អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សាលាក្តី ទាមទារ​ឯកសារ​សំណុំ​រឿង​០០២

ភ្នំពេញៈ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល នៃ​សាលាក្តី​ខ្មែរ​ក្រហម កាល​ពី​ម្សិលមិញ បាន​បញ្ជា​ឲ្យ​ក្រឡា​បញ្ជី​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់ សាលាក្តី បញ្ជូន​បន្ត​ឲ្យ​ខ្លួន​នូវ​ឯកសារ​ទាំង​អស់ ដែល​មាន​ក្នុង​សំណុំ​រឿង​០០២ ដោយ​ថ្លែង​ថា​ ខ្លួន​ត្រូវ​បាន​បដិសេធ​មិន​ប្រគល់​ឲ្យ​នូវ​ឯកសារ​ដែល​ពាក់ព័ន្ធ នឹង​បណ្តឹង​សារ​ទុក្ខ ដែល​ដាក់​ដោយ​ក្រុម​មេធាវី​ការពារ​ក្តី។

Wednesday, 13 March 2013
Stuart White
ភ្នំពេញ ប៉ុស្តិ៍

មន្ត្រីសាលា​ក្តី​ខ្មែរ​ក្រហម ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំមួយ កាល​ពី​ពេល​កន្លង​មក​។ រូបថត ហេង ជីវ័ន

មន្ត្រីសាលា​ក្តី​ខ្មែរ​ក្រហម ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំមួយ កាល​ពី​ពេល​កន្លង​មក​។ រូបថត ហេង ជីវ័ន

នៅ​ក្នុង​សេចក្តី​សម្រេច​នោះ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល បាន​អះអាង​ថា ក្រឡា​បញ្ជី​បាន​ធ្វើ​ការ​បកស្រាយ វិធាន​ផ្ទៃ​ក្នុង​របស់​តុលាការ ក្នុង​វិធី​មួយ​ដែល «ភាន់​ច្រឡំ និង​បណ្តាល​ឲ្យ​មាន​ភាព​យឺតយ៉ាវ» ដោយ​បដិសេធ​មិន​ប្រគល់​បន្ត ឲ្យ​អង្គ​ជំនុំ​ជម្រះ​នូវ​ឯកសារ​សម្ងាត់ៗ ដែល​ពួក​គេ​ចាត់​ទុក​ថា​មិន​ពាក់ព័ន្ធ​នឹង​បណ្តឹង​សារ​ទុក្ខ ដែល​កំពុង​ត្រូវ​បាន​ពិចារណា​ដោយ​​ស្ថាប័ន​ថ្នាក់​ខ្ពស់​ជាង​។

លោក Michael Karnavas មេធាវី​ការពារ​ក្តី​ឲ្យ​លោក អៀង សារី ដែល​បណ្តឹង​សារ​ទុក្ខ​របស់​លោក​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី សម្រេច​នោះ​ដែរ​ បាន​ថ្លែង​ថា ​បញ្ហា​ដែល​ផ្តល់​ឲ្យ​នូវ​លទ្ធភាព​ទទួល​បាន​ឯកសារ​កត់​ត្រា​ទាំង​ អស់​របស់​តុលាការ​«​បំពាន​»​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ ខ្លួន​របស់​លោក ក្នុង​ការ​បង្កើត​ឯកសារ​កត់​ត្រា​ពេញលេញ​នេះ។

លោក Michael ដែល​ប្តឹង​សារ​ទុក្ខ​ចំពោះ​ការ​បដិសេធ​របស់​ស្ថាប័ន​ថ្នាក់​ក្រោម ដែល​ហាម​មិន​ឲ្យ​លោក​ធ្វើ​ការ​ថត​វីដេអូ​ថេប​កូន​ក្តី​របស់​លោក ដើម្បី​ជា​ភ័ស្តុតាង​នៃ​ស្ថានភាព​ជំងឺ​របស់​កូន​ក្តី​ ដោយ​ខ្លួន​លោក​ដើម្បី​តាម​ដាន​នីតិវិធី​តុលាការ​បាន​ថ្លែង​ថា​៖ «យើង​បាន​ព្យាយាម​ខិតខំ​ក្នុង​ដំណើរ​ការ​នេះ​ដើម្បី​បង្កើត​ការ​ថត ឯកសារ​មួយ ដែល​មាន​គោល​បំណង​ត្រឹមត្រូវ និង​​អាច​ផ្ទៀង​ផ្ទាត់​បាន ដែល​នឹង​អាច​ធ្វើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​អាច​កំណត់​ ថា​ តើ​មាន​កំហុស… ដែល​ធ្វើ​ឡើង​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​»។

​លោក​បន្ថែម​ថា​៖ «​ថា​តើ​តុលាការ​កំពូល នឹង​ច្រាន​ចោល​សេចក្តី​សម្រេច​ណា​មួយ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បន្ទាប់​ពី​ពិនិត្យ​មើល​រាល់​អ្វីៗ​ទាំង​អស់ នោះ​គឺជា​អ្វី​ផ្សេង​មួយ​ទៀត​។ នោះ​យើង​មិន​អាច​ទស្សន៍ទាយ​បាន​ទេ»។

លោក Michael បាន​បន្ត​ថ្លែង​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​អ្វី​មួយ ដែល​ធ្វើ​ឡើង​ដោយ​ក្រឡា​បញ្ជី​របស់​អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង។

លោក​បាន​បន្តថា​៖ «ចៅក្រម​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ធ្វើ​ឲ្យ​មាន​កំហុស​ទាំង​ក្នុង ផ្នែក​អង្គ​ច្បាប់​និង​អង្គហេតុ…ជា​ធម្មតា​មិន​ឲ្យ​ជ្រើសរើស ថា​ តើ​ភ័ស្តុតាង​អ្វី ដែល​តុលាការ​ថ្នាក់​ខ្ពស់​នឹង​ពិនិត្យ​នោះ​ទេ​»។ លោក​បាន​បន្ថែម​ថា​៖ «ប្រហែល បើ​មើល​ទៅ​សេចក្តី​សម្រេច​នោះ​ [តុលាការ​កំពូល​]​កំពុង​កត់​សម្គាល់​អ្វី​មួយ ​ហើយ​ពួក​គេ​កំពុង​ធ្វើ​អ្វី​មួយ»៕ PS

What Next?

Recent Articles