បក្ស​កាន់​អំណាច គ្រោង​ធ្វើ​មហាសន្និបាត​ចុង​សប្តាហ៍​ក្រោយ

មហាសន្និបាតវិសាញ្ញ​របស់​គ​ណ​បក្ស​ប្រជាជន គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៦-១៧ ខែ​មីនា ឆ្នាំ​២០១៣ ដើម្បី​ដាក់ចេញ​នូវ​ផែនការ កម្មវិធី និង​គោលនយោបាយ​សំខាន់ៗ សម្រាប់​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ នាចុងសបា្តហ៏ក្រោយនេះ។

គីម
Saturday 09 March 2013
The Free Press Magazine

​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដូច្នេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​មន្ត្រី​ជាន់ខ្ពស់ ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៣​។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្តល់​អនុសាសន៍​ដល់​មន្ត្រី​ដែល​បញ្ចប់​ការសិក្សា​ពេលនេះ ត្រូវធ្វើ​ជា​មន្ត្រី​ល្អ ដែល​មិនមែន​ទៅ​ត្រួតត្រា ឬ​ទៅធ្វើជា​ម្ចាស់​របស់​ប្រជាជន​នោះទេ តែ​មន្ត្រី​នោះត្រូវតែ​ជា​អ្នកបម្រើ និង​ផ្តល់​សេវា​ដល់​ប្រជាជន​។

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ព្រមាន​ដល់​មន្ត្រី​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​នាយក​រដ្ឋមន្ត្រីគឺ​មិន​ត្រូវ​ធ្វើ​អន្តរាគមន៍ចំពោះ​ការតែងតាំង​អភិបាល អភិបាលរង​ខេត្ត​ រាជធានី ដែល​គណបក្ស​ប្រជាជន​កម្ពុជានឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ខែ​ឧសភា​ខាងមុខ​ឡើយ​។​

​ជា​ការកត់សម្គាល់ អភិបាលខេត្ត​ រាជធានី ដែល​មាន​អាយុ ៦០ ឆ្នាំ ត្រូវ​ដល់​អាយុ​ចូល​និវត្ត ហើយ​អភិបាលខេត្ត​ រាជធានី​មួយ​ចំនួន ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចូល​ឈ្មោះឲ្យ​ឈរ​ជា​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​។ ហើយបានបញ្ចូល​ឈ្មោះបេក្ខជន​តំណាងរាស្ត្រ​ថ្មី​មួយចំនួន​ដែលជា​កូន​របស់​ឥស្សរជន​ជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា​ នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ដើម្បី​អាសនៈ​រដ្ឋសភា​ នៅ​ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ៕

What Next?

Recent Articles

3 Responses to "បក្ស​កាន់​អំណាច គ្រោង​ធ្វើ​មហាសន្និបាត​ចុង​សប្តាហ៍​ក្រោយ"

  1. 18 Mars says:

    គយដេកកុំដាស់គយ គណៈបក្សប្រជាជនគិតថាមនុស្សភាគច្រើននៅក្នុងបក្សប្រឆាំងមាននិន្នាការ សាធារណៈរដ្ឋនិយម។ ពេលដុតខ្មោចស្តេចដែលជាមេឃាតក គណៈបក្សប្រជាជនបានឃើញខ្មែរ​រាប់លាននាក់មកចូលរួមមានន័យថាមានអ្នកស្រឡាញ់វស្តេចច្រើន គិតឃើញដូចនេះទើបស៊ីភីភីបាន ជ្រើសរើសយកថ្ងៃធ្វើមហាសន្និបាតបក្សក្បែរថ្ងៃដែលរបបលោកលន់ នល់ ធ្វើរដ្ឋប្រហារទំលាក់ស្តេច ដែលក្នុងឱកាសនោះគេនឹងឆ្លៀតវ៉ៃប្រហារទៅលើបក្សប្រឆាំងដែលមានសមសភាពភាគច្រើនជាពួក សាធារណៈរដ្ឋនិយម។ ព្រួញំមួយផ្លែពីរគឺផ្លែទៅមុខមួយផ្លែទៅក្រោយមួយ…………..សូមកុំភ្លេចថាអ្នក ដែលកំពុងបំរើការក្នុង ក្រសួង មន្ទីរ ការិយាល័យ របស់រដ្ឋាភិបាលសព្វថ្ងៃប្រមាណជា៦៥ភាគរយជា ពួកសាធារណរដ្ឋនិយម។

    ជួនកាលល្បិចអាក្រក់របស់ក្រុមខូចមិនប្រាកដថាសុទ្ធតែបានផលឡើយ…………………..

  2. 18 Mars, go to hell and live with Marshall LON NOL and ah Pol Pot!

  3. ត្រូវចំណាយលុយ អស់ ៤០០០ដុល្លា។ ដើម្បីជាថ្នូរអោយបានមានមុខចូលទៅយកសញ្ញាប័ត្រផ្ទាល់ពីហ៊ុន សែន នេះ ជាសំដីពឹតប្រាកដ របស់មិត្តភក្តិខ្ញុំម្នាក់ដែលបានចូលរួមទៅយកសញ្ញាប័ត្រនៅសកលវិទ្យាល័យភូមិន្ទរដ្ធបាលកាលពីថ្ងៃ ៧ មិនា កន្លងផុតទៅនោះ ។ លោក ១៨ មិនា ខ្ញុំយល់ស្របតាមយោបល់និងគំនិត របស់លោក គឺ វាជាការពឹតនៃល្បិចរបស់ បក្សប្រជាជន ក្នុងការវ៉ៃប្រហារ យកសន្លឹកឆ្នោត ពី គណះបក្សប្រឆាំង ។