ប្រជាពលរដ្ឋ ១៨គ្រួសារ នៅខេត្តពោធិ៍សាត់ ដែលផ្លាស់ទៅនៅភូមិថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើដំណើរមកភ្នំពេញ ដើម្បីស្វែងរកអន្តរាគមន៍ក្នុងរឿងទំនាស់ដីធ្លី។
ដោយ វណ្ណ វិចារ
2013-03-09
RFA

តំណាងអ្នកភូមិថ្មដា លោកស្រី សំ វ៉ាន់ថា ផ្ដល់បទសម្ភាសន៍នៅក្នុងបរិវេណវត្តច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ មីនា ឆ្នាំ២០១៣។ RFA/Van Vichar
ប្រជាពលរដ្ឋ ១៨គ្រួសារ បាននាំគ្នាចូលទៅបរិវេណស្ថានីយទូរទស្សន៍បាយ័នដែលគ្រប់គ្រងដោយកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យស្ថាប័នផ្សាយព័ត៌មានមួយនេះផ្សាយពីទុក្ខលំបាករបស់ពលរដ្ឋក្នុងការបាត់បង់ដីធ្លី។
តំណាងប្រជាពលរដ្ឋ លោកស្រី សំ វ៉ាន់ថា នៅថ្ងៃទី៩ មីនា មានប្រសាសន៍ថា មូលហេតុដែលប្រជាពលរដ្ឋឡើងមកភ្នំពេញ ដោយសារតែអាជ្ញាធរមូលដ្ឋាន និងក្រុមនិស្សិតមិនវាស់វែងដីធ្លីឲ្យពួកគាត់។ លោកស្រីបន្តថា ដីធ្លីរបស់ពួកគាត់មានទំនាស់ជាមួយក្រុមហ៊ុនតាំងពីឆ្នាំ២០០៨ ហើយកាលណោះក្រុមហ៊ុនបានចុះរុះរើផ្ទះប្រជាពលរដ្ឋ និងដុតបំផ្លាញដំណាំអស់ជាច្រើន។
លោកស្រី សំ វ៉ាន់ថា បញ្ជាក់ថា ក្រុមអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសន្យាថា នឹងវាស់ដីឲ្យពលរដ្ឋតាមគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល តែមកដល់ពេលពេលនេះ ក្រុមនិស្សិតបែរជាបញ្ចប់បេសកកម្មវាស់ដីនៅឃុំថ្មដា ទៅវិញ៖ «ក្រុមហ៊ុនអត់ធ្វើតាមអនុសាសន៍សម្តេចទេ គាត់ធ្វើតាមចិត្តគាត់ គាត់ក្រវាត់យកហើយ គាត់មិនឲ្យវិញទេ។ អស់សង្ឃឹមហើយ ហៅក្រុមហ៊ុន ហៅនិស្សិតទៅវាស់ គេមិនវាស់ឲ្យ ខ្ញុំក៏ដាច់ចិត្តមកទៅ មកទាំងអត់លុយអត់កាក់ មកទាំងខ្លួនឈឺស្ពាយថ្នាំតាមរហូត»។
លោកស្រី សំ វ៉ាន់ថា បន្តថា ប្រជាពលរដ្ឋទាំងនោះមានគម្រោងទៅតវ៉ានៅមុខវិមានឯករាជ្យ ដើម្បីទទួលបានដំណោះស្រាយ ប៉ុន្តែពួកគាត់មិនទាន់ហ៊ានទៅនៅឡើយ។
ទាក់ទងនឹងបញ្ហានេះ មេឃុំថ្មដា លោក ព្រំ ង៉ុន បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់។ ហើយសមាជិកយុវជនវាស់ដីដែលធ្លាប់ចុះទៅទីនោះបញ្ជាក់ថា ខ្លួនធ្វើការងារតាមមន្ត្រីសុរិយោដីប៉ុណ្ណោះ។
មន្ត្រីសុរិយោដីដែលទទួលបន្ទុកចុះវាស់ដីនៅភូមិសង្គមថ្មី ឃុំថ្មដា លោក ពៅ វណ្ណា មានប្រសាសន៍ថា ពលរដ្ឋនៅទីនោះមិនបានប្លង់ដោយសារតែខុសលក្ខន្តិកៈមួយចំនួន ដូចជាក្រុមពលរដ្ឋចូលកាន់កាប់ដីធ្លីក្រោយអនុសាសន៍នាយករដ្ឋមន្ត្រី និងដីធ្លីមានទំនាស់ជាដើម។ លោកបន្តថា ម្យ៉ាងទៀតពលរដ្ឋនៅទីនោះរស់នៅដាច់ស្រយាលពីគ្នា ពិបាកក្នុងការចុះវាស់ដីឲ្យ។
លោក ពៅ វណ្ណា បញ្ជាក់ថា ក្រុមនិស្សិត និងមន្ត្រីសុរិយោដី មិនដឹងថា ទំនាស់ដីធ្លីនៅទីនោះកើតឡើងតាំងពីពេលណានោះទេ ប៉ុន្តែមិនបានឃើញដំណាំពលរដ្ឋច្រើននៅលើដីទាំងនោះឡើយ៖ «ដីហ្នឹងគ្រប់គ្រង តែអត់មានដំណាំអីសោះ។ តាមអនុសាសន៍របស់សម្ដេច យើងនឹងធ្វើជំហាន២ ខាងក្រុមហ៊ុនគាត់កាត់ឲ្យទាល់តែមានដំណាំ និងនៅមុនថ្ងៃ៧ (ឧសភា ២០១២) ហ្នឹង ក្រុមហ៊ុនឯកភាពឲ្យ»។
ទោះយ៉ាងណាក្ដី ពលរដ្ឋបញ្ជាក់ថា ដីពួកគាត់មិនមានដំណាំធំដុំទេ ដោយស្វាយដំណាំស្វាយត្របែក ចន្ទី មួយចំនួនត្រូវបានក្រុមហ៊ុនបំផ្លាញចោលតាំងពី ៣ឆ្នាំមុនមកម្ល៉េះ បច្ចុប្បន្ននេះពលរដ្ឋដាំតែស្រូវនិងពោតប៉ុណ្ណោះ។
ប្រជាពលរដ្ឋដែលឡើងមកសុំអន្តរាគមន៍នៅភ្នំពេញនេះ សរុបសមាជិកមានជាង ២០នាក់ រួមទាំងកុមារតូចៗ កំពុងសម្រាកបណ្ដោះអាសន្ននៅវត្តច្បារអំពៅ។ ពួកគាត់បញ្ជាក់ថា ស្ថានីយទូរទស្សន៍បាយ័នសន្យាថា នឹងស្រាវជ្រាវរឿងនេះយកទៅផ្សព្វផ្សាយដោយសុំឲ្យពលរដ្ឋអត់ធ្មត់។ ក៏ប៉ុន្តែប្រជាពលរដ្ឋទាំងនោះគ្រោងនឹងទៅតវ៉ានៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តទៀត។
ទំនាស់ដីធ្លីនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង នេះ អូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំ បណ្ដាលឲ្យប្រជាពលរដ្ឋនាំគ្នាតវ៉ាទៅដល់សាលាខេត្តពោធិ៍សាត់ ម្ដង និងបណ្ដាលឲ្យអាជ្ញាធរចាប់ពលរដ្ឋដាក់ខ្នោះ មនុស្សជាច្រើននាក់។ ក្រុមពលរដ្ឋអះអាងថា ពួកគាត់អាចនឹងដាច់ពោះស្លាប់បើសិនជាបាត់បង់ដីស្រែចម្ការទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពិតហើយឥឡូវឲ្យឃើញដំណាំម្តេចកើតបើក្រុមហ៊ុនឈូសបំផ្លាញចោលតំាងពីបីឆ្នាំមុនមកម្លេះចំជាយ៉ាប់មែន។
ដេកតែចាំទរទស្សបាយ៎ន្តកូនហ៊ុនសែនផ្សាយអោយតើ ឱវាមែវាជាម្ចាស់ទូរទស្សទៅហើយនោះ
ហ៊ុន សែន មិនអាចដោះស្រាយវិបត្តិដីធីបានទេ ព្រោះរឿងនេះជាចំណែកមួយរបស់គាត់ ដើម្បីដោះវិបត្តិនេះបានគឺមានតែប្តូរ ហ៊ុនណ សែន ដាក់ រង្ស៊ី នៅខែកក្កដា ឆ្នាំ២០១៣ នេះ ទើបខ្មែរបានសុខគ្រប់ជំនាន់ក្រោយៗ។
ហ៊ុន សែន មិនអាចដោះស្រាយវិបត្តិដីធីបានទេ ព្រោះរឿងនេះជាចំណែកមួយរបស់គាត់ ដើម្បីដោះវិបត្តិនេះបានគឺ មានតែប្តូរ សែន ដាក់ រង្ស៊ី នៅខែកក្កដា ឆ្នាំ២០១៣ នេះ ទើបខ្មែរបានសុខគ្រប់ជំនាន់ក្រោយៗ។
«មាន សែន ខ្មែរកើតទុក្ខ មាន រង្ស៊ី ខ្មែរបានសុខគ្រប់ជំនាន់»
បើមាន សែន ខ្មែររងទុក្ខ ស្រុកវិកវរ មាន រង្ស៊ី ខ្មែរទាំងនគររស់ដោយអំណរតកូនចៅ ហើយ សុខា ជាអ្នកមានចិត្តធម៌ នឹងធ្វើឱ្យខ្មែរទាំងនគរ រស់សុខដុមរមនាតទៅ។
សមរង្សី និង មិនទាន់កាន់អំណាចផងឆ្គួតប៉ុណ្ណឹង កំសាកជាងស្រីសំផឹង ដឹកនាំម៉េចកើត ស្រួលមិនស្រួលកម្ពុជាក្លាយជា
មហាអំណាចបាតុកម្ម លើពិភពលោក ព្រោះថាសមរង្សីមិនមែនជាបណ្ឌិតសរដ្ឋកិ្ចទេ តែជា បណ្ឌិតបាតុកម្ម
បើតាមតាមតួលេខ%ចំនួនបណ្ឌិតនៅស្រុកខ្មែរមានច្រើនជាងប្រទេសដ៍ទៃទៅទៀត តែផ្ទុយទៅវិញពលរដ្ឋខ្មែរនៅតែក្រីក្រនិងកាន់តែក្រឡើងៗជាលំដាប់ រហូតចាកចេញពីស្រុកកំណើតស្ងាត់ភូមិស្រុកទៅស៊ីឈ្នួលគេនៅប្រទេសជិតខាងសឹងរាប់លាននាក់ និងបញ្ចូលយួនរាប់លាននាក់ជំនួសវិញ នេះជាចេតនានយោបាយរបស់យួនគុម្មុយនិស្ដឈ្លានពាននិងពួកអាយ៉ងវា។
គួរសំលាប់ពួកឧកញ៉ា មហាឃោឃៅលោភលន់ទៅ សំលាប់មួយទុកជាមេរៀនទៅ អាក្រោយលែលហ៊ានរំលោភបំពានហើយ ព្រោះពួកឧកញ៉ាខ្លាចងាប់ដូចគ្នាហ្នឹង។ បើមិនជឿបងប្អូនសាកមើលទៅដឹងហើយ ។
សូមកុំទៅអង្វរករ អ្នកបញ្ជាអី ព្រោះពួកឧកញ៉ានិងសម្តេចជាពួកតែមួយទេ ត្រូវដឹង លុយដែលកសាងវត្ត និងផ្លូវលំ ស្ពានអីហ្នឹងជាលុយបានមកពីទង្វើរបស់ពួកឧញ៉ាអស់ហ្នឹងឯង គ្រាន់តែពួកគេលាបព៌ណថាជាលុយសម្តេចសែនជោរ។