ភ្នំពេញ: ប្រភពពីមន្ត្រីនៃគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ព្រះអង្គបានសម្រេចចិត្តទៅចូលគណបក្សសង្គ្រោះជាតិមានឋានៈជាប្រធានកិត្តិយសគណបក្ស។
ដោយ៖ រតនា-CEN
Sunday 10 March 2013
The Free Press Magazine
ប្រភពដដែលបានឲ្យដឹងបន្តថា នៅក្នុងពិធីសមាជនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិនៅពេលខាងមុខនេះ គេនឹងធ្វើពិធីបញ្ចូលសម្តេចក្រុមព្រះជាផ្លូវការទៅក្នុងគណបក្ស ពីព្រោះលោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកឹម សុខា អនុប្រធានគណបក្សបានចាត់ទុកសម្តេចក្រុមព្រះ ជាអ្នកនយោបាយដែលមានការពេញនិយមនៅក្នុងចំណោមប្រជាពលរដ្ឋវ័យចំ ណាស់មួយចំនួនហើយ នៅពេលដែលសម្តេចក្រុមព្រះជួយចេញឃោសនានោះ គឺអាចស្រូបសម្លេងគាំទ្រពីសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណ បក្សមួយចំនួនមកចូលរួមបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
យោងតាមប្រភពដដែលបានឲ្យដឹងបន្តថា សម្តេចក្រុមព្រះបានទាមទារឈរឈ្មោះជាបេក្ខភាពសមាជិកសភាក្នុងការបោះឆ្នោត អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលលកណ្តាលលំដាប់ទី១ នៃគណបក្សសង្គ្រោះជាតិផងដែរ ដោយរុញលោកអេង ឆៃ អ៊ាង ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកណ្តាលឲ្យមកឈរនៅលេខរៀងទី២វិញ ដែលទង្វើនេះបានធ្វើឲ្យលោក អេង ឆៃអ៊ាង មិនសប្បាយចិត្តជាមួយនិងសម្តេចក្រុមព្រះទេ។
សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ដែលព្រះអង្គមានចរិកនយោបាយ ដូចសត្វអន្ទង់នោះ ពុំត្រូវបានសមាជិកនៃគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច ចាប់អារម្មណ៍សុំយាងព្រះអង្គមកគង់ដឹកនាំនៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចវិញឡើយ ដោយក្រុមមន្ត្រីទាំងនោះបានស្គាល់ពីចរិតនយោបាយក្រោមកន្ទុយក្បិនរបស់ព្រះអង្គយ៉ាងច្បាស់ ក្រឡែត ពីព្រោះស្ថិតនៅក្នុងកាលៈទេសៈនេះ ព្រះអង្គពុំអាចជួយខ្លួនឯងបានទេ សូម្បីក្រុមគ្រួសារតូចមួយរបស់ខ្លួននោះ។
លោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាប់មានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ពុំបានចាត់ទុកសម្តេចក្រុមព្រះថាជាមនុស្ស សំខាន់ទេ និងពុំអាចជួយឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចមានសម្លេងច្រើនបានឡើងវិញឡើយ៕

ដូចជា មិនទាន់ទុកចិត្ត ព្រះអង្គ សោះ នេក។ ចាំមើល បន្តទៀតមើល ។
បើតាមយោបល់ផ្ទាល់របស់ខ្ញុំ គួរជៀសវាងឲ្យមនុស្សប្រភេទនេះចូលរួមក្នុងបក្សសង្គ្រោះជាតិដែលជាមនុស្សប្រភេទអន្ទង់និងអាច
នាំមកនូវគ្រោះចង្រៃនិងបង្ករឲ្យមានការបែកបាក់ផ្ទៃក្នុងរបស់បក្សសង្គ្រោះជាតិនាថ្ងៃមុខ ប៉ុន្តែបើមានការយល់ព្រមទៅហើយនោះ គួរតែមនុស្សក្នុងជួរបក្សសង្គ្រោះជាតិមានការប្រុងប្រយ័ត្ត
ខ្ពស់ ពិតណាស់ការបង្រួបបង្រួមជាត់ជាចំណុចមួយដែលខ្មែរគ្រប់រូបចង់បាន តែក៍មិនត្រូវចេះតែទទួលមនុស្សណាផ្ដេសផ្ដាស់ដែលអាចបង្ករគ្រោះថ្នាក់ដល់បក្សរបស់ខ្លួនឡើយ ជាពិសេសទ្រង់រណឫទ្ធិនេះតែម្ដងដែលលោកសមរង្ស៊ីខ្លួនឯងធ្លាប់មានប្រវត្តដ៍ជូរចត់ជាមួយជាច្រើនលើកពីអតីតកាល ,ទ្រង់អស់ច្រកដើរហើយសព្វថ្ងៃ បើទ្រង់ចង់ងាកមករកផ្លូវនយោបាយវិញ គឺគ្មានជំរើសអ្វីក្រៅតែពីសុំបញ្ចូលខ្លួនក្នុងបក្សសង្គ្រោះជាតិនេះតែប៉ុណ្ណោះ។
Congratulation!!!
បើសិនជាមនុស្សធ្វើខុសហើយហ៊ានទទួលកំហុស វាប្រសើរជាងមនុស្ស
ធ្វើខុសហើយ នៅតែរឹងរូសថាខ្លួនត្រូវទៀត នោះទើបជាប្រភេទមនុស្សតិរិច្ឆានមែន ។
ពោល ពាក្យថា សុំអោយខ្សែរ រាជានុវង្ស សូមកុំអោយ ធ្វើនយោបាយតែខ្គូនសុំចូលនយោបាយជាប្រធានកិត្តិយស! ប្រហែលជាគាត់វង្វេងស្មារតី ហើយមើលទៅ! សូមបងប្អូនអ្នកដែលជាមនុស្សជំនិតមេត្តាជួយគាត់យកទៅស្រោចទឹកផង។
សម្តេចក្រុមព្រះ គ្រាន់តែកូនជីងមួយរបស់ស្នៀតនយោបាយទល់ផ្អក រួចលោកញឹក ប៊ុនឆៃនិងក្លាយជាចៃក្តៀនក្នុង
នយោបាយ CPP គ្រាដែលគណៈបក្សប្រជាជនកំពុងធ្វើនយោបាយអត្តឃាដខ្លួនឯង ដូចស្រីសំផឹងដែល
គេបោះបងចោល…. Political oppression ជាវប្បធម៌ពួកមនុស្សជំនាន់មុន ។
Rannarith looks like a sale boad. What party he will join in next?
មិនគួរយកមនុស្សធុននេះ ចូលបក្ស ទេ ។
បើសម្តេចក្រុមព្រះកែខ្លួនហើយមានចរិកហ្នឹងនរវិញនោះគួរតែផ្តល់ឳកាសអោយសម្តេចផងទៅ!
Very good for all people
I still love, like and support prince. Prince should to joint with this party
គេញសំដាច់ក្វាងទេដឹង?
គឺខ្ញុំ… ។ មិនអីទេ។ បើសម្តេចក្រុមព្រះកែខ្លួនហើយមានចរិកហ្នឹងនរវិញ។
លោកប្រធាន សម រង្ស៊ី ជាអ្នកដឹកនាំធ្វើនយោបាយមានឆន្ទ:បង្រួបបង្រួម
ជាតិខ្មែរ។ ភាពចាំបាច់គឺការធ្វើដំណើរឆ្ពោះទៅរកគោលដៅនៃលទ្ធិប្រជា-
ធិបតេយ្យ សេរីភាពដ៏បរិសុទ្ធ មិនមែនក្លែងក្លាយ។ សូមចាយវាយមាន
បែបបទ ត្រឹមត្រូវចំៗគោលដៅតាមការដឹកនាំរបស់លោកប្រធានសម រង្ស៊ី។
ខ្ញុំហ៊ានទាយទុកថា រណរឹទ្ធ ពេលនេះគឺជាកូនជឹងរបស់ហ៊ុន សែន វាប្រើឲ្យមកធ្វើបក្សប្រហារនៅថ្ងៃ ណាមួយខាងមុខ បើសិនយើងឲ្យវាចូល។
ល្អម្យ៉ាងដែរ គួរតែទុក្ខឱកាសនេះជូនគាត់ម្តងទៅសម្រាប់កែខ្លួន។ ខ្ញុំជឿថា គាត់នឹងខិតខំ ហើយកែខ្លួនឲ្យបានល្អឡើងវិញជាពុំខាន។
Hello evrybody, Please wait and see the ned result, Do not evaluate yet.
បើមានគេ ប្រើឲ្យមកធ្វើបក្សប្រហារនៅថ្ងៃ ណាមួយខាងមុខមែន
គឺប្រហារខ្ញុំមុន មិនងាយឡើយ។ កុំមួលបង្កាច់ និងញុះញង់គេ។
ខ្ញុំយល់ស្របដូចលោកក្មេងវត្ត
បើយកមនុស្សធុននេះមកជាសមាជិកបក្សហើយ គឺចាំតែដួលរលំទៅបក្សសង្រោ្គះជាតិនោះ
ព្រោះដឹងហើយជននេះមិនដែលឈរលើសតិសម្បជញ្ញៈខ្លួនឡើង ពូកែខាងស្រីញី សូម្បីស្រីរបស់កូនចៅឯង ក៏លេបរួច ហើយសុខចិត្តបែកបាក់ពីប្រពន្ធពេញច្បាប់ទៅរួច។ សម្បីតែគ្រួសារតូចមួយគ្រប់គ្រងមិនកើតផង ចុះប្រទេសជាតិពឹងស្អី? មនុស្សនេះឆ្អិនក្បាលស៊ីក្បាល ឆ្និនកន្ទុយស៊ីកន្ទុយ នាំថោកដល់សែរាជវង្សទេ។ តាមចាំ1993 ហាក់ដូចជាគ្រាន់បើ តែចាប់ពីបានស៊ីសាច់គោជាមួយបក្សប្រជាជនមក ចាប់ផ្តើមឡប់រហូតរលាយគណបក្សដល់សព្វថ្ងៃ ព្រោះយកមនុស្សដែលចង់បានលាភសក្ការៈមកជាសមាជិក ទីបំផុតពួកនោះបំផ្លាញទាំងស្រុង។
សូមកុំទទួលយកបុគ្គលនេះអី បើមិនជឿចាំមើលបើប្រជាជនគាំទ្រ? ប្រយ័ត្នខាតចុងខាតដើម។
ប្រហែលជានាំចង្រៃមកបក្សសង្គោះជាតិទេមើលទៅ!
ដើរនយោបាយត្រឡប់ត្រឡិន។គ្មានប្រាកដ់។
មិនគួរទុកចិត្តទេ!!!
កាលពីឆ្នាំ១៩៩៨ ជាឧទារណ៏ នៅចងសម្ព័នគ្នាសុខៗៗបែជាក្រឡាច់ភ្លែត!។
គួរនៅជាឲ្យឆ្ងាយពីនយោបាយទៅ!!! កុំមករញេរញៃទៀត!!!។
១. សូមអបអរសាទរសម្តេចក្រុមព្រះជាប្រធានកិត្តិយសគណៈបក្សសង្រ្គោះជាតិ!!! ការដាក់ព្រះកាយណាមួយរបស់ទ្រង់ គឺជាកិត្តយសពិតប្រាកដ ដែលនាំអោយទទួលជ័យជំនះ!! ទ្រង់និងសហសេវិករបស់ទ្រង់ត្រូវបានថ្នាក់ដឹកនាំគណៈបក្សប្រជាជនប្រើប្រាស់ និងជាន់ឈ្លី ទាំងនោះគឺជាបទពិសោធន៍ ដែលអាចអោយទ្រង់យល់អំពីតម្លៃនៃកិត្តិយស ក្នុងជីវិតចុងក្រោយរបស់ទ្រង់!!
២. នៅពេលគេនិយាយថា៖ គណៈបក្សប្រជាជនរឹងមាំណាស់មិនអាចផ្តួលបាន!! ដោយមានរចនាសម្ព័ន្ធដល់មូលដ្ឋាន និងចាក់ឬសគល់ជាប់មើង!!! ខ្ញុំបាទមិនយល់ដូច្នេះទេ! គណៈបក្សប្រជាជនទន់ខ្សោយ ងាយនឹងផ្តួលរលំ!! ប៉ុន្តែយើងត្រូវយល់អំពីចំណុចខ្សោយរបស់គណៈបក្សនេះ ។ ម្យ៉ាងយើងត្រូវយល់អំពីកិតិ្តយសពិតរបស់ខ្លួនយើងជាមុន!!
៣. គណៈបក្សប្រជាជនដឹកនាំជាប់រហូតមកដល់សព្វថ្ងៃ មិនមែនបណ្តាលមកពីគណៈបក្សនេះដឹកនាំល្អនោះទេ! គឺគណៈបក្សនេះខូច ចេះបំភ័ន្តសភាពការណ៍ និងចេះប្រើប្រាស់សភាពការណ៍មួយ គ្រប់លើសភាពការណ៍មួយទៀត!!!! ខ្ញុំសូមលើកឧទាហរណ៍ ដែលគណៈប្រជាជនកំពុងប្រើប្រាស់សភាពការណ៍ពីរដើម្បីគ្របសភាពការណ៍នៃឆ្នាំបោះឆ្នោត២០១៣នេះ ទី គឺប្រើប្រាស់សភាពការណ៍នៃការសោយទីវង្គតរបស់សម្តេចឪ ដើម្បីបង្ហាញពីសមានចិត្តរបស់គណៈបក្សប្រជាជននិងបង្ហាញថា គណៈបក្សប្រជាជនស្ថិតនៅជាមួយប្រជារាស្រ្តក្នុងទុក្ខបាត់បង់សម្តេចឪ!! ទី២ គឺគណៈបក្សប្រជាជននឹងប្រើប្រាស់សភាពការណ៍នៃសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេស្តីពីការបកស្រាយបញ្ហាប្រាសាទព្រះវិហារ!!! ដើម្បីគ្របលើការឃោសនាបោះឆ្នោតនៅពេលខាងមុខ!!
៤. គួរអោយស្តាយ គណៈបក្សសមរង្សីនិងសិទ្ធមនុស្ស មិនចេះប្រើប្រាស់ព្រឹត្តិការណ៍ទាំងនោះគួរអោយកត់សម្កាល់ទេ!! ដូចេ្នះគណៈបក្សសង្រ្គោះជាតិគួរវៃឆ្លាតបន្តិច លើការប្រើប្រាស់ព្រឹត្តិការណ៍ ជាពិសេសត្រូវត្រៀមរៀបចំព្រឹតិ្តការណ៍ណាមួយ ដើម្បីគ្របលើព្រតឹ្តការណ៍នៃការអបអរសាទរនៃការបកស្រាយរបស់តុលាការឡាអេ!! ខ្ញុំយល់ថា លោកសមរង្សីអាចធ្វើការងារនេះបាន!!
៤. ចំណុចស្នូលរបស់គណៈបក្សប្រជាជនគឺ បូលីស យោធា និងមន្រ្តីរាជការ ប្រមាណ១៣ម៉ឺននាក់ និងគ្រួសាររបស់ពួកគេ!! ដូច្នេះ គណៈបក្សសង្រ្គោះជាតិត្រូវវៃបំបាក់ចំណុចស្នូលនេះជាមុនសិន។ ការឃោសនាអំពីប្រាក់បៀវត្សទាប់បំផុត១លានរលៀល និង គ្រួសារនិយម!! គឺជាការឃោសនាចាក់ចំបេះដូង!! ទោះបីជាមេដឹកនាំគណៈបក្សប្រជាជនខំបកស្រាយបំភ័ន្តក៍ដោយ !! ប៉ុន្តែការឃោសនាចំណុចនេះ គណៈបក្សសង្រ្គោះជាតិត្រូវទូងស្គងអោយលឺខ្លាំងៗនិងខ្ទរខ្ទារសព្វទិសទី!!!
៥. យោបល់ខ្ញុំ៖ ដើម្បីអូសទាញប្រជារាស្រ្តនៅទីប្រជុំជន គឺគួរប្រកាសមិនយកពន្ធលំនៅដ្ចាន ក្នុងស្ថានភាពប្រជាជនស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ម្យ៉ាងពន្ធនេះតិចតួច និងរំខានដល់ការរស់នៅរបស់ប្រជារាស្រ្ត!!
៦. ចំពោះសម្តេចក្រុមព្រះ គួរនិយាយតិចបំផុតនិងញញឹមអោយច្រើនបំផុតនេះជាចំណុចប្រសើរសម្រាប់ទ្រង់និងគណៈបក្ស!!! ទី១ ទ្រង់គួនិយាយតែពាក្យពីរម៉ាតគត់និងខ្លីៗ គឺការចូលនយោបាយរបស់ទ្រង់គឺដើម្បីផលប្រយោជន៍ប្រជារាស្រ្តតាមជនបទ និងប្រមូលផ្តុំប្រជារាស្រ្តការពាររាជានិយម ទី២ គឺដើម្បីចូលរួមកសាងប្រទេសទៅអនាគត!! ។ ចំណុចមួយទៀត គឺទ្រង់គួរដើរឃោសនាដោយស្ងប់ស្ងៀមតាមជនបទដាច់ស្រយាល គឺគ្រាន់តែចុះពីរថយន្ត ចាប់ដៃរាស្រ្តគឺគ្រប់គ្រាន់ហើយ ជាពិសេសតំបន់រំលោភបំពានដីធ្លី !! តំបន់ទីប្រជុំជនគួរទុកអោយលោកសមរង្សីនិងលោកកឹមសុខា!!! ការស្ងប់ស្ងៀមរបស់ទ្រង់គឺមានន័យថា មានកិតិ្តយសនិងនៅពីលើគេ!! និងទំនុងចិត្តដល់ប្រជារាស្រ្ត ម្យ៉ាងទ្រង់មិនសូវប្រសប់ក្នុងការនិយាយបរិយាយនយោបាយ និងអាចប៉ះទង្គិចរយៈពេលវែងដល់រាជវង្ស!!!
៧. ចង់វាយប្រហារគណៈបក្សប្រជាជនគឺវាយប្រហារគ្រួសារលោកហ៊ុន សែន ជាគ្រួសារបក្សនិយម គ្រួសារនិយម សូម្បីសមាជិកគណៈបក្សប្រជាជនក៍មិនចូលចិត្តគ្រួសារនិយមរបស់លោកហ៊ុន សែនដែរ!! គ្រួសារលោកហ៊ុន សែនគឺជាគ្រួសារលោក កាដាហ្វី យកប្រទេសជាតិជារបស់គ្រួសារខ្លួន!!! គួរកុំវាយប្រហារសមាជិកគណៈបក្សប្រជាជនផ្សេងទៀត ពីព្រោះពួកគេក៍មនុស្សរងគ្រោះពីលោកហ៊ុនសែនដែរ!!
៨. គណៈបក្សសង្រ្គោះជាតិគឺបង្កើតព្រឹត្តិការណ៍ធំៗហើយ មិនអាចរងចាំទៀតទេ!! ដើម្បីបង្ហាញកំលាំងអោយប្រជាជនឃើញនិងជឿជាក់ និងខិខំកសាងទីតាំងអោយបានច្រើន!!!
មនុស្សធុននេះ! មិនគួរអោយចូលរួមជាមួយបក្សសង្រ្គោះជាតិទេ! តែបើជ្រុលទទួលទៅហើយក៏វាមិនខាតដែរ
តែមិនត្រូវអោយគាត់មានទួនាទីសំខាន់ណាមួយក្នុងបក្សជាដាច់ខាត ទុកត្រឹមតែជានុយសំរាប់
ស្ទូចសំលេងរាជានិយមពីពួកអាក្បត់ជាតិទៅបានហើយ !
ពាក្យថាជាប្រធានកិត្តិយសគណបក្សនេះ ស្មើហ្នឹងដំណែងខ្យល់សំរាប់ជនអស់ទីពំនាក់ដូចសំដាច់
ក្រុមព្រះនេះតែប៉ុណ្ណោះ !
ភ្នំពេញ ៖ សម្ដេចក្រុម ព្រះនរោត្ដមរណឫទ្ធិ ព្រះប្រធានឧត្ដម ប្រឹក្សាព្រះមហាក្សត្រ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៣ បាន ច្រានចោលភ្លាមៗ និងបដិសេធដាច់អហង្កា ចំពោះព័ត៌មានដែលបានផ្សាយថា ព្រះអង្គយាង ទៅគង់ជាព្រះប្រធាន កិត្ដិយសគណបក្សសង្គ្រោះជាតិ ដែលទើបបង្កើតឡើង នៃការរួមគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ។ ដំណាលគ្នានេះដែលលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនេះ ក៏បានបដិសេធចំពោះព័ត៌មាននេះដែរ តាមរយៈការផ្សាយព័ត៌មានពេលព្រឹករបស់វិទ្យុអាស៊ីសេរី ។
លោកអានន្ទដាយ៉ាត លេខាផ្ទាល់សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិបាន មានប្រសាសន៍ តាមទូរស័ព្ទប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃចន្ទនេះ ដោយបានដកស្រង់បន្ទូលសម្ដេចក្រុមព្រះថា ព្រះអង្គមិន មានការជាប់ពាក់ព័ន្ធទៅនឹងតួនាទីប្រធានកិត្ដិយសរបស់គណបក្សសង្គ្រោះជាតិទេ ។ ខុទ្ទកាល័យ សម្ដេចក្រុមព្រះ និងចេញសេចក្ដីថ្លែងការបញ្ជាប់អំពីជំហរ សម្ដេចក្រុមព្រះមិន ធ្វើនយោបាយនាពេលបន្ដិចទៀតនេះ ។
ថ្មីៗនេះ សម្ដេច ក្រុមព្រះនរោត្ដមរណឫទ្ធិ បានមានបន្ទូលក្រើនរំលឹកដល់ព្រះរាជវង្សានុវង្សថា មិនគួរធ្វើ នយោបាយទេ ។ មិនតែប៉ុណ្ណោះសម្ដេចហ៊ុន សែន ក៏បានប្ដេជ្ញា ចំពោះព្រះភក្រ័ព្រះសព ព្រះបរមកោដ្ឋ សម្ដេចព្រះនរោត្ដមសីហនុ អតីតព្រះមហាក្សត្រកម្ពុជា ថា សម្ដេចសន្យាការពាររាជបល្លង្ក័ ។
ដើម្បី ឱ្យកាន់តែច្បាស់ថែមទៀត សម្ដេច ក្រុមព្រះនរោត្ដម រណឫទ្ធិ នៅម៉ោង៨និង៤០នាទីព្រឹកថ្ងៃចន្ទទី១១ ខែកុម្ភៈនេះ បានទូរស័ព្ទដោយផ្ទាល់ មកកាន់លោក សយ សុភាព ដើម្បីបញ្ជាក់សាជាថ្មី អំពីព្រះទ័យរបស់ព្រះអង្គថា មិនចូលក្នុងឆាក នយោបាយវិញ ទេ ។
ព្រះអង្គបានមានបន្ទូលថា “ព្រះអង្គសូមស្បថមុខព្រះភក្ដ្រព្រះបរមកោដ្ឋសម្ដេចឪថា មិនចូលធ្វើនយោបាយទេ ហើយក៏មិនដែលជួប កុំថាឡើយមេដឹកនាំ សូម្បីតែកូនមន្ដ្រីបក្សប្រឆាំង ក៏មិនដែលផង ក្នុងការនិយាយអំពីរឿងធ្វើជាប្រធានកិត្ដិយសគណបក្សសង្គ្រោះជាតិស្អីគេនោះ“ ។
តាមរយៈការទូរស័ព្ទផ្ទាល់មកកាន់លោក សយ សុភាព សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ សូមបញ្ជាក់ ជូនសម្ដេចនាយករដ្ឋមន្ដ្រី ក៏ដូចប្រជារាស្ដ្រថា ព្រះអង្គមិនធ្វើនយោបាយទេ ។ ផ្ទុយទៅវិញ រាជវង្សានុវង្ស គួរនៅក្រៅឆាកនយោបាយ ព្រោះសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន លោកបានសន្យាថែរក្សាព្រះរាជបល្ល័ង្កមុខ ព្រះបរពសពព្រះមហាវីរក្សត្រ ៕
គឺខ្ញុំ…។ ពួកគេខំប្រឹងប្រែងមួលបង្កាច់ និងញុះញង់ ព្រោះខ្លាចចាញ់
ឆ្នោតលោកប្រធាន សម រង្ស៊ី។ បើសិនជា សម្ព័ន្ធភាពផ្ទៃក្នុងគណ-
បក្សសង្គ្រោះជាតិ មានសេចក្តីអាក់អន់ចិត្ត ប៉ះពាល់ដល់លោកអ្នក
ដែលខិតខំតស៊ូ សូមបោះឆ្នោតសម្រេចជ្រើសតាំងដោយសមាជ…។
Shithead man!
គណបក្ស ហ្វុនស៊ិនប៉ិច បែកបាក់ រលំរលាយ ដោយសារចាញ់
ឧបាយកល សង្គ្រាមចិត្តសាស្ត្រ នយោបាយ របស់ពួក CPP។
ព្រះអង្គម្ចាស់ សម្តេចក្រុមព្រះមានតែអង្គឯង មិនធ្លាប់ជួបបទ
ពិសោធន៏ត្រូវពួកកុម្មុយនិស្តខ្មែរ និងបរទេសផ្តួលព្រះអង្គបាន
យ៉ាងងាយស្រួល។ មិនគិតថា រាជវង្សានុវង្ស ឫក៏រាស្ត្រនោះទេ
បើទ្រង់ ឫក៏លោកអ្នកស្មោះត្រង់នឹងលទ្ធិប្រជាធិបតេយ្យ សេរី-
ភាពដ៏បរិសុទ្ថមិនក្លែងក្លាយ យើងធ្វើដំណើរឆ្ពោះទៅមុខ រួបរួម
គ្នា កសាង និងការពារប្រទេសជាតិខ្មែរ។ គឺខ្ញុំ…។
ទៅចាប់អារម្មណ៍អីច្រើនម្លេះលើអ្នកមិនមែនជាសមាជិកបក្សខ្លួននោះ យកក្បាលគិតតែពីការពង្រឹង បក្សខ្លួន សង្គ្រោះជាតិឲ្យបានរឹងមាំទៅបានហើយ។ មនុស្សដូចទ្រង់រណរិទ្ធគេលែងទុកចិត្តទៀត ហើយ ទៅរវល់នាំតែខាលពេលធ្វើអី។ ទាំងបក្សហ្វុនសីនបិុចទាំងទ្រង់រណរិទ្ធគ្រាន់តែជាអាយ៉ង របស់បក្សប្រជាជនតែប៉ុណ្ណោះ បក្សប្រជាជនដែលដឹកនាំប្រទេសជាង៣០ឆ្នាំនេះប្រហែលជាកំពុងតែដើរដល់ផ្លូវទាល់ហើយនៅពេល នេះបានជាបញ្ជូនសម្តេចក្រុមព្រះឲ្យចូលទៅធ្វើកេងសម្ងាត់សម្រាប់យកការណ៍និងបំបែកបក្ស សង្គ្រោះជាតិតែប៉ុណ្ណោះគ្មានអ្វីក្រៅពីហ្នឹងទេ។ ជាសរុបខ្ញុំសូម អំពាវនាវដល់ទៅបក្សសង្គ្រោះជាតិកុំរវល់ជាមួយសម្តេចក្រុមព្រះទៀតអីទុកឲ្យទ្រង់បើកប្រាក់ខែ ពីបក្សប្រជាជនបន្តរទៀតទៅ។
កូនប្រសារប្រុស និងជាសហាយរបស់ប្រពន្ធ អា Cheath និង JML លោកដើរប្រាប់គេបែបនេះមិនខ្លាចអាពីនាក់វាខឹង
ហើយសំលាប់ប្រពន្ធវាចោលទេអី ?
តែហេតុអីបានជាមានពត័មានមិនច្បាស់ការដូចច្នេះទៅវិញ ?
លោកសំបូរនិយាយបានល្អ!
ចំពោះខ្ញុំ បើព្រះអង្គចូលរួមដើម្បី ជួយជាតិនោះវាការល្អប្រសើរវិញទេ តែបើព្រះអង្គចូលរួមដើម្បីគិតពីផលប្រយោជន៍នោះ ប្រទេសរបស់យើងនឹងបែកបាកគ្នាជាក់ជាមិនខានឡើយ។ សូមព្រះអង្គមានព្រះតមរិះ យួនមកស្រុកខ្មែរច្រើនណាស់។