ក្រុមមន្ត្រីពីក្រសួងពាណិជ្ជកម្មបាននិយាយថានឹងមានការនិយាយគ្នាមួយរវាងផ្នែកធនាគារនិងម្ចាស់ម៉ាស៊ីនកិនស្រូវដើម្បីខ្ចីប្រាក់ពង្រឹងទុនទិញស្រូវនិងផលិតអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
មាស មុន្នី
Wednesday 13 March 2013
The Free Press Magazine

រោងម៉ាស៊ីនកិនស្រូវរហូត ពេលនេះ នៅតែប្រឈម ចំពោះការខ្វះទុន ចំណែក ពលរដ្ឋខ្មែរ នៅតែបន្តធ្វើស្រែ តាមរបៀប យកថាផល
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីម្សិលមិញថាម្ចាស់រោងម៉ាស៊ីនមួយចំនួនខ្វះលុយសម្រាប់ប្រមូលទិញស្រូវ ដូច្នេះក្រសួងនិងរៀបចំឲ្យមានជំនួបរវាងធនាគា និងម្ចាស់រោងម៉ាស៊ីន។ប៉ុន្តែយ៉ាងណាក៏ដោយលោកមិនទាន់ដឹងថាតើខាងធនាគារ គេនឹងផ្ដល់ប្រាក់ទំហំប៉ុណ្ណានិងមានលក្ខណអ្វីខ្លះនោះទេ ?
ប្រទេសកម្ពុជាបានអះអាថា នឹងនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន១លានតោន នាឆ្នាំ២០១៥ខាងមុខ ខណៈដែលពេលនេះ ទុនសម្រាប់ទិញស្រូវនិងបច្ចេកទេសផលិតអង្ករនៅតែជាចំណោទ នៅឡើយនោះ៕