ខណៈដែលដល់ថ្ងៃត្រូវចូលខ្លួនសាកសួរនាថ្ងៃទី១២មីនានេះមេធាវីការពារក្ដីឲ្យមេដឹកនាំគណបក្សប្រឆាំងបែរជាបានដកពាក្យបណ្ដឹង ប្រឆាំងសាលក្រមរបស់តុលាការក្រុងភ្នំពេញដែលបានសម្រេចឲ្យមេដឹកនាំគណបក្សប្រឆាំងជាប់ពន្ធនាគារ២ឆ្នាំទាក់ទងសំណុំរឿងបរិហាកេរ្តិ៏លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
ក.សំណាង
Tuesday 12 March 2013
The Free Press Magazine
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា ដែលកំពុងរស់និរទេសបានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីព្រឹកមិញថាដោយសារតែលោកសម រង្ស៊ី មិនចង់ឲ្យមានរឿងវែងឆ្ងាយ , ម្យ៉ាងដោយសារតែតុលាការប្រទេសបារាំងធ្លាប់បានសម្រេចក្ដីនេះឲ្យលោកសម រង្ស៊ី ឈ្នះលោកហោណាំហុង ម្ដងរួចមកហើយ។
គួរបញ្ជាក់ថា លោក សម រង្ស៊ី បានអត្ថាធិប្បាយនៅក្នុងសៀវភៅដែលមានចំណងជើង”ប្ញសដុះក្នុងថ្ម”ដោយបានហៅលោកលោក ហោ ណាំហុង ជាមេគុកបឹងត្របែក ដែលវាបានក្លាយជាដើមចមទៅរកការប្ដឹងប្ដល់យ៉ាងចម្រូងចម្រាស។ប៉ុន្តែយ៉ាងណាក៏ដោយកន្លងទៅតុលាការប្រទេសបារាំងបានសម្រេចឲ្យលោកសម រង្ស៊ីឈ្នះក្ដីលើសំណុំរឿងនេះម្ដងរួចទៅហើយ៕

ពួកហែងវាតែប៉ុណ្ណឹងធ្វើការគ្មានដឹងស្អីទេ អត់មានអីជាសំអាង ការពិតទេចេះតែព្រុសហើយប្តឹងឥឡូវ
មិចមិនខ្លាំងទៀតទៅវើយ?? ពួកអាផ្កាប់មុខអស់សាច់នេះ ពិបាកនិងយល់ពីពួកវាណាស់កែលែងឡើង
ហើយពួកអាថោទាប អាខួរឆ្កែអាចម
ខណៈដែលរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវគោល ការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស សំដៅពង្រឹងនីតិរដ្ឋនៅកម្ពុជានោះ មេបក្ស ប្រឆាំងជ្រុលនិយម សម រង្ស៊ី បែរជាអំពាវនាវទៅកាន់បណ្ដាមេដឹកនាំ ពិភពលោកឱ្យជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាពិសេស ស្នើឱ្យពួក គេចូលរួមចាប់អារម្មណ៍ជុំវិញការបោះឆ្នោតឆ្នាំ ២០១២-២០១៣ និងទាមទារឱ្យ បញ្ចៀសនូវអំពើទាំងឡាយណា ដែលអាចធ្វើឱ្យអន្ដរាយដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ តើប្រទេសកម្ពុជាពិតជាគ្មានលទ្ធិប្រជាធិបតេយ្យដូចដែល សម រង្ស៊ីបានស្រែកប្រាប់ដល់ពិភពលោកមែនឬ? តើការបោះឆ្នោតកន្លងមក ដែល គណបក្សប្រជាជនទទួលបានសំឡេងឈ្នះច្រើនលើសលប់និងត្រៀមលក្ខណៈសម្រាប់ បោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ ពិតជាធ្វើឱ្យអន្ដរាយដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមែនឬ?
សម រង្ស៊ី ដឹងច្បាស់ណាស់ថា បន្ទាប់ពីបោះឆ្នោតឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាបានអនុម័តនូវច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលប្រកាន់យកនូវការ ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ ប៉ុន្ដែមេបក្សប្រឆាំងរូបនេះ តែងតែបដិសេធមិនទទួលយកនូវការពិត អស់ទាំងនេះទេ ផ្ទុយទៅវិញថែមទាំងបានដើរញុះញង់ បំផុសបំផុលចលនាប្រឆាំង នៅក្រៅប្រទេសដើម្បីបម្រើយុទ្ធនាការសម្អុយកិត្យានុភាពរបស់រាជរដ្ឋាភិបាល ដោយពុំផ្អែកលើសច្ចភាពសោះឡើយ។
ក្នុងដំណើរការបោះឆ្នោតនាពេលកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបង្ហាញយ៉ាងជាក់ច្បាស់ ពីការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ដែលជា ម្ចាស់នៃជោគវាសនារបស់ប្រទេសជាតិ ។ ក្នុងនោះគេសង្កេតឃើញថា អ្នកបោះ ឆ្នោតនៅកម្ពុជា ប្រហែលជាង៩លាននាក់ស្មើនឹង៨០ភាគរយទៅ៩០ភាគរយបាន ទៅបោះឆ្នោត ដែលក្នុងនោះមានការបោះឆ្នោតសំខាន់២គឺ ប្រជាធិបតេយ្យ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ដោយផ្អែកលើការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ បង្កើតបានជារដ្ឋាភិបាលប្រជាធិតេយ្យមួយស្របច្បាប់ ក្រោមដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា៤អាណត្ដិកន្លងមកហើយ ជាពិសេសក្នុងអាណត្ដិទី៤នេះ គណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដីរហូតដល់៩០អាសនៈ លើ១២៣អាសនៈ។ សកម្មភាពនិងលទ្ធផលទាំងនេះ បានបង្ហាញរួចជាស្រេចទៅហើយថា ប្រជាពល រដ្ឋកម្ពុជាស្គាល់អំពីតម្លៃសច្ចភាព ហើយចង់ចូលរួមក្នុងដំណើរការនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
ដូច្នេះ សម រង្ស៊ី គួរបើកភ្នែកធំៗ ហើយសម្លឹងមើលឱ្យច្បាស់ថា គណ បក្សប្រជាជនកម្ពុជាបាននិងកំពុងប្រកាន់យកដំណើរការដឹកនាំបែបប្រជាធិប តេយ្យ ក្នុងការដឹកនាំជាតិ ក៏ដូចជាក្នុងបក្ស។ ជាក់ស្ដែងកាលបោះឆ្នោតឃុំ-សង្កាត់គណបក្សប្រជាជនកម្ពុជា បាន បោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានប្រជាប្រិយភាពជាង គេដើម្បីដាក់ចូលក្នុងបញ្ជីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្ដិទី៣។
ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥៤ មកដល់ពេលបច្ចុប្បន្ន គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយដឹកនាំច្បាស់លាស់ ដែលអនុម័តដោយ មហាសន្និបាតគណបក្ស មិនមែនចេះតែនឹកឃើញថាៗនោះទេ។ ការសម្រេច ជោគជ័យក្នុងការបង្រួបបង្រួមជាតិ កសាងសន្ដិភាព និងអភិវឌ្ឍន៍ជាតិ បានធ្វើឱ្យ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋដោយភាពជឿជាក់។
ដោយឡែក គណបក្សប្រឆាំងនៅកម្ពុជាវិញ មេបក្សគឺជាអ្នកជ្រើសតាំង បេក្ខជនសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវ ការដឹកនាំមួយ មានភាពផ្ដាច់ការក្នុងបក្សរបស់ខ្លួន ប្រើគំនិតអត្ដនោម័តនិយម គ្រួសារនិងបក្ខពួកមួយក្ដាប់តូច គឺមិនធ្វើឡើងតាមការសំរេចដោយយកពហុ មតិម្ដងណាឡើយ។ ទង្វើរបៀបនេះ តើបក្សប្រឆាំងអាចអួតអាងឬតាំងខ្លួនថាជា អ្នកប្រជាធិបតេយ្យបានដែរឬទេ? សម្រាប់ការដឹកនាំបក្សឬការដឹកនាំជាតិ ខណៈពេលដែលបេក្ខជនដែលត្រូវឈរឈ្មោះឱ្យប្រជាជនបោះឆ្នោតត្រូវបានចាត់ តាំងដោយមេបក្សយ៉ាងដូច្នេះ? នេះឬប្រជាធិបតេយ្យបែប សម រង្ស៊ី?
ដូចនេះ សកម្មភាពទាំងអស់របស់មេដឹកនាំគណបក្សប្រឆាំងត្រូវបានអ្នក តាមដានស្ថានការណ៍នយោបាយជាតិនិងអន្ដរជាតិ មើលឃើញយ៉ាងច្បាស់ថា គណ បក្សប្រឆាំងគ្រាន់តែយកពាក្យប្រជាធិបតេយ្យមកដាក់លើបបូរមាត់គ្របដណ្ដប់ លើខ្លួន និងបាននាំគ្នាស្រែកទាំងបំផ្លើសថា សង្គមខ្មែរគ្មានប្រជាធិបតេយ្យ សព្វថ្ងៃសង្គមខ្មែរអយុត្ដិធម៌ រំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនិងចោទប្រកាន់យ៉ាង នេះ យ៉ាងនោះ ជាដើម ។ ជាសច្ចភាព សមិទ្ធផលជាច្រើន បានបង្ហាញពីទង្វើ និង សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនូវអំពើល្អ របស់មេដឹកនាំគឺបានបង្ហាញពីប្រសិទ្ធភាពនៃការដឹកនាំការលះបង់ចូលរួមវិភាគ ទាន ទាំងកម្លាំងកាយចិត្ដ បញ្ញាស្មារតី ឆន្ទៈប្ដូរផ្ដាច់ និងជាពិសេសការយកអាយុ ជីវិតជាដើមទុន ដើម្បីដណ្ដើមបានភាពសុខសាន្ដជូនជាតិ។
ភាពយុត្ដិធម៌ ត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី តាមរយៈការ គាំទ្រនិងចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ នយោបាយ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្ដិបន្ដ ដើម្បីចូលរួម ពង្រឹងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ នៅកម្ពុជាពិតជា មានលទ្ធិប្រជាធិបតេយ្យ មានសិទ្ធិសេរីភាពពេញលេញមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌ ហើយការបោះឆ្នោតពិត ជាបានចូលរួមពីគណបក្ស នយោបាយជាច្រើនប្រកួតប្រជែងគ្នា ក្នុងគន្លងវិថីប្រជាធិបតេយ្យ ។
ដូច្នេះ ស្ថានការណ៍នយោបាយនៅកម្ពុជាមិនអាក្រក់ដូចការមួលបង្កាច់របស់ លោកសម រង្ស៊ី ដែលកំពុងតែដើរបោកប្រាស់សហគមន៍អន្ដរជាតិនៅឯក្រៅ ប្រទេសនោះឡើយ ហើយសហគមន៍អន្ដរជាតិឬប្រទេសម្ចាស់ជំនួយ ពួកគេពិតជា មានគំនិតប្រកបដោយសុភវិនិច្ឆ័យអំពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់រដ្ឋា ភិបាលកម្ពុជា ដោយមិនជឿតាមការភូតភរ របស់មេបក្សប្រឆាំងដូច សម រង្ស៊ី នោះឡើយ ៕
អ្នកណាមិនដឹងថា ដុល្លារការស្រុកខ្មែរនឹងវានៅក្រោមបក្សកាន់អំណាចនោះ សូម្បីតែកូនក្មេងក៏ដឹង
ដែរ កុំថាឡើយមនុស្សធំនោះ
ថាមេទៅវាស្លន់ស្លោ និយាយឡើងលែងដឹងខ្យល់អី
ងាកមកពួកអាឆ្កែចាំតែព្រឹកឡើងទៅភ្លក់អាចម៍ម្ចាស់ រិតតែស្លន់ស្លោជាងម្ចាស់វាទៀត
ដល់អស់អីសសេរ សសេរតាអាដែលៗ តាមមើលអាចម៍មេបែបមិនសូវត្រូវមាត់ ហើយ បែបត្រូវ
អាដំបងវៃឆ្កែទៀត ។ ហឺយ!………. ទ្រាំៗទៅពួកអាឆ្កែទាំងឡាយ ។
មិនដឹងជាតុលាការបារាំង ឬតុលាការស្រុកខ្មែរ ពុករលួយ អត់កំនៅទេ
អាcheathម៉ែហែងឈប់លក់ខ្លួននៅ?
អាជាតិ និងអា JML អញគឺជាសាហាយប្រពន្ធអាឯង
ការបន្ធូរបន្ថយមួយជំហ៊ានថយក្រោយរបស់លោកសម រង្ស៊ី គឺអាចនឹងនាំដល់ការស្វែងរក
ផ្លូវសម្រាប់លោកសម រង្ស៊ី បានវិលចូលមកបន្តនយោបាយនៅកម្ពុជាបានមុនខែ កក្តដា ២០១៣។
The Opposit Party hopes that if the withdraw the application at the court like this, then the government will be happy and allows Sam Rai to come back for the election. This is the time that the opposite party trys the best to please the government. I think it is NO WAY.
យក្សមាឌល្អិត
March 12, 2013 at 11:26 pm
ការបន្ធូរបន្ថយមួយជំហ៊ានថយក្រោយរបស់លោកសម រង្ស៊ី គឺអាចនឹងនាំដល់ការស្វែងរក
ផ្លូវសម្រាប់លោកសម រង្ស៊ី បានវិលចូលមកបន្តនយោបាយនៅកម្ពុជាបានមុនខែ កក្តដា ២០១៣។
——————————————————————————————————
លោក យក្សមាឌល្អិត
សូមលោកកុំចង់បង្អួតគេថា ការវិលចូលមកបន្តនយោបាយនៅកម្ពុជា
បានមុនខែ កក្ដដា ២០១៣ របស់លោកប្រធាន សម រង្ស៊ី ដោយសារ
អ្នកកាន់អំណាចនៅក្នុងប្រទេសខ្មែរយើងសព្វថ្ងៃ។ បើសិនជានៅតែរឹង
ទទឹងនឹងពិភពលោក លោកប្រធាន សម រង្ស៊ី នៅតែមានលទ្ធភាពដឹក
នាំការប្រកួតប្រជែង ពីខាងក្រៅប្រទេសខ្មែរ បានយ៉ាងខ្លាំងក្លា ដូចគ្នា
ដដែលផងដែរ ។ អ្នកដែលធ្វើឲពិភពលោកស្អប់ខ្ពើម ជាអ្នកអាប់ឧិន
ដល់កិត្តិយសនោះ គឺជាអ្នកប្រើល្បិចកំសាកចង់ឈ្នះឆ្នោតគេនោះទៅ
វិញទេ។ សូមគិតមើលឡើងវិញ។
ការសម្រេចចិត្តរបស់លោក សមរង្ស៊ី ជារឿងត្រឹមណាស់ ពីព្រោះការបង្រួបបង្រួមជាតិ ជារឿងសំខាន់ ហើយទោះបីជា
នៅតែបន្តក្តីក្តាំតទៀតក៏គ្មានបានចំណេញដល់ណាដែរ ។ បើនិយាយថាអតិតសមាជិកខ្មែរក្រហម វាសឹងតែទូទាំង
ប្រទេស ទោះបីកាត់ទោសប្រហែលខ្មែរជាប់គុកទាំងអស់គ្នាហ្នឹង ! ត្បិតអីពួកកុម្មុយនិស្តបានមកបំផ្លាញស្រុកខ្មែរ ឲ្យខ្មែរ ។
ពាក់មុខយក្ខដាក់គ្នា ដូចឃើញស្រាប់ហើយសព្វថ្ងៃ ៕
តុលាការស្រុកខ្មែរគឺជាតុលាការកម្មសិទ្ធផ្តាច់មុខរបស់បក្សប្រជាជនមិនមែនជាតុលាការឯករាជ្យ សម្រាប់ប្រជាជនទូទៅនៅស្រុកខ្មែរនោះទេ។ ដូច្នេះបើទោះបីជាលោកសមរង្សីដកពាក្សបណ្តឹង ឬក៍ចង់បន្តរពាក្សបណ្តឹងលទ្ធផលគឺនៅតែចាញ់១០០%ដដែល។ ព្រោះបក្សប្រជាជនគេផ្តល់ចំលើយ ទៅតុលាការកាត់ក្តីជាស្រេចហើយ។ ដូច្នេះតុលាការពិតប្រាកដគ្រាន់តែជាទីមោងសម្រាប់បញ្ជារ ដោយបក្សពួកនៃបក្សប្រជាជនសម្រាប់ប្រើជាឧបករណ៍ដើម្បីធ្វើបាបគេតែមួយប៉ុណ្ណោះ។
charactor Mr. Samrang is good if he becam to real leader our country will have full of peace
and improve to the future