Wednesday, 27 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារាហ្វេសប៊ុកនាង PeyPey Ly និងរូបថតអាក្រាតកាយដែលគេបង្ហោះនៅហ្វេសប៊ុកថា ជារូបនាង។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ប្រិយមិត្តនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មិនតិចទេដែលបានស្គាល់ពីកិត្តិនាមរបស់តារាហ្វេសប៊ុកយុវតី វ័យក្មេងអាយុ២០ឆ្នាំ នាង PeyPeyLy នោះ ។ ក្រៅពីនាងធ្លាប់ធ្វើឲ្យមានភាពភ្ញាក់ផ្អើលកន្លងមកជាមួយការថតរូប វីដេអូ ច្រៀង និងសម្តែងរបស់នាងនិងការឆ្លងឆ្លើយតាមបណ្តាញសង្គមហ្វេសប៊ុក ថ្មីៗនេះ ស្រាប់តែយុវតីសាច់សខ្ចីរូបនេះ បានលេចធ្លាយនូវរូបអាក្រាតកាយននលគកដេកនៅលើគ្រែ ដែលធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ប៉ុន្តែទន្ទឹមនឹងតារាហ្វេសប៊ុកដែលជាសាមីខ្លួនចេញមុខបដិសេធនៅ លើវីដេអូគ្លីបដោយបង្ហោះនៅក្នុងហ្វេសប៊ុក ក៏មានម្ចាស់ប្លុកផេកមួយចេញមុខសារភាពកំហុសរបស់ខ្លួនផងដែរ។
មុន នេះប៉ុន្មានថ្ងៃ នៅពេលរូបអាសអាភាសអាក្រាតកាយរបស់យុវតី PeyPeyLy ត្រូវបានបង្ហោះ អ្នកនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក បានចោទសួរថា តើហេតុអ្វីបានជាក្មេងស្រីម្នាក់នេះចង់ល្បីរហូតដល់ហ៊ានស្រាត ននលគក លេចកេរ្តិ៍ខ្មាសជាស្ត្រីបែបនេះ? តើនាងចង់ល្បីដោយសារបង្ហាញរូបបែបនេះឬ? ទស្សនិកជនបានចាប់អារម្មណ៍ថា ការបង្ហាញរូបថតស្រាតបញ្ចេញសាច់ខ្ចីរបស់យុវតីឈាមរាវរូបនេះ ធ្វើឡើងក្រោយពេលដែលរូបនាងបានឆ្លងឆ្លើយឌឺដងដាក់គ្នាជាមួយយុវជន ម្នាក់ឈ្មោះ PeyPey Dy តាមរយៈការធ្វើត្រាប់តាមគ្នានៅលើហ្វេសប៊ុក ហើយចុងក្រោយនេះ PeyPey Dy បានសួរ PeyPey Ly ថា តើ PeyPey Ly ហ៊ានធ្វើត្រាប់តាមខ្លួនអត់ ហើយពេលនោះរូបគេក៏ស្រាប់តែដោះអាវឡើងបញ្ចេញសាច់គេនោះ។ ការដោះអាវបញ្ចេញសាច់របស់ PeyPey Dy មិនបានប៉ុន្មានផងក៏ស្រាប់តែគេបានឃើញរូបថតរបស់ PeyPey Ly អាក្រាតកាយយ៉ាងម្ញ៉ិកម៉្ញក់ត្រូវបានបង្ហោះឡើងតែម្តង។ នោះទំនងជាចេតនានាងចង់ដោះអាវបញ្ចេញរាងកាយអាក្រាតដ៏ស្រឡូនខ្ចី ល្ហក់របស់នាងបង្អួតប្រាប់ PeyPey Dy ថា នាងក៏អាចស្រាតអាវខោបញ្ចេញសាច់មិនចាញ់ PeyPey Dy ដែរ។
គួរបញ្ជាក់ ថា PeyPey Ly ជាម្ចាស់ហាងកាហ្វេមួយកន្លែង ហើយរូបនាងបានប្រើហ្វេសប៊ុក ក្នុងការផ្សព្វផ្សាយឲ្យមិត្តភកិ្ត និងអ្នករាល់គ្នាស្គាល់ពីស្លាកសញ្ញាហាង របស់នាង ព្រមទាំងបង្ហាញនូវសមត្ថភាពដែលនាងមានដូចជាការច្រៀង សម្តែង និងការធ្វើត្រាប់តាមសត្វជាដើម តែគេមិននឹកស្មានថា នាងហ៊ានដល់ថ្នាក់ធ្វើត្រាប់តាម PeyPey Dy ស្រាតអាវខោអស់ពីខ្លួនបែបនេះទេ។ តែទោះបីជា រូបថតរបស់នាងត្រូវបានបង្ហោះ ភ្លាមនោះគេក៏មិនទាន់អាចបញ្ជាក់ថាជារូបរបស់នាងពិត ឬយ៉ាងណានោះ ឬមួយក៏រូបថតកាត់តនោះដែរ។
ប៉ុន្តែក្រោយពេលមានភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរូបថតអាក្រាតកាយ PeyPey Ly ត្រូវបានបង្ហោះ នាងហាក់មានភាពស្រឡាំងកាំងដែរ ហើយក៏ចេញមុខតាមវីដេអូគ្លីបដើម្បីបញ្ជាក់អំពីរឿងនេះ។ នាងឲ្យដឹងថា រូបនាងមិនបានថតរូបអាសអាភាសបញ្ចេញកេរ្តិ៍ខ្មាសគួរឲ្យស្អប់ បង្ហោះនៅលើហ្វេសប៊ុកទេ ដោយនាងបញ្ជាក់ថា រូបថតនោះគឺជារូបថតកាត់តដែលជនមិនស្គាល់មុខធ្វើឡើងដើម្បី បង្ខូចកិត្តិយសកេរ្តិ៍ឈ្មោះរបស់នាងតែប៉ុណ្ណោះ។ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងដើម្បីសុំឲ្យរូបនាងលម្អិតបន្ថែមចំពោះរឿងនេះបាន ទេពីម្សិលមិញ ខណៈដែលទូរស័ព្ទរបស់នាងត្រូវបានបិទ ក្រោយពេលមានរឿងផ្ទុះរូបអាសអាភាសបែបនេះ។
ជាមួយគ្នានឹងការ អះអាងរបស់ PeyPey Ly នៅលើវីដេអូគ្លីបថា ខ្លួននាងមិនបានបង្ហោះរូបបែបប្រមាថកិត្តិយសស្ត្រីនេះ ក៏ស្រាប់តែមានម្ចាស់ប្លុកផេកហ្វេសប៊ុកមួយបានចេញមុខធ្វើការ និយាយបកស្រាយចំពោះកំហុសរបស់ខ្លួនដែលបានកាត់តរូបថត PeyPey Ly ឲ្យអាក្រាតកាយនោះ។ សូមទស្សនិកជនអានការរៀបរាប់របស់ Page We Hate Khmeng Khmer ដូចការរៀបរាប់នេះ។
ក្រោយពីខ្ញុំគេងគិតអស់ រយៈពេលមួយយប់មក ខ្ញុំយល់ថា ទង្វើដែលខ្ញុំបានធ្វើទៅលើ PeyPeyLy ពិតជាទង្វើជ្រុលហួសហេតុពេកហើយ។ ខ្ញុំបាទជាអ្នក Edit រូបមួយសន្លឹកនេះ។ ដោយសារតែខ្ញុំធ្វើការ Edit លឿនពេក និងការធ្វេសប្រហែសរបស់ខ្ញុំ ទើបធ្វើឲ្យកន្លែងក និងសក់នៅក្នុងរូបមើលទៅមិនដូចជាការពិត ដោយសារតែខ្ញុំ Balance Color និង Apply Feature មិនបានគ្រប់គ្រាន់។
ដំណើរដើមដងគឺយ៉ាង នេះ ខ្ញុំបាទ និងម្ចាស់ Page We Hate Troll Khmer គឺធ្លាប់ធ្វើ Admin ជាមួយគ្នា ពួកខ្ញុំបង្កើត Page ទាំងពីរនេះឡើង មានចេតនាចង់បំពុលសង្គមហ្វេសប៊ុកតែមួយប៉ុណ្ណោះ។ ក្រោយពីធ្លាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលកន្លងមក ពួកខ្ញុំចង់ធ្វើព្យុះភ្ញៀងម្តងទៀត ដោយលើកនេះយើងលេងឲ្យចាស់ដៃតែម្តង គឺធ្វើឲ្យអ្នកគ្រប់គ្នានៅក្នុងហ្វេសប៊ុកឆ្កួតទាំងអស់។ ផែនការនេះ គឺពួកយើង Edit រូបថតកញ្ញា PP LY នេះឯង រួចចែកចាយជាលក្ខណៈអនាមិក។ ចុងក្រោយពួកយើងទាំងពីរជាដៃគូក៏មានជម្លោះនឹងគ្នា ដូច្នេះខ្ញុំក៏សម្រេចចិត្តចេញមកសារភាពប្រាប់អ្នកទាំងអស់គ្នា ឲ្យបានដឹង។
ម្ចាស់ផេកនោះបានពោលថា ខ្ញុំសោកស្តាយនូវរាល់ទង្វើដែលខ្ញុំបានធ្វើឲ្យខូចកេរ្តិ៍ ឈ្មោះកញ្ញា PeyPey LY និងបានរងជេរប្រទេចពីទស្សនិកជនផងដែរ។ ខ្ញុំសុំទោសអ្នករាល់គ្នា ព្រមទាំងកញ្ញាផង នូវរឿងគ្រប់យ៉ាងទាំងអស់ ដែលរូបខ្ញុំបានប្រព្រឹត្តកន្លងមក។ ខ្ញុំសូមសុំទោសចេញពីបេះដូងដ៏សែនស្មោះ៕
ហើរដំរីងាប់ហើយ ហ្អែងយកចង្អេទៅបាំងជិតអត់ ? អានរក ! ចុះបើហ្អែងមានប្អូនស្រីវិញ អញធ្វើចឹងដាក់ប្អូនហ្អែង
ហ្អែងទទួលយកការសំទោសពីអញអត់ អារចោម្សៀត ? ហ្អែងអត់អាណិតម៉ែហ្អែតទេអីហាស អាងាប់ !