លោក សឺន ស៊ូបែរ្តិ៍ អតីតទីប្រឹក្សាព្រះមហាក្សត្រនរោត្តមសីហនុ ដែលមានដើមកំណើតពីទឹកដីកម្ពុជាក្រោម នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ បានគ្រោងដាក់ពាក្យប្តឹងទៅឯកអគ្គរដ្ឋទូតវៀតណាម បន្ទាប់ពីលោកត្រូវបានមន្ត្រីតាមច្រកព្រំដែនវៀតណាម មិនឲ្យធ្វើដំណើរចូលទៅកាន់ប្រទេសវៀតណាម ។
គីំម
Tuesday 26 March 2013
The Free Press Magazine
លោក សឺន ស៊ូបែរ្តិ៍ បានបញ្ជាក់ថា លោកនិងក្មួយៗរបស់លោក ៥នាក់ ជាខ្មែរកម្ពុជាក្រោម ត្រូវបានមន្ត្រីតាមច្រកព្រំដែនវៀតណាម មិនឲ្យធ្វើដំណើរចូលទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ខែមិនា ដោយមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ឡើយ។
លោកបានជូនដំណឹង និងទទួលការអនុញ្ញាតយ៉ាងត្រឹមត្រូវពីឯកអគ្គរដ្ឋទូតវៀតណាម មុនពេលចេញដំណើរ ដោយបានរៀបរាប់ពីបំណងចង់ទស្សនាសារមន្ទីរជាតិក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម ដែលជាកន្លែងប្រមូលផ្តុំឯកសារប្រវត្តិសាស្ត្រមួយ ពាក់ព័ន្ធនឹងបុរាណវិទ្យា តែក្រោយមក មន្ត្រីតាមច្រកព្រំដែនបែរជាបដិសេធ ដោយលើកហេតុផលថា ថ្នាក់លើបញ្ជាឲ្យផ្អាកមិនឲ្យពលរដ្ឋកម្ពុជា ចូលក្នុងប្រទេសវៀតណាម រយៈពេល៣០ថ្ងៃទៅវិញ។ លោកថា ហេតុនេះហើយទើបលោក សម្រេចដាក់ពាក្យប្តឹងទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាម និងដាក់ពាក្យបណ្តឹងពីករណីនេះ ទៅកាន់ក្រសួងការបរទេស និងអង្គការសហប្រជាជាតិផងដែរ ដើម្បីសុំការបកស្រាយពាក់ព័ន្ធនឹងការរារាំងមិនឲ្យលោក និងក្មួយៗចូលទៅក្នុងប្រទេសវៀតណាម ។
ទស្សនាវដ្តីសារព័ត៏មានសេរីមិនទាន់អាចសុំការអត្ថាធិប្បាយពីភាគីវៀតណាមបាននៅឡើយទេ៕

ពីព្រោះយួនខ្លាចគាត់ចូលទៅកកូរកកាយទាក់ទងជាមួយបងប្អូនខ្មែរកម្ពុជាក្រោម ។ រឿងនេះ គឺ ស៊ីភីភី អ្នកបោះដៃអោយយួនតែប៉ុណ្ណោះ សួរពួកគេទៅដឹងហើយ មិនចាំបាច់ទៅសួរ រកអ្នកណានោះទៀតនោះទេ ។