ប្រជាកសិករជីកដីប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះ ចំនួន៨០គ្រាប់

គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ចំនួន​៨០​គ្រាប់​ ត្រូវ​បាន​ប្រជាកសិករ ម្នាក់​​ប្រទះឃើញ​ ខណៈ​ចូល​​ទៅ​ជីកដីដាំ​ដំឡូង​មី​ក្នុងដីចម្ការ​​របស់​គាត់​ ​​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី២៤ មីនា ២០១៣ ​នៅភូមិ​ស្វាយ.ស ​ឃុំ​ពន្លៃ ​ស្រុកភ្នំស្រុក ​ហើយ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​យក​ទៅរក្សាទុក។

វឍ្ឍតី
Tuesday 26 March 2013 – 10:25 am
The Free Press Magazine

ប្រជាពលរដ្ឋឈ្មោះ​ផុ​ន​ វាសនា​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​គោក​ចាន់​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ដែល​ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពេល​ដែល​គាត់​កំពុង​ជីកដី​ស្រែ​ក្បែរ​ផ្ទះ​ ដើម្បី​យក​អាចម៍ដី​មក​ដាក់​ផ្ទះ​នោះ​ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​ទាំងនោះ​។​ បុរស​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ គាត់​ប្រទះ​ឃើញ​គ្រាប់​ទាំងនោះ​ ខណៈ​ដែល​គាត់​ ទើបតែ​កាប់​ដី​បាន​បី​ចប​ប៉ុណ្ណោះ​ ភ្លាមៗ​នោះ​គាត់​ក៏​បានរ​ត់ទៅ​រាយការណ៍​ប្រាប់​មេ​ភូមិ​ឲ្យ​បានដឹង​ និង​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច​ជំនាញ​ និង​មន្ត្រី​ស៊ី​ម៉ាក់​។​

មន្ត្រីជំនាញដោះមីន ស៊ីម៉ាក ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា បន្ចាប់ពីទទួលបាននូវសេចក្តីរាយការណ៏ពីអាជ្ញាធរមូលដ្ឋានជុំវិញប្រជាពលរដ្ឋរស់នៅមូលដ្ឋាននោះ បានប្រទះ​ឃើញ​គ្រាប់ M16 ​ដែល​កប់​ទុក​យូរ​មក​ហើយ តាំងពី​សម័យ​សង្គ្រាម។កម្លាំងយើងចុះមកនេះជីកក្នុងរណ្ណៅតែមួយនោះ បន្តយកបានសរុបចំនួន ៨០គ្រាប់ក្នុង នោះមានគ្រប់បេ៤១គ្រាប់ និងគ្រាប់មីនប្រឆាំងនឹងមនុស្សថ្មើរជើង ៨គ្រាប់ និងបង់គ្រាប់ A-K47ចំនួន ៦៩បង់ រហូតមកដល់ពេលនេះសមត្ថកិច្ចរបស់លោក បានផ្ញើរទុកនៅជាមួយមេភូមិនិងប្រជាពលរដ្ឋដែលរស់នៅជិតនោះកុំឲ្យមានក្មេង ឬ អ្នកដែលមិនស្គាល់មកលេងក្រែងមានគ្រោះថ្នាក់។ ហើយសមត្ថកិច្ច និងមន្ត្រីជំនាញ ស៊ីម៉ាក់ និងធ្វើការតាមជំនាញ ឬនិងត្រូវកំទេចចោលនៅពេលណានោះ។

មន្ត្រីសមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា គ្រាប់ និងយុទ្ធភណ្ឌគ្រប់មិនទាន់ផ្ទុះទាំងនោះ គឺបានបន្សល់ទុកចោល កាលពីសង្រ្គាម ក្នុងកំឡុងចុងទសវត្សរ៍ឆ្នាំ១៩៨០ ឬ អាច ដើមទសវត្សរ៍ឆ្នាំ១៩៩០៕

What Next?

Recent Articles