ស្ពាន​កោះធំ​ត្រូវ​បាន​បើក​ដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ចន្ទ​នេះ

កណ្តាលៈ ស្ពាន​កោះធំ ដែល​ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្ដ​កណ្ដាល​ត្រូវ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ចន្ទ​ទី​២៥ ខែ​មីនា​នេះ​ដែល​មាន ប្រវែង ៤១៥ ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ និង​គ្រោង​ចំណាយ​ទឹកប្រាក់​ចំនួន ១៩,៣៩ លាន​ដុល្លារ​អាមេរិក។

Monday, 25 March 2013
ភ្នំពេញប៉ុស្តិ៍

សកម្មភាព​នៃ​ការ​សាង​សង់​ស្ពាន​ជ្រោយ​ចង្វារ​ទី​២ កាល​ពី​ចុង​សប្តាហ៍​មុន។ សា្ពន​ជ្រោយ​ចង្វារ​ទី២ មាន​ប្រវែង​បណ្តោយ​សរុប១២៦០​ម៉ែត្រ ​ទទឹង​១៤​ម៉ែត្រ​ដោយ​គ្រោង​នឹង​ចំណាយ​រយៈ​ពេល​សាង​សង់ ៣៨​ខែ។ ស្ពាន​នេះ​សាង​សង់​ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន China Road and Bridge Corporation ក្រោម​កម្ចី​ឥណទាន​ពី​ធនាគារ​អាហរ័ណ នីហរ័ណ នៃ​រដ្ឋាភិបាល​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ក្នុង​គម្រោង​តម្លៃ​កិច្ច​សន្យា ២៧,៥​លាន​ដុល្លារ​អាមេរិក។

ថវិកា​សាង​សង់​ស្ពាន​កោះធំ​នេះ ជា​កម្ចី​សម្បទានរ​បស់​ប្រទេស​ចិន និង​ត្រូវ​ប្រើ​រយៈពេល​សាង​សង់​ក្នុង​រយៈពេល ៣៦​ខែ ដោយ​គ្រោង​បញ្ចប់​ក្នុង​ខែ​មីនា ឆ្នាំ​២០១៦​។

​ស្ពាន​កោះធំ ត​ភ្ជាប់​ស្ពាន​នៅ​ត្រើយ​ខាងកើត​ទន្លេបាសាក់ ប្រវែង ៣០០ ម៉ែត្រ ភ្ជាប់ ផ្លូវជាតិ​លេខ ១១០ ភូមិ​ព្រែក​ថ្មី ឃុំ​ជ្រោយ​តាកែវ និង ត្រើយ ខាង​លិច​ប្រវែង ១០៩ ម៉ែត្រ ភ្ជាប់​មក​ផ្លូវជាតិ​លេខ ២១ ត្រង់​ចំណុច​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ មាន​ប្រវែង សរុប​ទាំង​សងខាង ៤០៩ ម៉ែត្រ ទទឹង ផ្លូវ ១៤ ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​(AC) ទទឹង ១០,៨ ម៉ែត្រ​។

What Next?

Recent Articles