តារាសម្តែងវ័យក្មេង រូបស្រស់ កញ្ញា ភិន សុដាលីស បានត្រៀមខ្លួន ភ្ជាប់ពាក្យនៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ ខាងមុខនេះ ជាមួយលោក ប៉ែន តុលា តារាសម្តែង និងបង្ហាញម៉ូត ក្នុងក្រុម Sun Super Model បន្ទាប់ពីអ្នក ទាំងពីរ បានស្វែង យល់ចិត្តគ្នា បានរយះ ពេល ជិតមួយ ឆ្នាំ មកនេះ ។
Written by ភ្នំពេញដេលីញូវ
Tuesday, 26 March 2013
តាមលិខិតអញ្ជើញ ភ្ជាប់ពាក្យ របស់តារា សម្តែងទាំងពីរ ពិធី ភ្ជាប់ពាក្យនេះ នឹងប្រព្រឹត្ត ធ្វើនៅថ្ងៃទី៣១ ខែមីនា ខាងមុខ វេលាម៉ោង ៧ព្រឹក ក្នុង គេហដ្ឋានរបស់ ភិន សុដាលី នាទីក្រុងភ្នំពេញ ហើយចូល រោងការ ជាផ្លូវការ គ្រោងនឹងធ្វើ នៅថ្ងៃទី១ ៥ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខ ។
ភិន សុដាលីស បានប្រឡូកក្នុងសិល្បះ ក្នុងរយះពេល ខ្លីប៉ុណ្ណោះ ប៉ុន្តែកេរ្តិ៍ឈ្មោះ របស់នាងបាន ហក់ឡើង គួឲ្យ ចាប់អារម្មណ៍ បន្ទាប់ពីនាង បានគ្រោង សម្តែងជាតួឯក ជាបន្តបន្ទាប់ ក្នុងខ្សែ វីដេអូភាគ ចាក់ផ្សាយ តាមទូរទស្សន៍ ដែលត្រូវបាន ផលិតឡើង ដោយ ផលិតកម្ម មហាងហង្ស ដែលមាន ឪពុករបស់នាង ជាថៅកែនោះ ។
ក្រោយពីចាប់ផ្តើម ល្បីឈ្មោះនោះ តារាសម្តែង រាងតួចច្រឡឹង សាច់សខ្ចី រូបនេះ ក៍បាន ពើបប្រទះ នូវរឿងរ៉ាវ ស្នេហាជាបន្ត បន្ទាប់ផងដែរ ប៉ុន្តែជារឿយៗ តារាវ័យក្មេង រូបនេះ បានចេញ មកធ្វើការ បដិសេធ ។ កាលពីឆ្នាំ ២០១០ នាងធ្លាប់មាន ព័តមាន ស្នេហា ជា មួយ ស៊ឹម សុរ៉ាមភូមិ ដែលជាតួ សំដែងរបស់ ផលិយកម្ម មហាហង្ស ដែរ។ បន្ទាប់ក៏មាន លេចរូបថយ នាងអោប ថើបគ្នា ជាមួយ យុវជនម្នាក់ ហើយរូបថត បានបង្ហោះ លើហ្វេសប៊ុក ។



អ្នកសារពត៌មានគួរតែខ្វល់ខ្វាយរៀងជាតិ មិនគួរណាស់យកពេលវេលាជាមួយពួកបំផ្លាញ់សង្គមប្រពៃណីជាតិខ្លួនឯងដូចនេះទេ វាមានសង្សា ប្រុស ដេកស្រួយតែវាទៅ ចាំបាច់ចុះកាសែតដែរ ។ បើអញ្ធឹងទេ ពេលវាងួតទឹកគួរតែចុះកាសែតផងដែរ ទើបល្អ៕៕
សូមគាំទ្រ ទេពីរូ និយាយត្រូវ ឫក៏អ្នកសារពត៌មាន ត្រូវបានពួកនាងៗ Free Free ទេដឹង ?
ស្រីលក់ខ្លូន
សូមគាំទ្រ ទេពីរូ និង សំឡាញ់!