សាលាក្តីខ្មែរក្រហមបានប្រកាសផ្អាកដំណើរការសវនាការសំណុំរឿង ០០២ មួយរយៈ ចាប់ពីពេលនេះតទៅ។ ការផ្អាកសវនាការនេះបានធ្វើឡើង ដោយសារតែបញ្ហាសុខភាពរបស់ជនជាប់ចោទ និងការធ្វើពហិការមិនចូលធ្វើការពីសំណាក់បុគ្គលិកផ្នែកបកប្រែភាសា បន្ទាប់ពីពួកគេមិនទទួលបានប្រាក់ខែចំនួន៣ខែជាប់ៗគ្នា។ ទន្ទឹមនឹងនេះដែរ ក្រុមវេជ្ជបណ្ឌិតជំនាញបរទេស និងខ្មែរក៏ផ្តើមត្រួតពិនិត្យកាយសម្បទាររបស់លោក អៀង សារី និងនួន ជា ដើម្បីវាយតម្លៃថា តើពួកគេអាចចូលរួមសវនាការបន្តទៀតបានដែរ ឬក៏អត់។
ថ្ងៃ សៅរ៍ 09 មីនា 2013
ដោយ ប៉ែន បូណា
RFI

អតីតមេដឹកនាំខ្មែរក្រហមទាំងបួន ដែលជាជនជាប់ចោទ ក្នុងសំណុំរឿង ០០២ (Reuters/Montage RFI)
វិបត្តិថវិកា និងបញ្ហាសុខភាពរបស់ជនជាប់ចោទបានតម្រូវឲ្យសាលាក្តីខ្មែរក្រហមប្រកាសផ្អាកទាំងស្រុងនូវដំណើរការសវនាការសំណុំរឿង ០០២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាក្តីនៅចុងសប្តាហ៍នេះជម្រាបជូនទៅគ្រប់ភាគីពាក់ព័ន្ធ។ តាមការគ្រោងទុក សវនាការនៅក្នុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ គឺដើម្បីស្តាប់សាក្សីជំនាញពីររូបដែលត្រូវឡើងផ្តល់សក្ខីកម្ម។ សាក្សីជំនាញទាំងពីររូបនោះគឺ លោក Phillip Short អ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងលោកស្រី Elizabeth Becker អ្នកកាសែតជនជាតិអាមេរិកាំង។
ប៉ុន្តែ សវនាការមិនអាចដំណើរការបាន ដោយសារតែជនជាប់ចោទអៀង សារី ត្រូវបានដឹកចូលមន្ទីរពេទ្យជាថ្មីទៀតកាលពីថ្ងៃទី៤ មីនា។ ស្របពេលជាមួយគ្នានេះដែរ បុគ្គលិកជនជាតិខ្មែរនៃអង្គភាពបកប្រែភាសាក៏បាននាំគ្នាធ្វើពហិកាមិនចូលធ្វើការតាំងពីថ្ងៃនោះមកដែរ ដោយសារតែពួកគេមិនទទួលបានប្រាក់ខែរយៈពេល៣ខែជាប់ៗគ្នា។ សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ការសម្រេចជាថ្មីអំពីសវនាការនេះនឹងធ្វើឡើងវិញនៅក្រោយពេលដែលក្រុមវេជ្ជបណ្ឌិតជំនាញបញ្ជាក់ពីលទ្ធផលនៃបញ្ហាសុខភាពរបស់ជនជាប់ចោទ អៀង សារី និងនួន ជា។
លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម អាយុ ៨៧ ឆ្នាំ និងលោក នួន ជា ដែលគេស្គាល់ថា ជាបងធំទី២ អាយុ ៨៦ឆ្នាំ ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានរបស់វេជ្ជបណ្ឌិតជំនាញ។ ការត្រួតពិនិត្យនេះធ្វើឡើងដោយអ្នកជំនាញបរទេសពីរនាក់ និងខ្មែរម្នាក់ដើម្បីវាយតម្លៃថា តើជនជាប់ចោទទាំងពីរមានបញ្ញាស្មារតីគ្រប់គ្រាន់អាចចូលរួមសវនាការបន្តទៀតបានដែរ ឬទេ ? សវនាការដើម្បីស្តាប់លទ្ធផលនៃការវាយតម្លៃនេះគ្រោងនឹងបើកធ្វើនៅថ្ងៃទី២៥ មីនាខាងមុខ។
យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថា បញ្ហាថវិកាក៏ជាចំណុចប្រឈមដ៏ធំមួយដែលត្រូវដោះស្រាយជាបន្ទាន់ដែរនៅក្នុងអំឡុងពេលនេះ។ ប្រសិនបើបុគ្គលិកផ្នែកបកប្រែនៅតែបន្តធ្វើពហិការមិនចូលធ្វើការ ដំណើរការសវនាការក៏មិនអាចបើកធ្វើឡើងវិញបានដែរ។ នេះគឺជាផលវិបាកនៃវិបត្តិរបស់សាលាក្តីខ្មែរក្រហមដែលបានអូសបន្លាយជាយូរមកហើយ និងក៏នៅមិនទាន់មានពន្លឺថា នឹងអាចដោះស្រាយបាននៅពេលណានោះដែរ៕
————————————-


ផលវិបត្តិរបស់សាលាក្តីខ្មែរក្រហមដែលបានអូសបន្លាយជាយូរមកហើយ និងក៏នៅមិនទាន់មានពន្លឺថា នឹងអាចដោះស្រាយបាននៅពេលណានោះ because of the foreigner lawers who bits around the bouche too much, they did want go to the main idea of the court. This problem caused by the Western freedom of speeches.
ស្តាយដែរមេដឹកនាំខ្មែរក្រហមមានភាពចាស់ជរាកុំអីពន្យាររយៈពេលកាត់ទោសឲ្យបានយូរដើម្បី បន្តរបានសីុប្រាក់ខ្មែររាប់ពាន់ដុល្លារក្នុងមួយខែរៗ។ ការពន្យារពេលនេះប្រហែលជាទីចុងក្រោយ ហើយទីបំផុតនឹងក្រាន់តែកាត់ទោសសាកសពក្រោយពីពួកមេខ្មែរក្រហមទាំងនោះនិងងាប់បាត់ ហើយនោះ។
ពួកអាថោកទាប សម្លាប់ប្រជាជឯង ដើរនយោបាយចាញ់បោកគេ។ នួន ជាមនុស្សសាហាវណាស់។ យោងតាមខ សៀវ ភៅ (នរណាជាឃាតករ) នួនជាបានសម្លាប់ ពូថ្លៃឈ្មោះ ស៊ីវ ហេង ហើយ និងសម្លាប់ប្អូនថ្លៃ។ ដូច្នេះ មនុស្សសាហាវ បានជាដឹកនាំប្រទេសប្រកបដោយ អំពើសាហាវយង់ឃ្នង។
អាស្វា មីស្វា បួនក្បាលអើយ កុំភ័យអី ពុំមាននរណាកាត់ទោសពួកអាស្វាឯងទេ! ទាល់តែពួកអាស្វា
ឯងងាប់ទើបគេកាត់ទោស។ ព្រោះបើកាត់ទោសពេលនេះខ្លាចប៉ះពាល់អ្នកដ៏ទៃទៀត …