រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីម្សិលមិញបានបង្ហាញក្ដីកង្វលខណៈដែលនិន្នាការ ទៅស្វែងរកការាងារក្រៅប្រទេស របស់ក្រុមយុវជនខ្មែរកាន់តែមានចំនួនកើនឡើង ។
សិលាពល
Wednesday 27 March 2013
The Free Press Magazine

ដោយសារតម្លៃពលកម្ម ក្នុងស្រុកទាប បានជម្រុញឲ្យ ក្រុមយវជនខ្មែរ តម្រង់ជួរទៅ ស្វែងរក ការងារពី ប្រទេសជិតខាង
ជាយុទ្ធសាស្ត្រដើម្បីកាត់បន្ថយ ការធ្វើចំណាកស្រុកលោក វង្ស សូត បានថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ស្ដីពីការគ្រប់គ្រង លំហូរទេសន្តប្រវេសន៏នៅ កម្ពុជា ឯក្រ សួងមហាផ្ទៃថា គឺរដ្ឋាភិបាលត្រូវតែធ្វើការអប់រំពួកគាត់ ពីតម្រូវការកម្លាំង ពលរកម្មនៅក្នុងប្រទេស និងហានិភ័យ ដែលពួកគាត់អាចប្រឈម នៅពេលធ្វើចំណាកស្រុក។
លោករដ្ឋមន្ត្រីបានថ្លែងថា”កុំគិតតែពីប្រាក់ខែច្រើន ដោយមិនគិតពីសុវត្ថិភាពរបស់ខ្លួន ឬ ទៅតាមការបោកបញ្ឆោតរបស់មេខ្យល់នោះឡើយ ” ។
ប៉ុន្តែយ៉ាងណាក៏ដោយកន្លងទៅក្រុមមន្ត្រីអង្គការសង្គមស៊ីវិលធ្លាប់បានលើកឡើងថា បើដើម្បីកាត់បន្ថយលំហូរពលកម្ម ទៅក្រៅប្រទេស ពុំមានអ្វីពិបាកទេ គឺរដ្ឋាភិបាលគ្រាន់តែតម្លើងថ្លៃឈ្នួលពលកម្ម នៅក្នុងស្រុក ឲ្យប្រហាក់ប្រហែល នឹងប្រទេសជិតខាង នោះបញ្ហាវានឹងចប់ហើយ ៕