លោកស្រី​ ម៉ែ​ន​ សំ​អន​ អនុញ្ញាត​ឲ្យ​ប្រតិភូ​សមា​គ​អ្នកនិពន្ធ​វៀតណាម​ចូល​ជួប​សុំ​កិច្ច​សហប្រតិបត្ដិការ​ផ្លាស់​ប្ដូរ​បច្ចេកទេស​

ភ្នំពេញ​ ៖​ គណៈប្រតិភូ​សមាគម​អ្នកនិពន្ធ​វៀតណាម​ ចូល​ជួប​សម្ដែង​ការ​គួរសម​ លោកស្រី​ ម៉ែ​ន​សំ​អន​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា ​និង​អធិការកិច្ច​ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដែល​ដឹកនាំ​ដោយ​ លោក​ ហ៊ី​វ​ ធិ​ញ​ ប្រធាន​សមា​គ​អ្នក​និ​ ពន្ធ​វៀតណាម​ នា​រសៀល​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ ក្នុង​បំណង​បន្ដ​កិច្ច​សហ​ប្រតិបត្ដិ​ក​ការ​ ដើម្បី​រឹតចំណង​មិត្ដភាព​ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ និង​បន្ដ​លើក​ស្ទូ​យ​ វិស័យ​បច្ចេកវិទ្យា​ ផ្នែក​និពន្ធ​ ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​ រវាង​ប្រទេស​ទាំង​ពី​រ ។​

ដោយ​៖ សំរិត​ -នគរវត្ត
Tuesday 12 March 2013
The Free Press Magazine

​ក្នុង​ជំនួប​ពិភាក្សា​នា​ឱកាស​នោះ​ លោកស្រី​ ម៉ែ​ន​ សំ​អន​ បាន​សម្តែង​បានការ​អបអរ​ សាទរ​ចំពោះ​ សមាគម​អ្នកនិពន្ធ​វៀតណាម​ ក៍​ជា​ប្រជាជន​វៀតណាម​ទាំងអស់​ តែងតែបាន​ យកចិត្ដទុកដាក់​អំពី​សុខ​ទុក​លំបាក​របស់​ប្រជាជន​កម្ពុជា​ទាំង​ពេល​អនាគត​ និង​ពេល​បច្ចុប្បន្ន​ ។​ ប្រជាជន​កម្ពុជា​បាន​សុខ​សន្ដិភាព​ក៍​អា​ស្រ​យ័​ដោយ​មាន​បងប្អូន​ជា​មិត្ដ​វៀតណាម​ជួយ​ជ្រុម​ជ្រែង​ លើ​គ្រប់​វិស័យ​ផង​ដែរ​ ។​ រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​វៀតណាម​បាន​ក្លាយជា​ មិត្ដ​ប្រ​វត្ដ​ សាស្ដ្រ​មួយ​ មិន​អាច​បំភ្លេច​បាន​ ។​ នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ដែល​ប្រទេស​វៀតណាម​ បន្សល់​ទុក​ដ៏​ត្រចះត្រចង់​ជា​ប្រ​វត្ដ​សាស្ដ្រ​ ។​

​លោកស្រី​ក៏​បាន​ស្វាគមន៍​ចំពោះ​ប្រតិភូ​វៀតណាម​ ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពង្រឹងពង្រីក​ចំណង​សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ទំនាក់ទំនង​គ្រប់​វិស័យ​ ក៏​ដូច​ការ​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា​និពន្ធ​អក្ស​សាស្ដ្រ​ នៃ​វប្បធម៌​ ទាំង​ពី​ ឱ្យ​ការ​ទំនាក់ទំនង​បាន​ល្អ​ទាំង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ។​

​លោក​ ហ៊ី​វ​ ធិ​ញ​ ប្រធាន​សមាគម​អ្នកនិពន្ធ​វៀតណាម​ក៏​បាន​ថ្លែង​នូវ​ការ​ កោតសរសើរ​ចំពោះ​ភាព​រីក​ចម្រើន​របស់​កម្ពុជា​ដែល​បាន​និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ធ្វើ​ឲ្យ​ប្រជាជន​មាន​ជីវភាព​ធូរធារ​ពិសេស​មាន​សុខ​សន្តិភាព​សណ្ដាប់ធ្នាប់​ល្អ​ ។​ ទាំងនេះ​មក​ពី​កម្ពុជា​មាន​ប្រមុខ​ដឹកនាំ​ឈ្លាសវៃ​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​តែ​ម្តង​។​ លោក​បន្ត​ថា​ ៖​ វៀតណាម​ និង​កម្ពុជា​ តែងតែ​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​លើ​គ្រប់​វិស័យ​ ហើយ​លោក​ នឹង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​វៀតណាម​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ច្រើន​ថែម​ទៀត​តាម​រយៈ​ការ​ តែង​និពន្ធ​បោះពុម្ព​ជា​សៀវភៅ​ព្រោះ​នេះ​ជា​សារ​មួយ​ដ៍​សំខាន់​ជូន​ដល់​បណ្ដា​អ្នក​វិនិយោគទុន​ ទាំងឡាយ​បាន​យល់​ដឹង​ឱ្យមក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ​ក្នុង​មាន​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម​ដែល​កម្ពុជា​កំពុង​ត្រូវការ​ជា​ចាំបាច់​ ។​

​ជាមួយ​គ្នា​នេះ​លោកស្រី​ ម៉ែ​ន​ សំ​អន​ ក៏​បាន​បង្ហាញ​ពី​ការ​គិតគូរ​ខ្ពស់​របស់​សមាគម​ អ្នក​ និពន្ធ​វៀតណាម​ ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សមាគម​អ្នកនិពន្ធ​ខ្មែរ​ បាន​ជួយ​ឧបត្ថម្ភ​ជា​ម៉ា​ ស៊ី​ន​កំ​ព្យូ​ទ័​រ​ ជួយ​កសាង​ជា​ស្នាក់​ការ​ថ្មី​របស់​សមាគម​អ្ន​និពន្ធ​ខ្មែរ​ និង​មាន​គម្រោង​ជួយ​ផ្ដល់​ជា​អា​ ហារ​រូបករណ៍​ ចំនួន​៣​ កន្លែង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​នាក់​និពន្ធ​ខ្មែរ​ ។​ នេះ​ជា​ការ​យក​ ចិត្ដ​ទុកដាក់​ របស់​មិត្ដ​វៀតណាម​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​(​មិត្ដ​ល្អ​ ជួយ​មិត្ដ​នៅ​ពេល​មិត្ដ​មាន​ទុក​លំបាក​ )​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ តែងតែ​ការពារ​ចំពោះ​អ្នក​វិនិយោគិន​វៀតណាម​ ក៏​ដូច​គ្រប់​អ្នក​វិយោគ​ទុន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ទាំង​ប្រព័ន្ធ​ច្បាប់​និង​សន្តិសុខ​សុវត្ថិភាព​ជា​និច្ច​ ៕​

What Next?

Recent Articles

2 Responses to "លោកស្រី​ ម៉ែ​ន​ សំ​អន​ អនុញ្ញាត​ឲ្យ​ប្រតិភូ​សមា​គ​អ្នកនិពន្ធ​វៀតណាម​ចូល​ជួប​សុំ​កិច្ច​សហប្រតិបត្ដិការ​ផ្លាស់​ប្ដូរ​បច្ចេកទេស​"

  1. True Khmer says:

    ហៅថាម៉ែនសំអនដូចជាមិនសាកសម្យនិងរូបសម្បត្តិនិងសកម្មភាពសាហាវរបស់វាក្នុងរបប ខ្មែរក្រហមនោះទេជាពិសេសសកម្មភាពរបស់ក្មួយវា (ឈូក ទន្ទឌឹត)នោះទេ។ ម៉ែនសំអនសម តែដូរឈ្មោះថា ម៉ែនសំអុយ នារីម្នាក់នេះគឺជាមេកងឈ្លប់ដ៍សកម្មរបស់របបខ្មែរក្រហមក្នុងការ ឈ្លបយកការរាយការណ៍ទៅខ្មែរក្រហម និងជាសកម្មជនពិសេសដើម្បីកៀងគរទព័យួនចូលមក ឈ្លានពានស្រុកខ្មែរជិត១០ឆ្នាំនោះ។

  2. BaBaBoo says:

    លោកយាយម៉ែនសំអនហាក់ដូចជាបានដឹងថាភាសាខ្មែរជិតផុតពូជ ហើយដាក់ទុករកស៊ីផ្នែកភាសាវៀតណាម រួចបន្ទាប់

    មកទៀតតាក់តែងកាឡៃប្រតិសាស្រ្តខ្មែរសម័យទំនើប ។ សូមស្វាគមន៌កវីនិពន្ធវៀតណាម !