វត្តព្រះវិហារសួគ៌នេះ បានកកើត ឡើងនៅក្នុងឆ្នាំ ១០២៨ ក្រោយពី ព្រះបាទ សង្គចក្រ ជាព្រះ មហាក្សត្ រខ្មែរ ទី ១៥ បាសោយ ទិវង្គតទៅ ទី កន្លែងវត្តនេះ គឺជាកន្លែង សក្ការបូជា ដ៏ពូកែ ស័ក្តិសិទ្ធិ រហូតមក ដល់ សព្វថ្ងៃនេះ បើគិតមកដល់ ពេលនេះ វត្តព្រះ វិហារសួគ៌ មានអាយុ កាល ៩៨២ ឆ្នាំហើយ ។
Written by ភ្នំពេញដេលីញូវ
Wednesday, 27 March 2013
ដោយសារការបន់ស្រន់ ចេះតែបាន សម្រេចតាម បំណងប្រាថ្នា មានអ្នកខ្លះ បានយក ស្លាធម៌ដូង ទៅថ្វាយដល់ វត្ថុស័ក្តិសិទ្ធិ នៅទីនោះ ហើយក៏មាន អ្នកចេញចូល ទៅបន់ស្រន់ ជាហូរហែ ដោយសារតែ ប្រជាពលរដ្ឋ ទូទៅមាន ជំនឿលើ បារមី ដ៏ស័ក្តិសិទ្ធិ នៅក្នុងវត្ត ព្រះវិហារ សួគ៌ នោះ បានធ្វើឱ្យ ទីអារាមវត្តនេះ មាន ការរីកចម្រើន ខុសប្លែក ពី ពេលមុន ។
ព្រះតេជគុណ យឿន យ៉ន ព្រះចៅអធិការ វត្ត ព្រះវិហារសួគ៌ មានថេរដីការ ថា រាល់ថ្ងៃនេះ មានញ្ញាតិញ្ញោម ពុទ្ធបរិស័ទ ដែលមាន ជំនឿលើ បារមី និង វត្ថុស័ក្តិសិទ្ធិ នៅក្នុងវត្ត ព្រះវិហារសួគ៌ នេះ បាននាំគ្នា ចេញចូល ជាហូរហែ ដោយមានពុទ្ធ បរិស័ទខ្លះ មក លាបំណន់ នៅពេល ដែល ធ្វើ ការបន់ ស្រន់បាន សម្រេច ហើយក៏មាន អ្នកខ្លះមក បន់ស្រន់ ទៅតាម បំណង ប្រាថ្នារៀងៗខ្លួន ។ ដោយសារតែ មានការ បន់ស្រន់ បានសម្រេច នេះហើយ បានធ្វើឱ្យ ញ្ញាតិញ្ញោម មានជំនឿ ហើយមាន ការល្បីតៗគ្នា រហូតដល់ សព្វថ្ងៃនេះ បើចំថ្ងៃ បុណ្យទាន ថ្ងៃសីល ឬ ថ្ងៃសៅរ៍ អាទិត្យវិញ មានញ្ញាតិញ្ញោម មកបន់ស្រន់ ច្រើនណាស់ មានទាំង អ្នកតូច និង អ្នកធំ ។
បែបនេះផ្សំគ្នា ទើបអាចទៅរួច ពីព្រោះផ្លូវ ងងឹតយើង មើលមិនឃើញ នោះទេ ។
វត្តព្រះវិហារសួគ៌បានកកើតឡើង នៅជំនាន់ ព្រះបាទបក្សី ចាំក្រុង បម្រុងរាស្ត្រ ជាព្រះមហាក្សត្រ ទី ១៩ ដែលត្រូវ ព្រហ្មកិល ឬ ពញ្ញាក្រែក ព្រះមហាក្សត្រ ទី ១៨ ដេញតាម រកចាប់ យកធ្វើឃាត សម្លាប់ចោល ពីព្រោះ ព្រះអង្គជា អ្នកមាន បុណ្យ ។ ស្តេចពញ្ញា ក្រែក អ្នកមាន អំណាច យ៉ាងខ្លាំងនោះ បានមានវាចា សួរទៅ មេទ័ព ដំបងគ្រញ្ញូងថា មានអ្នកណា មានឫទ្ធិ អំណាច ជាងយើងទេ នៅក្នុងទឹកដី យើងសព្វថ្ងៃ ? ដំបងគ្រញ្ញូង បានឆ្លើយថា ទូលព្រះបង្ពំ មិនដឹងដែរ លុះត្រាតែ ព្រះអង្គឱ្យ ហោរា គន់គូរ ទស្សន៍ ទាយ មើលទើប ដឹងហេតុការណ៍ ។ ព្រះអង្គក៏ ចាត់ឱ្យ សេនាទៅហៅ ហោរាមក គន់គូរមើល ពេលនោះ ហោរាក៏បាន មកដល់ បានគន់គូរ ទស្សន៍ទាយ តាមជើងលេខ ឃើញថា មានអ្នកមាន ឫទ្ធិបារមី យ៉ាងខ្លាំង សព្វថ្ងៃ នៅក្នុង ផ្ទៃម្តាយ នៅឡើយ នៅបាតដៃ ទាំងពីរ មានកងចក្រ ។ នៅក្នុងពេល នោះដែរតា គហេបាន ដឹងដំណឹង ហោរា ទស្សន៍ទាយ ដូច្នោះ ក៏នាំម្តាយ បក្សីចាំក្រុង ទៅធ្វើជំរំ នៅវាលខាង ក្រៅភូមិ របស់អ្នកស្រុក ដើម្បីកុំឱ្យ ស្តេចពញ្ញាក្រែក ដឹង ។ ពេលនោះស្តេច ពញ្ញាក្រែក បានស្តាប់ហោរា ទស្សន៍ ទាយ រួចហើយ ក៏បាន ចេញបញ្ជាឱ្យ មេទ័ព ដំបងគ្រញ្ញូង ដើរចាប់ អ្នកមាន ផ្ទៃពោះទាំងប៉ុន្មាន យកទៅ សម្លាប់ចោល ឱ្យអស់ ។ ក្រោយពីបាន ធ្វើការសម្លាប់ អ្នកមានផ្ទៃពោះ អស់នោះ ពួកពលសេនា ក៏បាននាំគ្នា មកទូលថ្វាយ ស្តេចពញ្ញាក្រែក ថា “ទូលព្រះ បង្ពំ ជាខ្ញុំ បានសម្លាប់ អស់ហើយ” ។
ស្តេចពញ្ញាក្រែ នៅមានការ សង្ស័យ ខ្លាចក្រែង សម្លាប់មិនអស់ ព្រះអង្គក៏មាន ផែនការឱ្យ ដំបងគ្រញ្ញូង យកម្សៅដាក់ នៅនឹងថាស ហើយដើរចាប់ កូនក្មេងមាន អាយុមួយឆ្នាំ ដល់ប្រាំពីរឆ្នាំ មកផ្តិតដៃ ។ នៅពេលនោះ ពួកពលសេនា ក៏បានយក ម្សៅមកដាក់ នឹងថាស រួចប្រមូល កូនក្មេង ឱ្យមកផ្តិត បាតដៃ ។ តា គហេ បានដឹង ដំណឹងមុន ពេលគេ ដាក់កម្លាំង មកពិនិត្យ តា គហេ បាននាំចៅ មកផ្តិតបាតដៃ លមើល៍ ក៏ឃើញ កងចក្រ នៅជាប់ ស្នាមបាតដៃ តា គហេ ក៏គ្រវាស ម្សៅលុបចោល ទៅវិញ ហើយក៏បាន ព ចៅរត់ទៅ ។ ស្តេច ពញ្ញាក្រែក បានដឹង ក៏ចាត់ មេទ័ព ដំបងគ្រញ្ញូង ឱ្យដេញតាម តា គហេ ពចៅរត់ ឯតា ដំបងគ្រញ្ញូង ដំបងគាត់ មានឫទ្ធិណាស់ បើចោលទៅ អ្នកណាហើយ បើមិនត្រូវទេ ដំបងគាត់ មិនចាំបាច់ ទៅរើសទេ ដំបងនោះ នឹងវិលមកឱ្យ គាត់ចោល ទៅវិញ ម្តងទៀត ប៉ុន្តែ ពេលនោះ ដោយបារមី បក្សីចាំ ក្រុង ខ្លាំងពូកែ ជាងដំបង តាគ្រញ្ញូង នោះ ធ្វើឱ្យដំបងនោះ មិនវិលមក វិញឱ្យ តាដំបងគ្រញ្ញូង ចោលម្តង ទៀតទេ រួចក៏បាត់ទៅ នឹងខេត្ត បាត់ដំបង នោះទៅ ។ ឯទ័ព ពញ្ញាក្រែក នៅតែដេញតាម មិនឈប់ សោះ ចំណែក តា គហេ និង បក្សីចាំក្រុង ចេះតែរត់ ទៅៗ ដល់រកាកោង មានដើម រកាមួយដើម មើលទៅ ត្រើយម្ខាង ឃើញមានដើម ល្វាមួយដើម មិនដឹងគិត យ៉ាងដូចម្តេច ដើម្បីឆ្លងទៅ ត្រើយម្ខាងបាន ព្រោះកងទ័ព កំពុង ដេញប្រកិត មកតាម ក្រោយកាន់តែ កៀកហើយ ណាមួយ រកទូក ឆ្លងពុំបាន តា គហេ បានប្រាប់ ទៅចៅថា បើចៅមាន ឫទ្ធិ អំណាច ពិតប្រាកដមែន សូមបួងសួង ឱ្យរកា កោងទៅ ឱ្យដើមល្វា ទេរមក ។ ក្រោយពី បានបួងសួង រួចហើយ ដើមរកា ក៏កោងទៅ ឯដើមល្វាក៏ ទេរមកផងដែរ តា គហេ ក៏ បានពចៅ ឆ្លងតាម ដើមរកា និង ដើម ល្វាឆ្លងផុតពី ទ័ពរបស់ ពញ្ញាក្រែក នោះទៅ ។ លុះ តា គហេ ឆ្លង ផុតបានបន្តិច កងទ័ព ពញ្ញាក្រែក បានមកដល់ ហើយក៏ចាត់ កម្លាំងរក ទូកឆ្លង តាមដោយ មិនស្មានថា តា គហេ ឆ្លងតាម ដើមរកា និង ដើមល្វា ព្រោះពួក ទ័ព ឃើញ ដើមរកា និង ដើមល្វានៅត្រង់ វិញ ដូចដើម ។ លុះមួយសន្ទុះ ក្រោយមកកង ទ័ពស្តេច ពញ្ញាក្រែក ក៏រកទូកបាន ឆ្លងដេញ តាមនៅតែ មិនទាន់ មកដល់ រកាជន្លឹង និង ភូមិតាំងឫស្សី ស្តេច ពញ្ញាក្រែក បានបញ្ជាឱ្យ ទ័ពសម្រាក នៅនឹងភូមិ តាំងឫស្សី នោះសិន ដើម្បីរៀបចំ បាយសីដំ ឡើងមន្តវិជ្ជា ក្រោយ មកភូមិ តាំងបាយសី នោះក្លាយ ជាឈ្មោះភូមិ តាំងឫស្សី ទល់សព្វថ្ងៃ នេះទៅ ។ សម្រាក បានមួយសន្ទុះ ស្តេច ពញ្ញាក្រែក ក៏បញ្ជាឱ្យទ័ព ធ្វើដំណើរ ទៅមុខទៀត ឯ តា គហេ និង បក្សីចាំក្រុង ក៏រត់មកដល់ ទិសដៅ តា គហេ បានកាច់ មែកជ្រៃ មកដោតធ្វើ ជម្រកឱ្យ ចៅសម្រាក ។ ឯទ័ពស្តេច ពញ្ញាក្រែក វិញដេញតាម មកដល់ ឃុំសន្លុង ក៏យកទ័ពដំរីមក បញ្ជាន់នៅ ខាងត្បូងវត្ត សន្លុងសំដៅទៅ វត្តព្រៃលាក់ ម្ចាស់ (សព្វថ្ងៃ កន្លែងដំរី ជាន់ក្លាយទៅ ជាអូរ) នៅតែរក បក្សីចាំក្រុង មិនឃើញ ។ ស្តេចពញ្ញាក្រែក មិនអស់ចិត្ត ក៏ បញ្ជាទ័ពធ្វើ ដំណើរ ដេញតាម ទៅទៀត លុះទ័ព ធ្វើដំណើរ ទៅដល់ ស្រាប់តែ ហ្វូងសត្វ នៅលើ ចុងឈើ ផ្អើលឈូ ធ្វើឱ្យតា គហេ ដឹង ហើយក៏ ដាស់ចៅសួរ បក្សីចាំក្រុង បានឆ្លើយ ប្រាប់តា គហេ ថា ទ័ពគេដេញ តាមយើងហើយ ទើបតា គហេ ពចៅរត់ កាត់ទឹក សំដៅ ទៅរកពួន នៅលើពើក ។ ឯទ័ព ពញ្ញាក្រែក មកដល់ឃើញ សុទ្ធតែទឹក មិនដឹងជា ទៅកន្លែង ណាទៀត ស្តេច ពញ្ញាក្រែក ក៏បញ្ជា ទ័ពដក ថយក្រោយ នៅក្នុង ពេលនោះដែរ តា គហេ នៅ ត្រាំក្នុង ទឹករងារពេក ព្រោះភ្លៀង ទាំងយប់ទាំងថ្ងៃ ហើយក៏បាន ប្រាប់ចៅ ឱ្យ អធិដ្ឋាន បើសិនជា ចៅមាន បារមីខ្លាំង ពូកែនោះ សូមឱ្យដីនោះ ផុសឡើង បក្សីចាំក្រុង អធិដ្ឋានរួច ស្រាប់តែដីនោះ ផុស ឡើងមែន ។ ក្រោយមក កន្លែងដែល ដីផុសនោះ ក៏ក្លាយជា កោះអណ្តែត ទឹកមិនដែល លិច រហូតសព្វថ្ងៃនោះទៅ ឯទ័ព ពញ្ញាក្រែក រកបក្សីចាំ ក្រុង មិន ឃើញក៏បញ្ជា ទ័ពវិលទៅក ន្លែងវិញ ។
ឯតា គហេ ស្នាក់នៅលើ កោះអណ្តែត នោះ ហើយតា គហេ គោរពបូជាដល់ គុណូបការៈ របស់គាត់ ដែលទំនុក បម្រុងការពារ ថែរក្សាព្រះបាទ បក្សីចាំក្រុង នៅទីនេះ ក្នុងសម័យ កាលដែល បក្សីចាំក្រុង ភៀសខ្លួន គេកត់សម្គាល់ ឃើញមាន ព្រឹត្តិការណ៍ ស័ក្តិ សិទ្ធិ អស្ចារ្យ អច្ឆិរយៈ ជាច្រើន ដែលបាន បន្សល់ទុក ជាឈ្មោះឃុំ ភូមិរហូតដល់ សព្វថ្ងៃ ដូចជាភូមិ តាំងឫស្សី ព្រៃលាក់ម្ចាស់ ជាដើម ។
បន្ទាប់មក បក្សីចាំក្រុង និង តា គហេ នាំគ្នារត់ចេញពី ទួលកោះអណ្តែត ទៅលាក់ខ្លួន នៅភ្នំប្រសិទ្ធិ៍ ។ ព្រះអង្គនៅ ទីនោះបាន ចំនួនម្ភៃឆ្នាំ ទើបព្រះអង្គ បានសោយរាជ សម្បត្តិ នៅមហានគរ ពីព្រោះ កាលនោះស្តេច ពញ្ញាក្រែក ចូលទិវង្គត ។ ព្រះអង្គជាខ្សែ រាជ វង្ស ក្សត្រដូច្នេះ នាម៉ឺន សព្វមុខមន្ត្រី ទាំងអស់ មូលមតិគ្នា មកសុំយាង ព្រះអង្គទៅ សោយរាជ្យ ពីព្រោះគេយល់ថា ព្រះមហាក្សត្រ ហើយត្រូវជា ព្រះរាជបុត្រ ព្រះបាទចក្រពត្តិ ព្រះមហាក្សត្រ ខ្មែរទី ១៦ ដូចស្តេច ពញ្ញាក្រែក ដែរ ។
លុះដល់ព្រះមហាក្សត្រ បក្សីចាំក្រុង បានឡើង សោយរាជ្យហើយ ព្រះអង្គមិនភ្លេច ពាក្យដើមរបស់ ព្រះអង្គដែល យាងមកលាក់ខ្លួន នៅលើ ទួលកោះនោះ លុះយាងមក ដល់ហើយ ព្រះអង្គក៏សួរ ទៅនាម៉ឺនមន្ត្រី ថា កន្លែងនេះ គួរយើងដាក់ ឈ្មោះដូចម្តេច ? ដោយ ព្រះអង្គ មិន ហ៊ាន ដាក់ឈ្មោះ ដោយខ្លួនឯង ព្រោះនឹកឃើញ គុណបារមី ទាំងឡាយ ដែលធ្លាប់តែ តាមថែរក្សា ការពារ ទំនុកបម្រុង ព្រះអង្គ ក្នុងពេលមាន ទុក្ខលំបាកវេទនា ព្រះអង្គបាន ត្រាស់បង្គាប់ឱ្យ សាងសង់ វត្តអារាម និង ទីសក្ការៈបូជា ជាច្រើន តាមកន្លែង ដែល ព្រះអង្គឆ្លងកាត់ ។ ពិសេសព្រះអង្គ បានកសាង ស្ថាបនា វត្តព្រះវិហារសួគ៌ នៅខាងជើង ទួល កោះអណ្តែត ជិតដើមជ្រៃ ដែលព្រះអង្គ ដោតកាលពី ព្រះអង្គ រត់ភៀសខ្លួន ។ វត្តអារាមសាង សង់រួច ព្រះអង្គ មិនហ៊ាន ដាក់ឈ្មោះ អង្គឯងឡើយ ដោយឧទ្ទិស សុំបារមីវត្ត ពូកែស័ក្តិសិ ទ្ធនៅទីនោះ ជួយ បំភ្លឺប្រាប់ ។ គ្រានោះ ព្រះអង្គ សុបិននិមិត្ត ឃើញឋានសួគ៌ មានភ្លេងសួគ៌ ប្រគំលាន់ ឮរណ្តំ យ៉ាងពីរោះ គួរគាប់ចិត្ត ដែលជា អពូតហេតុ ឱ្យព្រះអង្គ ដាក់ឈ្មោះ វត្តនោះថា វត្តព្រះវិហារសួគ៌ តរៀងមក ៕
