ខ្យល់ព្យុះបំផ្លាញផ្ទះអ្នកស្រុកអស់៥៧ ខ្នង និងរបួស ម្នាក់នៅស្រុកថ្មពួក

យ៉ាង​ហោច​ណាស់ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៥៧​ខ្នង និងពលរដ្ឋម្នាក់រងរបួស ​ ដោយភ្លៀង​កក់ខែ​មួយ​មេទៀតជា​លើក​ទី​២ និង​មាន​ខ្យល់ព្យុះ​ នាទៀបភ្លឺព្រឹកថ្ងៃទី​២៥ ខែមីនាម្សិលមិញ នៅស្រុក​ថ្មពួក ។

តុលា
Tuesday 26 March 2013
The Free Press Magazine

-ផ្ទះប្រជាពលរដ្ឋនៅស្រុកត្រពាំងប្រាសាទ២៥ខ្នងត្រូវបានខ្យល់លេបត្របាក់

ឥទ្ធិពល​ខ្យល់ព្យុះ​ចំនួន​២ដង​នៅ​ខែ​មីនា​ ឆ្នាំ២០១៣ ​បាន​ធ្វើ​ឲ្យ​ខេត្ត​បន្ទាយមានជ័យ​ទទួលរង​ការ​ដួល​ រលំ​លំនៅដ្ឋាន​និង​អាយុជីវិត​មនុស្ស ​ចំនួន ៥៧ ខ្នង ស្ថិត នៅក្នុងស្រុក​ថ្មពួក ។

មន្ត្រីនគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​ ​ខ្យល់​ព្យុះ​បាន​បោក​បក់​មក​លើ​ ឃុំ​ចំនួន ៤ គឺ ឃុំ​ថ្មពួក ឃុំ​គោក​រមៀត ឃុំ​ភូមិ​ថ្មី ឃុំ​គំរូ ដែល​កើត​នៅ​ចន្លោះ​ម៉ោង​៣ រហូតដល់​ម៉ោង​៥​និង​៣​នាទី ទៀបភ្លឺ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ ផ្ចះអ្នកស្រុក​ ​និង​សំណង់​ផ្សេងទៀតចំនួន​ ៥៧​ខ្នង ក្នុងនោះ​ ៧​ខ្នង ដួលរលំ​ទាំងស្រុង ចំណែក​អគារមួយ​ខ្នង ក្នុង​វិទ្យាល័យ​ថ្មពួក ប៉ើង​របើក​ដំបូល​ទាំងស្រុង ​និង​បាន​ធ្វើ​ឲ្យ​របួល​បុរស​ម្នាក់​បណ្តាល​ឲ្យ​បែកក្បាល។​ សម្រាប់ខែមីនាស្រុកថ្មពួកទទួលរងឥទ្ធិពលខ្យល់ព្យុះ ជា​លើក​ទី​២ហើយ​ ធ្វើ​ឲ្យ​លំនៅដ្ឋាន​ សាលារៀន​ទាំងអស់​សុ​ប​៥៧​ខ្នង​ រង​ការខូចខាត​និង​ដួល​រលំ​ទាំងស្រុង។

ចំណែកខេត្ត​ឧត្ដរមានជ័យវិញ ​ នៅ​ថ្ងៃ​ទី​ ២៤​ ខែ​មីនា ​វេលា​ម៉ោង​១៦និង៥០នាទី​ មាន​គ្រោះថ្នាក់​ធម្មជាតិ​កើត​ឡើង​នៅ​ចំណុច​ភូមិ​ឈើទាល ​ឃុំ​អូរស្វាយ ​ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្ត​ឧត្ដរមានជ័យ​ដោយ​មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង​ បណ្ដាល​ឲ្យ​ខូច​ខាត​ផ្ទះ​ប្រជាពលរដ្ឋ ​សរុប​ចំនួន​ ២៥ ខ្នង ​(ដួល​ខូច​ចំនួន​ ០១ខ្នង ​ទ្រេត ​ចំនួន​០២ខ្នង​ និង​របើក​ដំបូល​ចំនួន​ ២២ ខ្នង​)។

​ករណី​ខាង​លើ​នេះ​កាក​បាទ​ក្រហម​ខេត្ត​សហការណ៍​ជាមួយ​ រដ្ឋបាល​ខេត្ត​កំពុង​ចុះ​សួរ​សុខ​ទុក្ខ ​និង​ចែក​អំណោយ ៕​

What Next?

Recent Articles