អ្នកបឹងកក់លើកគ្នាតវ៉ាជាថ្មី ទាមទារឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ង​នេះ ក្រុម​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ មាន​ក្មេង មាន​ចាស់ ដៃ​លើក​បដា និង រូបថត​អ្នក​ស្រី យ៉ោម បុប្ផា ផងប្រមាណ ៥០ នាក់ បាន​លើក​គ្នា​​ធ្វើការ​តវ៉ា​ជាថ្មី​ទៀត ​ឈរ​ពី​មុខ​ក្រសួង យុត្តិធម៌ ទាមទារ​ឲ្យ​ដោះលែង សកម្មជន​ដីធ្លី្​ស្រី យ៉ោម បុប្ផា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន។

គីម
Tuesday 19 February 2013
The Free Press Magazine

អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​​​បឹង​កក់​បាន​ថ្លែង​ប្រាប់ ទស្សនាវដ្ដី​សារព័ត៌មា​ន​សេរី ​ថា «អ្នក​ទោស​ដែល​ប្លន់ អ្នក​ទោស​ដែល​សម្លាប់​មនុស្ស អ្នក​ទោស​ដែល​ជួញដូរ​គ្រឿង​ញៀន បែរជា​មាន​ឱកាស ត្រូវ​ក្រសួង​យុត្តិធម៌ ស្រង់​ឈ្មោះ លើកលែង​ទោស​នៅ​ពេល​បុណ្យ​ព្រះ​បរមសព​សម្តេចឪ​ទៅ​វិញ តែ​ចំពោះ​អ្នក​ស្រី យ៉ោម បុប្ផា គឺ​អត់​មាន គឺ​វា​អយុត្តិធម៌​បំផុត សម្រាប់​ពួក​ខ្ញុំ​ទាំង​អស់​គ្នា ដែល​ជា​ប្រជាពលរដ្ឋ​រងគ្រោះ​ជា​ពិសេស​អយុត្តិធម៌​បំផុត សម្រាប់​អ្នក​ស្រី យ៉ោម បុប្ផា»។

អ្នកស្រី ទេព វ​ន្នីបន្ត ថា នៅ​ម៉ោង​ប្រហែលជា ៤​រសៀល​នេះ ពួកគេ​នឹងដាក់​ញត្តិ​មួយ ទៅកាន់​ស្ថានទូត​អាមេរិក សុំ​មន្ត្រីជាន់ខ្ពស់ នៃ​ប្រទេស​មហាអំណាច​រូបនោះ ជួយ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ពិចារណា​ដោះលែង អ្នកស្រី យ៉ោ​ម បុប្ផា ពី​ពន្ធនាគារ​។​

អ្នកស្រី យ៉ោម បុប្ផា ដែល​ចាប់​ខ្លួន​កាល​ពី​ខែ កញ្ញា ត្រូវ​បាន​តុលាការ​ក្រុងភ្នំ​ពេញ​កាត់​ទោស​​កាល​​ពី​​ខែ តុលា ឲ្យ​ជាប់​ពន្ធនា​គាររយៈ​ពេល​ ៣ ឆ្នាំ ពី​បទ​ប្រើប្រាស់​អំពើហិង្សា ទៅ​លើ​បុរស​អ្នក​រត់​ម៉ូតូឌុប​២នាក់ ។ ជា​ញយ​ដង​អ្នក​បឹង​កក់​បាន​ទាមទារ​ឲ្យ​ដោះ​លែង​ស្រ្តី​រូប​នេះ ដោយ​ចោទ​ថា ការ​ចាប់​ខ្លួន​និង​ផ្ដន្ទា​ទោស ធ្វើ​ឡើង​ក្នុង​បំណង​បំបាក់​ស្មារតី ​​អ្នក​ភូមិ ដែល​កំពុង​​មាន​វិបត្តិដីធ្លី​​ជា​មួយ​​អ្នក​មាន ​លុយ ​និង មាន ​អំណាច៕

What Next?

Recent Articles