នៅពាក់កណ្តាលខែមេសាក្រោយនេះ ប្រតិភូទទួលបន្ទុកសំណុំរឿងប្រាសាទព្រះវិហារនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនឹងចេញដំណើរទៅតុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិមួយនេះ ដើម្បីចូលរួមក្នុងសវនាការផ្ទាល់មាត់ជាសាធារណៈ ដែលត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ មេសា។ ប្រតិភូកម្ពុជានឹងត្រូវដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង។
ថ្ងៃ អាទិត្យ 10 មីនា 2013
ដោយ លាង ដឺលុច
RFI

លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា (©វណ្ណារ៉ា)
មុនចាកចេញទៅតុលាការយុត្តិធម៌អន្តរជាតិ (International Court for Justice) លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុងបានទស្សនកិច្ចតំបន់ព្រំដែនព្រះវិហារនៅព្រឹកថ្ងៃសៅរ៍ ទី៩ មីនាម្សិលមិញ។ នៅទីនោះហើយដែលលោកឧបនាយករដ្ឋមន្ត្រីបាននិយាយរៀបរាប់រម្លឹកសារថ្មីនៃទំនាស់ព្រំដែនកម្ពុជា ថៃ ហើយដែលចុងក្រោយ លោកប្រមុខការទូតបានសន្និដ្ឋានថា វាជាការចិញ្ចឹមចិត្តរបស់ភាគីថៃតាំងពីដើមរៀងមកក្នុងការដណ្តើមយកប្រាសាទព្រះវិហារពីកម្ពុជា។ ការអះអាងថា ភាគីថៃនៅតែចិញ្ចឹមចិត្តព្យាយាមឈ្លានពានកម្ពុជារហូតដល់បច្ចុប្បន្ននេះ ក៏ត្រូវបានបញ្ជាក់ដោយនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀងដែលបានថ្លែងសុន្ទរកថាទទួលស្វាគមន៍ប្រតិភូក្រសួងការបរទេសនៅព្រឹកថ្ងៃសៅរ៍នេះដែរ ដោយបានលើកឡើងនូវសកម្មភាពឈ្លានពាន និងញុះញង់មួយចំនួនរបស់យោធាថៃ ដើម្បីរាយការណ៍ប្រាប់លោកឧបនាយករដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រីបានរៀបរាប់ប្រាប់កងទ័ពនៅព្រំដែនព្រះវិហារអំពីបេសកម្មរបស់កម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិនៅខែមេសាក្រោយនេះថា វាជាការបកស្រាយចុងក្រោយរបស់ភាគីកម្ពុជា និងថៃនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះតុលាការអន្តរជាតិ មុននឹងតុលាការនេះសម្រេចថា «នឹងសម្រេចបកស្រាយ ឬមិនបកស្រាយសាលក្រមថ្ងៃទី១៥ មិថុនា១៩៦២» ដែលជាបណ្តឹងរបស់កម្ពុជា។ លោកវ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានប្រាប់វិទ្យុបារាំងអន្តរជាតិអំពីក្តីសង្ឃឹមរបស់កម្ពុជាក្នុងការទទួលជ័យជំនះនៅក្នុងរឿងក្តីនេះ។
ក្រោយពីការទាមទារកាន់កាប់ដីទំហំ៤,៦គីឡូម៉ែត្រក្រឡានៅក្បែរប្រាសាទព្រះវិហាររបស់រដ្ឋាភិបាលលោកអាប់ភីស៊ីត ដែលគ្រាន់តែចង់បានប្រជាប្រិយភាពពីពលរដ្ឋថៃនោះ កម្ពុជាបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលក្រមឆ្នាំ១៩៦២ស្តីពីប្រាសាទព្រះវិហារ។ កាលពីពេលថ្មីៗនេះ ក្រុមថៃអាវលឿងបានអំពាវនាវអោយរដ្ឋាភិបាលលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ប្រកាសមិនទទួលស្គាល់សាលក្រមតុលាការឡាអេឡើយ ប្រសិនបើតុលាការនេះសម្រេចសេចក្តីយ៉ាងណាដែលធ្វើអោយបាត់បង់ប្រយោជន៍របស់ប្រទេសថៃនោះ។
តុលាការអន្តរជាតិនឹងបើកសវនាការពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមេសាក្រោយនេះ ហើយភាគីទាំងពីរនឹងត្រូវចូលរួមក្នុងសវនាការផ្ទាល់មាត់ជាសាធារណៈនោះ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តអោយកងទ័ពកម្ពុជាត្រៀមលក្ខណៈជាប្រចាំដើម្បីទប់ស្កាត់ការបង្កហេតុ ឬការឈ្លានពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា៕

ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា…
មានបានសួរកងទ័ពនៅទីនោះ មានទឹកផឹក និង បាយ ហូបគ្រប់គ្រាន់ដែរឬទេ ។
ទោះមានមន្ត្រីជាន់ខ្ពស់ជាច្រើនបានធ្វើទស្សនកិច្ចនៅតំបន់ជម្លោះឬតាមបណ្ដោយ
ព្រំដែនកម្ពុជា-ថៃជាច្រើនលើកច្រើនសា ប៉ុន្តែកងទ័ពដែលប្រចាំការនៅតំបន់ទាំងនោះ
នៅតែជួបនូវភាពខ្វះខាតរៀងរហូត ទាំងគ្រឿងឧប្បភោគបរិភោគនានា បើរបៀបនេះ
កងទ័ពយើងអាចទប់ទល់ជាមួយថៃបានទៀតឬ? ដូចតទល់គេមិនបានទេ មើលទៅ!!
When you die ? ah ka chas Ho ? Fucker