នរណា​ជា​មនុស្ស​កំសាក?

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​កំសាក រារាំង​លោក​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ថា លោក សម រង្ស៊ី ទេ ជា​មនុស្ស​កំសាក ដែល​មិន​ហ៊ាន​មក​កម្ពុជា ជាប់​ពន្ធនាគារ​តាម​សាលក្រម​តុលាការ។

ដោយ យន់ សាមៀន
2013-03-13
RFA


ស្តាប់សំឡេង ថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (RFA Photo)

នរណា​ជា​មនុស្ស​កំសាក​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ដោយ​ស្មើ​ភាព និង​យុត្តិធម៌ ក្លាយ​ជា​ប្រធានបទ​មួយ​ដែល​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​មុន​ការ​បោះ​ឆ្នោត ថ្ងៃ​ទី​២៨ កក្កដា។

លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ មីនា ចាត់​ទុក​លោក ហ៊ុន សែន ជា​មនុស្ស​កំសាក ដោយសារ​តែ​ការ​បោះ​ឆ្នោត​មាន​តែ​មនុស្ស​ពីរ​នាក់​គត់​ជា​គូ​ប្រជែង​អំណាច​នឹង​គ្នា គឺ​លោក និង​លោក ហ៊ុន សែន ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​អះអាង​ផ្ទុយ​វិញ​ថា លោក សម រង្ស៊ី កំសាក​មិន​ហ៊ាន​ចូល​កម្ពុជា ទទួល​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ។

បើ​តាម​អ្នក​វិភាគ​ឯករាជ្យ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង អាច​ជា​មនុស្ស​កំសាក​ទាំង​ពីរ។

អ្នក​វិភាគ​សង្គម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​អង្គារ ទី​១២ មីនា មាន​ប្រសាសន៍​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គួរ​មាន​សេចក្ដី​ក្លាហាន​ហ៊ាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ បើ​ទោះ​បី​ជា​លោក​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ក៏ដោយ។ លោក​បន្ត​ថា ការ​លះបង់​ជាប់​ពន្ធនាគារ​នឹង​អាច​ជួយ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក កែម ឡី៖ «ប្រសិន​បើ​គាត់​ជា​តួ​ឯក​មួយ ហើយ​ទុក​ឲ្យ​ពលរដ្ឋ​ប្រឈម​ដើម្បី​កែប្រែ​តុលាការ​វា​មិន​ងាយ​ទេ។ កាល​ណា​ឯកឧត្ដម​មក​ប្រឈម​នឹង​គុក​ច្រវាក់ វា​មិន​មែន​គាត់​មួយ​ទេ​ដែល​ជួយ​ការពារ​ប្រទេស​ជាតិ សហគមន៍​អន្តរជាតិ​ក៏ដោយ​ដែរ»

លោក សម រង្ស៊ី កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ពី​ការ​តាម​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​កម្ពុជា ក្រោយ​ពេល​តុលាការ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រមាណ ១២​ឆ្នាំ ពី​បទ​ដក​បង្គោល​តម្រុយ​ព្រំដែន និង​បរិហារកេរ្តិ៍។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​អង្គារ ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី វិញ​ថា លោក​នាយករដ្ឋមន្ត្រី​កម្ពុជា មិន​កំសាក​ទេ ប៉ុន្តែ​លោក សម រង្ស៊ី វិញ​ទេ មិន​ហ៊ាន​ចូល​ក្នុង​ស្រុក ដោយ​ខ្លាច​ជាប់​ពន្ធនាគារ។

លោក ផៃ ស៊ីផាន បន្ត​ថា របាយការណ៍​មួយ​បាន​បង្ហាញ​ច្បាស់​ថា កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ចំណែក​លោក ហ៊ុន សែន មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត៖ «ការ​ចាកចេញ​ពី​មាតុ​ប្រទេស​របស់​លោក គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​លោក។ ចំណែក​ការ​ចូល​ស្រុក​វិញ​ជា​ការ​ជ្រើសរើស និង​ភាព​ក្លាហាន​របស់​លោក»

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ ចេញ​ផ្សាយ​ដើម​សប្ដាហ៍​នេះ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (Comfrel) ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ មីនា បាន​រក​ឃើញ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ និង​ផុយ​ស្រួយ។

របាយការណ៍​បន្ត​ថា អភិបាលកិច្ច​ការ​ចូល​រួម​ការ​ប្រកួតប្រជែង និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ មិន​មាន​ការ​រីក​ចំរើន​អ្វី​ទាល់​តែ​សោះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១។ ទោះ​បី​ជា​ការ​ទទួល​ខុស​ត្រូវ និង​គណនេយ្យភាព បាន​ប្រសើរ​បន្តិចបន្តួច​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​បន្ត​គ្រប់គ្រង​នីតិប្បញ្ញត្តិ និង​តុលាការ។ គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​គ្រប់គ្រង​កងកម្លាំង​យោធា ប៉ូលិស និង​មន្ត្រី​យុត្តិធម៌។ របាយការណ៍​បន្ថែម​ទៀត​ថា ដំណើរការ​នយោបាយ​កាល​ពី​ឆ្នាំ​២០១២ បាន​ដើរ​ឆ្ពោះ​ទៅ​ការ​គ្រប់គ្រង​ផ្តាច់ការ ដោយសារ​តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ផាត់​ចេញ​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា ខាង​មុខ។

របត់​នយោបាយ​កាល​ពី​ឆ្នាំ​២០១២ ក៏​បាន​កម្រិត​សិទ្ធិ​សេរីភាព​ការ​ចូល​រួម ការ​បញ្ចេញ​មតិ សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្ដុំ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ដំណោះស្រាយ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ករណី​កាត់​ទោស​នយោបាយ ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ឡើយ។

ខុមហ្រ្វែល​បន្ត​ទៀត​ថា ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន រួម​មាន ទូរទស្សន៍ និង វិទ្យុ ភាគ​ច្រើន​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច។ ស្ថានីយ​ទូរទស្សន៍​ប្រមាណ ១១ និង​វិទ្យុ ១០០​ស្ថានីយ កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ក៏​ក្រុម​មន្ត្រី​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ​នឹង​ប្រជាប្រិយភាព​លោក សម រង្ស៊ី។ ចំណែក​ការ​កាត់​ទោស​លោក សម រង្ស៊ី មាន​លក្ខណៈ​នយោបាយ។

មន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​នឹង​មិន​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​បរទេស ដើម្បី​ឃាត់​ខ្លួន​លោក សម រង្ស៊ី ឡើយ ដរាបណា​លោក សម រង្ស៊ី មិន​បោះ​ជំហាន​ចូល​ទឹក​ដី​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

53 Responses to "នរណា​ជា​មនុស្ស​កំសាក?"

  1. “បើ​តាម​អ្នក​វិភាគ​ឯករាជ្យ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា មេដឹកនាំ​គណបក្ស​កាន់​អំណាច

    និង​គណបក្ស​ប្រឆាំង អាច​ជា​មនុស្ស​កំសាក​ទាំង​ពីរ “។

    ១ / ការកំសាករបស់លោក សម រង្ស៊ី :

    ការគេចចេញពីការដាក់ពន្ធនាគារ ទាំងងងើលរបស់រដ្ធាភិបាល ដែលគ្របគ្រងផ្តាច់មុខ

    ដោយបក្ស ប្រជាជន ក្នុង គោលបំណង ស្វែង រកយុត្តិធ៍ម និងដើម្បីជាតិទឹកដីរបស់ប្រទេសខ្ឡួន

    តើ ការកំសាកនេះ មិនមានតំលៃទេឬ ?

    ឬមួយក៏ត្រូវក្លាយជាអ្នកទោសរស់នៅក្នុងពន្ធនាគារក្នុងប្រទេសខ្លួនដោយត្រូវបានចោទប្រកាន់ពី

    រដ្ធាភិបាលមាយាទថោកនេះហើយក៏នឹងក្លាយខ្លួនជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន

    ដើម្បីលោក ហ៊ុន សែន បានចំណេញ សន្លឹកឆ្នោត នឹង

    ដោះដូរនៅលក្ខ័ណ្ឌកំនៀបផ្សេងៗរបស់អន្តរជាតិ ដូចជា

    ពីរឿងសិទ្ធមនុស្ស និង នយោបាយផ្តាច់មុខរបស់ខ្លួន ជាដើម ។ល។

    ទើបគេហៅថាកំសាកមានតំលៃ នោះ ?​

    ២ / ​ការកំសាកលោក ហ៊ុន សែន វិញ ?

    សូមជួយឆ្លើយខ្ញុំផង បើវាគ្មិនណាបានអាន អត្ថបទនេះ :

    – ពីរឿងព្រំដែន ទាំង ទឹក ទាំង គោគ ?

    – ពីរឿង ងងប់ងល់ ល្មោភ នឹង អំណាច ផ្តាច់មុខរបស់គាត់ ?

    នេះតែប៉ុណ្ណេះចុះ ហើយក៏នៅមានករណីជាច្រើនទៀត ។

    សួរថាតើកំសាករបស់ លោក ហ៊ុន សែន នេះគឺជា មានតំលៃ ឬមាន ន័យយ៉ាងណា ?

  2. ~ says:

    If I was Sam Ransy, I would apply for the military from the U.S. to help safe my country from
    the dictator leadership of corruption Hun Sen’s government. However, Hun Sen is having Vietnam as a secret adviser to defeat the patriots of Cambodia, and annex Koh Troll in exchange to Hun Sen’s power. So as long as Hun Sen in power the Cambodia will lost more a lot our important part to the foreigners, and people will become more poorer everyday in
    a future.

  3. ហ៊ុន សែន ជា​មនុស្ស​កំសាក says:

    លោក ហ៊ុន សែន ជា​មនុស្ស​កំសាក។
    ដោយ​សា មាន​តុលាការ លបលែ ជាអាយង និងមាន ឆ្កែយ៉ាងច្រើន​ចាំតែខាំ។

  4. LKM says:

    Hun Sen is not the Khmer native, He can not understand khmer culture. He said that he use the win win strategy for any solution but in the Sam Ransy case he forget the win win stratgey. Now, we can see Hun Sen is crazy with the power not care for the NATION. As you all can see how many Viet Nam in the country? So with this case, I can say that Hun Sen is not khmer the Angkor Empire.

  5. កំសាករបស់ លោក ហ៊ុន សែន នេះគឺពិតជា មានតំលៃ ថ្លៃដូចពេជ្រសំរាប់គ្រួរសារគាត់ និង ប្រជាជាតិវៀតណាម

    ព្រោះហ៊ុន សែនជាជនក្បត់ជាតិលេខ១ក្នុងពិភពលោកនៃយុគសម័យនេះ

    ដែលពិបាកនិងគូរប្រដូចធុនដូចគាត់នេះណាស់ ដែលសុខចិត្តដាក់ប្រទេសជាចំណុះយួន ហើយយកខ្មែរគ្នាឯង ជា

    សត្រូវ ។

  6. ផៃ ស៊ីផាន និយាយ ៖

    នាយករដ្ឋមន្ត្រី​កម្ពុជា មិន​កំសាក​ទេ តែខ្លាចចាញ់ឆ្នោត

    ខ្លាចបន្លំមិនឈ្នះ ខ្លាចយួនជួយបោះហើយនៅតែមិនឈ្នះ !

  7. cheath says:

    នេះវាគ្រាន់តែជាបទស្មូតអភិធម្ម ដដែលៗ ​ ដែលអាសមរង្សីវាស្មូត សម្រាប់ដង្ហែរខ្មោច អាសមរង្សីខ្លួនវា និងបក្សពួកវាតែប៉ុណ្ណោះ
    មុខអាដែលៗ ប្តូរទៅ ?…………… ប្តូរឫុមិនប្តូរ ?………….ទីបំផុតក្តៀនអាចម៏ដដែល
    ថោកដដែល សម្រាមដដែល ? នេះហើយជាបទចម្រៀង ដែលពួកអាតិរិច្ឆានបក្សប្រឆាំង
    វាច្រៀងរាល់ថ្ងៃនេះ កុំឆ្ងល់់ វាដដែលៗទេ

  8. ស្មូតនៅតែសូត្រ ព្រោះខ្មោចនៅលង ខ្មោចនេះគឺពួកខ្មោចឆៅ ដែលត្រូវព្រាយយួនចូលសន្ថិត

    នៅក្នុងខួរក្បាលរហូតក្លាយ ជាជនក្បត់ជាតិ ក្បត់ប្រជាជន ក្បត់ខ្លួនឯង !

  9. គ្មានអ្នកណាម្នាក់ កំសាក ទេ ។ រដ្ឋាភិបាល មិនខ្លាច លោក សម រស្ស៊ី ក្នុង ការបោះឆ្នោត ទេ ។ ពាក្យ របស់ អស់ លោក គឺ គ្រាន់តែ សរសេរ អោយ តែ ការសែត លក់ដាច់ និង មានអ្នកអានច្រើន នឹង ញុះ ញុង អោយ អ្នក ដែល ប្រកាន់បក្ស មួយៗ អ្នកនិយម បក្ស មួយៗ ចេគ្នា ខឹង គ្នា ដែល គ្នា តែ ប៉ុណ្ណុះ ៕ នុំបញ្ចុកឆ្ងាញ់តែ របោយនេះឯង ដូច្នេះ កុំព្យាយាម ធ្វើអោយ អ្នកប្រកាន់ បក្ស មួយៗ ខាំគ្នា ។

    អ្នកវិភាគឯករាជ ក៏គ្មានដែរ ថាខ្លួនជាបណ្ឌិត អ្នកវិភាគ ប៉ុន្តែ បើខ្លួននៅខាង គណៈបក្សប្រឆាំង លើកជើងតែ គណៈបក្សប្រឆាំង បើទោះដឹងថា ខុស ដ៏ដោយ ក៏ថាត្រូវដែរ ដូច្នេះ អ្នកនៅ ខាងបក្សណា កាន់ជើង បក្សនោះ គាំទ្រ បក្សនោះ បូក ទាំង អ្នក កាសែត អ្នកណាអោយ លុយ គឺ បំរើអោយ អ្នកនោះ ។ បើជាខ្ញុំវិញ ខ្មាសគេណាស់ ដែល តាំង ខ្លួន ថា ជាអ្នក ឯករាជ(មេន ឯករាជ ត្រង់ថា និយាយ គ្មានអ្នក ផ្កោលទោស) ជាអ្នក ស្នេហាជាតិ ស្នេហាប្រជាជន តាម ពិត ដណ្តើមអំណាច ដូចតែគ្នា ធ្វើការបំរើ ផលប្រយោជ ផ្ទាល់ខ្លួន និង បក្ស ខ្លួន ដូចតែ គ្នា ។ ចង្អុល គេ តែម្រាម ពីទេ តែ បក កមខ្លួនឯង គឺ បី ម្រាម គឹត មើលទៅ កុំប្រឹង ត្រដខ្យល់ គ្មាន ប្រយោជទេ ។

    បើតាំងខ្លួនជាអ្នកខ្លាំង ចូលខ្លួន ឡើង តុលាការ ដោះស្រាយបញ្ហា ទៅ ។

    ធ្វើនយោបាយ ជាមួយលោក សម រស្ស៊ី ស្រួលណាស់ ព្រោះ មនុស្ស ឆាប់ ខឹង ច្រឡោត អោយ តែ កូនអុក មួយ គឺ លោក កឹម សុខា ធ្វើជាអន្ទាក់ គឺ ចូលស៊ងបាត់ហើយ ចាំបាច់អី ប្រឹងប្រែង ខ្លាំងនោះ ។ តែ ក៏មាន មនុស្ស បីបួននាក់ ដែលជាតំណាងរាស្រ្តរបស់ គណៈបក្ស សម រស្ស៊ី គ្រាន់បើ ប្រឆាំង ស្ទាបនា ក្រៅពីនោះ ចប់ គ្មាន ប្រយោជន៏ បូក ទាំង លោក សម រស្ស៊ី ។​

    សរុប សេចក្តី គ្មាន អ្នកណាម្នាក់ កំសាកនោះទេ ។ គ្រាន់តែម្នាក់ ល្ងង់ ធ្វើនយោបាយ សំលាប់ខ្លួន ល្ងង់ក្នុង ការធ្វើនយោបាយ ស្រែកថា អយុតិធម៌ ខំប្រឹង អោយ គេជួយ គ្រប់រូបភាព និង ម្នាក់ ឆ្លាត ចេះក្តាប់ពេលវេលាបានល្អ ចេះគ្រប់គ្រងពេលវេលា ចេះយល់ចិត្ត រាស្រ្ត ចេះ ធ្វើនយោបាយ ដូច្នេះ គ្មាន អ្នក កំសាកទេ អ្នកថាដូច្នេះ គ្រាន់ តែ ជា ល្ខោន មួយ សំរាប់ ញុះញុង រឺ ចាក់ប្រងសាំង អោយ អ្នកឈ្នាន់ នយោបាយ ខាំគ្នាតែប៉ណ្ណុះ ។​

  10. m. says:

    ឆ្កែ សម្រែងស៊ី ទេដែលកំសាក បិទកន្ទុយរត់ចោលស្រុក

  11. 666 says:

    A cheat toy!!!

  12. ខ្ញុំគាំទ្រអ្នកលេង​នគំនិតលោកគ្រាន់បើជាងអ្នកវិភាគ។គាត់សុខចិត្តមកជាប់គុកដោយតុលាកាឡប់ឡែ រឺ​ធ្វើការងារបានប្រយោជន៏។

  13. JML says:

    អាឆ្កែថោកទាបមួយណាដាក់ឈ្មោះអាញ់ហ្នឹង?​ អាសត្វថោកម៉ាពូជ ហែងនេះគ្មាខួរក្បាលដាក់ឈ្មោះ
    ទេឫ? អីក៏ថោកទាបម៉េះហា? បានរៀនមានឪម៉ែប្រដៅអត់អាកូនមីអត់ពូជ???????

  14. JML លោកឯងគួរតែសប្យាយចិត្ត ហ្នឹងឈ្មោះដ៏ពេញនិយមរបស់លោក តែមិនមែនជាខ្ញុំទេ !

  15. ឈ្មោះហ្នឹងម៉ែឯងទិញដាច់អី ហាស អាស្លាប់ !

  16. cheath says:

    រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងគ្រោះម្តងហើយម្តងទៀត មិនចេះចប់ មិនចេះហើយ ដោយការចោទប្រកាន់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថា ជាអ្នកបានគំរាមកំហែងទៅលើក្រុមអ្នករិះគន់ នៅពីក្រោយការអនុវត្តវិធានការរបស់ស្ថាប័នតុលាការ ទៅលើជន ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏ជនសង្ស័យមួយចំនួន ក្នុងអំពើបំពានច្បាប់អាចនៅក្រៅច្បាប់បាន?

    ព្រឹត្តិការណ៍ថ្មីៗ និងចុងក្រោយនេះ ហាក់បីដូចជា មិនខុសប្លែកពីអ្វីដែលធ្លាប់ត្រូវបានចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដូចការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២កន្លងទៅនេះនោះទេ គឺក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ បាននិយាយភាសាដដែលៗ ថា “ចំណាត់វិធានការលើសង្គមស៊ីវិល ធ្វើឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់កិច្ចការរបស់ពួកគេ…” ឬក្នុងពាក្យចោទជាថ្មីទៀតមកលើរាជរដ្ឋាភិបាល ថា ជាអ្នកបានគំរាមកំហែងធ្ងន់ធ្ងរដល់ការងាររបស់ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល”។

    ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន ថ្នាក់ដឹកនាំ ឬជាមន្ត្រីធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានទំនោរគាំទ្របក្សប្រឆាំង គឺពួកគេហាក់ដូចជាជ្រួលច្របល់ អន្ទះអន្ទែងក្នុងចិត្តជាខ្លាំង ខណៈពេលដែលមានសកម្មជនធ្លាប់សហការការងារជាមួយពួកគេ ត្រូវបានចាប់ឃុំខ្លួន និងមួយចំនួនខ្លះទៀតមានដីកាបង្គាប់ពីតុលាការឱ្យចូលខ្លួន ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌ។

    ជាមួយនឹងឥរិយាបទ “យកច្បាប់ទ្រាប់អង្គុយ” ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ កន្លងមកបានធ្វើសេចក្តីសន្និដ្ឋានមុនការសម្រេចក្តីរបស់តុលាការទៅទៀត ដោយពួកគេបានទទូចស្នើសុំឱ្យតុលាការកាត់សេចក្តី ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ដោយឯករាជ្យ មុនពេលដែលជនសង្ស័យនៅមិនទាន់ទាំងបានចូលខ្លួនទៅបំភ្លឺនៅក្នុងតុលាការនៅឡើយ។ តើទង្វើបង្ខិតបង្ខំទៅលើតុលាការបែបនេះ គួរត្រូវបានចាត់ទុកថា ជាការគាបសង្កត់ទៅលើស្ថាប័នតុលាការបានដែរទេ? តើមន្ត្រីអង្គការសង្គមស៊ីវិលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការជួយសម្រួលបញ្ហាគ្រប់បែបយ៉ាងដល់ជនល្មើស ដើម្បីការរត់គេចខ្លួនឬយ៉ាងណា? ប្រសិនបើសកម្មភាពរបស់ ចាន់ សុវ៉េត ត្រូវបានតុលាការបង្ហាញភស្តុតាងរឹងមាំមែននោះ។

    ដូចគ្នានេះដែរ ករណីចំណាត់ការទៅលើប្រធានសមាគមអ្នកប្រជាធិបតេយ្យ ម៉ម សូណង់ដូ ដែលត្រូវបានចាប់ឃុំខ្លួន គឺសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌចំនួន៤ករណីធំៗ គឺក្នុងរឿងបង្កើតតំបន់អបគមន៍ ប៉ុនប៉ងបំបែករដ្ឋក្នុងរដ្ឋ ធ្វើឱ្យមានការបះបោរប្រឆាំងនឹងអំណាចរដ្ឋបាលមូលដ្ឋាន ក៏ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន កន្លងមកលើកឡើងដោយខុសឆ្គងផងដែរ ដោយហៅការចោទប្រកាន់នោះ ថា ជាហេតុផលនយោបាយ និងបានទាមទារឱ្យរាជរដ្ឋាភិបាលដោះលែងជនជាប់ចោទដោយគ្មានលក្ខខណ្ឌ។

    ការពិតជាក់ស្តែង ករណី ចាន់ សុវ៉េត និង ម៉ម សូណង់ដូ វាមិនមែនជាការគាបសង្កត់ទៅលើក្រុមអង្គការសង្គមស៊ីវិលនោះទេ គឺជាការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលជាជនសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ ហើយវាក៏មិនមែនជារឿងនយោបាយ ការបំបិទសិទ្ធិសេរីភាព គាបសង្កត់ ឬក៏គំរាមកំហែងទៅលើក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលនោះដែរ។

    គេនៅចាំបានថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា មានមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់បានផ្តល់មធ្យោបាយឱ្យជនសង្ស័យក្នុងការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ និងបានរត់គេចខ្លួន គឺ ប៊ុន រដ្ឋា។
    បើគេក្រលេកមើលពីរដ្ឋធម្មនុញ្ញ ការថ្លែងរបស់សម្តេចតេជោ គឺពុំគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងនោះទេ ពីព្រោះថា រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ចពេញលេញដើម្បីរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូច្នេះ អង្គការសង្គមស៊ីវិលទាំងនោះ មិនគួរនឹងចង់ពង្រីកអំណាចរបស់ខ្លួន ឬក៏ទាមទារចង់បាន “ អភ័យឯកសិទ្ធិរបៀបផ្តាច់ការ” ដោយចង់ចោទ ឬក៏ចង់ដកហូតដំណែងនាយករដ្ឋមន្ត្រីមិនឱ្យបំពេញភារកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រេចតែនឹងអំពើចិត្តនោះទេ។

    យ៉ាងណាមិញ ក្នុងរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ សួរថា តើនៅលើពិភពលោកនេះ មានប្រទេសណាខ្លះ ដែលត្រូវបានគេអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយនៅពីលើច្បាប់ដែរឬទេ ? ។

    ការលើកឡើងបែបនេះ ដោយពិនិត្យឃើញថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺដៃម្ខាងស្រែកទាមទារចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមស្លាក (NGOs ) និងដៃម្ខាងទៀតប្រើអំណាចគាបសង្កត់មកលើស្ថាប័នតុលាការ ឬរាជរដ្ឋាភិបាល។
    នេះឬជាសារជាតិពិតរបស់អង្គការសង្គមស៊ីវិល ដែលជាស្ថាប័នឯករាជ្យ ដែលគួរតែមានតួនាទីក្នុងការចូលរួមពង្រឹងសន្តិសុខសង្គម និងការអភិវឌ្ឍ ប៉ុន្តែ ផ្ទុយទៅវិញ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ពួកគេរាល់ថ្ងៃបែរជាខិតខំនាំគ្នាស្រែកប្រឆាំង ដើម្បីតែប្រាក់ជំនួយ និងការបំផ្លាញជាតិទៅវិញ?។

    បញ្ហាពាក់ព័ន្ធនឹងមន្ត្រីស៊ើបអង្កេតមួយរូបរបស់សមាគមអាដហុក គឺត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនបំភ្លឺក្នុងតុលាការពីបទ ផ្តល់ជំនួយដល់ចារីយ៍ជាអាទិ៍ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីខែ ឧសភា ឆ្នាំ ២០១២ តាមបញ្ញត្តិមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ ជាមួយនឹងការបញ្ជាក់ថា ករណីមិនចូលខ្លួនតាមកាលកំណត់ទេនោះ តុលាការនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន។

    ដូច្នេះ ប្រសាសន៍របស់សម្តេចតេជោ មិនគួរត្រូវបានអង្គការសង្គមស៊ីវិលទាំងនោះ ធ្វើការបកស្រាយបំភ្លើស ឬក៏បំពុលសាធារណមតិនោះទេ។ ការអំអាងបែបនេះ ក្នុងន័យថា មិនមែនប្រធានសមាគម ឬក៏មន្ត្រីអង្គការសង្គមស៊ីវិលគ្រប់រូបសុទ្ធតែជាបុគ្គល គោរពច្បាប់នោះទេ ។ជាឧហរណ៍ ការចុះផ្សាយរបស់កាសែត Los Angeless Times កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១២កន្លងទៅនេះ គឺមេដឹកនាំសហជីពមួយរូបដ៏ល្បីល្បាញនៅរដ្ឋកាលីហ្វ័ញ៉ា ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីបទលួចប្រាក់ និងគេចពន្ធ ជាពិសេស កិបកេងលុយកាក់ពីក្រុមកម្មករ និងសមាជិកសហជីព ដើម្បីធ្វើមានបានខ្លួនឯង ឥឡូវគេយកទៅកាត់ទោស។ ក្នុងបញ្ហានេះ សួរថា ៖ តើការចាប់មេដឹកនាំសហជីពនោះ នៅសហរដ្ឋអាមេរិកគេមានដើរប្រមូលស្នាមមេដៃដើម្បីគាបសង្កត់ទៅលើតុលាការឱ្យដោះលែងដូចនៅកម្ពុជាដែរទេ? តើការចាប់ខ្លួននោះ ត្រូវបានគេចាត់ទុកថា ជារឿងនយោបាយដែរឬទេ?

    ម្យ៉ាងវិញទៀត បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំផុតនេះ បានបង្ហាញថា ពួកឧក្រិដ្ឋជន ក្រុមភេរវករ ពួកលាងលុយ តែងតែប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនធ្វើជាឡប់ឡែ ដើម្បីផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សកម្មភាពរបស់ពួកភេរវករ ជាពិសេស ពួកភេរវករអន្តរជាតិ។

    បច្ចុប្បន្ន ទាំងសំណុំរឿង ម៉ម សូណង់ដូ ក៏ដូចជាករណី ចាន់ សុវ៉េត ក្តីគឺមិនស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលនោះទេ គឺស្ថិតនៅក្នុងការអនុវត្តនីតិវិធីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យនៃអំណាចទាំងបី។

    ដូច្នេះ បញ្ហារបស់ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងមន្ត្រីស៊ើបអង្កេតរូបនេះ វិធីល្អបំផុតនោះ គឺត្រូវខិតខំរកមេធាវីដែលពូកែៗ ដើម្បីជួយការពារដោះបន្ទុក ជាជាងបើកវេទិកាប្រឆាំងជាមួយច្បាប់ ឬក៏ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍បក្ខពួក និងបុគ្គល។

    ម្យ៉ាងវិញទៀត ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការសង្គមស៊ីវិល គឺសុទ្ធតែទាមទារចង់បាននូវការពង្រឹងនីតិរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះសួរថា ហេតុអ្វីក៏ពួកគេចាត់ទុកវិធានការតាមផ្លូវច្បាប់ ថា ជារឿងគាបសង្កត់បុគ្គលទៅវិញ ? ឬមួយក៏អង្គការទាំងនោះ ចង់នៅក្រៅច្បាប់៕

  17. 18 Mars says:

    លោក សម រង្ស៊ី លោកឯងកំសាកណាស់ លោកឯងមិនក្លាហានដូចលោក ហ៊ុន សែន ទេ លោកហ៊ុន សែន ហ៊ានកាត់ដីឲ្យយួនតែលោកមិនហ៊ានមានតែទាមទារពីយួន។ លោក ហ៊ុន សែន ចំហរទ្វារឲ្យ​យួនចូលពេញស្រុកតែលោកមិនអាចធ្វើបាន ជានាយករដ្ឋមន្រ្តីតែប្រើសំដីដូចមនុស្សបាតផ្សារដែល លោកសម រង្ស៊ីមិនអាចធ្វើបាន……………នៅមានច្រើនណាស់ដែលលោក សម រង្ស៊ី មិនអាចមាន។ សរុបមកលោកសម រង្ស៊ី កំសាកណាស់មិនហ៊ានបំផ្លាញជាតិដូចលោក ហ៊ុន សែន ទេ……….

  18. 009 says:

    គួរឲ្យសោកស្តាយណាស់ដែលកូនខ្មែរ ពូកែខាងក្តិចត្រួយ ហើយជាន់ពន្លិចសាសន៍ខ្លួនឯង!!!!!

    ឆ្ងល់ៗៗៗៗៗៗៗៗ​ណាស់!!!!!!! តាមសង្កេតមើលស្ទើ គ្រប់ជំនាន់ និងគ្រប់សង្គម។ កាលណាទៅ

    ទើបស្រុកខ្មែរយើងមាន អ្នកប្រាជ្ញ បណ្ឌិតល្អ និងថ្លៃថ្នូរគិតពីប្រជាជននិងប្រទេសជាតិ?????

    គតិបណ្ឌិត គឺមិនជេរ មិនខឹង មិនប្រមាទ និងបុគ្គលដែលមានកំហុសឡើយ គឺគេប្រើគំនិត ប្រាជ្ញា

    សំដីលួងលោម កែរលំអ អប់រំ ណែនាំ ព្រោះថាមនុស្សកើតមកសុទ្ធតែមានកម្មពារមកជាមួយ

    ហើយស្លាប់ទៅវិញក៏មិនមានយកឋានៈ បុណ្យសក្ត ប្រពន្ធកូន ទ្រព្យសម្បត្តិទៅជាមួយដែរ គឺមាន

    តែកុសលល្អ អំពើល្អប៉ុណ្ណោះទើបជួយបាន។

    បើអ្នកនៅអាឡោះ អាល័យ ជាមួយឋានៈ បុណ្យសក្ត ប្រពន្ធកូន ទ្រព្យសម្បត្តិ នោះអ្នកពិតជា

    មិនអាចកាត់ផ្តាច់ និងចាកចេញពីខន្ធទាំងប្រាំបានឡើយ។

  19. KANN DEAR MAI VOURY says:

    AH KAM SAKK KEU ah cheath=Tear so tith ak chhkai ang kearr sy.

  20. KANN DEAR MAI VOURY says:

    AH KAM SAKK KEU ah cheath=Tear so tith ak chhkai ang kearr sy.

  21. KANN DEAR MAI VOURY says:

    AH KAM SAKK KEU ah cheath=Tear so tith ak chhkai ang kearr sy.

  22. KANN DEAR MAI VOURY says:

    AH KAM SAKK KEU ah cheath=Tear so tith ak chhkai ang kearr sy.

  23. KANN DEAR MAI VOURY says:

    AH KAM SAKK KEU ah cheath=Tear so tith ak chhkai ang kearr sy.

  24. KANN DEAR MAI VOURY says:

    AH KAM SAKK KEU ah cheath=Tear so tith ak chhkai ang kearr sy.

  25. KAN DEAR MAI VOURY says:

    CHOUN KAMM SAKK KEU CHAO WAYY AH cheath=AhTea so titt=ah chhkai phan sy phayy,ah kee ramaiv,ah chhkourth chhim….etc….!!!

  26. KAN DEAR MAI VOURY says:

    CHOUN KAMM SAKK KEU CHAO WAYY AH cheath=AhTea so titt=ah chhkai phan sy phayy,ah kee ramaiv,ah chhkourth chhim….etc….!!!

  27. RITHY KOMAR says:

    អាសមរង្សីបើនៅតែមិនហ៊ានចូលទៅតតាំងនិងអាហ៊ុនសែនដល់ក្នុងស្រុកទេនោះវាសនារបស់អ្នកនេះនិងវីវរហើយ។
    រង្សីត្រូវចូលទៅស្រុកវីញនៅក្នុងកំឡុងខែក្រោយនេះឯងជាដាច់ខាតមិនត្រូវទុកឲ្យអាសែនវាបានចិត្តទេទោះ
    បីជារង្សីទៅហើយត្រូវពួកអាអស់នោះវាចាប់ដាក់គុកក៏ដោយក៏រង្សីបានឈ្នះផ្លូវចិត្តដែរនៅពេលនោះ
    ហើយពីភពលោកគេនិងចូលទៅគាំទ្រលោករង្សីនេះជាមិនខានប៉ុន្តែរង្សីត្រូវធ្វើមហាសន្និសិតកាសែត
    សិនមុននិងចូលទៅដើម្បីប្រាប់ឲ្យរាស្រ្តខែ្មរនិងអស់លោកអន្ដរជាតិឲ្យគេដឹងនិងមកជួយការពារក្រុមអស់លោក។
    សមរង្សីបានទុកឲ្យគេជេរជាយូរមកហើយដែរ ល្មមឆ្អែតហើយឫនៅព្រោះមានផ្លូវតែមួយនេះទេដើម្បីយកឈ្នះពួកវាក្នុងស្រុកយើង កុំខ្លាចឲ្យសោះត្រូវហ៊ានស្លាប់ដើម្បីជាតិរស់???
    ចូលស្រុកទៅលោកសមរង្សីជាបន្ទន់កុំរេរាឲ្យសោះ៕
    រិទ្ធីកុមារ

  28. Srey Khmer says:

    If I was Sam Raingsy, I would ask ah wood pecker alias ~ to fuck his own mama. I would also commit a suicide by taking much rat poison along with The Man With No Name. I would also say sorry and good bye to Decho SEN for my misdeed! I would ask for his mercy!!

  29. ហ៊ុន សែនជាអ្នកដឹកនាំប្រភេទណា?
    ១- មានអ្វីគួរឆ្ងល់អំពីហ៊ុន សែន–ខ្មែររាប់លានសែនបានដឹងដើមចម
    ហ៊ុន សែនកូនឈ្លបបនខ្មែរក្រហម–ចិត្តសាហាវព្រមសមជាជនទមិឡ ។
    ២- ជាតិអ្នកដឹកនាំដែលខ្វះចិត្តធម៌–‹‹ក្រហមមិនល្អព្រោះតែខ្វះសីល››
    ហ្នឹង! ធាតុហ៊ុន សែន មានអីមន្ទិល?–បំផ្លាញផ្តាច់ផ្តិលអ្នកមិនស្របខ្លួន ។
    ៣- ហ៊ុន សែនផ្តាច់ការ នរណាមិនដឹង–សាហាវអញ្ចឹងព្រោះសែនអាងយួន
    សារធាតុបិសាចមិនអាចសមសួន–មិនអាចសាងខ្លូនជាជនចិត្តបុណ្យ ។
    ៤- ហ៊ុន សែនចចកដែលពាក់ស្បែកលា–ដែលខ្មែរគ្រប់គ្នាត្រូវប្រយ័ត្នខ្លួន
    មិនយួរមិនឆាប់ដីខ្មែរទ្រព្យយួន–ត្រូវស្កាត់ឱ្យទាន់មុនខ្មែរស្តាយក្រោយ ។
    ៥- សតវត្ស២១ សម័យភ្លឺថ្លា–បនជនផ្តាច់ការ ខ្មែរកុំបណ្តោយ
    បង្ហាញវត្តមានលើដីយើងឡើយ បំបាត់ឱ្យហើយ ទើបខ្មែរបានសុខ ។
    ៦- យើងខ្មែរអ្នកជា សប្បាយធ្វើបុណ្យ–ត្រកូលសែន ហ៊ុន សប្បាយសាងទុក្ខ
    សប្យាយគម្រាម ចោទចងដាក់គុក–ធ្វើបុណ្យយកមុខ បោករាស្រ្តខ្មែរលេង ។
    ៧- ហ៊ុន សែនជាអ្នកដឹកនាំបែបណា?–ខ្មែរបើកនេត្រា ហើយឈប់វង្វេង
    ជាអ្នកដឹកនាំជិះជាន់ជាតិឯង–ជាតិសាសន៍គេផ្សេង ឱនក្បាលតត្រុន ។
    ៨- ហ៊ុន សែន ក្បត់ជាតិ ទាយាទក្រហម–ពាលាមិនល្មម ព្រមានទុកមុន
    ប្រសិនខ្លួនចាញ់ ‹‹អញឈប់ធ្វើបុណ្យ››–ចរិតទុរជន បុណ្យមិនជួយទេ!

  30. នាយ ឡេវ says:

    សូមជំរាបសួរបងប្អូនជនរួមជាតិជាទីស្នេហា សូមគោរពដល់អ្នកស្នេហាជាតិកម្ពុជាទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលមានឯកឧត្តម សមរង្សី ជាប្រធាន និង លោក ហ៊ុន សែន ក្បាលខ្មែរខួរឆ្កែ កញ្ជះយូន ជានាយករដ្ឋមន្រ្តី កាន់អំណាច ក្រោមការជ្រំជ្រេង ពីសំណាក់យួនហាណូយ។
    ខ្ញុំសូមចូលរួមក្នុងការបងស្រាយបន្ទិចចំពោះការកំសាករបស់ លោក ហ៊ុន សែន ក្បាលខ្មែរឃួឆ្កែអាយ៉ងយួនដូចតទៅ
    ១-លោក សែន កំសាកមិនហ៊ាន តតាំង និង សមរង្សី ក្នុងការបោះឆ្នោតខាងមុខព្រោះខ្លាចចាញ់
    ២-កំសាកខ្លាចយួនហាណូយ មិនជ្រំជ្រេង
    ៣-កំសាកខ្លាច ប្រជាជន ដឹងពីអំពើអាក្រក់ដែលហ៊ុន សែន កាត់ទឹកដីអោយយួន ដូចជាកោះត្រល់ដែលយួនបានដោយសន្តិវិធី ព្រោះ លោក សែន លើកប្រគេប ដែពី រូមជាមួយនិងការរំកិលព្រំដែនជាដើម។…………….។ល។

  31. មានមួយកន្លែងនោះ ខ្ញុំប្រទះភ្នែកឃើញអាជាតិសរសេរថា
    អ្នកណាចង់យកកំណាព្យវាទៅកែកុនឡកឡឺយបែបណាវិញ
    ក៏សូមអញ្ជើញ ។ អញផ្តាំប្រាប់អ្ហែងផងថា៖ កំណាព្យអ្ហែង
    គ្រាន់តែយកទៅលាយជីអាចម៍គោ ក៏វាខូចជីដែរ…តើយកធ្វើអីកើត?

  32. ឃាតក says:

    http://www.youtube.com/watch?v=_IH9Zh24EXw
    អាចម៌អាឆ្កែសែន

  33. ឃាតក says:

    http://www.youtube.com/watch?v=_IH9Zh24EXw
    អាចម៌ពួកអាឆ្កែស៊ីអាចម៌ ម៉េចក៏មិនមានអាឆ្កែណាមួយចេញមុខមកបកស្រាយអោយមហាជនបានដឹងផងទៅមើល…..

  34. Srey Khmer says:

    Ofcourse, If I was Sam Ransy I would be join working with free countries for the justic and
    freedom for my country too. The secret agent of Vietnam may make the sneaky plan to kill me in jaill while standing in their way of take over the Cambodia.

  35. គ្រាន់តែពាក្យចាក់ដោតឆ្កឹះដើម្បីបិទបាំងភាពមហាឣាម៉ាស់ដែលពលរដ្ឋរាប់លានមិនបានគាំទ្របែរជា
    ចង្ឣុលគេឯងថាលេងល្បិចលួចសន្លឹកឆ្នោតថាយួនជួយបោះឆ្នោតឲ្យទាំងមានដាក់ពួកបរទេសជួយ
    តាមដាននិងពិសេសទៀតគឹជាសមាជិកគ្រប់គណបក្សចូលរួមត្រួតពិនិត្យគ្រប់មណ្ឌលបោះឆ្នោតហើយ
    ដំណើរការបោះឆ្នោតក៏ប្រព្រឹត្តទៅដោយរលូនមិនបានឃើញភាគីណាមួយចេញមុខតវ៉ាពីភាពមិនប្រក្រតី
    ណាមួយឡើយ តែរឿងដែលសែនមហាគំរក់ចោលម្សៀតនិងកំសាកឣន់ជាងក្មេងបៀមដៃឬក្មេងលេង
    បាយឡុកបាយឡនោះគឺមានតែគណបក្សប្រឆាំងដែលស្រេកឃ្លានកាន់ឣំណាចគ្មានឣៀនខ្មាស់នេះតែង
    ស្រែកព្រុសវែសៗពេលចាញ់យ៉ាងឣាម៉ាស់រៀងរាល់លើកនេះជាចរិតថោកបំផុតឥឡូវនេះជិតដល់ពេល
    បោះឆ្នោតទៀតហើយមិនដឹងមានល្បិចឣីដើម្បីឈ្នះមានតែល្បិចគំរក់ចោលម្សៀតខំស្រែកឣំពាវនាវដល់ឣន្តរជាតិកុំឲ្យចូលរួមក្នុងការបោះឆ្នោតក្នុងល្បិចកលរកលេសវាយប្រហារថាការបោះឆ្នោតគ្មានភាពយុត្តិ
    ធម៌គ្មានបរទេសគាំទ្រឥឡូវនេះទៀតមកប្រើវិធីក្មេងបៀមដៃថាហ៊ុន សែនកំសាកឯណាទៀតហើយតាម
    ពិតការចាញ់ឆ្នោតរាល់លើកគឺដោយសារគោលនយោយបាយខ្សោយហៅមិនឮនុះគឺការនិយាយប្រមាថ
    ដល់ប្រជាជនរាប់លានដែលបានរួចផុតជីវិតពីរបបឣាវខ្មៅបនប្រល័យពូជសាសន៍នេះថាជាជនល្ងង់ខ្លៅ
    ក្បាលយួនខ្លួនខ្មែរលក់ខួរក្បាលឬឣាយ៉ងពាក្យប្រមាថទាំងឣស់នេះបានឆេះងំក្នុងផ្នត់គំនិតខ្មែរតាំងពី
    ខ្មែរដែលសេសសល់ពីស្លាប់បានធ្វើការវិភាគតាមដានទៅវាជានយោបាយបង្ករគំនុំបន្តទៅទៀតបើសិន
    ជាពួកគាត់ហ៊នតែបោះឆ្នោតឲ្យបក្សប្រឆាំងនេះឈ្នះមុខជាខ្មែរពិតណាស់នឹងត្រូវស្លាប់ឣន្តរធានមួយសារ
    ទៀតឣញ្ចឹងពួកគាត់គួរទុកចិត្តនរណាទៅពេលនេះ?

  36. គ្រាន់តែពាក្យចាក់ដោតឆ្កឹះដើម្បីបិទបាំងភាពមហាឣាម៉ាស់ដែលពលរដ្ឋរាប់លានមិនបានគាំទ្របែរជា
    ចង្ឣុលគេឯងថាលេងល្បិចលួចសន្លឹកឆ្នោតថាយួនជួយបោះឆ្នោតឲ្យទាំងមានដាក់ពួកបរទេសជួយ
    តាមដាននិងពិសេសទៀតគឹជាសមាជិកគ្រប់គណបក្សចូលរួមត្រួតពិនិត្យគ្រប់មណ្ឌលបោះឆ្នោតហើយ
    ដំណើរការបោះឆ្នោតក៏ប្រព្រឹត្តទៅដោយរលូនមិនបានឃើញភាគីណាមួយចេញមុខតវ៉ាពីភាពមិនប្រក្រតី
    ណាមួយឡើយ តែរឿងដែលសែនមហាគំរក់ចោលម្សៀតនិងកំសាកឣន់ជាងក្មេងបៀមដៃឬក្មេងលេង
    បាយឡុកបាយឡនោះគឺមានតែគណបក្សប្រឆាំងដែលស្រេកឃ្លានកាន់ឣំណាចគ្មានឣៀនខ្មាស់នេះតែង
    ស្រែកព្រុសវែសៗពេលចាញ់យ៉ាងឣាម៉ាស់រៀងរាល់លើកនេះជាចរិតថោកបំផុតឥឡូវនេះជិតដល់ពេល
    បោះឆ្នោតទៀតហើយមិនដឹងមានល្បិចឣីដើម្បីឈ្នះមានតែល្បិចគំរក់ចោលម្សៀតខំស្រែកឣំពាវនាវ
    ដល់ឣន្តរជាតិកុំឲ្យចូលរួមក្នុងការបោះឆ្នោតក្នុងល្បិចកលរកលេសវាយប្រហារថាការបោះឆ្នោតគ្មានភាព
    យុត្តិធម៌គ្មានបរទេសគាំទ្រឥឡូវនេះទៀតមកប្រើវិធីក្មេងបៀមដៃថាហ៊ុន សែនកំសាកឯណាទៀតហើយ
    តាមពិតការចាញ់ឆ្នោតរាល់លើកគឺដោយសារគោលនយោយបាយខ្សោយហៅមិនឮនុះគឺការនិយាយ
    ប្រមាថដល់ប្រជាជនរាប់លានដែលបានរួចផុតជីវិតពីរបបឣាវខ្មៅបនប្រល័យពូជសាសន៍នេះថាជាជន
    ល្ងង់ខ្លៅក្បាលយួនខ្លួនខ្មែរលក់ខួរក្បាលឬឣាយ៉ងពាក្យប្រមាថទាំងឣស់នេះបានឆេះងំក្នុងផ្នត់គំនិត
    ខ្មែរតាំងពីខ្មែរដែលសេសសល់ពីស្លាប់បានធ្វើការវិភាគតាមដានទៅវាជានយោបាយបង្ករគំនុំបន្តទៅ
    ទៀតបើសិនជាពួកគាត់ហ៊ានតែបោះឆ្នោតឲ្យបក្សប្រឆាំងនេះឈ្នះមុខជាខ្មែរពិតណាស់នឹងត្រូវស្លាប់
    ឣន្តរធានមួយសារទៀតឣញ្ចឹងពួកគាត់គួរទុកចិត្តនរណាទៅពេលនេះ?

  37. ក្មេងវត្ត says:

    រឿងលោកសមរង្ស៊ីនិងហ៊ុនសែនវាមិនសំខាន់ទេ,ព្រោះវារវាងខ្មែរនិងខ្មែរប្រហែលជាអាចនិយាយ
    គ្នាស្ដាប់បានខ្លះ តែផ្ទុយទៅវិញវាជារឿងយួនជាមួយលោកសមរង្ស៊ី រីឯការបោះឆ្នោតក៍អញ្ចឹងដែរ
    បើបោះរវាងខ្មែរនិងខ្មែរអ្នកណាឈ្នះក៍វាគ្មានសំខានអីប៉ុន្មានដែរ តែនេះវាជាការបោះឆ្នោតរវាងខ្មែរ
    និងយួននៅលើទឹកដីខ្មែរ ,បើនិយាយពីរឿងថាអ្នកណាជាអ្នកកំសាក វាពិតណាស់ថាហ៊ុនសែនជា
    អ្នកកំសាក១០០%ព្រោះខ្លាចចៅហ្វាយយួន កិច្ចការក្នុងស្រុកទាំងប៉ុន្មានគឺសុទ្ធសឹងយួនជាអ្នកដាក់
    បទបញ្ជា ចង់មិនចង់ហ៊ុនសែនត្រូវតែធ្វើតាម ពួកគុម្មុយនិស្ដគេមិនគោរពទេច្បាប់ តែគេគោរពនិងធ្វើតាមបទបញ្ជាពីថ្នាក់លើ ។

  38. Anonymous says:

    អញខ្ពើមសំដីរបស់ហ្អែងណាស់អាអង្គការ១៤ឆ្នាំ!ហ្អែងនេះលោភការងារច្រើនកន្លែងឡើងភ្លើ ឡប់
    អស់ហើយ។ហ្អែងដៀលកាសែត អាហ្នឹងមុខរបរគេដូចតែពួកអាអង្គការឯងយកឈ្មោះរាស្រ្តខ្មែរដើរ
    ថ្ងូរសុំលុយបរទេសអញ្ចឹងដែរ។កុំគ្រាន់បើហ្អែង!

  39. cheath says:

    អាកណ្តៀរម៉ែវួយ ! អាកន្ទយម៉ែអ្ហែង អ្ហែងហ៊ានថាអញជាជនកំសាកផង
    អ្ហែងកុំច្រឡំថាអញ ជាទិត្យ សុធានោះ
    មិនចាំបាច់ លោកទិត្យ សុធា ឫុក៏ ខៀវកញ្ញារិទ្ធទេ វ៉ៃពួកអ្ហែងផ្នែកមតិ ត្រឹមតែជនសាមញ្ញ
    ដូចអញវាគ្រប់គ្រាន់ពេកហើយ កុំភ្លើចេះតែស្មានផ្តេសផ្តាសនោះ អាល្ងង់

  40. cheath says:

    ពួកអាបក្សប្រឆាំង អន់ជាងឆ្កែ
    **************************
    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ៕

  41. ទឹក says:

    សូមឱ្យអស់លោកដែលលេងពាក្យនៅទីនេះ មានសីលធម៌ខ្លះផង!
    កុំប្រើពាក្យពេចន៍ដូចមនុស្យគ្មានការអប់រំអីបន្តិចសោះ!
    អស់លោកដែលអាចចេះប្រើពាក្យពេចន៍នៅកន្លែងនេះ
    ប្រហែលជាបានរៀនសូត្រខ្លះហើយ, ដូច្នេះត្រូវចេះប្រើពាក្យណាកុំឱ្យមានការក្តៅក្រហាយដល់អ្នកដទៃ។

  42. 1- លោកហ៊ុនសែនកំសាក ត្រង់មិនអោយបគ្សប្រឆាំងបើកស្ថានីយ៍ទូរទស្សនិងវិទ្យុ តំណើរការ និង
    មិនហ៊ានធ្វើសមាជជាសធារណៈ
    2- លោកសមរង្សីកំសាក ត្រង់មិនហ៊ានទទួលខុសត្រូវចំពោះមុខតលាការនូវទង្វើដែលខ្លួនបានធ្វើ

  43. ហ៊ុនសែនជន កំសាក ខ្លាចចាញ់ ហើយ ស៊ូធ្វើឆ្កែទំលាក់កន្ទុយដាក់សៀមនិងយួន

    ពេលដែលវាបាញ់សំលាប់ជាតិសាសន៍ឯងម្តងៗ

  44. Former Hia lola says:

    – Hun Sen is willing to sacrefy his life to save all Khmer civilians from Killing Field.
    – Sam Rainsy runs awy from Killing Field to save himself and his family.
    * Who is កំសាក ????

  45. យល់ឃើញ says:

    មានរឿងកំសាកនិង​រឿងក្លាហានសំរាប់សមេ្តចតេជោ
    កា្លហាន: លោកមានចិត្តក្លាហានសូម្បីពេលខ្លះលោកចំអកដល់អតីតព្រះមហាក្សត្រទៀតផង លោកហ៊ានជំទាស់ជាមួយមហាអំណាចដូចជាអាមេរិក បារាំង ……។ល។ឯងធ្វើអ្វីយើង!!
    កំសាក: ចំពោះក្រុងហាណូយ ក៏ដូចជាប្រជាជនវៀតណាមដែលកំពុងរស់នៅខុសច្បាប់ក្នុងស្រុកខ្មែរ សម្តេចតេជោហាក់ដូចជាទន់់ជង្គង់តែម្តង។
    ចំពោះលោកសម រង្សីវិញក៏សម្តេចលោកខ្លាចដែរ ប៉ុន្តែទ្រាំយកពាក្យកំសាកដើម្បីរៀបចំកូនឲទទួល មរតកនាយករដ្ឋមន្រ្តី។
    រីឯលោកសម រង្សីវិញលោកកំសាកដូចសម្តេចសីហនុអតីតព្រះមហាវីរក្សត្រដែរលោកសុខចិត្តមិន ចូលប្រទេសឲអតីតរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតុកម្ពុជាដាក់ទោសក្នុងប្រទេសទេ (ទសវត្ស៨០) ពោលគឺសុខចិត្តធ្វើការតស៊ូតាមបណ្តោយព្រំដែនខ្មែរថៃនិងដោយយកអង្គការសហ ប្រជាជាតិធ្វើជាអាវុធរហូតទាល់តែវៀតណាមសុខចិត្តដកទ័ពចេញពីកម្ពុជានៅឆ្នាំ១៩៨៩​ និងទទួលបានសន្ធិសញ្ញាទីក្រុងប៉ារីសដែលជាថ្ងៃប្រវត្តិសាស្រ្តសំរាប់កម្ពុជាទៀតផង។

  46. Srey Khmer says:

    – Hun Sen sacrificed Cambodian life to his power.
    – Sam Ransy sacrificial himself in order to protect the Cambodian; he was a sacrificial lamb to a system that destroyed him.
    Who is the real hero of Cambodian?

  47. JML says:

    អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមលោក អៀង សារី អាយុ៨៧ឆ្នាំ
    ទទួលអនិច្ចកម្មនៅម៉ោង៨និង៤៥នាទីព្រឹកមិញនេះ នៅមន្ទីរពេទ្យរុស្ស៊ី។ សមិត្ត ឯងទៅមុនអាល្បងគាំចុះ នេះពិត
    ជាសោកស្តាយដែលឯងបានស្លាប់ទាំងការសប្បាយនិងទុក្ខព្រួយ កាលនោះបើគ្មានឯងជួយ គ្នាក៏មិនបានដល់សព្វថ្ងៃដែល សូមអរគុណ សូមចូលរួមរំលែកទុក្ខពីក្រុមគ្រួសារផង ៕

  48. 18 Mars says:

    អៀង សារី ប្រញាប់ទៅរៀបចំការងារជាំមួយ សីហនុ មិនយូរទេហ៊ុន សែន និងទៅតាមក្រោយដោយ​នាំ​យកបរិវារមួយចំនួនធំទៅជាមួយមានតាំងពីអាទ្រពង អាពូកែព្រុស និងច្រើនផ្នែកទៀត សុំលោក អៀង សារី ប្រាប់ ហុក ឡងឌី អោយរៀបចំកន្លែងសំរាប់ពួកទៅតាមក្រោយនេះផង…………

  49. កូនខ្មែរសុទ្ធសាធ says:

    សម រង្ស៊ី និង​ ហ៊ុន សែន​ គឺ កំសាក​ ហើយនិង ល្ងង់ទាំងពីរនាក់ហ្នឹង។អ្នកដែលឆ្លាត និង​ ក្លាហាន គឺ
    យួន ពីព្រោះថាយួនអាចរកវិធីអោយខ្មែរឈ្លោះគ្នាបើនិយាយទៅគឺដូចក្នុងរឿងព្រេងខ្មែរ ភេរពីរឈ្លោះ
    គ្នាដណ្តើមត្រីអញ្ចឹងឯង។ហ៊ុន សែនកំសាកត្រង់ថាហ៊ុន សែន មិនហ៊ានទទួលយកពាក្យរិះគន់ពីប្រជា
    ជនខ្លួនឯង យកចិត្តទទួលយកសំបកអំណាចដែលយួនផ្តល់អោយសុខចិត្តធ្វើអ្វីគ្រប់យ៉ាងតាមបញ្ជា
    របស់យួនអោយតែបានអំណាចក្នុងដៃហើយហ៊ុន សែនក៏ជាមនុស្សស៊ីជោផងដែរចូលចិត្តអោយគេ
    សរសើរទោះបីធ្វើខុសក៏ដោយ។ចំណែក​ សម រង្ស៊ី ជាមនុស្សកំសាកដែលមិនហ៊ានទទួលខុសត្រូវ
    ចំពោះទង្វើដែលខ្លួនបានធ្វើ នៅពេលធ្វើខុសអាងរត់ចេញទៅក្រៅប្រទេសទៅពឹងអាមេរិចអោយជួយ
    ខ្លួន។ដែលទីបំផុតអ្នកទាំងពីរត្រូវបានគេយកទៅប្រើប្រាស់ដើម្បីគេអាចគ្រប់គ្រងលើប្រទេស
    ខ្មែរទាំងមូលតែប៉ុណ្ណោះ គឺទាំងពីរអ្នកក្លាយជាកូនអុករបស់ប្រទេសពីរ គឺ

    ហ៊ុន សែន ជាកូនអុករបស់យួន ចំណែកសម រង្ស៊ី ជាកូនអុក របស់ អាមេរិច ហើយអ្នកទទួលរង
    គ្រោះគឺប្រជាជនស្លូតត្រង់ខ្មែរទូទាំងប្រទេសទៅវិញទែ។

  50. ឡូយ៩ says:

    ការពិតបើសិនជាថ្នាក់ដឹកនាំយើងដាក់ចិត្តដាក់កាយបន្ថូបន្ថយចេះយោគយល់គា្នទៅវិញទៅមកនោះ

    ម៉្លះប្រទេសយើងដឹងរីកចំរើនដល់ណាទេ។ប៉ុនែ្តភាពចង់ឈ្នះចាញ់ផ្នែកបុគ្គលវាធ្វើអោយខូចប្រយោជ

    ន៏ដល់ប្រទេសជាតិ។យើងគួរតែចេះចែករំលែកនូវចំនុចល្អៗអោយគ្នាទៅវិញទៅមកដូចជាគ្រួសារតែ

    មួយនោះទើបល្អ។ ប៉ុន្តែខ្ញុំសង្ឃឹមថាអ្វីៗដែលមិនល្អវាជាឆាកល្ខោនមួយទៅចុះ

    ហើយបន្ទាប់ទៅអ្វីៗនឹងល្អជាក់ជាពុំខានឡើយ។

  51. ប៉ាអាច្រូច says:

    តើយើងបានធ្វើនិងតស៊ូអ្វីខ្លះដើម្បីប្រជាជន ដូចនេះពាក្សកំសាកមួយម៉ាត់នឹងរិតតែធ្វើ់់ឧ្យយើងបាត់បង់ប្រជាប្រិយ៏។យើងបានកើតក្នុងត្រកូលខ្ពស់តែមិនមានការវ័យឆ្លាតនិងធ្លាប់តស៊ូក្នុងជីវិតអត់ឃ្លាន។តើអ្នកមានជំនឿថាអាចនឹងទៅរួចទេ?

  52. ប៉ាអាច្រូច says:

    ចិត្តដាច់ទើបមានឈ្មោះមានងារជាសម្ដេចបាន។បដិវត្តិ អភិវត្តន៏ ដើម្បីអនាគត។គូរឲ្យរីករាយនិងសប្បាយចិត្ត។

  53. Srey Khmer says:

    Who is a wimp?
    Hun Sen would not scare to do anything inside the Cambodia, but he may scare to have the debate on TV or radio, so the public can judge his ability and inteligion to run the country.
    However, Sam Ransy would not allow himself for injustice to jail him, and free for travelling around the world to get help for the Cambodian society.
    So who is the better candidate for people to choose to run the Cambodia in the next election?