ក្រុមមន្ត្រីដែលស្និទ្ធនឹងសម្ដេចក្រុមព្រះ បានថ្លែងនៅថ្ងៃ ចន្ទ ទី ១១ មីនា នេះ ដោយធ្វើការច្រានចោលទាំងស្រុង នូវព័ត៌មានដែលថា សម្ដេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មានគម្រោងចូលរួមជាមួយគណបក្សសង្គ្រោះជាតិ និង ការលួចលក់ឧទ្ធម្ភាគចក្រ ប្រភេទMI17 ដែលជាទ្រព្យសម្បត្តិរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច។
ប្ញទ្ធិពល
Monday 11 March 2013
The Free Press Magazine
លោក ប៉ែន សង្ហា អតីតអ្នកនាំពាក្យ គណបក្ស នរោត្តម រណប្ញទ្ធិ ដែលធ្លាប់គ្រប់គ្រង់ដោយ ទ្រង់ រណប្ញទ្ធិ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ ព័ត៌មានថា ” ព័ត៌មានដែលថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបំណងយាងទៅចូលរួមជាមួយ គណបក្សសង្គ្រោះជាតិ មិនមែនជាការពិតទេ ពីព្រោះព្រះអង្គ បានប្រកាសសម្រាក ឈប់ពីឆាកនយោបាយហើយ ” ។ ទាក់ទិនការលួចលក់ឧទ្ធម្ភាគចក្រ វិញ ក៏ត្រូវបានមន្ត្រីរូបនេះ បដិសេធផងដែរថាទ្រង់មិនពាក់ព័ន្ធទេ ។
សេចក្ដីថ្លែងបែបនេះ បានធ្វើឡើបន្ទាប់ពីមានការ លេចធ្លាយព័ត៌មានកាលពីថ្ងៃ អាទិត្យ ដែលសម្ដេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ដែលពេលនេះជាប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ មានគម្រោងចូលរួមជាមួយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង ក្នុងតួនាទីជាប្រធានកិត្តិយស និង ជាបេក្ខភាពតំណាងរាស្ត្រលេខរៀងទីមួយ ប្រចាំខេត្ត កណ្ដាល ក៏ដូចជាការប្រកាសប្ដឹងរបស់គណបក្ស ហ៊្វុនស៊ិនប៉ិចដែលថា ទ្រង់បានលួចលក់ឧទ្ធម្ភាគចក្រប្រភេទ MI17 របស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ៕

Prince Ranaridth is brainless, don’t care about him, he is never honest. He always cheats us.
ខ្ញុំចាំសម្តីទ្រង់នរោត្តមរណឬទ្ធិច្បាស់(រាស្រ្តមានមុនរដ្ឋ)។ខ្ញុំចាំសម្តីសម្តេចហ៊ុនសែនច្បាស់
(មន្ត្រីរាជត្រូវធ្វើជាខ្ញុបំរើរាស្ត្រ)គិតៗទៅម្សៀរទាំង២នាក់បោករាស្រ្តដូចតែគ្នា!
១. ការចូលរួមគណៈបក្សសង្រ្គោះជាតិ គឺជាកិតិ្តយសចុងក្រោយរបស់ទ្រង់!! ពិតណាស់ការប្តឹងផ្តល់ជាវិធីសាស្រ្តរបស់គណៈបក្សប្រជាជនកំពុងកាន់អំណាច ប៉ុន្តែសម្តេចក្រុមព្រះគ្មានពេលវេលាច្រើន ដើម្បីអោយគណៈបក្សប្រជាជនចារប្រវតិ្តសាស្រ្តជូនទ្រង់ឡើយ! ទ្រង់ត្រូវតែចារប្រវតិ្តសាស្រ្តដោយខ្លួនឯង!!
២. សម្តេចក្រុមព្រះអាច ធ្វើជាប្រធានកិត្តិយសបាន នឹងទៅស្នាក់នៅក្រៅប្រទេស!! នេះជាភាពច្នៃប្រឌិតមួយ ប៉ុន្តែទ្រង់អាចបង្ហើរសម្លេង តាមវិទ្យុបរទេស និងវេបសាយ!!!!
៣. បើមានការប្តឹងផ្តល់ គណៈបក្សសង្រ្គោះជាតិ មិនត្រូវចូលរួមបោះឆ្នោតជាដាច់ខាត!! បើគណៈបក្សប្រជាជនរៀបចំបោះឆ្នោតដោយគ្មានគណៈបក្សសង្រ្គោះជាតិ និងមានតែគណៈបក្សតូចដែលបង្កើតឡើងដោយគណៈបក្សប្រជាជន គឺអន្តរជាតិមិនទទួលស្គាល់ទេ!! ដូច្នេះគណៈបក្សប្រជាជនមិនអាចគ្រប់គ្រងសភាពការណ៍បានទេ!! ការនាំចេញទៅបរទេសជាពិសេសទៅអាមេរិក ជប៉ុន និងអឺរ៉ុបនឹងផ្អាក!!! សេដ្ឋកិច្ចនឹងមានភាពជ្រួលច្របល់!! ទោះជាមានកម្ចីពីចិនគឺជារូបភាពមួយមិនល្អ!!! ហើយប្រជាជននឹងសម្តែងការពេញចិត្តជាមួយលោកហ៊ុន សែនកាន់តែខ្លាំង!!
ស្អីទៀតហើយទ្រង់ឮតែគេប្តឹងប្តល់តែម្តងហើយ ម្តងឮថាគេប្តឹងពីការខប់ខិតលួចដីគណៈបក្សលក់ ហើយម្តងនេះត្រូវបានគេប្តឹងថាលួចឧត្ថមភេកជ្ជៈលក់។ ប្រហែលជាខ្វះលុយលួងលោមស្រីស្នេហ៍ ទេដឹងបានជាចេះតែយករបស់របរទៅលក់បែបនេះ។
ពូជសំបូររឿងអាស្រូវ ។
Over.. No.. Way Go.. Back…To See 2hand Wife..
ខ្ញុំមិនមែនជាសមាជិកនយោបាយទេ! តែជាម្ចាស់ឆ្នោត សូមសំណូមពរយ៉ាងទទូលដល់ គណបក្សសង្គ្រោះជាតិ មិនត្រូវអោយទ្រង់ចូលទេព្រោះមនុស្សស្បិចហើយល្ងង់ អត់ប្រយោជន៍ទេ។
មានអ្នកខំប្រឹងយកដៃខ្ទប់ ព្រះអង្គម្ចាស់ ស្តេចក្រុមព្រះ ព្រោះគេខ្លាចចាញ់
ឆ្នោតគណបក្សប្រឆាំងនៅក្នុងប្រទេសខ្មែរ។ សូមអនុវត្តធ្វើតាមការស្មោះស្ម័គ្រ
សូមកុំបង្ខិតបង្ខំព្រោះគណបក្សប្រឆាំងនៅតែមានសន្ទុះទៅមុខយ៉ាងខ្លាំងក្លា។
មានតែចិន ឫក៏ពួក CPP ភ័យតក់ស្លុតតែប៉ុណ្ណោះដែលហ៊ានចំណាយធនធាន
ដើម្បីរារាំង ទប់ស្កាត់ ព្រះអង្គម្ចាស់ ស្តេចក្រុមព្រះ។ តាមចិត្តទៅចុះ មិនថ្វីទេ។
សូមយកចិត្តទុកដាក់លើកទឹកចិត្ត គិតគូរយ៉ាងសក្តិសមដល់ជីភាពសកម្មជន
និងអ្នកតស៊ូរបស់គណបក្សប្រឆាំង ទៅតាមឋានានុក្រម។ ពេលសមាជ…ខិត
ជិតមកដល់ សូមកុំបែកអារម្មណ៏ សូមរួបរួមគ្នាជាកម្លាំងមហាសាមគ្គី តាមការ
ដឹកនាំរបស់លោកប្រធាន សម រង្ស៊ី។ គឺខ្ញុំ…។
កុំខឹងនិងគាត់ ព្រោះគាត់ ខានល្បីតាមទំព័រការសែតយូរហើយ! ពេលនេះគាត់បានល្បីតិចៗវិញហើយ!
អូហូ លោក ចិត្តស្មោះ ពិតជាអញ្ជឹងមែន ហ្អី ? ហេសៗៗៗ។
សម្តេចក្រុមព្រះប្រៀបដូចកាំជ្រូចអត់រំសេវ។ ដុតលែងឆេះហើយ។ មិនបាច់គិតនាំតែឈឺក្បាលវិលមុខទេ។
រួបរួមគឺឈ្នះ បែកបាក់ស្លាប់។ ខ្ញុំថាយកល្អឲព្រះអង្គចូលទៅប៉ុន្តមិនមែនតំណែងកំពូលទេ ព្រះអង្គឥឡូវមិនមែនព្រះអង្គក្នុងឆ្នាំ 1993នោះទេ។ បើគេប្តឹងព្រះអង្គអាចទៅនៅបារាំងជិតគ្នាលោកសម រង្សីហើយបន្តកិច្ចប្រឹងប្រែងនៅលើឆាកអន្តរ ជាតិជាមួយគា្ន។