Friday, 15 February 2013
Written by ភ្នំពេញដេលីញូវ
សូមជួយចូលរួម ត្រេកអរ ដែលអ្នក មានផ្ទៃពោះ! សម្រាប់រយៈ ពេល ច្រើនខែ ទៅ មុខ ទៀតអ្វីៗ នឹងមានការ ផ្លាស់ប្តូរ ។ និយាយអញ្ចឹង អ្នកប្រហែល ជាមានការ ងឿងឆ្ងល់រួច ទៅហើយ ចំពោះការ ប្រែប្រួល នៃជីវិត រស់នៅ របស់អ្នក ។ សង្ឃឹមថា អ្នកមិនជក់បារី កុំប៉ះពាល់ ជាតិស្រា ដើម្បី អោយអ្នក និងកូនមាន សុខភាពល្អ ព្រមទាំងទៅ សុំដំបូន្មានពី គ្រូពេទ្យ អំពីរបបអាហារ ក៏ដូចជាការ ហាត់ប្រាណ ដើម្បីជាទម្លាប់ ដល់ជីវិត ។
ប៉ុន្តែតើអ្នកធ្លាប់មាន គិតអំពីជីវិត ផ្លូវភេទដែរទេ? ជឿឬមិនជឿ ថាពេល មានផ្ទៃពោះ ហើយក៏ អាចរួមភេទ បាន ដែរ ។ការសិក្សាមួយ បានរកឃើញថា ស្ត្រីមាន ៨២ភាគរយ តែងតែ គិតអំពីអំពី ការរួមភេទ ក្នុងពេល មានផ្ទៃពោះ ហើយអ្វីដែល ច្បាស់លាស់នោះ គឺថា ការរួមភេទ ក្នុងពេល នេះ គឺមាន សុវត្ថិភាព រីករាយ និងអាចរក្សា ចំណង គូរស្វាមីភរិយា កាន់តែស្អិតល្មួត ទៀតផង ។
ស្ត្រីខ្លះហាក់បីដូចជា ចង់រួមភេទ កាន់តែច្រើន ក្នុងត្រីមាស ទី១ និងទី២ ប៉ុន្តែមិនមាន ក្នុងត្រីមាស ទី៣ឡើយ ។ នេះមានន័យថា ការមានផ្ទៃពោះ យូរពេក គេមិនបាន ចាត់ទុកអោយ ចូលរួមក្នុងការ រួមភេទឡើយ។ ការសិក្សាមួយ ទៅលើស្ត្រីចំនួន ១៨៨នាក់ បានរកឃើញថា មានស្ត្រី ៨០ភាគដែល មានសកម្មភាព រួមភេទក្នុង ពេលត្រីមាស ទី៣ ។ ទោះបីជា យ៉ាងណា ក៏ដោយ នៅពេលស្ត្រី មិនចង់រួមភេទ នៅត្រីមាស ទី៣ ដោយសារតែ ពួកគេខ្លាចកូន កើតមិនគ្រប់ខែ ឬកូនក្នុងផ្ទៃ ឈឺចាប់។ អ្វីដែលចាប់ អារម្មណ៍នោះ គឺថា ការសិក្សាបាន ស្រាវជ្រាវ ឃើញថា ស្ត្រីមិនមាន និន្នាការ ទទួលបានចំនុច កំពូលច្រើន ក្នុងត្រីមាស ទី៣ឡើយ ហើយសេរ (Clitoris) របស់ពួកគេ ក៏លែងមាន រំញោច ទៀតដែរ ។ ក្នុងពេលមានផ្ទៃពោះ ទ្វារមាស របស់ពួកគេ កាន់តែគ្មានផា សុខភាពទៅៗ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ រួមភេទដោយ ខ្លួនមានផ្ទៃពោះ ហើយគ្រូពេទ្យ បើកភ្លើងខៀវ អោយទៀតនោះ យើងខ្ញុំសូមធានាថា អ្នក និងកូនអ្នកគួរតែ មិនមាន បញ្ហាអ្វី ចោទឡើយ ។ លើសពីនេះ ទៅទៀត គ្មានអំណះ អំណាងណា ដែលនិយាយថា ការរួមភេទ នៅពេល មានផ្ទៃពោះ យូរខែ ប្រឈមនឹង កូនកើត មិនគ្រប់ខែ កាន់តែខ្លាំងទេ។ ការស្រាវជ្រាវ បានរកឃើញថា ស្ត្រីដែល ទទួលបាន ចំនុចកំពូល ច្រើនក្នុងពេល មានផ្ទៃពោះ យូរខែ ក៏អាចកាត់បន្ថយ ការប្រឈមនឹង កូនកើត មិនគ្រប់ខែ បានដែរ ។
ដូច្នេះខណៈពេលដែលការរួមភេទ ត្រូវបានចាត់ទុកថា មានផលល្អ ក្នុងពេល មានផ្ទៃពោះ អ្នកប្រហែលជា មានការភ្ញាក់ផ្អើល មួយចំនួន ទាក់ទងនឹង ផលវិបាករបស់វា ជាពិសេសក្នុង ពេលមានផ្ទៃពោះ យូរខែ នោះគឺ ការហូរទឹកដូច ទឹកដោះ ចេញពីសុដន់ ឈឺពោះ រមួលៗតិចៗ ប្រសិន បើដៃគូរអង្អែល សុដន ប្រែប្រួលដល់ ទឹករំអិល ទ្វារមាស គ្មានផាសុខភាព និងឈឺក្នុង ទ្វាមាស ឬលេចទឹកនោម ចេញតិចៗ។ អ្វីអស់ទាំងនេះ គឺជារឿង ធម្មតាទេ ។ ទោះបីជា យ៉ាងនេះក្តី ប្រសិនបើការ ឈឺចាប់ចេះបន្ត ជាច្រើនម៉ោង ក្រោយពី រួមភេទរួច ឬមាន ហូរឈាម ចូរទូរស័ព្ទ ទាក់ ទង នឹងគ្រូពេទ្យ ភ្លាមដើម្បីដោះ ស្រាយបញ្ហា ។
ទោះបីជាអ្នកមិនចង់ រួមភេទក៏ដោយ ក៏មិនត្រូវចៀសវាង នូវការស្និទ្ធស្នាល ខាងរៀងកាយដែរ ដូច្នេះចូរស្វែងរក នូវមធ្យោបាយ ផ្សេងៗទៀត ដើម្បីអោយអ្នក ទាំងពីកាន់តែ មានភាព ជិតស្និទ្ធនឹងគ្នា ដូចជា ការថ្នាក់ថ្នម ការថើប ការម៉ាស្សាគ្នា ទៅវិញទៅមក និងការ កាន់ដៃគ្នា ។ ចូរចងចាំ ថា អ្នកគួរតែកុំភ្លេចថា ខ្លួនឯងជា ប្តីប្រពន្ធអី ព្រោះអ្នកខំប្រឹងប្រែង ណាស់ទើបបាន រស់នៅជាមួយគ្នា។ ចូរនិយាយអំពី ការប្រែប្រួល នៃរាងកាយ របស់អ្នក និងកត់សម្គាល រកមើលអ្វីប្លែកខ្លះ ក្នុងពេលរួមភេទ ដើម្បីអោយដៃគូរ របស់អ្នកបាន យល់ និងរំពឹង ទុកបាន ។
រឿងដ៏ល្អបំផុត ដែលអ្នកអាចធ្វើ បានសម្រាប់ កូននៅក្នុង ផ្ទៃពោះ គឺធ្វើអោយសង្គម គ្រួសាររបស់អ្នក មានភាពសប្បាយ រីករាយ ក្នុងនោះការ រួមភេទ អាចជួយដល់ រឿងនេះបាន ៕
