ពលរដ្ឋស្រុក​កណ្ដាល​ស្ទឹង ប្រតិកម្ម​រឿង រណ្ដៅ​បូម​ខ្សាច់​បំផ្លាញ​ស្រែ

ប្រជាពលរដ្ឋ​ស្រុក​កណ្ដាលស្ទឹង បាន​​សម្ដែង​​​ប្រតិកម្ម​ក្ដៅ​ក្រហាយ​រឿង រណ្ដៅបូម​ខ្សាច់​របស់​ឈ្មោះ ច្រាយ សំបូរ ដែល​បាន​ធ្វើ​ឲ្យ​បាក់​ដី​ស្រែ និង បំផ្លាញ​ផ្លូវ​ភូមិ​ដ្ឋាន របស់​ពួក​គាត់ ។

ក.សំណាង​
Tuesday 19 February 2013
The Free Press Magazine

រថយន្តនិងការដ្ឋាន បូម ខ្សាច់ របស់លោក ច្រាប សំបូរ នៅ ស្រុកកណ្ដាលស្ទឹង

រថយន្តនិងការដ្ឋាន បូម ខ្សាច់ របស់លោក ច្រាប សំបូរ នៅ ស្រុកកណ្ដាលស្ទឹង

ក្រុម​​ប្រជាពលរដ្ឋ​​បាន​​និយាយ​​ថា នៅ​ក្នុង​​ស្រុក​កណ្ដាល​ស្ទឹង​មាន​ការដ្ឋាន បូមខ្សាច់​ជា​ច្រើន​កន្លែង តែ រណ្ដៅ​បូម​ខ្សាច់​របស់​លោក ច្រាប សំបូរ ស្ថិត​នៅ​ក្នុង​ភូមិ ក្រសាំង ឃុំ ជើងកើប មាន​ជម្រៅ​ជ្រៅ​ជាងគេ ។ ដោយ​សារ​តែ​រណ្ដៅ​នេះ បាន​ធ្វើ​ឲ្យ​បាក់ដីស្រែ របស់​ពួក​គាត់ ធ្វើ​ឲ្យប៉ះពាល់ ប្រភព​ទឹក នៅ​ក្នុង​ភូមិ ដូច​ជា​ខះ​អណ្ដូង ជាដើម ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លូវ​ក្នុង​ភូមិ​ក៏​ត្រូវ​បានបំផ្លាញខ្ទេចខ្ទី ដោយ​​សារ​តែ​ទម្ងន់​រថយន្ត​ដឹក​ខ្សាច់​ខ្នាត​យក្ស នោះ​ផងដែរ ។

ចំពោះ​បញ្ហានេះ​ប្រជាពលរដ្ឋ​បាននិយាយថា កន្លង​ទៅ​ពួក​គាត់​​បាន​​ប្ដឹង​​ទៅ​អាជ្ញាស្រុកដែរ​ តែ​ពុំមាន​ដំណោះ​ស្រាយ​អ្វី​ឡើយ ។​បើ​តាម​ប្រជាពលរដ្ឋឲ្យដឹងថា ការ​ដ្ឋាន​បូម​ខ្សាច់​មួយ​ នេះ ពុំ​ទាន់​​មាន​ច្បាប់​ទម្លាប់អ្វី​ទេ គឺ​គ្រាន់​តែ​ត្រូវរ៉ូវគ្នា ជា​មួយ​មន្ត្រីជំនាញ និង អាជ្ញាធរ​តែ​ប៉ុណ្ណោះ ។​ដើម្បី​ស្រោចស្រង់​ជីវភាព ជា​អ្នកស្រែ​ចំការ​ពួក​គាត់ បាន​អំពាវនាវ​ឲ្យ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ចាត់​វិធានការ​ជាបន្ទាន់​ ដើម្បី​​​បញ្ចប់​​សកម្មភាព​ បូមខ្សាច់​បែប​អនាធិបតេយ្យ​នេះ ៕

What Next?

Recent Articles