាមានលុយទើបពេទ្យគាត់យកចិត្តទុក្ខដាក់ុំតែបើគ្នានលុយទេអាណាងាប់ ងាប់ទៅមិនខ្ចីរវល់។
តើពេទ្យទាំងអស់សុទ្ធតែថោកទាបចឹងមែនទេ
it is ridiculous to read this article.
Cambodia is not the country of law but it is the country of man.
fuck you HUN SEN.
គួរអនិច្ចាអ្នកក្រណាស់ តើកាកបាទក្រហមខ្មែរគ្មានសន្ដានចឹត្តជួយឬសង្គ្រោះចំពោះអ្នកក្រទេឬ?…
នេះហើយពេទ្យសម័យតេជោសែននោះណា បើគ្មានលុយគឺមិនព្យាបាលអោយទេ។ក្រមសីលធម៍ត្រូវ
វីជ្ជាជីវះពេទ្យត្រូវបានពួកពេទ្យទាំងនេះយកទៅបោះចោលក្នុងធុងសំរាមអស់ហើយ។ពួកគេចាំច្បាស់
ជាងគេគឺលុយៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ នេះហើយជាក្រមសីល
ធម៍របស់ពួកគេនោះ។មន្ត្រីពេទ្យរបៀបនេះគួរតែបញ្ឍប់មិនអោយធ្វើពេទ្យតទៅទៀតទើបត្រូវ។
នេះហើយពេទ្យសម័យតេជោសែននោះណា បើគ្មានលុយគឺមិនព្យាបាលអោយទេ។ក្រមសីលធម៍
វីជ្ជាជីវះពេទ្យត្រូវបានពួកពេទ្យទាំងនេះយកទៅបោះចោលក្នុងធុងសំរាមអស់ហើយ។ពួកគេចាំច្បាស់
ជាងគេគឺលុយៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ នេះហើយជាក្រមសីល
ធម៍របស់ពួកគេនោះ។មន្ត្រីពេទ្យរបៀបនេះគួរតែបញ្ឍប់មិនអោយធ្វើពេទ្យតទៅទៀតទើបត្រូវ។
គួរអោយអាណិតណាស់ប្អូនស្រីអើយ!
ហេតុអ្វីក៏ក្រុមគ្រូពេទ្យមិនមានក្រមសីលធម៏សស់អញ្ចឹងហ្ន!
នេះចេះបានលោកយាយព្រមទាំងអ្នកជិតខាងជួយសង្រ្គោះទាន់ពេល,
ចុះបើអត់មានអ្នកជួយទាន់ ? ជីវិតមនុស្ស២នាក់ណាបើសិជាជួយមិបាន!
ពាក្សថាឆ្លងទនេ្លមិនមែនងាយស្រួលទេណា សូមក្រុមគ្រូពេទ្យទាំងអស់មេត្តាជួយគិតម្តងទៀតផង!
សូមអគុណ!
ប្រសិនបើស្រ្តីនិងជាម្តាយពេទ្យនោះវិញតើពេទ្យបោះគិតយ៉ាងណា?
កើតមកជាមនុស្សត្រូវ ស្គាល់តម្លៃមនុស្ស និង យល់ពិមនុស្សដែលនៅជុំវិញខ្លួន!
ទៅបុណ្យម្នាក់ស្រីក្រឡាប់ឡានបាឡែននៅព្រែនប់
គ្រូពេទ្យខ្មែរក្នុងសង្គមបច្ចុប្បន្ន ស្ទើតែ ៩០% ទៅហើយខ្វះសីលធម៌ ផ្នត់គំនិតរបស់គាត់តាំងពីចាប់
ផ្តើមសិក្សារហូតដល់ចប់ គិតតែម្យ៉ាងគឺតើរៀនជំនាញមួយណាអាចរកចំណូលបានច្រើន។ អោយ
គាត់មានគំនិតចង់ចួលរៀនពេទ្យដើម្បីជួយជាតិ ជួយជនក្រីក្រ អនីតិជន ជនរងគ្រោះជាដើម គឺ
អត់មានទេ ម៉្លោះហើយលុយក៏គ្របមុខគាត់អញ្ចឹងទៅ។ គ្រូពេទ្យខ្លះហេតុតែចង់កោលុយអ្នកជំងឺ
អាជំងឺមិនត្រូវវះ ពន្យុះគេអោយវះ សុទ្ធតែនិយាយថាបើទុក២ថ្ងៃទៀតនឹងធ្លាយពោះស្លាប់ ចៃដន្យ
អ្នកជំងឺនោះមិនអស់ចិត្ត ក៏ជិះយន្តហោះទៅមើលនៅវៀតណាម គ្រូពេទ្យវៀតណាមចាក់ថ្នាំតែ
២ម្ជុលជាដូចគេបេះ។ អញ្ចឹងហើយបានជាអ្នកមានលុយល្មមៗសុខចិត្តខ្ចប់លុយទៅពិនិត្យ
ព្យាបាលនៅវៀតណាម។ មិនមែនពេទ្យខ្មែរអត់សមត្ថភាពទេ តែគេខ្លាចពេទ្យខ្មែរយកពួកគេធ្វើ
Business។