អ្នក​បឹងកក់​និង​សមត្ថកិច្ច​របួស​ដូចគ្នា​អំឡុង​ការតវ៉ា​មុខផ្ទះ​នាយករដ្ឋមន្ត្រី​

ក្រុម​អ្នក​បឹងកក់​ដែល​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​អន្តរាគ​ម​ន៏​បញ្ហាដីធ្លី និង ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា សកម្មជន​ដីធ្លី​ក្នុង​សហគម​ន៏​បឹងកក់ ដែល​តុលាការ​កាត់​ឲ្យ​ជាប់ទោស​៣​ឆ្នាំ​កាល​ពី​ឆ្នាំ​ទៅ​នោះ កាលពី​ព្រឹក​មិញ​បាន​បុក​ទម្លុះរ​បាំង​ប្រុង​ចូលទៅ​ក្នុងបរិវេណ​​ផ្ទះ​នាយករដ្ឋមន្ត្រី ដែល​ផ្ដើម​ឲ្យមាន​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ ជាមួយ​សមត្ថិកិច្ច ដែល​ធ្វើឲ្យ​ក្រុម​ទាំង​ពីរ​រងរបួ​សដូច​គ្នា​។​

បុប្ផានី
Wednesday 13 March 2013
The Free Press Magazine

អ្នកភូមិបឹងកក់និងសមត្ថកិច្ចអំឡុងការប៉ះទង្គិចគ្នា កាលពីព្រឹកមិញ

អ្នកភូមិបឹងកក់និងសមត្ថកិច្ចអំឡុងការប៉ះទង្គិចគ្នា កាលពីព្រឹកមិញ

សមត្ថកិច្ច​យ៉ាងហោចណាស់​ជាង​២រយ​នាក់ បានធ្វើការ​វាយតប់​ទៅលើ​អ្នក​ភូមិ​ដែល​ភាគច្រើន​ជា​ស្ត្រី បណ្ដាលឲ្យ​បាក់ដៃ​-​ជើង និង សន្លប់​មួយចំនួន រួម​ទាំង​ការចាប់​សែង​ដូច​ជ្រូក​បញ្ចូល​ទៅក្នុង​ឃ្លុប​ឡាន​របស់​ប៉ូលិស ។ ប៉ុន្តែ​អ្នក​ដែល​បាន​ចាប់ខ្លួន​ទាំង​នោះ​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ ។ ចំណែក​សមត្ថកិច្ច​ពីរ​នាក់​ក៏​ទទួល​រង​របួសធ្ងន់​ដោយ​ការ​វាយ​និង​មីក្រូ​ពី​ក្រុម​អ្នក​ម​ភូមិ​ផង​ដែរ​។​

​អ្នកស្រី​ទេព វ​ន្នី តំណាង​ក្រុម​អ្នកភូមិ​បាន​និយាយថា កម្លាំង​អាជ្ញាធរ​បាន​ប្រើ​អំពើ​ឃោរឃៅ​ទៅលើ​ក្រុម​អ្នក​ភូមិ​ដោយ​គ្រាន់តែ​ពួកគាត់​ប្រើប្រាស​សិទ្ធិ​បញ្ចេញមតិ​ទាមទារ​ឲ្យមាន​ការអនុវ​ត្ត​ន៏​អនុក្រឹត្យ​ដោយ​ពិតប្រាកដ​បែងចែក​ដី​​ទំហំ​១២,៤៤​ហិកតា ដែល​នាយករដ្ឋមន្ត្រី​បាន​​ផ្ដល់​​ឲ្យ​​ពួកគាត់ និង ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ដែលថា ត្រូវបាន​តុលាការ​កាត់​ទោស​​ដោយ​​អយុត្តិធម៌​នោះ​៕

What Next?

Recent Articles

6 Responses to "អ្នក​បឹងកក់​និង​សមត្ថកិច្ច​របួស​ដូចគ្នា​អំឡុង​ការតវ៉ា​មុខផ្ទះ​នាយករដ្ឋមន្ត្រី​"

  1. ខ្មែរក្រីក្រប៉ុន្មានអ្នកហ្នឹងចង់វេទនាអីក៏វេទនាទៅ ព្រោះនៅមានជនជាតិយួនខុសច្បាប់ និងពលរដ្ឋខ្មែរដ៏ល្ងង់ងាប់ងើប

    មុខមិនរួចជាច្រើនទៀត នៅចាំបោះឆ្នោតអោយអញដែរ ហាស ៗ អញក្បត់ជាតិ លក់ជាតិ បំផ្លាញជាតិហើយ

    ធ្វើបាបពួកវាប៉ុណ្ណឹងហើយនៅតែមានពួកអារាស្រ្តម៉ង នៅតែគាំទ្រអញទៀត ហាស ៗ !

  2. គំនិត says:

    ឱព្រះជាម្ចាស់អើយសូមព្រះអង្គបើកព្រះនេត្រមើលនិងជួយស្រោចស្រង់ប្រជាពលរដ្ឋដែលកំពង់រងទុក្ខវេទនា ឈឺចាប់ ខ្លោចផ្សារ ក្រោមការជិះជាន់ ធ្វើទុក្ខបុកម្និញរបស់ពួកអ្នកមានអំណាចចរឹកតិរិច្ឆានព្រៃផ្សៃបច្ចុប្បន្ននេះផង ហើយសូមព្រះអង្គផ្តល់យុត្តិធម៌និងដាក់ទោសពួកអាជនឈាមខ្មៅទាំងឲ្យវាវិនាសរលាយហិនហោយទាំងពូជដោយក្រឡាប់ឡាន លិចទូក រន្ទះបាញ់ ក្នុងពេលឆាប់ៗនេះផងដើម្បីឲ្យសង្គមមានភាពសុខសាន្ត។. ប៉ុន្តែចំពោះអ្នកដែលគេបានសាងល្អដោយសុច្ចរឹតជាមួយប្រជាពលរដ្ឋ មិនហុតទឹកសម្លឹងកាក សូមឲ្យពួកគាត់រស់ដោយសេចក្តីសុខសាន្តនិងរុងរឿងចុះ។. ខ្ញុំចង់ឃើញពួកអាមនុស្សតិរិច្ឆានទាំងនោះទទួលយកកម្មពាវាក្នុងពេលឆាប់ៗនេះខ្លាំងណាស់។

  3. ABC says:

    HUN SEN vea phnaik 1 vea mel min kernh khmer rong tuk
    Vetonear te phnaik A hun sen sol 1 vea kenh tai yuon….

  4. ក្មេងវត្ត says:

    ពួកនេះវាពូកែបានតែជាមួយខ្មែរគ្នាឯងទេ បើខ្លាំងមេចមិនទៅការពាតាមព្រំដែនតទល់ជាមួយអាចោរយួននិងសៀមដែលប្លន់បង្ខិតចូលជារៀងរាលថ្ងៃផង?

  5. ក្មេងវត្ត says:

    ពួកយួនចូលមកខុសច្បាប់និងរស់នៅយ៉ាងអានាធិបតេយ្យរាប់លាននាក់,គ្មានអាណាហ៊ានអើតក្បាលជាមួយយួនសោះ,បើជាមួយខ្មែរគ្នាឯងវិញ…មិនបាច់និយាយ។

  6. Cambodia says:

    All is just a play for some politician!