ភ្នំពេញៈ អតីតសិស្សថ្នាក់ទី ១២ ម្នាក់នៃវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ត្រូវបានតុលាការរាជធានីភ្នំពេញបើកសវនការជំនុំជម្រះក្តី នៅព្រឹកថ្ងៃទី ២៦ មីនានេះ ក្រោមការចោទប្រកាន់ពីបទ «ចាត់ចែងឲ្យប្រើប្រាស់សារធាតុគ្រឿងញៀន» ប្រព្រឹត្តនៅក្នុងមណ្ឌលកែប្រែ ម២ (ពន្ធនាគារព្រៃស) កាលពីឆ្នាំ ២០១២។
Tuesday, 26 March 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
លោក ឆែ វីរៈ ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ឈ្មោះ ហ៊ួត ទិត្យម៉ាឡែន អាយុ១៧ ឆ្នាំ អតីតសិស្សថ្នាក់ទី ១២ ម្នាក់នៃវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ត្រូវបានចោទប្រកាន់ពីតុលាការពីបទ «ចាត់ចែងឲ្យប្រើប្រាស់សារធាតុគ្រឿងញៀន» ប្រព្រឹត្តនៅក្នុងមណ្ឌលកែប្រែ «ម២» (ពន្ធនាគារព្រៃស) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២។
លោកចៅក្រម ឆែ វីរៈ បានបញ្ជាក់ថា ឈ្មោះ ហ៊ួត ទិត្យម៉ាឡែន ត្រូវបានចាប់ខ្លួនដោយ អនុរក្ស នៅក្នុងមណ្ឌលកែប្រែ «ម២» ភ្លាមៗ បន្ទាប់បានយកគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួនមួយកញ្ចប់ផ្ញើរជូន ទៅសង្សាបណ្តូលចិត្ត ឈ្មោះ ចាប ពេញ ដែលជាអតីតសិស្សរៀននៅវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និង ជាទណ្ឌិតដែលត្រូវបានតុលាការកាត់ទោស ឲ្យជាប់រយៈពេល ១២ ឆ្នាំពីបទ៖«ប្លន់ ជាច្រើនករណី» និង កំពុងជាប់គុកនៅ ក្នុង នៅក្នុងមណ្ឌលកែប្រែ «ម១» នៅក្នុងរាជធានីភ្នំពេញ។

សមមុខមីល្ងង់!!!