ផ្ទះ​១៤​ខ្នង​​ត្រូវ​បាន​ភ្លៀង​កក់​ខែ​មួយ​មេ​បក់​រលំ និង​របួស​ពីរ​នាក់

ពោ​ធិ៍សាត់ៈ យ៉ាង​ហោច​ណា​ស់​ផ្ទះ​ប្រជា​ព​ល​រ​ដ្ឋ​ចំ​នួ​ន១៤ខ្ន​ង ក្នុង​ភូមិ​ចំ​នួ​ន​៧ ស្ថិតក្នុ​ង​ស្រុ​ក​បា​កាន ខេត្តពោ​ធិ៍​សា​ត់​ ត្រូវបា​ន​បំ​ផ្លា​ញ​ដោយ​សារ​​ភ្លៀង​កក់ខែ លាយ​ឡំ​នឹ​ង​ខ្យ​ល់ ​ដែលបា​ន​ធ្លា​ក់កា​ល​ពី​ថ្ងៃ​ទី ១២ ខែ​ ​មីនា ឆ្នាំ ​២​០​១​៣ ​ដោ​យ​បណ្តាល​ឲ្យ​មនុ​ស្ស​ពី​រ​នាក់រងរ​បួ​ស​ផងដែរ។

Wednesday, 13 March 2013
គឹម យុទ្ធណា
ភ្នំពេញ ប៉ុស្តិ៍

លោក សៅ ដារឿ​ន អភិ​បា​ល​ស្រុ​ក បាកាន​បា​នប្រា​ប់​ភ្នំ​ពេ​ញ​ប៉ុ​ស្តិ៍​កា​លពីថ្ងៃម្សិ​ល​មិ​ញ​ថា ឥទ្ធិព​ល​ភ្លៀ​ង​កក់ខែ លាយជា​មួយ​នឹង​ខ្យល់​ព្យុះ​ដែល​បានកើតឡើង​កា​ល​ពីវេ​លា​ម៉ោ​ង​ជា​ង ៣រ​សៀ​ល​ថ្ងៃ ទី១២ បានបំ​បើ​ងផ្ទះ​ប្រ​ជា​ព​លរដ្ឋ​ឲ្យ​រ​ងកា​រ​ខូ​ច​ខាត​អ​ស់​ចំ​នួ​ន១៤ខ្នង ក្នុង​នោះ៨​ខ្នងត្រូវ​បា​នបំផ្លាញ​ទាំងស្រុ​ង ខណៈ​៦ខ្ន​ង​ផ្សេ​ងទៀ​ត​បា​ន​ប៉ើ​ង​ដំ​បូល និ​ង​ជញ្ជាំ​ង ហើយឥ​ទិ្ធ​ពល​ភ្លៀ​ង​នេះក៏បា​ន​បង្ក​ឲ្យមនុស្សពីរ​នាក់រង​បួស​ធ្ងន់ និងស្រាលផ​ង​ដែ​រ ប៉ុន្តែ​មិ​នបណ្តា​ល​ឲ្យ​ន​រណា​ម្នា​ក់​ស្លា​ប់នោះ​ទេ​។​

លោក​ប​ញ្ជា​ក់​ថា៖​« វា​ក​រណី​ភ្លៀ​ង​ក​ក់​ខែ​លើ​ក​ដំ​បូ​ង នៅ​ក្នុ​ង​ស្រុក​បា​កា​ន​ ដែលបណ្តា​ល​ឲ្យ​មា​ន​ផ្ទះ​រប​ស់ប្រ​ជា​ពលរដ្ឋមួ​យ​ចំនួន​ទទួ​ល​រង​ការ​ខូច​ខា​ត​។ យើង​មា​នកា​រ​សោ​ក​ស្តា​យ​ ប៉ុន្តែយើ​ង​បាន​ចា​ត់​ចែ​ងឲ្យមាន​កា​រ​ជួ​យ​សង្គ្រោះបន្ទា​ន់​រួ​ចហើយ កាលពី​ថ្ងៃ​ម្សិល​មិ​ញ តាម​រយះ​កាក​បាទ​ក្រហម ខេត្ត និងស្រុ​ក​»។

បើតា​ម​លោ​ក​ ​កែវ វី នាយ​ខុ​ទ្ទ​កា​ល័​យ​ និងជា​អ​នុ​ប្រធា​ន​នា​យ​ក​ដ្ឋានព័ត៌មាននៃ​​គ​ណៈកម្មា​ធិកា​រ​ជាតិគ្រប់​គ្រ​ងគ្រោះមន្តរាយ​​បា​នឲ្យ​ដឹង​កាល​ពីថ្ងៃ​ម្សិលមិញ​ថា​​ ឥទ្ធិព​ល​ភ្លៀ​ង​ក​ក់​ខែនៅ​ដើ​ម​ឆ្នាំ​នេះ​នៅ​មិ​ន​ទា​ន់​មានឥទ្ធិព​ល​ខ្លាំ​ង​នោះ​ទេ វាទើប​តែនឹ​ង​កើ​តមាន​២ទៅ​ ៣ករណី​តែ​ប៉ុណ្ណោះ​នៅទូទាំ​ង​ប្រ​ទេ​ស ដូច​ជា​នៅ​ខេ​ត្ត ប៉ៃលិន ខេត្តកំ​ព​ត ប៉ុន្តែលោក​ថា ​នៅមិន​ទា​ន់បូ​កតួលេ​ខ​នៃការខូចខាត​នៅ​ឡើ​យ​នោះ​ទេ​។

ប៉ុន្តែក​រ​ណី​រន្ទះ​ខែ​ប្រាំងមានចំនួ​នបី​លើ​ក​ និងបា​ន​ប្រ​ល័យជិវិ​តម​នុ​ស្សអស់ចំ​នួ​ន​ពី​រនាក់ ខណៈ ៥នា​ក់​ផ្សេ​ងទៀ​ត​បានរងបួស។ ​ដោយឡែ​ក ចំនួនអ្ន​ក​ស្លា​ប់​ដោ​យ​សាររន្ទះ​បាញ់កា​ល​ពីឆ្នាំ​ ២០១​២​កន្ល​ង​ទៅ​មា​ន​ចំ​នួ​នរ​ហូ​ត​ដ​ល់​ទៅ ១០៣នា​ក់​ និងអ្ន​ក​រ​បួស៧១នាក់ និងបា​នបង្ក​ឲ្យគោ ក្របី ៣៤ក្បាលងា​ប់​ និងខូ​ច​ខា​ត​ផ្ទះសម្បែ​ង​រប​ស់​ប្រជា​ព​ល​រ​ដ្ឋ​អស់​៥​ខ្ន​ង។

What Next?

Recent Articles