គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៦នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់ នៅថ្ងៃទី ២៤ ខែ មីនា

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​២៤ ខែមីនា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​៦នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល២១នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ ។

សណ្តាប់
Monday 25 March 2013
The Free Press Magazine

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើត​ឡើង​ដល់​ទៅ ១៧លើក (យប់​ ១១លើក), បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០៦នាក់ (ស្រី​​ម្នាក់), របួស​ធ្ងន់ ២០នាក់ (ស្រី ២នាក់​​) និង​របួសស្រាស ០​១ នាក់(ស្រី) ក្នុងនោះបាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ៣០​គ្រឿង ក្នុង​នោះ​ម៉ូតូ ២១គ្រឿង, ​រថយន្ត​ធុនតូច ០៧គ្រឿង, ​រថយន្ត​ធុនធំ ០១គ្រឿង, ​យាន្តផ្សេងៗ ០១គ្រឿង​និង​ ថ្មើរជើង ម្នាក់។

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួសនេះ គឺ​បណ្តាល​មក​ពីល្បឿន ០៧​លើក ,មិនគោរពសិទ្ធិ ០២លើក, ស្រវឹង ០២លើក,​មិនប្រកាន់ស្តាំ ០៣ លើក និង ប្រជែងគ្រោះថ្នាក់ ០៣​លើក ក្នុង​នោះ​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ១៣ នាក់ (យប់ ០៩​នាក់)​។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ​២០១៣​នេះ មាន​ចំនួន​ ២៧គ្រឿង គឺ​ រថយន្ត​ទេសចរណ៍ ០២គ្រឿង, រថយន្តដឹក​អ្នក​ដំណើរ​ធុន​តូច ២៥​គ្រឿង​។

រថយន្ត​ទាំងអស់​ខាង​លើ​បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ ស្រុក​/​ខណ្ឌ ០២គ្រឿង, ​នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ រាជធានី​/​ខេត្ត ២៥គ្រឿង ៕

What Next?

Recent Articles

One Response to "គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៦នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់ នៅថ្ងៃទី ២៤ ខែ មីនា"

  1. Anonymous says:

    នៅខេត្តណាដែលពត៌មាននេះ