ក្នុងពិធីចុះហត្ថលេខា លើពិធីសារ និងអនុសញ្ញា ស្ដីពីការផ្ដល់ ហិរញ្ញប្បទាន ដល់ ព្រះរាជាណាចក្រ កម្ពុជា ពីសំណាក់ ប្រទេសបារំាង ដែលមាន ទឹកប្រាក់ សរុប ប្រហែល៤៤,២ដុល្លារ អាមេរិក នៅឯទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រព្រឹត្ត ទៅនាម៉ោង ៤ និង ៣០ នាទី រសៀលថ្ងៃទី១១ មីនា ២០១៣ ម្សិលមិញនេះ សម្រាប់ការ អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ។
សារា
Tuesday 12 March 2013
The Free Press Magazine
យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ស្ថានទូត បារាំង ប្រចាំកម្ពុជា បានបញ្ជាក់ ដែរថា ពិធីចុះ ហត្ថលេខានោះ នឹងធ្វើឡើង ក្រោមអធិបតីភាព របស់លោក ដូវ ហ្សេរ៉ា (Dov Zerah) អគ្គនាយក ទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង AFD និងលោក ឧបនាយក រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
សេចក្តីប្រកាស ព័ត៌មានដដែល បានបន្តថា ជំនួយបារាំង ប្រមាណ ៤៤,២ លានដុល្លារ នេះ នឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រ គំរោងនានា នៅក្នុងវិស័យ អភិវឌ្ឍន៍ ធារាសាស្ដ្រ-កសិកម្ម ការទទួលបាន ទឹកស្អាត នៅរាជធានីភ្នំពេញ និងការប្រយុទ្ធ ប្រឆាំងនឹង ជំងឺឆ្លងថ្មីៗ ដែលកើត មាននៅ អាស៊ីអាគ្នេយ៍ ។
សេចក្តីប្រកាសបានឲ្យដឹងផងដែរថា ជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សំរាប់ប្រទេសកម្ពុជា មានការកើនឡើង ៥០ ភាគរយ ហើយនៅឆ្នាំនេះប្រទេសបារាំង នឹងអាចក្លាយជាប្រទេសធំទី២ បន្ទាប់ពីប្រទេសជប៉ុនក្នុងចំណោមប្រទេសផ្ដល់ជំនួយជាលក្ខណៈទ្វេភាគីដល់កម្ពុជា នៅក្នុងក្របខ័ណ្ឌអង្គការសហប្រតិបត្ដិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) ។ ម្យ៉ាងវិញទៀត ឆ្លុះបញ្ចាំងឱ្យឃើញអំពីលក្ខណៈពិសេស នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលមានសេវាហិរញ្ញប្បទានទូលំទូលាយ សម្រាប់ជួយគាំទ្រស្ថាប័ននានា ដោយផ្តោតលើ វិស័យកសិកម្ម កសិឧស្សហ៍កម្ម ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត អគ្គិសនី មីក្រូហិរញ្ញវត្ថុ និងវគ្គ បណ្តុះបណ្តាលខ្លី ក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរ៕

មន្ត្រីអង្គការសហប្រជាជាតិទាមទារឲ្យធនាគារពិភពលោកភ្ជាប់ការគោរពសិទ្ធិមនុស្សទៅនឹងគម្រោងជំនួយ ឬការអភិវឌ្ឍនៅកម្ពុជា
មន្ត្រីអង្គការសហប្រជាជាតិទាមទារឲ្យធនាគារពិភពលោកភ្ជាប់ការគោរពសិទ្ធិមនុស្សទៅនឹងគម្រោងជំនួយ ឬការអភិវឌ្ឍនៅកម្ពុជាក្នុងរបាយការណ៍ដ៏សំខាន់មួយដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំក្រុងហ្សឺណែវ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ នេះ លោកស្រី រ៉ាហ្គែល រ៉ូលនិច ជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិផ្នែកលំនៅដ្ឋាន បានស្តីបន្ទោស ត្រង់ៗទៅលើកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិរបស់ធនាគារពិភពលោកដែលបានអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា ថាជាការងារប្រកបដោយភាពបរាជ័យ ហើយមន្ត្រីអង្គការសហប្រជាជាតិ បានដាក់ចេញជាអនុសាសន៍ជំរុញឲ្យធនាគារពិភពលោក យកកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី យកទៅបញ្ចូលក្នុងបញ្ហាសិទ្ធិមនុស្ស ដោយចាត់ទុកថា វាជាចំណុចអាទិភាព នៅក្នុងកម្មវិធីដីធ្លី ហើយបញ្ហានេះកំពុងក្លាយជាទណ្ឌកម្មថ្មីមួយទៀត ទៅលើការដឹកនាំដោយខ្វះភាពទទួលខុសត្រូវ និងខ្វះឆន្ទៈដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី រ៉ាហ្គែល រ៉ូនិច បានបញ្ជាក់ក្នុងរបាយការណ៍ថា ធនាគារពិភពលោក ដែលមិនអាចដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់អ្នកភូមិបឹងកក់គួរតែមានការជំរុញថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានល្អប្រសើរឡើងហើយក្នុងរបាយការណ៍ស៊ើបអង្កេតផ្ទៃក្នុងដែលទើប តែបញ្ចប់កាលពីឆ្នាំ២០១០ បានបញ្ជាក់ថា គម្រោងផ្តល់ប័ណ្ណកម្ម សិទ្ធិដីធ្លីរបស់ធនាគារពិភពលោក ដែលមានទំហំទឹកប្រាក់ប្រមាណ ២៤,៣លានដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា បានទទួលបរាជ័យ ដោយសារតែពលរដ្ឋជាង៣ពាន់គ្រួសារនៅតំបន់បឹងកក់ ត្រូវបានរដ្ឋាភិបាលបណ្តេញចេញដោយខុសច្បាប់ គ្មានសំណងត្រឹមត្រូវបន្ទាប់ពីពួកគេ ត្រូវបានបដិសេធមិនផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីពីសំណាក់អាជ្ញា ធរអ្នកកាន់អំណាច បើទោះបីជាគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ត្រូវបានអនុវត្តន៍ដោយធនាគារពិភពលោក ដែលចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ក៏ដោយ។ បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា កាន់តែរីករាលដាលខ្លាំងឡើង ហើយមានស្ថានភាពអាក្រក់ជាងមុន ដោយសារតែក្រុមអ្នកកាន់អំណាចនៅស្រុកខ្មែរ មិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ឲ្យបានល្អប្រសើរនោះទេ ដែលភាគច្រើន បញ្ហាជម្លោះដីធ្លីកើតឡើងដោយសារពលរដ្ឋក្រីក្រមិនមានប្រាក់សម្រាប់ធ្វើប័ណ្ណកម្មសិទ្ធិ ហើយក្រោយមកធនាគារពិភពលោក បានធានារ៉ាប់រងចំពោះការចំណាយលើគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋទូទៅ ប៉ុន្តែការអនុវត្តគម្រោងនេះមានភាពចម្រូងចម្រាសនិងស្មុគស្មាញ ដោយសារតែអ្នកកាន់អំណាចនៅស្រុកខ្មែរ មិនមានឆន្ទៈពិតប្រាកដក្នុងកិច្ចសហការជាមួយធនាគារពិភពលោក។
ការលើកឡើងរបស់លោកស្រី រ៉ាហ្គែល រ៉ូនិច ក្នុងរបាយការណ៍ពិសេសដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញយ៉ាងច្បាស់ថា បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា ផ្តើមចេញពីកង្វះការទទួលខុសត្រូវ និងគ្មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយបញ្ហាជម្លោះពីសំណាក់អាជ្ញាធរកាន់អំណាច ដែលធ្វើឲ្យបញ្ហាជម្លោះដីធ្លីកាន់តែរីករាលដាលខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងប្រជាពលរដ្ឋនៅតំបន់បឹងកក់ ត្រូវបានអាជ្ញាធរឯកភាពឲ្យអនុវត្តន៍គម្រោងវាស់វែងដីធ្លី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិចែកជូនប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែទីបំផុត ប័ណ្ណកម្មសិទ្ធិដែលធ្វើរួចហើយនោះ មិនបានយកទៅបែងចែកជូនពលរដ្ឋនោះទេបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា មានគម្រោងផ្តល់ដីតំបន់បឹងកក់ ឲ្យទៅក្រុមហ៊ុន ស៊ូកា គូអីុន ធ្វើការអភិវឌ្ឍន៍ បើទោះបីជាគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិនៅតំបន់បឹងកក់នេះ ធ្វើឡើងដោយប្រាក់ជំ នួយរបស់ធនាគារពិភពលោកក៏ដោយ។ រដ្ឋាភិបាលកម្ពុជា បានបង្ហាញឲ្យឃើញពីភាពក្រអឺតក្រទមនៅពេលមានសម្ពាធ ឬលក្ខខណ្ឌតឹងតែងពីធនាគារពិភពលោកគឺ លោក ហ៊ុន សែន បានប្រកាសជាឯកតោភាគី ក្នុងការបញ្ចប់កិច្ចសហការឬឈប់អនុវត្តន៍គម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជាមួយធនាគារពិភពលោក ដែលបញ្ហានេះកាន់តែធ្វើ ឲ្យពលរដ្ឋក្រីក្រគ្មានឱកាសទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ងាយបង្កឲ្យមានបញ្ហាជម្លោះក៏ដូចជាការបណ្តេញចេញដោយបង្ខំ។
បញ្ហាប្រជាពលរដ្ឋនៅតំបន់បឹងកក់នេះផងដែរ ធនាគារពិភពលោកធ្លាប់បានដាក់លិខិតផ្លូវការទៅកាន់រដ្ឋាភិបាលកម្ពុជា ចំនួន៣លើករួចមកហើយ ក្នុងការជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះជាមួយអ្នកភូមិបឹងកក់ ហើយពេលមួយនោះលោក ហ៊ុន សែន បានបន្ទន់ឥរិយាបថ ដោយបានកាត់ដីប្រមាណ១២ហិកតា ពីគម្រោងអភិវឌ្ឍន៍សម្រាប់ចែកជូនអ្នកភូមិបឹងកក់ ដែលសេសសល់ពីការបណ្តេញចេញ ហើយក្រោយមកអ្នកភូមិបឹងកក់នៅតែមិនអាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដដែល បើទោះបីជាលោក ហ៊ុន សែន បានចេញសេចក្តីប្រកាសផ្លូវការនិងបានដាក់ពង្រាយក្រុមនិស្សិតស្ម័គ្រចិត្តឲ្យចុះវាស់វែងដីធ្លី ចែកជូនពលរដ្ឋនិងធ្វើប័ណ្ណកម្មសិទ្ធិតាមនយោបាយ ប្រជាភិថុតិក៏ដោយ ក៏អ្នកភូមិបឹងកក់នៅតែគ្មានឱកាសទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដដែល។ ធនាគារពិភពលោកដែលជាម្ចាស់ជំនួយ និង ជាម្ចាស់កម្ចីដ៏សំខាន់សម្រាប់រដ្ឋាភិ បាលកម្ពុជាបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីគោលជំហររបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយកែទម្រង់ដីធ្លី ប៉ុន្តែវាមានសភាពយឺតយ៉ាវដោយសារតែភាគីរដ្ឋាភិបាលមិនសូវមានកិច្ចសហប្រតិបត្តិ ការល្អ ឬធ្វើមិនដឹងមិនឮចំពោះលក្ខ ខណ្ឌរបស់ធនាគារពិភពលោក។
ដើម្បីជាការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោកក៏បានប្រកាសព្យួរគម្រោងប្រាក់ជំនួយរាប់រយលានដុល្លារអាមេរិក ជាលក្ខខណ្ឌទាមទារឲ្យអ្នកកាន់អំណាចនៅស្រុកខ្មែរយកចិត្តទុកដាក់ឡើងវិញ អំពីការកែទម្រង់បញ្ហាដីធ្លី ដែលក្នុងនោះបានសំដៅទៅលើការដោះស្រាយជម្លោះដីធ្លី ឲ្យមានយុត្តិធម៌សំដៅការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋក្រីក្រទន់ខ្សោយតាមរយៈការបញ្ឈប់អំពើរំលោភដីធ្លីការបណ្តេញចេញដោយបង្ខំក្រោមលេស អភិវឌ្ឍន៍ ឬការផ្តល់ដីសម្បទានឲ្យ ទៅក្រុមហ៊ុនឯកជន។ លោក ហ៊ុន សែន មិនបានយកចិត្តទុកដាក់ចំ ពោះលក្ខខណ្ឌរបស់ធនាគារពិភពលោកនោះទេ គឺសុខចិត្តខាតបង់ប្រាក់រាប់រយលានដុល្លារអាមេរិក ដែលជាគម្រោងអភិវឌ្ឍន៍បានមកពីធនាគារពិភពលោក ធ្វើឲ្យខាតបង់ផលប្រយោជន៍ជាតិធំសម្បើម ហើយបើពិនិត្យលើការទាមទាររបស់ លោកស្រី រ៉ាហ្គែល រ៉ូលនិច គឺធនាគារពិភពលោក ត្រូវភ្ជាប់គម្រោង ឬប្រាក់ជំនួយរបស់ខ្លួនទៅនឹងបញ្ហា សិទ្ធិមនុស្សជាអាទិភាព ដើម្បីកុំឲ្យគម្រោងដទៃទៀតត្រូវបរាជ័យយ៉ាងអាម៉ាស់មុខដូចគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលរងការរិះគន់
ខណៈដែលរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវគោល ការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស សំដៅពង្រឹងនីតិរដ្ឋនៅកម្ពុជានោះ មេបក្ស ប្រឆាំងជ្រុលនិយម សម រង្ស៊ី បែរជាអំពាវនាវទៅកាន់បណ្ដាមេដឹកនាំ ពិភពលោកឱ្យជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាពិសេស ស្នើឱ្យពួក គេចូលរួមចាប់អារម្មណ៍ជុំវិញការបោះឆ្នោតឆ្នាំ ២០១២-២០១៣ និងទាមទារឱ្យ បញ្ចៀសនូវអំពើទាំងឡាយណា ដែលអាចធ្វើឱ្យអន្ដរាយដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ តើប្រទេសកម្ពុជាពិតជាគ្មានលទ្ធិប្រជាធិបតេយ្យដូចដែល សម រង្ស៊ីបានស្រែកប្រាប់ដល់ពិភពលោកមែនឬ? តើការបោះឆ្នោតកន្លងមក ដែល គណបក្សប្រជាជនទទួលបានសំឡេងឈ្នះច្រើនលើសលប់និងត្រៀមលក្ខណៈសម្រាប់ បោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ ពិតជាធ្វើឱ្យអន្ដរាយដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមែនឬ?
សម រង្ស៊ី ដឹងច្បាស់ណាស់ថា បន្ទាប់ពីបោះឆ្នោតឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាបានអនុម័តនូវច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលប្រកាន់យកនូវការ ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ ប៉ុន្ដែមេបក្សប្រឆាំងរូបនេះ តែងតែបដិសេធមិនទទួលយកនូវការពិត អស់ទាំងនេះទេ ផ្ទុយទៅវិញថែមទាំងបានដើរញុះញង់ បំផុសបំផុលចលនាប្រឆាំង នៅក្រៅប្រទេសដើម្បីបម្រើយុទ្ធនាការសម្អុយកិត្យានុភាពរបស់រាជរដ្ឋាភិបាល ដោយពុំផ្អែកលើសច្ចភាពសោះឡើយ។
ក្នុងដំណើរការបោះឆ្នោតនាពេលកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបង្ហាញយ៉ាងជាក់ច្បាស់ ពីការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ដែលជា ម្ចាស់នៃជោគវាសនារបស់ប្រទេសជាតិ ។ ក្នុងនោះគេសង្កេតឃើញថា អ្នកបោះ ឆ្នោតនៅកម្ពុជា ប្រហែលជាង៩លាននាក់ស្មើនឹង៨០ភាគរយទៅ៩០ភាគរយបាន ទៅបោះឆ្នោត ដែលក្នុងនោះមានការបោះឆ្នោតសំខាន់២គឺ ប្រជាធិបតេយ្យ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ដោយផ្អែកលើការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ បង្កើតបានជារដ្ឋាភិបាលប្រជាធិតេយ្យមួយស្របច្បាប់ ក្រោមដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា៤អាណត្ដិកន្លងមកហើយ ជាពិសេសក្នុងអាណត្ដិទី៤នេះ គណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដីរហូតដល់៩០អាសនៈ លើ១២៣អាសនៈ។ សកម្មភាពនិងលទ្ធផលទាំងនេះ បានបង្ហាញរួចជាស្រេចទៅហើយថា ប្រជាពល រដ្ឋកម្ពុជាស្គាល់អំពីតម្លៃសច្ចភាព ហើយចង់ចូលរួមក្នុងដំណើរការនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
ដូច្នេះ សម រង្ស៊ី គួរបើកភ្នែកធំៗ ហើយសម្លឹងមើលឱ្យច្បាស់ថា គណ បក្សប្រជាជនកម្ពុជាបាននិងកំពុងប្រកាន់យកដំណើរការដឹកនាំបែបប្រជាធិប តេយ្យ ក្នុងការដឹកនាំជាតិ ក៏ដូចជាក្នុងបក្ស។ ជាក់ស្ដែងកាលបោះឆ្នោតឃុំ-សង្កាត់គណបក្សប្រជាជនកម្ពុជា បាន បោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានប្រជាប្រិយភាពជាង គេដើម្បីដាក់ចូលក្នុងបញ្ជីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្ដិទី៣។
ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥៤ មកដល់ពេលបច្ចុប្បន្ន គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយដឹកនាំច្បាស់លាស់ ដែលអនុម័តដោយ មហាសន្និបាតគណបក្ស មិនមែនចេះតែនឹកឃើញថាៗនោះទេ។ ការសម្រេច ជោគជ័យក្នុងការបង្រួបបង្រួមជាតិ កសាងសន្ដិភាព និងអភិវឌ្ឍន៍ជាតិ បានធ្វើឱ្យ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋដោយភាពជឿជាក់។
ដោយឡែក គណបក្សប្រឆាំងនៅកម្ពុជាវិញ មេបក្សគឺជាអ្នកជ្រើសតាំង បេក្ខជនសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវ ការដឹកនាំមួយ មានភាពផ្ដាច់ការក្នុងបក្សរបស់ខ្លួន ប្រើគំនិតអត្ដនោម័តនិយម គ្រួសារនិងបក្ខពួកមួយក្ដាប់តូច គឺមិនធ្វើឡើងតាមការសំរេចដោយយកពហុ មតិម្ដងណាឡើយ។ ទង្វើរបៀបនេះ តើបក្សប្រឆាំងអាចអួតអាងឬតាំងខ្លួនថាជា អ្នកប្រជាធិបតេយ្យបានដែរឬទេ? សម្រាប់ការដឹកនាំបក្សឬការដឹកនាំជាតិ ខណៈពេលដែលបេក្ខជនដែលត្រូវឈរឈ្មោះឱ្យប្រជាជនបោះឆ្នោតត្រូវបានចាត់ តាំងដោយមេបក្សយ៉ាងដូច្នេះ? នេះឬប្រជាធិបតេយ្យបែប សម រង្ស៊ី?
ដូចនេះ សកម្មភាពទាំងអស់របស់មេដឹកនាំគណបក្សប្រឆាំងត្រូវបានអ្នក តាមដានស្ថានការណ៍នយោបាយជាតិនិងអន្ដរជាតិ មើលឃើញយ៉ាងច្បាស់ថា គណ បក្សប្រឆាំងគ្រាន់តែយកពាក្យប្រជាធិបតេយ្យមកដាក់លើបបូរមាត់គ្របដណ្ដប់ លើខ្លួន និងបាននាំគ្នាស្រែកទាំងបំផ្លើសថា សង្គមខ្មែរគ្មានប្រជាធិបតេយ្យ សព្វថ្ងៃសង្គមខ្មែរអយុត្ដិធម៌ រំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនិងចោទប្រកាន់យ៉ាង នេះ យ៉ាងនោះ ជាដើម ។ ជាសច្ចភាព សមិទ្ធផលជាច្រើន បានបង្ហាញពីទង្វើ និង សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនូវអំពើល្អ របស់មេដឹកនាំគឺបានបង្ហាញពីប្រសិទ្ធភាពនៃការដឹកនាំការលះបង់ចូលរួមវិភាគ ទាន ទាំងកម្លាំងកាយចិត្ដ បញ្ញាស្មារតី ឆន្ទៈប្ដូរផ្ដាច់ និងជាពិសេសការយកអាយុ ជីវិតជាដើមទុន ដើម្បីដណ្ដើមបានភាពសុខសាន្ដជូនជាតិ។
ភាពយុត្ដិធម៌ ត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី តាមរយៈការ គាំទ្រនិងចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ នយោបាយ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្ដិបន្ដ ដើម្បីចូលរួម ពង្រឹងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ នៅកម្ពុជាពិតជា មានលទ្ធិប្រជាធិបតេយ្យ មានសិទ្ធិសេរីភាពពេញលេញមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌ ហើយការបោះឆ្នោតពិត ជាបានចូលរួមពីគណបក្ស នយោបាយជាច្រើនប្រកួតប្រជែងគ្នា ក្នុងគន្លងវិថីប្រជាធិបតេយ្យ ។
ដូច្នេះ ស្ថានការណ៍នយោបាយនៅកម្ពុជាមិនអាក្រក់ដូចការមួលបង្កាច់របស់ លោកសម រង្ស៊ី ដែលកំពុងតែដើរបោកប្រាស់សហគមន៍អន្ដរជាតិនៅឯក្រៅ ប្រទេសនោះឡើយ ហើយសហគមន៍អន្ដរជាតិឬប្រទេសម្ចាស់ជំនួយ ពួកគេពិតជា មានគំនិតប្រកបដោយសុភវិនិច្ឆ័យអំពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់រដ្ឋា ភិបាលកម្ពុជា ដោយមិនជឿតាមការភូតភរ របស់មេបក្សប្រឆាំងដូច សម រង្ស៊ី នោះឡើយ ៕
ប៉ុណ្ណឹង មិណសម និង ជំងឺចិត្ត ដែល បារាំង ដាក់អាណាគមន៏ ត្រួតត្រាស្រុកខ្មែរ ។ តែគេថា បារាំង នៅតែ ល្អ ព្រោះ គេជាប្រទេស អ្នកមាន និង មានខ្មែរ ទៅរស់នៅច្រើន តែ បើ យ៉ូន ផ្តល់ជំនួយ ច្រើន ដូច្នេះ មើល គណៈបក្សប្រឆាំង ស្រេក ថា ទិញទឹកដីខ្មែរ ធ្វើសង្គ្រាម ត្រជាក់ ទិញទឹក ចិត្ត អាយ៉ង ។ ពិបាកណាស់ ចិត្ត មនុស្ស ដណ្តើម អំណាចគ្នា ។
អ្នកក្រុម ខ្លួន ថាល្អ អ្នក បក្សគេ ថាអាក្រក់ ព្រោះ នេះជា ទឹកចិត្ត កូនខ្មែរ ពូកែកាប់ចាក់ ពូកែធ្វើចំបាំង ។ សមាយ មុន ធ្វើសង្គ្រាម ដោយ កាំបិត អាវុធ តែ សម័យនេះ កាប់ចាក់ ធ្វើសង្រ្គាម តាមពាក្យសំដី តាម ម៉ែល ។
អាcheathម៉ែហែងឈប់លក់ខ្លួននៅ?
Stop donate to billionaire!