អ្នក​​កែវ​ផុស​​ដែល​​ផ្ទះ​​ត្រូវ​បាន​​បំផ្លាញ ​គ្រោង​​លើក​គ្នា​​មក​​តវ៉ា​​នៅ​​ភ្នំពេញ

​ក្រុម​អ្នក​ភូមិ​កែវផុស​ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវបាន​បំផ្លាញ​តាម​អំណាច​សាលក្រម គ្រោង​លើកគ្នា​មក​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​សុំ​អន្តរា​គម​ន៏​ពី​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​

មាស មុន្នី
Tuesday 12 March 2013
The Free Press Magazine

ផ្ទះនឹងដំណាំហូប ផ្លែរបស់អ្នកភូមិ កែវផុស ត្រូវបានបំផ្លាញ កាលពីថ្ងៃទី ៥ មីនា

ផ្ទះនឹងដំណាំហូប ផ្លែរបស់អ្នកភូមិ កែវផុស ត្រូវបានបំផ្លាញ កាលពីថ្ងៃទី ៥ មីនា

ក្រុម​អ្នក​ភូមិ​បាន​និយាយថា​តុលាការ​បាន​សម្រេច​ឲ្យ​លោក​ជៀម ផែន ថៅកែ​ស្រា​បៀរ​លី​អូ ឈ្នះក្ដី​នឹង​រឹបអូស​យក​ដី​របស់​ពួកគាត់​ដែល​មក​រស់នៅ​នឹង​កាន់កាប់​អស់​រយៈពេល​៣០​ឆ្នាំ​​ក្នុង​ឃុំ ​កែវផុស ស្រុក​ ស្ទឹង​ហាវ ។​ ហើយ​កាលពី​ថ្ងៃ​ទី​៥​មីនា​តាម​រយៈ​អំណាច​សាលក្រម​នោះ​ផ្ទះ​របស់​ពួក​គាត់​យ៉ាង​ហោច​ណាស់​ជាង​១០​គ្រួសារ​ត្រូវ​បាន​បំផ្លាញ ។​

​អាជ្ញាធរ​ក្រុង​ព្រះ​សីហនុ នៅ​ថ្ងៃទី៨មីនា បាន​​ស្វះស្វែង​រក​ការសម្របសម្រួល​ពី​ក្រុម​អ្នកភូមិ​ដែល​មាន​កំហឹង​ជាមួយ​គោល​ការឧបត្ថម្ភ​ពី​អ្នក​ឈ្នះក្ដី ប៉ុន្តែ​ត្រូវបាន​អ្នកភូមិ​បដិសេធ ដោ​យ​​​ពួកគាត់​ទាមទារ​រស់នៅ​លើ​ទីតាំង​ដដែល​។​

​យ៉ាងណា​ក៏​ដោយ​ក្រុម​អ្នកភូមិ​បាន​និយាយ​ថា​ការអនុវត្ត​ន៏​សាលក្រម​នោះ​គឺ​ខុសច្បាប់ ខណៈ​ដែល​ពួកគាត់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាឧទ្ធរណ៏​ប្រឆាំងនឹ​ង​សាលក្រម​នោះ ៕

What Next?

Recent Articles

7 Responses to "អ្នក​​កែវ​ផុស​​ដែល​​ផ្ទះ​​ត្រូវ​បាន​​បំផ្លាញ ​គ្រោង​​លើក​គ្នា​​មក​​តវ៉ា​​នៅ​​ភ្នំពេញ"

  1. ស.ហ says:

    មិនបាច់ចាំមកតវ៉ាទេនាំតែខាតពេល គឺសុទ្ធតែជាពួកគ្នាវាទេ។នេះសុទ្ធតែជាល្ខោន ដែលពួកគេសម្តែងដើម្បីរកការគាំទ្រ និងរក់សំលេងឆ្នោតតែប៉ុណ្ណោះ សម័យតេជោគឺចឹងហើយ មិនមែនមានតែរឿងមួយនេះទេ ដូចនេះប្រជាជនខ្មែរគួរភ្ញាក់រលឹកទៅ។ការស្រលាញ់អំណាចជ្រុលពេកគឺហ៊ានធ្វើអ្វីៗទាំងអស់ ដោយមិនគិតពីបុណ្យបាបនោះទេ…..

  2. មន្ត្រី​អង្គការសហប្រជាជាតិ​ទាមទារ​ឲ្យ​ធនាគារពិភពលោក​ភ្ជាប់​ការគោរព​សិទ្ធិមនុស្ស​ទៅនឹង​គម្រោង​ជំនួយ ឬ​ការអភិវឌ្ឍ​នៅ​កម្ពុជា​
    មន្ត្រី​អង្គការសហប្រជាជាតិ​ទាមទារ​ឲ្យ​ធនាគារពិភពលោក​ភ្ជាប់​ការគោរព​សិទ្ធិមនុស្ស​ទៅនឹង​គម្រោង​ជំនួយ ឬ​ការអភិវឌ្ឍ​នៅ​កម្ពុជាក្នុង​របាយការណ៍​ដ៏​សំខាន់​មួយ​ដាក់ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ​ប្រចាំ​ក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៣ នេះ លោកស្រី រ៉ា​ហ្គែ​ល រ៉ូ​ល​និ​ច ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​ផ្នែក​លំនៅដ្ឋាន បាន​ស្តីបន្ទោស ត្រង់ៗ​ទៅលើ​កម្មវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​របស់​ធនាគា​រ​ពិភពលោក​ដែល​បាន​អនុវត្តន៍​នៅក្នុង​ប្រទេស​កម្ពុជា ថា​ជា​ការងារ​ប្រកបដោយ​ភាពបរាជ័យ ហើយ​មន្ត្រី​អង្គការសហប្រជាជាតិ បានដាក់​ចេញ​ជា​អនុសាសន៍​ជំរុញ​ឲ្យ​ធនាគារពិភពលោក យក​កម្មវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី យកទៅ​បញ្ចូល​ក្នុង​បញ្ហា​សិទ្ធិមនុស្ស ដោយ​ចាត់ទុកថា វា​ជា​ចំណុច​អាទិភាព នៅក្នុង​កម្មវិធី​ដីធ្លី ហើយ​បញ្ហា​នេះ​កំពុង​ក្លាយជា​ទណ្ឌកម្ម​ថ្មី​មួយទៀត ទៅលើ​ការដឹកនាំ​ដោយ​ខ្វះ​ភាព​ទទួលខុសត្រូវ និង​ខ្វះ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

    ​លោកស្រី រ៉ា​ហ្គែ​ល រ៉ូ​និ​ច បានបញ្ជាក់​ក្នុង​របាយការណ៍​ថា ធនាគារពិភពលោក ដែល​មិនអាច​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​អ្នកភូមិ​បឹងកក់​គួរតែមាន​ការជំរុញ​ថែមទៀត សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​បានល្អ​ប្រសើរឡើង​ហើយ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ផ្ទៃក្នុង​ដែល​ទើប តែ​បញ្ចប់​កាលពី​ឆ្នាំ​២០១០ បាន​បញ្ជាក់ថា គម្រោង​ផ្តល់​ប័ណ្ណ​កម្ម សិទ្ធិ​ដីធ្លី​របស់​ធនាគារពិភពលោក ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៤,៣​លាន​ដុល្លារ​អាមេរិក នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​បរាជ័យ ដោយសារតែ​ពលរដ្ឋ​ជាង​៣​ពាន់​គ្រួសារ​នៅ​តំបន់​បឹងកក់ ត្រូវបាន​រដ្ឋាភិបាល​ប​ណ្តេ​ញ​ចេញ​ដោយ​ខុសច្បាប់ គ្មាន​សំណង​ត្រឹមត្រូវ​បន្ទាប់ពី​ពួកគេ ត្រូវបាន​បដិសេធ​មិន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​សំណាក់​អាជ្ញា ធរ​អ្នកកាន់អំណាច បើទោះបីជា​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នេះ ត្រូវបាន​អនុវត្តន៍​ដោយ​ធនាគារពិភពលោក ដែល​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ក៏ដោយ​។ បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង ហើយ​មាន​ស្ថានភាព​អាក្រក់​ជាង​មុន ដោយសារតែ​ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បានល្អ​ប្រសើរ​នោះទេ ដែល​ភាគច្រើន បញ្ហា​ជម្លោះដីធ្លី​កើតឡើង​ដោយសារ​ពលរដ្ឋ​ក្រីក្រ​មិនមាន​ប្រាក់​សម្រាប់ធ្វើ​ប័ណ្ណកម្មសិទ្ធិ ហើយ​ក្រោយមក​ធនាគារពិភពលោក បាន​ធានារ៉ាប់រង​ចំពោះ​ការចំណាយ​លើ​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ទូទៅ ប៉ុន្តែ​ការអនុវត្ត​គម្រោង​នេះ​មាន​ភាពចម្រូងចម្រាស​និង​ស្មុគស្មាញ ដោយសារតែ​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ មិនមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​កិច្ចសហការ​ជាមួយ​ធនាគារពិភពលោក​។​

    ​ការលើកឡើង​របស់លោក​ស្រី រ៉ា​ហ្គែ​ល រ៉ូ​និ​ច ក្នុង​របាយការណ៍​ពិសេស​ដាក់ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បានបង្ហាញ​យ៉ាងច្បាស់​ថា បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា ផ្តើមចេញពី​កង្វះ​ការទទួលខុសត្រូវ និង​គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ពី​សំណាក់​អាជ្ញាធរ​កាន់អំណាច ដែល​ធ្វើ​ឲ្យ​បញ្ហា​ជម្លោះដីធ្លី​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ត្រូវបាន​អាជ្ញាធរ​ឯកភាព​ឲ្យ​អនុវត្តន៍​គម្រោង​វាស់វែង​ដីធ្លី ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​ទីបំផុត ប័ណ្ណកម្មសិទ្ធិ​ដែល​ធ្វើ​រួចហើយនោះ មិនបាន​យកទៅ​បែង​ចែកជូន​ពលរដ្ឋ​នោះទេ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ផ្តល់​ដី​តំបន់​បឹងកក់ ឲ្យ​ទៅ​ក្រុមហ៊ុន ស៊ូ​កា គូ​អី​ុ​ន ធ្វើការ​អភិវឌ្ឍន៍ បើទោះបីជា​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​នៅ​តំបន់​បឹងកក់​នេះ ធ្វើឡើង​ដោយ​ប្រាក់​ជំ នួ​យ​របស់​ធនាគារពិភពលោក​ក៏ដោយ​។ រដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ក្រអឺតក្រទម​នៅពេល​មាន​សម្ពាធ ឬ​លក្ខខណ្ឌ​តឹងតែង​ពី​ធនាគារពិភពលោក​គឺ លោក ហ៊ុន សែន បានប្រកាស​ជា​ឯកតោភាគី ក្នុងការ​បញ្ចប់​កិច្ចសហការ​ឬ​ឈប់​អនុវត្តន៍​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជាមួយ​ធនាគារពិភពលោក ដែល​បញ្ហា​នេះ​កាន់តែ​ធ្វើ ឲ្យ​ពលរដ្ឋ​ក្រីក្រ​គ្មាន​ឱកាស​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ងាយ​បង្ក​ឲ្យ​មាន​បញ្ហា​ជម្លោះ​ក៏ដូចជា​ការបណ្តេញចេញ​ដោយ​បង្ខំ​។​

    ​បញ្ហា​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​នេះ​ផងដែរ ធនាគារពិភពលោក​ធ្លាប់​បានដាក់​លិខិតផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ចំនួន​៣​លើក​រួចមកហើយ ក្នុងការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជម្លោះ​ជាមួយ​អ្នកភូមិ​បឹងកក់ ហើយ​ពេល​មួយ​នោះ​លោក ហ៊ុន សែន បាន​បន្ទន់ឥរិយាបថ ដោយបាន​កាត់​ដី​ប្រមាណ​១២​ហិកតា ពី​គម្រោង​អភិវឌ្ឍន៍​សម្រាប់​ចែកជូន​អ្នកភូមិ​បឹងកក់ ដែល​សេសសល់​ពី​ការបណ្តេញចេញ ហើយ​ក្រោយមក​អ្នកភូមិ​បឹងកក់​នៅតែ​មិនអាច​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដដែល បើទោះបីជា​លោក ហ៊ុន សែន បានចេញ​សេចក្តីប្រកាស​ផ្លូវការ​និង​បានដាក់​ពង្រាយ​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​ឲ្យ​ចុះ​វាស់វែង​ដីធ្លី ចែកជូន​ពលរដ្ឋ​និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​តាម​នយោបាយ ប្រជាភិថុតិ​ក៏ដោយ ក៏​អ្នកភូមិ​បឹងកក់​នៅតែ​គ្មាន​ឱកាស​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដដែល​។ ធនាគារពិភពលោក​ដែលជា​ម្ចាស់ជំនួយ និង ជា​ម្ចាស់​កម្ចី​ដ៏​សំខាន់​សម្រាប់​រដ្ឋា​ភិ បាល​កម្ពុជា​បាន​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ពី​គោលជំហរ​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោលនយោបាយ​កែទម្រង់​ដីធ្លី ប៉ុន្តែ​វា​មាន​សភាព​យឺតយ៉ាវ​ដោយសារតែ​ភាគី​រដ្ឋាភិបាល​មិនសូវមាន​កិច្ច​សហប្រតិបត្តិ ការល្អ ឬ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​លក្ខ ខណ្ឌ​របស់​ធនាគារពិភពលោក​។​

    ​ដើម្បី​ជាការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ធនាគារពិភពលោក​ក៏បាន​ប្រកាស​ព្យួរ​គម្រោង​ប្រាក់​ជំនួយ​រាប់រយ​លាន​ដុល្លារ​អាមេរិក ជា​លក្ខខណ្ឌ​ទាមទារ​ឲ្យ​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​យកចិត្ត​ទុក​ដា​ក់ឡើ​ង​វិញ អំពី​ការកែទម្រង់​បញ្ហាដីធ្លី ដែល​ក្នុង​នោះបាន​សំដៅ​ទៅលើ​ការដោះស្រាយ​ជម្លោះដីធ្លី ឲ្យ​មាន​យុត្តិធម៌​សំដៅ​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​តាមរយៈ​ការបញ្ឈប់​អំពើ​រំលោភ​ដីធ្លី​ការបណ្តេញចេញ​ដោយ​បង្ខំ​ក្រោមលេស អភិវឌ្ឍន៍ ឬ​ការផ្តល់​ដី​សម្បទាន​ឲ្យ ទៅ​ក្រុមហ៊ុន​ឯកជន​។ លោក ហ៊ុន សែន មិនបាន​យកចិត្តទុកដាក់​ចំ ពោះ​លក្ខខណ្ឌ​របស់​ធនាគារ​ពិភពលោក​នោះទេ គឺ​សុខចិត្ត​ខាតបង់​ប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក ដែលជា​គម្រោង​អភិវឌ្ឍន៍​បានមកពី​ធនាគារពិភពលោក ធ្វើ​ឲ្យ​ខាតបង់​ផលប្រយោជន៍​ជាតិ​ធំ​សម្បើម ហើយ​បើ​ពិនិត្យ​លើ​ការទាមទារ​របស់ លោកស្រី រ៉ា​ហ្គែ​ល រ៉ូ​ល​និ​ច គឺ​ធនាគារពិភពលោក ត្រូវ​ភ្ជាប់​គម្រោង ឬ​ប្រាក់​ជំនួយ​របស់ខ្លួន​ទៅនឹង​បញ្ហា សិទ្ធិមនុស្ស​ជា​អាទិភាព ដើម្បី​កុំ​ឲ្យ​គម្រោង​ដទៃទៀត​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់មុខ​ដូច​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​រង​ការរិះគន់។

    .

  3. ខ្ញុំជាខ្មែរ says:

    នៅអត្ថបទនេះ ដូចជាអត់ឃើញអ្នកគាំទ្ររដ្ឋាភិបាលចូល comment សោះ ហើយអូតសុទ្ធតែរដ្ឋាភិបា
    លពង្រឹងនិត្តិរដ្ឋ នឹង លធិប្រជាធិបតេយ្យ គ្រាន់តែឮចង់ក្អួត

  4. បង ប្អូន ទាំង អស់ កុំទាន់ចោទ ទៅលើអ្នកណាម្នាក់ អំពីបញ្ហានេះ ចាំតាមដាន អំពីរឿងពិត បើយើង ពុំទាន់បានដឹង ច្បាស់ អំពី បញ្ហា កុំទាន់ចោទ ថាអ្នណា រុំលោភ អ្នកណា ។

    ខ្ញុំ សូម ផ្តល់ជូន រឿង ពិត មួយ ដែល ប្រជាជន បាន ប្តឹង ចោទ ដក់ រដ្ឋាភិបាល អយុតិធម៌ និង ចោទ តុលាការថា អយុតិធម៌ ។ មាន ប្រជាជន ចំនួន ១១គ្រួសារ ពួកគាត់ ទាំងនោះ ជាមន្ត្រី រាជការ ធ្វើការនៅ ទីរួមខេត្ត ហើយផ្ទះនៅ តាម ស្រុក ។ ដោយ ពួកគាត់ ពិបាន ក្នុង ការធ្វើដំណើ ទៅមកពីផ្ទះ មកកន្លែងធ្វើការ ក៏ ដាច់ចិត្ត សុំ ដី រដ្ឋមួយក្នលែង ធ្វើជាទោប ស្នាក់នៅ បណ្តាះអាសន្ន ដោយ នាំគ្នាទៅ សុំ មេភូមិ មេ ឃុំ ដោយស្យា ថា ពេល រដ្ឋត្រូវការពេលណា គឺ ពួកគាត់ ចេញពេលនោះ ដោយ មានក្រដាសស្នាម ផ្តឹត មេដៃ ត្រឹម ត្រូវ នឹងមានសាក្សី ។ ការស់ នៅ ចេះតែ មួយឆ្នាំហើយ មួយឆ្នាំទៀត នាំ ប្រពន្ធកូន កម រស់នៅ ជាមួយ ដោយមានកូនរៀន ព្រោះសាសាជិត ដាំដំណាំ ពេល មេឃុំ ថា កុំដាំ ដើមឈើធំៗ ព្រោះ ដីរដ្ឋ និង កុំ កសាង ផ្ទះថ្មរ ព្រោះ ដី រដ្ឋ គំរោង គេ ៣ទៅ ៤ឆ្នាំ ទៀត គេពង្រើក ផ្លូវហើយ អ្នកទាំងនោះ ថា មិន អីទេ ខ្ញុំគ្រាន់ តែ ដាំហូប និង ធ្វើ តសំយាប កុំអោយ ក្តៅ រដ្ឋ ត្រូវការ ខ្ញុំ ចេញភ្លាប ចេះតែ ដាំចេះតែ ធ្វើផ្ទះ រហូត ដល់ ៨ឆ្នាំ ផ្ទះ ក៏ធំ ដំណាំ ក៏ច្រើន មានផ្លែផ្កា ដល់ ពេល រដ្ឋ ត្រូវការ អភិវត្ត ពង្រើក ផ្លូវ ប៉ះចំ ទាំង ១១ផ្ទះ ដែល រស់ នៅ ជាប់ផ្លូវ សុំដីរដ្ឋនៅ ស្រាប់ តែ ពេល រដ្ឋ ផ្តល់ ពត៌មាន ១២ខែ មុន រុះរើ កាលពី រដ្ឋ ដូនដំណឹង មុន ១២ខែ ពួកគាត់ យល់ព្រម ថារុះ តែ ដល់ពេល ដល់វេលា ពួកគាត់ ចំនួន ៦គ្រួសារ បែជាអត់ព្រមរើ តែ ៥គ្រួសារ គេ យល់ព្រមតាម កិច្ចសន្យា ។ អ្នក ទាំង ៦គ្រួសារ ដោយមាន ការញុះញុង ពី សំណាក់ អ្នកផ្សេង អត់ព្រម ចេញ ធ្វើអោយ ប្តឹង ផ្តល់ ជាមួយ រដ្ឋ ពន្យាការធ្វើផ្លូវ ។ អ្នកទាំង នោះ ចោទថា រដ្ឋ រុំលោភ យក ដីពួកគាត់ ពួកគាត់ រស់នៅ ជាង ២៥ឆ្នាំ ហើយ លើដីនេះ កិចសន្យា មេភូមិ មេឃុំ ដែល សរសេ និង សាក្សី មិនពិត ប៉ាក់ពួក ហើយ អ្នក ទាំង ៥គ្រួសារ ដែលចេញ គឺ ប៉ាក់ពួក ។

    ខ្ញុំ សូម សួរថា តើ ករណីនេះ រដ្ឋ ខុស តុលាការ កាត់ក្តី អោយ អ្នកអភិវត្តន៏ ពង្រើកផ្លូវ ជាអ្នកឈ្នោះ ខុស រឺ ប្រជាជន ៦គ្រួសារដែលប្តឹង ថា រដ្ឋ រុំលោភ ថា តុលាការ ឃុបឃឹត គ្នា ខុស?

  5. Anonymous says:

    មកពីមិនបែនផ្ទះហ្អែងមែនទេអាអង្គការ?បើចំផ្ទះហ្អែងវិញប្រហែលជាឡាំប់ាលើសគេទៀត

  6. គំនិត says:

    សូមលើកហត្ថាចុចចារសេចក្តី ឃ្លាឃ្លោងខ្លឹមខ្លីមានន័យពិតៗ
    ជូនអ្នកស្នេហ៍ជាតិផៅញាតិជាមិត្ត ពិសាលពិសិដ្ឋគួរស្និតស្នេហា។
    ឃើញរាស្រ្តទុក្ខធំខ្ញុំឈឺកកឈាម ដេកដើរមិនស្ងៀមលើកម្រាមហត្ថា
    ចុចតែងកំណាព្យជាកាព្យអក្ខរា ប្រដៅពួកស្វាពួកអាក្បត់ជាតិ។
    សុំសួរឯងថាស្វាឬមនុស្ស ចចកឬឈ្លុសចេះព្រូសចោម្សៀត
    កើតជាកូនខ្មែរជាឆ្កែយួនវៀត ថោកគ្មានមាយាទលក់ជាតិទឹកដី។
    អភិវឌ្ឍន៍ជាតិសោះកោះបណ្តេញរាស្រ្ត គ្មានចិត្តរអៀសខ្មាស់រាស្រ្តទេអី
    អួតខ្លួនបណ្ឌិតគំនិតចោរព្រៃ សាងបាបរាល់ថ្ងៃអាចៃអាឈ្លើង។
    សូមសរសើរម្រាក់អ្នកស្នេហាជាតិ ខំប្រឹងខ្មីខ្មៀតជ្រោមជាតិខ្មែរយើង
    ដោយពាក្យវាចារប្រហាររំលើង សាមគ្គីគ្នាឡើងបំប៉ើងពួកទមិឡ។
    កុំចាញ់បោកវាគ្នាពួកលក់ជាតិ ល្បិចរយពាន់ស្នៀតឲ្យជាតិរិចរិល
    ពូកែបន្លប់ប្រសព្វបង្វិល លុយបានដោយសីល៍ខិលហួសប្រមាណ។
    លក់ដីលក់ជាតិឆ្លៀតលួចទន្លេ ពុំដែលខ្វល់ទេរាស្រ្តជេរតិរិច្ឆាន
    ភូតភរបោកប្រាស់់សច្បាស់សណ្តាន វីឡាថ្កើងថ្កានតើបានពីណា។
    និយាយបូបាច់អាច៍អាហ្អែងអញ មុខដូចលាបខ្លាញ់ក្រញា៉ញ់វាចា
    អួតខ្លួនរំដោះអួតខ្លួនស្ថាបនា ប្លន់ស្រែចំការភរថាអភិវឌ្ឍន៍។
    ខ្ចីបុលវាល់លានសង់ស្ពាននិងផ្លូវ បើធ្វើត្រឹមត្រូវរាស្រ្តមិនទៅមាត់
    តែពួកអានេះរិះគិតយ៉ាងស្ទាត់ សើយលាត់ៗគាត់ថាអស់លុយ។
    បងប្អូនខ្មែរអើយនេះហើយជនក្បត់ ល្បិចកៀបសង្កត់បែនបត់ដាក់នុយ
    ធ្វើល្អមុខរាស្រ្តវាត់វាសកន្ទុយ រាស្រ្តស្លាប់រពុយព្រោះកន្ទុយវា។

  7. គំនិត says:

    លោក១៤ឆ្នាំរៀបរាប់និទានបានក្បោះក្បាយល្អខ្លាំងណាស់ក្នុងគំនិតដ៏លាមករបស់លោក។ លោកចេះនិយាយពីហេតុផលដាក់កំហុសលើពលរដ្ឋ តែលោកមិននិយាយរៀបរាប់ពីកំហុសមន្រ្តីថោកទាបក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ននោះសូម្បីមួយឃ្លា។ នៅតំបន់ខ្លះក្រោយការមករស់នៅរបស់ប្រជាពលរដ្ឋពីឆ្នាំ១៩៧៩ ដល់១៩៩០រដ្ឋបានបែងចែកដីឲ្យពលរដ្ឋតាមគ្រួសារនីមួយៗធ្វើជាកម្មសិទ្ធនិងបង្ករបង្កើនផល ព្រមទាំងបានចេញបង្កាន់ដៃកាន់ដីធ្លីឲ្យពួកពលរដ្ឋទៀតផង ចុះហេតុអីមកដល់ពេលនេះហើយ ជាង៣០ឆ្នាំហើយ នៅតែមិនឃើញមានគោលការណ៍ធ្វើកម្មសិទ្ធឲ្យត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋទាំងនោះទៀត មិនតែប៉ុណ្ណោះតំបន់ខ្លះត្រូវបានចេញសជណបណ្តេញចេញក្រោមលេសអភិវឌ្ឍន៍និងការដោះស្រាយក្នុងកំរិតដ៏ទាបបំផុតទៀតផង។ ម្យ៉ាងក្នុងនានរដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយរបស់ប្រជាពលរដ្ឋ ត្រូវស្រឡាញ់ប្រពលរដ្ឋនិងបំរើពលរដ្ឋឲ្យមានតម្លាភាពស្មើៗគ្នា មិនត្រូវព្រោះតែលុយនិងអំណាចគ្រួសារបក្សពួកខ្លួនបែរជាមកឆ្កួតវង្វេងធ្វើបាបប្រជាដោយគ្មានត្រាប្រណីនោះទេ។. មែនត្រង់ចំណុចខ្លះគួរឲ្យកោតសរសើរផងដែរដែលចេះដើរចែកដីជូនពលរដ្ឋតាមទីជនបទនិងពលរដ្ឋដែលពុំទាន់មានដីរស់នៅហើយទៅកាន់ទន្រ្ទានដីរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិត ដែលទង្វើនោះបានបង្ហាញពីជំហ៊ទទួលខុសត្រូវពិតៗរបស់រដ្ឋាភិបាល។ ប៉ុន្តក្នុងពេលតែមួយ នយោបាយតែមួយហេតុអ្វីបែរជាប្លន់ដីប្រជាពលរដ្ឋដែលបានកំពង់រស់និងកាន់កាប់ជាយូឆ្នាំមកហើយនោះទៅវិញ? តើនេះរឺយុទ្ធចតុកោណ ដែលអួតថាលប់បំបាត់ភាពក្រីក្រនោះ? ទេវើតាមទិដ្ឋភាពសព្វថ្ងៃគឺកំពង់លប់បំបាត់ប្រជាក្រីក្រទៅវិញទេដោយការបណ្តេញចេញនិងសម្លាប់ដោយប្រយោលតែប៉ុណ្ណោះ។. គ្មាននរណាឈឺចាប់ជាងអ្នកដែលកំពង់តែឈឺនោះទេ ហើយអ្នកធ្លាប់ឈឺចាប់បែបនោះទើបដឹងថាវាខ្លោចផ្សាប៉ុណ្ណា។ សូមគិតដល់សេចក្តីសុខរបស់ជាតិខ្លួន ប្រជាពលរដ្ឋរបស់ខ្លួនផង កុំចាត់ទុកគ្នាជាសត្រូវ គ្នាមានបានបន្តិចបន្តួចក៏មិនស្មើបង្គន់ជុះអាច៍របស់ពួកអ្នកឯងមួយផង។