សម្តេច ហ៊ុន សែន ប្រកាសថា ប្រាក់ខែ​កម្មករ នៅ​ចរចា​តម្លើង​តទៅទៀត​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មកដល់ពេលនេះ ប្រាក់ខែ​កម្មករ​កាត់ដេរ ប្រមាណ ៦ សែន​នាក់ ត្រូវបាន​តម្លើង​ដល់ ៨០ ដុល្លារ​អាមេរិក​។ ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​មាន​យន្តការ​ចរចា​ត្រីភាគី ដើម្បី​ឲ្យមាន​ការតម្លើង​តទៅទៀត​។

ដោយ: លី សិលា – CEN
Tuesday 26 March 2013 – 4:56 pm
The Free Press Magazine

​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ឆ្លង​ព្រះវិហារ វត្ត​ឧត្តម​មុនី​វង្ស ហៅ​វត្ត​ទួល​សូ​ភី និង​សម្ពោធ​អនុវិទ្យាល័យ ហ៊ុន សែន ទួល​សូ​ភី ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម នា​ព្រឹក ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ឥឡូវនេះ គ្រាន់​តែ​កម្មករ នៅក្នុង​ប្រទេស​របស់​យើង គឺ ៥០ ទៅ ៦០ ម៉ឺន​នាក់​ផ្លាយ ដែល​ធ្វើ​ក្នុង​វិស័យ​កាត់ដេរ​។ ឥឡូវ ប្រាក់បៀវត្សរ៍ ដែល​ប្រឹង​ចរចា​ជាមួយ​និយោជក បូក​ដោយ​ការខិតខំ​ចលនា​ពី​នាយក​រដ្ឋមន្ត្រី គឺ​បៀវត្សរ៍​អប្បបរមា​នេះ ប្រាក់ខែ​គោល​នេះ បាន​ឈាន​ដល់ ៨០ ដុល្លារ​ហើយ​។ ឡើង​តាំងពី​ជាង ៣០ ដល់​ជាង ៤០ ឥឡូវ​ឡើងដល់ ៨០ ដុល្លារ​”​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែមថា “​យើង​នឹង​បង្កើត​នូវ​យន្តការ​នៃ​ការចរចា​បន្តទៀត គេ​ហៅថា យន្តការ​ត្រីភាគី ចរចា​បន្តទៅទៀត ដើម្បី​នឹង​ពិនិត្យ​អំពី​បញ្ហា​កម្រិត​ប្រាក់​ឈ្នួល​កម្មករ ក្នុង​វិស័យ​កាត់ដេរ​របស់​យើង​។ កន្លែង​ខ្លះ គេ​ឲ្យលើស​ពីនឹង​ទៅទៀត ( លើសពី ៨០ ដុល្លារ )​។ គេ​អត់​ចាំ​អា​គោល​នឹង​ទេ ព្រោះ​គេ​ត្រូវការ​កម្មករ​។ អីចឹង គេ​ឲ្យប្រាក់​ខែ​ខ្ពស់​”​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេច ហ៊ុន សែន ក៏​បាន​បន្ថែមថា ដោយសារតែ​ការ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ជា​បន្តបន្ទាប់​នេះ​ហើយ ទើប​កម្មករ​កាត់ដេរ ដែល​ភាគច្រើន​ឡើងមក​ធ្វើការ​នៅ​ភ្នំពេញ មានលទ្ធភាព​សន្សំ​ប្រាក់ ហើយ​ផ្ញើរ​ទៅ​ឪពុក​ម្តាយ​នៅឯ​ស្រុកកំណើត​។ ក្នុងនោះ ក្រៅ​តែ​ពី​ប្រាក់ខែ​គោល ៨០ ដុល្លារ ដែល​ទើប​តម្លើង​នេះ តែ​កម្មករ​កាត់ដេរ ក៏​នៅ​ទទួលបាន​ប្រាក់​អត្ថប្រយោជន៍​ដទៃទៀត​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ពី​រោងចក្រ​កាត់ដេរ​មួយ ដែល​ដួលរលំ ហើយ​ក្រុមកម្មករ​បាន​លើក​សំណូមពរ សូម​បើក​ប្រាក់ខែ ដែល​សម្តេច បាន​អន្តរាគមន៍ ហើយ​បញ្ជា​ឲ្យ​ខ្ចី​លុយ​ថវិកាជាតិ យក​ទៅ​បើក ត្រឹមតែ​ជាង ១​លាន​ដុល្លារ​ទេ​។ តែ​រោងចក្រ​នោះ ដោយសារ​តែ​ថៅកែ​រោងចក្រ រត់​បាត់​។ កម្មករ​ក៏​បាន​ទារប្រាក់​អត្ត​ប្រយោជន៍ ដែល​កម្មករ​ម្នាក់ៗ មាន​អ្នក​ត្រូវ​ទទួល​បាន​ប្រមាណ ២​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ខ្លះ ២​ពាន់​ដុល្លារ​ឡើងទៅ​។​

​រោងចក្រ​កាត់ដេរ ដែល​ដួលរលំ ហើយ​សម្តេច ហ៊ុន សែន បាន​លើកឡើង​នោះ គឺ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា​១ និង​យ៉ុង​វ៉ា​២ នៅ​តាខ្មៅ តាម​ផ្លូវ​ទៅ​ផ្ទះ​របស់​សម្តេច ហ៊ុន សែន នៅ​ទួល​ក្រសាំង ក្នុង​ខេត្ត​កណ្តាល​។ ក្រុមកម្មករ​បាន​ផ្ទុះ​កូដកម្ម ឈរ​បិទផ្លូវ កាលពី​ពេល​ថ្មីៗ​នេះ​។​

​សូម​រម្លឹកថា កិច្ចចរចា​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ តាម​យន្តការ​ត្រីភាគី ដែល​មាន​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ ភាគី​សហជីព​តំណាង​កម្មករ និង​ភាគី​រាជរដ្ឋាភិបាល តំណាង​អន្តរក្រសួង ពិសេស​ក្រសួង​សង្គមកិច្ច និង​ក្រសួង​ការងារ បាន​ជួបប្រជុំ​គ្នា ចាប់តាំងពី​ខែ​កុម្ភៈ រហូតដល់​ខែ​មីនា​នេះ មិន​ទាន់​ត្រូវ​គ្នា​នៅឡើយ​ទេ​។​

​សហជីព​កម្មករ​មួយចំនួន ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ពី ៦១ ដុល្លារ នា​ពេល​សព្វថ្ងៃ ទៅ ១០០ ដុល្លារ​។ រី​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ​វិញ ចុងក្រោយ​នេះ បាន​ព្រមព្រៀង​តម្លើង​ប្រាក់ខែ​កម្មករ​ត្រឹម​តែ ៧៨ ដុល្លារ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣ ក្រសួង​សង្គមកិច្ច បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​ការសម្រេច​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការតម្រូវ​ឲ្យ​ថៅកែ​រោងចក្រ តម្លើង​ប្រាក់ខែ​ដល់​កម្មករ ៨០ ដុល្លារ​អាមេរិក​។ ការ​តម្លើង​ប្រាក់ខែ​កម្មករ​ថ្មី​នោះ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣​។​

​ក៏​ប៉ុន្តែ​នៅ​មាន​សហភាព​មួយចំនួន ដូចជា សហជីព​កម្មករ​របស់លោក រ៉ុង ឈុន លោក ជា​មុនី លោក​អាត់​ធន់ និង​លោកស្រី ម៉ម ញឹម ជាដើម បានចេញ​សេចក្តីថ្លែងការណ៍ ទាមទារ​ឲ្យមាន​ការតម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ យ៉ាងតិចណាស់ ត្រឹម ១០០ ដុល្លារ​អាមេរិក ត្បិត​អី​នៅពេល​សព្វថ្ងៃនេះ មាន​រោងចក្រ​មួយចំនួន បាន​ផ្តល់​ប្រាក់ខែ​ដល់​កម្មករ​លើសពី ៨០ ដុល្លារ ទៅហើយ​។ សហជីព​ទាំងនោះ ក៏​បាន​ប្រកាស​ព្រមាន​ដឹកនាំ​កម្មករ ធ្វើ​កូដកម្ម តវ៉ា​ផងដែរ​៕​ -CEN

What Next?

Recent Articles

12 Responses to "សម្តេច ហ៊ុន សែន ប្រកាសថា ប្រាក់ខែ​កម្មករ នៅ​ចរចា​តម្លើង​តទៅទៀត​"

  1. វាមិនអាចម៍ទេ ! សំដាច់កំំពូកែអួត កុហករាស្រ្តដែលល្ងង់ខ្លៅមួយចំនួនដែលចាំតែស្តាប់របាយការណ៍របស់ដំដាច់អី !

    គេដឹងសឹងតែពេញពិភពលោកទៅហើយថា បើគំតែក្រុមសហជីបដឹងនាំកម្មករទន់ខ្សោយធ្វើកូដកម្ម និងបង្ហាញភស្តុតាង

    ដែលមន្រ្តីរដ្ឋាភិបាលពុករលួយជាមួយថៅកែរោងចក្រកេងកំលាំងកម្មករនោះ កុំអីស្មានតែបានប្រាក់ខែគោល ៨០ដុល្លា

    ហ្អី ! យ៉ាប់

  2. ពូកែចុយម្រាយ ! អាខាងវាយគេទំលាក់ទឹក រួចស្រង់វិញ បង្ខំគេអោយទទួលស្គាល់គុណសម្បត្តិខ្លួន !

  3. Srey Khmer says:

    Why don’t the government create the maxnimume pay rule to the workers?
    For example, in the U.S. the companies must pay at least $7.75 per hour to the workers.
    If they pay less than $7.75 per hour, the company must be face in trouble with the law .
    Even the workers of Cambodia earns $100 dollars amonth,it still too low for make the living, such as some food like beef, chicken, crab, and some product, they are more expensive than the U.S. So the government must make the rule of limiting pay to the workers as well.

  4. neth hort says:

    បើ ហ៊ុន សែន គ្រាន់បើមិនចាំបាច់ថ្ងៃនេះទេ បើតាមការអះអាងពីថៅកែរោចក្រ និមួយៗ ប្រាក់ខែ
    កម្មករ កម្មការនី អាចពី ២២០ ដុល្លារឡើទៅ ដោយចំណាយទៅលើប្រព័ន្ធ ពុករលួយច្រើនពេក ទើប
    កម្មករ កម្មការនី ទទួលបានតែ​ ៦០ឌុល្លារ……

  5. *** says:

    Ha.ha.!!! 80$ so cheap , if they spend for chicken grill is 5$ in Cambodia. So,they can’t support for living…. Look at government stuff work and the salary is 1,500 to 1,700 $/month.

    Compare :
    _ One people works the whole year with gross : 960 $
    _ One government stuff work the whole year with gross : 18,000 or 20,400 $ and not count include Corruption.

    I have finished school and can’t find the job and desire back to work at farm.My life poor still poor.

  6. សំឡាញ់! says:

    ប្រហែលជា ជិតបោះឆ្នោតទេដឹងទើបតម្លើងប្រាក់បៀវត្សដល់កម្មករ ? ចុះមន្រ្តីរាជការតូចតាចឯទៀត
    តើគិតថាយ៉ាងមេចដែរ ?

  7. ទាល់តែពេលជិតបោះឆ្នោតឮ ពាក្យនេះ ។ ចុះ មន្ត្រីរាជការ តើ ពួកគាត់អាចមានវាសនា ដូចយុវជនស្ម័គ្រចិត្តរបស់គាត់ដែលឬ អត់ ?

  8. ការផ្តល់ប្រាកខែ ដល់ បុគ្គលិក កម្មករ រវាង ក្រុមហ៊ុន និមួយៗ រមេងតែងតែ លំអៀងគ្នាបន្តិច មិនថា តែ ក្រុម ហ៊ុន ដែលជា អ្នក ធ្វើមុខ ជំនួញ សូមបី តែ អង្កការក្រៅរដ្ឋាភិបាល ក៏ប្រាកខែ បុគ្គលិក ដែល មានអាជីប តួនាទី ដូចគ្នា ការផ្តល់ ប្រាក់ខែ មិនដូចគ្នា លំអៀង គ្នា ដូច្នេះ យើង ត្រូវ រក វិធី មួយ ជាគោល ជាស្តង់ដា ឧទាហរណ៏ រដ្ឋាភិបាល ចេញច្បាប់ ផ្តល់ ប្រាក់ខែគោល ដល់កម្មករ ចំនួន ៨០ដុល្ល ចំពោះ អ្នកនៅក្រុង តែប្រាក់ខែ នៅរោងចក្រ និមួយៗ មិនដូចគ្នាទេ រោងចក្រដែល តំរូវការកម្មករច្រើន ដើមទុនខ្ពស់ ចំណេញច្រើន គេត្រូវការកម្មករ ជាចាំបាច់ គេអាចផ្តល់ប្រាក់ ខែដល់កម្មករ តាមតំរូវការរបស់គេ អាច ដល់ ១០០ រឺ ជាង មួយរយ ក៏ថាបាន តែ រោងចក្រខ្លះ ប្រាក់កំរៃដែលទទួលបានពីកាងារ របស់កម្មករ មានចំនួនតិច ហើយត្រូវការកម្មករ តែមួយគ្រប់ៗ មិនមានលទ្ធភាព ចំណាយ ធំ តើយើង តំរូវអោយ តំលើងប្រាក់ខែ ដូច រោងចក្រ ដែលទទួលបានកំរៃខ្ពស់ទេ? តែប្រាក់ខែគោល គឺ ៨០ដិល្លា​​ បើទោះជាគ្មានចំណេញក៏ដោយ ។ ដូច្នេះ មុននឹង ធ្វើកូដកម្ម រឺបាតុកម្មសុំទាមទា តំលើង ប្រាក់ខែ សូមពិនិត្យ និង វិភាគនូវបញ្ហាផង កុំចេះតែនាំធ្វើតាមដែលឃើញក្រុមហ៊ុន នេះក្រុមហ៊ុននោះ គេអោយប្រាក់ខែខ្ពស់ ត្រូវទាមទាអោយខ្ពស់ ដូចគេដែរ នោះ មិនត្រឹម ត្រូវទេ ម្យ៉ាងទៀត សូមទាំងអស់គ្នា ដើម្បី បញ្ជៀស នូវបញ្ហា ការធ្វើបាតុកម្ម ការធ្វើកូដកម្មរបស់ កម្មករ យើង ត្រូវ អនុវត្ត តាមច្បាប់ការងារ ។ មុនចូលធ្វើការ ត្រូវ មាន កុងត្រា មាន កិច្ចសន្យាការងារ មានច្បាប់ការងារ របស់ ក្រុមហ៊ុន និមួយៗ ដោយមានចុះហត្ថលេខា យល់ព្រម ពី និយោជិក និង និយោជក់ មុន ចូលធ្វើការ ត្រូវតែ មើលច្បាប់ការងារ មើល កុងត្រា មើល ប្រាក់ខែ បើមិនអាចទទួលយកបាន កុំធ្វើ រក ក្រុមហ៊ុន មួយទៀត តែ បើយល់ព្រម តាម លក្ខ័ណកាងារ បា្រក់ខែ កុងត្រា តួនាទី ការងារ ចាំធ្វើ ។ តែ មិនដូច្នេះទេ រោងចក្រមួយៗ មិនចាំបាន ធ្វើកុងត្រាអ្វីទេ កម្មករ ចូលធ្វើការ មិនចាំបាច់ មានអីវេងឆ្ងាយទេ អោយ តែត្រូវរូវគ្នា ជាមួយអ្នកទទួលខុសត្រូវ ចូលធ្វើការ ខ្វាច់ ទីបញ្ចប់ កូដកម្ម បាតុកម្ម ទាមទានេះទាមទានោះ មិនចេះចប់ ដូច្នេះ បើម្នាក់ៗ ធ្វើតាម អនុវត្តន៏តាម ច្បាប់ការងារ នោះ គឺ មិនសូវប្រឈម និង បញ្ហាច្រើនទេ ព្រោះ អ្វីៗ យើងមាន គោលការណ៏ និង ស្តង់ដា ស្រាប់ ។ ជាចុងក្រោយ ខ្ញុំ សូម សំណោមពរ ដល់ អ្នកធ្វើបាតុកម្ម ពិសេស អ្នកដឹកនាំ ធ្វើ កូដកម្ម រឺ បាតុកម្ម សូមមេតា គឹត គូដល់ បរិដ្ឋាន និង បញ្ហាចរាចរសាធារណៈបង កុំដើម្បីប្រយោជខ្លួនឯង ធ្វើអោយ មានការប៉ះពាល់ ប្រយោជដល់ អ្នកដទៃ មូលហតុអ្វី បានជា ខ្ញុំ សំណោមពរដូច្នេះ ព្រោះ ពេលធ្វើ បាតុកម្ម រឺ កូដកម្ម ម្តងៗ ពេលណាក៏ដូចពេលណា បឹងផ្លូវ ធ្វើអោយអ្នដំណើ ពិបាក ធ្វើដំណើ ជួនថ្ងៃ មួយ ឪពុក ខ្ញុំ ឈឺដឹក ទៅ កាលម៉ែត ស្រាប់តែ ចំថ្ងៃ ធ្វើបាតុកម្ម ខ្ញុំ ខំស្រែកអង្វរ សុំអោយ បើក ផ្លូវ មួយភ្លេត អ្នកធ្វើបាតុកម្ម មិនព្រម ស្រែក ថា​បើប្រញាប់ វាងទៅ ផ្សេងទៅ វាងទៅណា បើមានតែមួយច្រក ចាំយូ ១ម៉ោង សភាព ឪពុក ខ្ញុំ កាន់តែ ធ្ងន់ សំរេច ចិត្ត ត្រឡប់ផយ ក្រោយ វាង ទំរាំដល កាលម៉ែត គឺ ស្ទីតែហួសពេល ដូច្នេះ ការធ្វើ បាតុកម្ម រឺ កូដកម្ម គួ កុំបឹត ផ្លូវ គួទុក ចន្លះតូចមួយអោយ គេដើរផង ។ ការធ្វើដូច្នេះ គេហៅថា ដើម្បីផលប្រយោជន៏ ផ្ទាល់ខ្លួន មិនខ្លាច មានផលប៉ះពាល់ដល់ អ្នកដទៃ ។ មួយទៀត អ្នកខ្លះ ធ្វើដំណើតាមដងផ្លូវ ដែល ធ្វើបាតុកម្ម ដោយ មិនដឹង មុន ស្ទះផ្លូវ យ៉ីត ធ្វើអោយខាតពេល ជួន ខាតបង់ ថវិការ ពេលទៅគោលដៅពុំទាន់ពេលវេលា ។ សំរាប ស្បោង កៅស៊ូ កញ្ចប់បាយ ចោល ពាសវាលពាសកាល ពេញដី ធ្វើអោយ ស្អុយ សំរាមពេញដី ពិបាកដល់អ្នកសំអាត ។ តើទង្វើទាំងនេះ សមទេ? អ្នក ដឹក នាំធ្វើ កូដកម្ម រឺ បាតុកម្ម គួទទួលខុសត្រូវយ៉ាងណា? និង គួធ្វើយ៉ាងណា មុនពេលធ្វើបាតុកម្ម រឺ កូដកម្ម? (ដូចជាការពន្យល់ ការណែនាំ ដល់អ្នកចូលរួម)

  9. Hun Sen says:

    ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។​ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា:

    Hey, I do not know how to answer to this lady. Why don’t you get together with Cheath to prepare the answer to me. Do listen to it from beginning to end. OK?

    https://www.facebook.com/photo.php?v=10151574634903210&set=vb.680378209&type=2&theater

    Get back to me as soon as possible

  10. Money Talks says:

    ***
    You’re absolutely right!
    The rich becomes richer, the poor becomes poorer. The high power leaders are willing to motivate the country by setting the rule, regulation, law, salary, and so on to satisfy their individuals needed rather than the majority of people needed. “Educating Educated!”

  11. nara says:

    ជាយុទ្ធសាស្រ្តការរកសំឡេងរបស់ហ៊ុន សែន អំឡុងការបោះឆ្នោត៕

  12. CPP says:

    អាល្ងង់! “ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា…”
    ការបញ្ចេញមតិរបស់ឯងគួរតែ មានភាពចាស់ទុំផ្នែកនយោបាយផង​។ អាល្ងង់!