ដោយសារតែបញ្ហាខ្វះខាត ថាមពលអគ្គីសនី ក្រុមហ៊ុនអគ្គីសនី កម្ពុជាកាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវឲ្យអតិថិជនធំៗ របស់ខ្លួនប្រើប្រាស់ ម៉ាស៊ីនភ្លើងជំនួសជាបណ្ដោះសន្នសិន ដែលក្រុមហ៊ុននេះនឹងបង្វិលឋាមពលដ៏តិចតួច ទៅបម្រើឲ្យអតិថិជន ដែលពុំមាន ម៉ាស៊ីនភ្លើង។
មាស មុន្នី
Thursday 28 March 2013
The Free Press Magazine
លោក កែវ រតនៈ អគ្គនាយកអគ្គិសសនីកម្ពុជា បានលើកឡើងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី ២៦ខែមីនាថា ” អតីថិជនធំៗដែលមានម៉ាស៊ីនភ្លើងប្រើប្រាសផ្ទាល់ខ្លួន ឲ្យជួយប្រើប្រាស់ម៉ាស៊ីនទាំងនោះ ជំនួសការប្រើប្រាស់ប្រភពអគ្គិសនីកម្ពុជា ក្នុងអំឡុងពេលតម្រូវការខ្ពស់ (ពីម៉ោង៨:០០ដល់ម៉ោង១២:០០) ដើម្បីបង្វែចរន្តអគ្គិសនីដែលបានសន្សំសំចៃនេះ យកទៅផ្គត់ផ្គង ជូនបណ្ដាអតិថិជនតូចៗ ជាពិសេសអតិថិជនលំនៅដ្ឋាន ដែលពុំមានម៉ាស៊ីន ភ្លើងផ្ទាល់ខ្លួន ” ។
យ៉ាងណាក៏ដោយ អគ្គិសនីកម្ពជា បានបញ្ជាក់ថា វិធានការបែបនេះត្រូវអនុវតន៏សម្រាប់រយៈពេលខ្លីប៉ុណ្ណោះ គឺចាប់ពីខែ មេសា ដល់ ខែ ឧសភា ឆ្នាំ ២០១៣ ។ ជាមួយគ្នាក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏បានអំពាវនាវផងដែរ ដល់អតិថិជនរបស់ខ្លួនឲ្យសន្សំសំចៃ ការប្រើប្រាស ថាមពល ដែលមិនចាំបាច់ ៕

១. ពួកមន្រ្តីអគ្គសនីកម្ពុជា កំពុងហែកគូថពួកគណៈបក្សប្រជាជន អត់គេឃើញ!
២. អភិវឌ្ឍន៍តាំងពីមានភ្លើងប្រើគ្រប់គ្រាន់ មានវារីអគ្គសនី៤ ៥ ហើយតភ្លើងពីឡាវផង ពីថៃផង ពីយូនផង! លទ្ធផលផ្តាច់ភ្លើងជាយុទ្ធសាស្រ្តឈ្នះឈ្នះ ទាំងអស់គ្នា! ដាច់ភ្លើងម្នាក់ម្តង! ឬប្រើម៉ាស៊ីនភ្លើងវិញ មិនដឹងជាគ្រោងផែនការស្អីគេ!!! ពុទ្ធោ!
ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស!!!!!!
cpp’s upside-down development
ក្រុងភ្នំពេញ សព្វថ្ងៃ គេហៅ ថាទីក្រុង មានផ្សែង បុន្តែអត់ ពន្លឺ ។ ដាច់ភ្លឺមួយថ្ងៃ ៤ទៅ៥ម៉ោង ។
តើ logo របស់អគ្គិសនី ជា logo តំណាងអោយឋាមពលអគ្គិសនីកម្ពុជា ឬ ក៏ជាLogo នៃគណះបក្ស ប្រជាជន ដូចជាមិនយល់សោះ ? ។ បើនិយាយថានឹងបង្វែរឋាមពលអគ្គិសនី ពីអតិថិជនតូចតាច ឬ ប្រជារាស្រ្ត ដែលមានភ្លើង ប្រើមិនគ្រប់គ្រាន់ទៅផ្គាប់ផ្គន់អោយពួកមន្រ្តី ធំៗៗ និង ពួកអ្នកមានប្រាក់ នោះទើបត្រូវជាង ។
សូមបីតែភ្លើងអគ្គីសនីក៏ដោះស្រាយមិនចេញផងតើរដ្ឋាភិបាលសំរេចកិច្ចការធំម្តេចនិងកើតទៅ!
ជាក់ស្តែងដូចជានៅខេត្តសៀមរាបអញ្ចឹង ជាទីក្រុងទេសចរណ៏
ជាទីក្រុងអច្ឆរិយៈពេលដែលភ្លើងដាច់ខេត្តមិនមានម៉ាស៊ីនភ្លើងប្រើអោយគ្រប់ក្នុងរយៈពេល
មួយរយៈខ្លីនោះទេ ថាភ្លើងអគ្គីសនីទិញពីគេក៏ ថាចុះ
ប៉ុន្តែថ្នាក់ខេត្តគួរតែមានម៉ាស៊ីនភ្លើងដែលមានកំលាំងគ្រប់គ្រាន់បំរុងទុក
សំរាប់ករណីកើតឡើងជាយថាហេតុដូចករណីខាងលើអញ្ចឹង។
បណ្តាខេត្តផេ្សងៗគួតែគិតអំពីបញ្ហានេះ ។
អ្វីដែលអាចកើតឡីងដោយនឹកស្មានមិនដល់គឺមានច្រើនណាស់។
បើនិយាយពីជំនួយវិញសុទ្ធតែរាប់លានដុល្លា…សួរថាតើម៉ាស៊ីនភ្លើងសំរាប់បំរុងទុកនោះធ្វើអត់បាន
ឫក៏អី? បើប៉ុហ្នឹងធ្វើមិនកើតហើយគឺកាន់តែចប់ហើយ!
ជាចុងក្រោយ ខ្ញុំសំណូមពរអោយរដ្ឋាភិបាលគិតគូរអោយបានច្បាស់លាស់ កុំអាងតែទិញភ្លើងពីគេ
នៅពេលដែលជួបបញ្ហាដាច់ ឆ្លើយយករួចខ្លួន មិនទទួលខុសត្រូវនោះមិនសមទេ។
អ្វីៗត្រូវគិតពីការបំរុងទុកជាមុនទើបជាការល្អសំរាប់ប្រទេស។
កុំភ្លេចថាប្រជាជនទាំងអស់ជាម្ចាស់សន្លឹកឆ្នោតណា។