ឈិត សុជាតា ទម្លាយ​រឿង​ឈឺ​ចិត្ត​ដោយ​សារ​គូ​ស្នេហ៍

ភ្នំពេញៈ ជាមួយ​នឹង​ភាព​ស្រស់​ស្អាត​ស៊ីវិល័យ ទៅ​ណា​មក​ណា​មាន​រថ​យន្ត​ទំនើប​ជិះ​យ៉ាង​ត្រជាក់​ចិត្ត​ ប្រកប​ដោយ​ស្នាម​ញញឹម​នោះ នៅ​ពេល​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា ការ​រស់​នៅ​របស់​នាង ឈិត សុជាតា ​តារា​សម្តែង​ល្បី​រូប​នេះ​ មិន​ស្រួល​ដូច​ការ​គិត និង​មើល​ឃើញ​នោះ​ទេ ពោល​គឺ​​នា​ពេល​កន្លង​មក​នាង​តែង​រស់​នៅ​ក្នុង​ក្តី​កង្វល់​នៃ​ក្រញាំ​ មនុស្ស​​ម្នាក់ តែ​នៅ​ពេល​នេះ​នាង​​មិន​អាច​ទ្រាំ​រស់​នៅ​បែប​នោះ​ទៀត​ទេ ដូច្នេះ​នាង​នឹង​ប្រឹង​រើ​បម្រះ​​។

Tuesday, 26 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្តែង និង​ជា​ពិធី​ការិនី​នាង ឈិត សុជាតា​។ រូបថត សេត គឹមសឿន

តារា​សម្តែង និង​ជា​ពិធី​ការិនី​នាង ឈិត សុជាតា​។ រូបថត សេត គឹមសឿន

តារា​សម្តែង​ដែល​ឡើង​កាលីប​សម្រស់​ ខ្លាំង​ក្រោយ​កែ​សម្ផស្ស​នាង ឈិត សុជាតា បាន​ឲ្យ​ដឹង​ថា ការ​រស់​នៅ​របស់​នាង​នា​ពេល​កន្លង​មក​តែង​មាន​សម្ពាធ​ពី​មនុស្ស​ម្នាក់​​ រហូត ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​រូប​នាង​​ក្លាយ​ជា​មនុស្ស​ម្នាក់​រស់​នៅ​តែ​ម្នាក់​ ឯង​ គ្មាន​មិត្ត​ភក្តិ​ ព្រោះ​តែ​ផ្គាប់​ចិត្ត​មនុស្ស​ម្នាក់ ប៉ុន្តែ​នាង​បាន​ឲ្យ​ដឹង​ថា នាង​នឹង​បញ្ចប់​រឿង​ទាំង​នោះ ​ព្រោះ​នាង​មិន​អាច​ទ្រាំ​រស់​ក្នុង​សភាព​បែប​នោះ​បន្ត​ទៀត​ទេ។​

តារា​ សម្តែង​សាច់​ស​ខ្ចី​ម្ចាស់​ក្រុម​ហ៊ុន​ទេស​ចរណ៍ STA បាន​សរ​សេរ​​ទម្លាយ​រឿង​ឈឺ​ចិត្ត​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​យ៉ាង​ម៉េត​ ប្រាយ​ថា៖​«ដើម្បី​មនុស្ស​ម្នាក់​ [ខ្ញុំ​]ត្រូវ​បាត់​បង់​សេរី​ភាពក្នុង​ការ​រាប់​អាន​មិត្ត​អស់​រយៈ​ពេល​ជា​ យូរ…ថ្ងៃ​នេះ​ ខ្ញុំ​បាន​បពា្ចប់​អ្វី​គ្រប់​យ៉ាង​ហើយ ខ្ញុំ​ពិត​ជា​មិន​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ…»។

ការ​និយាយ​ប្រកប​ដោយ​ ភាព​ទុក្ខ​​សោក​នេះ ត្រូវ​បាន​ទស្ស​និក​ជន​លើក​ឡើង​ថា ទំនង​ជា​តារា​សម្តែង​នាង ឈិត សុជាតា សម្រេច​ចែក​ផ្លូវ​ជាមួយ​នឹង​គូ​ស្នេហ៍​ហើយ ខណៈ​កន្លង​មក​ការ​រស់​នៅ​ក្នុង​ភាព​ហ៊ឺហា​របស់​នាង​ដោយ​សារ​គូ​ស្នេហ៍​ធ្វើ​ ឲ្យ​នាង​បាត់​អស់​សិទ្ធិ​សេរី​ភាព សូម្បី​តែ​ការ​រាប់​អាន​មិត្ត​ភក្តិ​នោះ​។ ទោះ​បី​ជា​គេ​មិន​បាន​ដឹង​ថា គូ​ស្នេហ៍​របស់​នាង​ជា​អ្នក​ណា តែ​ទស្សនិក​ជន​បាន​លើក​ឡើង​យ៉ាង​ប្រាកដ​ប្រជា​ថា បុរស​ដែល​បិទ​​បើក​ដង្ហើម​ចេញ​ចូល និង​ជា​អ្នក​គ្រប់​គ្រង​ចង្វាក់​​បេះ​​ដូង​របស់​នាង​ឈិត សុជាតា កន្លង​មក គឺ​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់​នៅ​ក្នុង​សង្គម ​មាន​អំណាច និង​ប្រកប​ដោយ​ទ្រព្យ​សម្បត្តិ​ទៀត​ផង​។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ដំបៅ​​ដួង​ចិត្ត​របស់ ឈិត សុជាតា​ នេះ​មិន​ទាន់​នឹង​អាច​បក​ស្រាយ​ឲ្យ​បាន​ក្បោះ​ក្បាយ​នៅ​ឡើយ ខណៈ​ដែល​ទូរ​ស័ព្ទ​របស់នាង​នៅ​ពេល​ទូរ​ស័ព្ទ​ចូល​ មាន​បុរស​ម្នាក់​លើក​និយាយ​ជំនួស ​ដែល​គេ​សង្ស័យ​ថា បុរស​ម្នាក់​ដែល​បាន​​លើក​ទូរ​ស័ព្ទ​នោះ​ជា​គូ​ស្នេហ៍​ពេញ​បេះ​ដូង​របស់ ឈិត សុជាតា ទោះ​បី​ជា​បុរស​ម្នាក់​នោះ​បាន​អះ​អាង​ថា ខ្លួន​គេ​ជា​បង​ប្អូន​របស់ ឈិត សុជាតា ក៏​ដោយ​។

ពាក់​ព័ន្ធ​រឿង​ពិបាក​ ចិត្ត​បៀម​ទុក្ខ​របស់​ ឈិត សុជាតា នោះ​ត្រូវ​បាន​បុរស​ម្នាក់​ដែល​អះ​អាង​របៀប​លេង​សើចថា ខ្លួន​ជា​បង​ប្រុស​របស់​ ឈិត សុជាតា នោះ​ពន្យល់​​ជំនួស​ថា ​នោះ​គ្រាន់​តែ​ជា​ការ​សរ​សេរ​លេង​សើច​របស់​នាង​នៅ​ពេល​អផ្សុក​តែ​ប៉ុណ្ណោះ តាម​ពិត ឈិត សុជាតា មិន​មាន​រឿង​ធុញ​ថប់​នឹង​រឿង​អ្នក​ណា​ម្នាក់​បង្ខាំង​ និង​បំបិទ​សិទ្ធិ​សេរី​ភាព​នាង ឬ​យ៉ាង​ណា​នោះ​ទេ​។

បុរស​ដែល​លើក​ទូរ​ ស័ព្ទ​របស់ ឈិត សុជាតា បាន​និយាយ​ជំនួស​​ថា៖​«​អូ! រឿង​នោះ​គាត់​សរសេរ​លេង​នៅ​ពេល​អផ្សុក​តែ​ប៉ុណ្ណោះ។ អត់​ទេ គាត់​សរសេរ​អត់​មាន​ពាក់​ព័ន្ធ​រឿង​ស្នេហា​អី​ទេ គឺ​គ្រាន់​តែ​សរសេរ​លេង​ប៉ុណ្ណោះ»។

យ៉ាង​ណា​មិញ ការ​លើក​ឡើង​របស់​បុរស​ម្នាក់​នោះ​មិន​អាច​លុបបំបាត់​ចម្ងល់​របស់​ទស្ស​និក​ ជន​បាន​ទេ ខណៈ​នាង​មិន​អាច​លើក​ទូរ​ស័ព្ទ​ខ្លួន​ឯង​បាន​៕

What Next?

Recent Articles