រដ្ឋាភិបាល​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី

រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​ជា​អ្នក​នាំ​ពាក្យ នៅ​ថ្ងៃ​ទី២៨ ខែ​មីនា បាន​ប្រកាស​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី ទៅ​តុលាការ​យោធា ក្រោម​បទ​បង្ក​អសន្តិសុខ​ជាតិ ពាក់ព័ន្ធ​នឹង​សេចក្តី​រាយការណ៍​ព័ត៌មាន​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។

ដោយ សុខ សេរី
2013-03-28
RFA


ស្តាប់សំឡេង ថតសំឡេង

រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។ RFA/Vann Vicha

ការ​គំរាម​ប្ដឹង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ មន្ត្រី​កិច្ច​ការងារ​ព្រំដែន និង​មន្ត្រី​នគរបាល​ព្រំដែន​ជាដើម។

មន្ត្រី​រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ស្ដីពី​ការ​រិះគន់​របស់​ពលរដ្ឋ​ថា ប្រទេស​ជិត​ខាង​រំលោភ​លើ​ព្រំដែន​ខ្មែរ​នោះ​ថា ជា​រឿង​បំពុល​បរិយាកាស​នៅ​តាម​ព្រំដែន និង​ផ្ទុយ​ពី​ការ​ពិត។

ប្រតិកម្ម​ខ្លាំងៗ និង​ការ​គំរាម​ប្ដឹង​នោះ គឺ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៧ ខែ​មីនា កន្លង​ទៅ​នេះ​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង សម្ដែង​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ នៅ​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ ដែរ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ក្បែរ​ខ្សែ​បន្ទាត់​ព្រំដែន​នោះ បាន​អះអាង​ពី​ការ​បាត់បង់​ដី​នៅ​តាម​ព្រំដែន ទៅ​ភាគី​ថៃ ក្រោយ​ពី​អតីត​កងទ័ព​ខ្មែរ​ក្រហម​ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ពី​បញ្ហា​ព្រំដែន គឺ​ជា​ការ​បំពុល​បរិយាកាស ដែល​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ថៃ បាន​ចុះ​ហត្ថលេខា​កន្លង​មក៖ «យើង​នឹង​អាច​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​រក្សា​នូវ​អ្វី​ជា​សន្តិសុខ​ជាតិ។ យើង​ធ្វើ​នេះ មិន​មែន​ចម្លែក​ជាង​សហរដ្ឋ​អាមេរិក ឬ​មិន​មែន​ចម្លែក​ជាង​ប្រទេស​នានា​ជា​ប្រទេស​លោក​សេរី​ទេ គឺ​សន្តិសុខ​ជាតិ​ជា​កត្តា​អាទិភាព​មួយ ដែល​ត្រូវ​តែ​ប្រយ័ត្ន គឺ​យើង​សុំ​អំពាវនាវ​បញ្ឈប់​ការ​ប្រើប្រាស់​រូបភាព​អតីត​ខ្មែរ​ក្រហម ដើម្បី​យក​មក​នៅ​ក្នុង​ព័ត៌មាន​របស់​ខ្លួន។ តើ​ខ្លួន​មាន​គំនិត​យ៉ាង​ដូចម្តេច ក្នុង​ការ​ប្រើប្រាស់​អតីតភាព​របស់​ខ្មែរ​ក្រហម»

ព្រំដែន ខ្មែរ-ថៃ ៣០៥
២៣-មីនា-២០១៣៖ ពលរដ្ឋ​រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម ចង្អុល​បង្ហាញ​ទីតាំង​ដី​ខ្មែរ​ដែល​ថៃ រំកិល​ព្រំដែន​យក​ជាង ១០​គីឡូម៉ែត្រ​ពី​ព្រំដែន​បច្ចុប្បន្ន។ RFA/Den Ayuthea

ជាមួយ​គ្នា​នេះ អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​កិច្ច​ការងារ​ព្រំដែន អ្នកស្រី កុយ ពិសី បាន​មាន​ប្រសាសន៍​ពន្យល់​ថា កិច្ច​ការងារ​ព្រំដែន​នេះ គឺ​ធ្វើ​តាម​ឯកសារ​អនុសញ្ញា​បារាំង សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧។ កម្ពុជា និង​ថៃ បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ កន្លង​ទៅ និង​មាន​ឯកសារ​បែបបទ​បច្ចេកទេស​ឆ្នាំ​២០០៣ ដើម្បី​អនុវត្តន៍​លើ​ដី​ជាក់ស្តែង៖ «ប៉ុន្តែ ការ​ពិត​ទៅ បង្គោល​ព្រំដែន​លេខ​៦៩ និង​លេខ​៧០ នេះ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ ក្រុម​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ ឯកភាព​លើ​ទីតាំង​នេះ​រួច​ទៅ​ហើយ គឺ​ទីតាំង​នេះ​ត្រូវ​នឹង​ទីតាំង​ដែល​ឯកសារ​បាន​បង្ហាញ​ជូន​នៅ​ក្នុង​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧។ អីចឹង​ទេ ទីតាំង​បង្គោល​លេខ​៦៩ និង ៧០ គឺ​អត់​មាន​អ្វី​ប្រែប្រួល​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​អាណានិគម​បារាំង បាន​បន្សល់​ទុក​ឲ្យ​នោះ​ទេ»

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បាន​មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា កំពុង​តែ​ឈរ​ជើង​ការពារ​ព្រំដែន​យ៉ាង​រឹងមាំ មិន​ឲ្យ​បាត់បង់​ទឹកដី​មួយ​មិល្លីម៉ែត្រ​ណា​មួយ​ទេ៖ «ឃើញ​ថា​ជា​ពាក្យ​មួយ​មិន​អាច​ទទួល​យក​បាន ក្រសួង​ការពារ​ប្រទេស សូម​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង​នូវ​អ្វី​ដែល​សារព័ត៌មាន​ទាំងអស់​នេះ​លើក​ឡើង ឬ​ក៏​អ្នក​មាន​បំណង​អាក្រក់​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​នេះ ដើម្បី​កេង​ផល​ប្រយោជន៍​អ្វី​មួយ»

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ត្រូវ​ការ​ទទួល​ព័ត៌មាន​ឯករាជ្យ ដូច្នេះ​ការ​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី មិន​មែន​ជា​ជម្រើស​ល្អ​ទេ៖ «ជា​រឿង​មួយ​ដែល​មាន​ការ​ឆ្លងឆ្លើយ​គ្នា​ជា​ទ្វេភាគី​អីចឹង​ណា ដើម្បី​បញ្ជាក់​ឲ្យ​សាធារណជន​ដឹង​ថា តើ​បញ្ហា​ហ្នឹង​ពិត​ប្រាកដ​ត្រឹម​ណា? យើង​អាច​ថ្លឹង​ព័ត៌មាន​បាន នៅ​ពេល​ដែល​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​អីចឹង។ ហើយ​ការ​យក​ព័ត៌មាន​មក​ផ្សព្វផ្សាយ សួរ​ប្រជាជន​នៅ​តាម​ព្រំដែន​ហ្នឹង ជា​បណ្ណាល័យ​មួយ បាន​ន័យ​ថា ជា​មេ​រៀន​មួយ​ដ៏​វិសេសវិសាល​សម្រាប់​និស្សិត បញ្ញវ័ន្ត​ខ្មែរ​ឲ្យ​ដឹង​អំពី​ភូមិសាស្ត្រ​របស់​ខ្លួន»

ព្រំដែន ប៉ៃលិន ៣០៥
មេ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​បាន​កោះ​ហៅ​តំណាង​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ទៅ​ព្រមាន​រួច​ម្តង​ហើយ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដោយ​លោក​រិះគន់​ថា បាន​ផ្សាយ​ខ្វះ​វិជ្ជាជីវៈ និង​ខ្វះ​តុល្យភាព។

វិទ្យុ​អាស៊ីសេរី ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា រដ្ឋាភិបាល​មិន​យល់​អំពី​គោលការណ៍​នៃ​សេរីភាព​សារព័ត៌មាន និង​តួនាទី​សំខាន់​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

15 Responses to "រដ្ឋាភិបាល​គំរាម​ប្ដឹង​វិទ្យុ​អាស៊ីសេរី"

  1. ហ៊ុន តូ ថាខ្លួននឹងប្តឹងកាសែតអូស្រ្តាលី…ពីបទបរិហាកេរិ៍្ត។
    ឥឡូវកាសែតនោះនៅតែរក្សាព័ត៌មាននោះនៅឡើយដោយគ្មាន
    ការប្តូរ រឺលុបចេញ រឺកែតំរូវអត្ថន័យអីទេ, គឺអត់សោះ នៅដដែល!
    The Age Newspaper, Drugs: our man in cambodia (You can click…)

  2. lyseanteur says:

    អោយតែឃើញមុខអន្ទិតឆក ផៃ​ស៊ីផាន ក្តៅក្រហាយជាងឃើញមុខ សម្តេចទៅទៀត។

    ហូបបាយលែងឆ្ងាញ់។

  3. I’m sick with that guy with a bold head!

  4. 18 Mars says:

    តើមានអាថ៌កំបាំងអីបានជារដ្ឋាភិបាលមិនអោយសារពត៌មាននិយាយពីបញ្ហាព្រំដែន គេមិនដែលគិតតែពី អំណាចហើយបំភ្លេចការគិតពីទ្រព្យសម្បត្តិរបស់ជាតិ។ រដ្ឋាភិបាលធ្វើយ៉ាងនេះបណ្តាលឲ្យប្រជាជនខ្មែរ គ្រប់គ្នាមានចំងល់និងចាប់អារម្មណ៍យ៉ាងខ្លាំង…ព្រោះវាហាក់ដូចជាមានអាថ៌កំបាំង

  5. cheath says:

    ពួកអាវិទ្យុខ្លែងស្រាកអាស៊ីសេរីហ្នឹង គួរ អោយវាស្គាល់ក្លិនគុកម្តងហើយ ទើបវាស្កាល់ពី
    បទដ្ឋាននៃវិជ្ជាជីវៈរបស់វា
    រាល់ថ្ងៃនេះបុគ្គលិកពត៏មានពួកវា អាណាដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលយ៉ាងស្រួចស្រាល់
    ទើបបានឈរជើងជាប់នៅវិទ្យុវា បើត្រឹមតែសរសេរពត៏មានឈរលើចំណុចកណ្តាលទេ វេចបង្វិច
    ទៅផ្ទះវិញទៅល្អជាងអានាង នេះជាគោលការណ៏ពិតប្រាកដរបស់អាវិទ្យុខ្លែងស្រាក អាស៊ីសេរី

  6. cheath says:

    រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងគ្រោះម្តងហើយម្តងទៀត មិនចេះចប់ មិនចេះហើយ ដោយការចោទប្រកាន់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថា ជាអ្នកបានគំរាមកំហែងទៅលើក្រុមអ្នករិះគន់ នៅពីក្រោយការអនុវត្តវិធានការរបស់ស្ថាប័នតុលាការ ទៅលើជន ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏ជនសង្ស័យមួយចំនួន ក្នុងអំពើបំពានច្បាប់អាចអោយនៅក្រៅច្បាប់បាន?

    ព្រឹត្តិការណ៍ថ្មីៗ និងចុងក្រោយនេះ ហាក់បីដូចជា មិនខុសប្លែកពីអ្វីដែលធ្លាប់ត្រូវបានចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដូចការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២កន្លងទៅនេះនោះទេ គឺក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ បាននិយាយភាសាដដែលៗ ថា “ចំណាត់វិធានការលើសង្គមស៊ីវិល ធ្វើឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់កិច្ចការរបស់ពួកគេ…” ឬក្នុងពាក្យចោទជាថ្មីទៀតមកលើរាជរដ្ឋាភិបាល ថា ជាអ្នកបានគំរាមកំហែងធ្ងន់ធ្ងរដល់ការងាររបស់ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល”។

    ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន ថ្នាក់ដឹកនាំ ឬជាមន្ត្រីធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ មាន VOA , វិទ្យុខ្លែងស្រាកអាស៊ីសេរីជាដើម ដែលមានទំនោរគាំទ្របក្សប្រឆាំង គឺពួកគេហាក់ដូចជាជ្រួលច្របល់ អន្ទះអន្ទែងក្នុងចិត្តជាខ្លាំង ខណៈពេលដែលមានសកម្មជនធ្លាប់សហការការងារជាមួយពួកគេ ត្រូវបានចាប់ឃុំខ្លួន និងមួយចំនួនខ្លះទៀតមានដីកាបង្គាប់ពីតុលាការឱ្យចូលខ្លួន ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌ។
    ពិតណាស់ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល គឺដៃម្ខាងស្រែកទាមទារចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមស្លាក (NGOs ) និងដៃម្ខាងទៀតប្រើអំណាចគាបសង្កត់មកលើស្ថាប័នតុលាការ ឬរាជរដ្ឋាភិបាល។
    នេះឬជាសារជាតិពិតរបស់អង្គការសង្គមស៊ីវិល ដែលជាស្ថាប័នឯករាជ្យ ដែលគួរតែមានតួនាទីក្នុងការចូលរួមពង្រឹងសន្តិសុខសង្គម និងការអភិវឌ្ឍ ប៉ុន្តែ ផ្ទុយទៅវិញ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ពួកគេរាល់ថ្ងៃបែរជាខិតខំនាំគ្នាស្រែកប្រឆាំង ដើម្បីតែប្រាក់ជំនួយ និងការបំផ្លាញជាតិទៅវិញ?។ជានិច្ចកាល
    អង្គការសង្គមស៊ីវិលទាំងនោះ ឫុប្រព័ន្ធផ្សាយ VOA , វិទ្យុខ្លែងស្រាកអាស៊ីសេរីតែងធ្វើការបកស្រាយបំភ្លើស ឬក៏បំពុលសាធារណមតិតាមរយះពត៏មានញ៉ុះញង់អុចអាល ដែលជាការបង្ហាញច្បាស់ថា ប្រធានសមាគម ឬក៏មន្ត្រីអង្គការសង្គមស៊ីវិល ប្រធានប្រព័ន្ធផ្សព្វផ្សាយទាំងនោះសុទ្ធតែជាបុគ្គល គោរពច្បាប់នោះទេ ។
    ពិតណាស់បុគ្គលឫុអង្គភាពដែលប្រព្រឹត្តិទង្វើប្រាសចាកផ្លូវច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។ជាឧហរណ៍ តាមរយះចុះផ្សាយរបស់កាសែត Los Angeless Times កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១២កន្លងទៅនេះ គឺមេដឹកនាំសហជីពមួយរូបដ៏ល្បីល្បាញនៅរដ្ឋកាលីហ្វ័ញ៉ា ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីបទលួចប្រាក់ និងគេចពន្ធ ជាពិសេស កិបកេងលុយកាក់ពីក្រុមកម្មករ និងសមាជិកសហជីព ដើម្បីធ្វើមានបានខ្លួនឯង ឥឡូវគេយកទៅកាត់ទោស។ ក្នុងបញ្ហានេះ សួរថា ៖ តើការចាប់មេដឹកនាំសហជីពនោះ នៅសហរដ្ឋអាមេរិកគេមានដើរប្រមូលស្នាមមេដៃដើម្បីគាបសង្កត់ទៅលើតុលាការឱ្យដោះលែងដូចនៅកម្ពុជាដែរទេ? តើការចាប់ខ្លួននោះ ត្រូវបានគេចាត់ទុកថា ជារឿងនយោបាយដែរឬទេ?

    ម្យ៉ាងវិញទៀត បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំផុតនេះ បានបង្ហាញថា ពួកឧក្រិដ្ឋជន ក្រុមភេរវករ ពួកលាងលុយ តែងតែប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនធ្វើជាឡប់ឡែ ដើម្បីផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សកម្មភាពរបស់ពួកភេរវករ ជាពិសេស ពួកភេរវករអន្តរជាតិ។ ម្យ៉ាងវិញទៀត ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការសង្គមស៊ីវិល គឺសុទ្ធតែទាមទារចង់បាននូវការពង្រឹងនីតិរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះសួរថា ហេតុអ្វីក៏ពួកគេចាត់ទុកវិធានការតាមផ្លូវច្បាប់ ថា ជារឿងគាបសង្កត់បុគ្គលទៅវិញ ? ឬមួយក៏អង្គការទាំងនោះ ចង់នៅក្រៅច្បាប់៕

  7. ខ្មែរសេរី says:

    ទាល់តែផ្សាយដូចប៉ុស្ដិទូរទស្សន៍ និងវិទ្យុក្នុងស្រុកខ្មែរទើប ពួកអាទំពែកខាងលើនឹង ទើបវាថាផ្សាយ មានវិជ្ជាជីវៈ នឹងមិនអំអៀងទៅរកតែម្ខាង។ ខ្ញុំគិតថា លោក ផៃស៊ីផោម គួរតែគិតពិចារណាឡើងវិញ អោយច្បាស់មុននឹង ឡើងមកនិយាយបែបនេះ។

  8. លោក ផៃ ស៊ីផាន បាននិយាយថា” បញ្ហាព្រំដែន វាជា ជារឿងទាក់ទងទៅនិងបញ្ហាសន្តិសុខ ជាតិ”

    ។ តើវាមានដូចម្តេចទៅចំពោះបញ្ហាព្រំដែន ? ឬ មួយប្រជាពលរដ្ធខ្មែរ មិនអាចមានសិទ្ធដឹងរឿង

    បានទេ អំពីបញ្ហាព្រំដែន របស់ប្រទេសខ្លួន ។ នេះគឺជាទង្វើមួយដែលប្រមាថមើលងាយ

    ពលរដ្ធខ្មែរ គ្រប់រូប និងប្រទេសជាតិទាំងមូលទៅវីញ ទេ​។ បើ រដ្ធាភិបាលធ្វើការវាស់វែងព្រំដែន

    មិនត្រូវបាន ផ្តល់ព៍តមានអោយ ប្រជាពលរដ្ធខ្មែរគ្រប់រូបបានដឹង ច្បាស់លាស់នោះទេ

    វាប្រៀបបានទៅ នឹងរដ្ធាភិបាលដែលកំពុងលក់ជាតិ ឬ ក្បត់ជាតិទៅវិញនោះទេ ។

    គ្រប់បណ្តាលប្រទេសទាំងងស់នៅលើសកលលោក រាល់បញ្ហាព្រំដែនរវាងប្រទេសជិតខាង

    គឺរដ្ធាភិបាលរបស់គេ តែងតែប្រកាសប្រាប់ប្រជាពលរដ្ធគេអោយ

    បានទទួលព៍តមាននេះជាមុនហើយ គឺមិនមានទាល់តែបានធ្វើរួចហើយទើបប្រកាសប្រាប់

    ពលរដ្ធគេអោយដឹងនោះទេ ទង្វើដូចនេះ វាគ្មានអ្វី ក្រៅពីដូចអ្នកលក់ជាតិនោះទេ

    ទោះបីចង់ឬមិនចង់ក៏ដោយ ។

    ឬអែសំដីរបស់ម្សៀអស់សាច់មួយនេះវាហាក់ដូចមើលងាយមើលស្រាល ដល់យុវជន

    ខ្មែរយ៉ាងច្បាស់ណស់ ក្នុងកំលុង បទអត្ថាធិប្បាយរបស់ខ្លួនម្សិលមិញ ២៨ មិនា

    ដែលវាយប្រហារទៅលើអ្នកយកព៍តរបស់មានវិទ្យុអាស៊ីសេរី ។​ផៃស៊ីផាន បាន និយាយថា

    ” មិនគួរណាវិទ្យុអាស៊ីសេរី អោយក្មេង ក្រោម អាយុ ១៨ឆ្នាំធ្វើអត្ថាធិប្បាយក្នុងរឿង បញ្ហាព្រំដែន”

    នេះទេ ស៊ិះ ។​សូម ផៃស៊ីផាន មេត្តាកែសំរួលពាក្យនេះជាបន្ទាន់ គឺវាប៉ះពាល់យ៉ាងធ្ងន់ ទៅ

    ដល់តំលៃយុវជន ខ្មែរ និង ផ្ទុយស្រលះពីរដ្ធធម្មនុញ្ញ ដែលមានចែង ក្នុង ប្រទេស ។

    មិនថាតែក្មេងគ្នាមានអាយុក្រោម១៨ឆ្នាំនោះទេ ដែលគេត្រូវមានសិទ្ធិ

    ដឺងឮចំពើប្រទេសនិងជោគវាសនារបស់ខ្លួន សូម្បី តែកូនង៉ាក៏គេត្រូវមានសិទ្ធដឺង ឮ ចំពោះ

    រឿងនេះដែរ ។

  9. បើចង់ប្តឹងវិទ្យុនេះ គួរ ប្តឺង ទៅ រដ្ធាភិបាលសហរដ្ធអាមេរិកទៅ ។ ពីព្រោះវិទ្យុនេះ គឺរដ្ធាភិបាល អាមេរិកជាអ្នកបង្កើតឡើង ។ ចាំមើល តើ គេ ហ៊ានប្តឺង ឬ អត់ ?

  10. ខន្តី says:

    «បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន យកអំណាចមកធ្វើបាបរាស្រ្ត នោះលោកអ្នកកំពុងកសាង អំពើបាបសម្រាប់ជាតិនេះនិងជាតិមុខ»
    -តើហេតុអ្វីបានជារឿងបញ្ហាព្រំដែនទាំងខាងលិច ទាំងខាងកើត រដ្ឋាភិបាលប្រតិកម្មខ្លាំង ម្លេះ????? ប្រហែលប៉ះពាលផលប្រយោជន៍ខ្លួនទេដឹង????? រឿងនេះដូចជាមិនមែន អាថកំបាំងទេ ជារឿងយើងជាពលរដ្ឋត្រូវដឹង ត្រូវឮគ្រប់ៗគ្នា ព្រោះប្រទេសទាំងមូលមិនមែន ជារបស់បុគ្គលម្នាក់ទេ មិនមែនយកជោគវាសនាប្រទេសមកលេងសើចទេ។

  11. ខន្តី says:

    «បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន យកអំណាចមកធ្វើបាបរាស្រ្ត នោះលោកអ្នកកំពុងកសាង អំពើបាបសម្រាប់ជាតិនេះនិងជាតិមុខ»
    «សមត្ថភាពគាត់មានតែប៉ុណ្ណឹង លើសពីនេះគឺលែងដឹងអីហើយ»

  12. hey ah Cheath I give much money to study and to help khmer from Vietnam and Siam Invade but Ah nis no brain at all, Hunsen said please help and vote for me if you love me compassion me, so Ah cheath love Hunsen but ah nis no love khmer he is Vietnam guy who born in khmer

  13. 18 Mars says:

    វាមិនងាយស្រួលក្នុងការដែលចង់យកគេទៅដាក់គុកនោះទេលោក ហ៊ុន Cheath គុករបស់ក្រុមលោក មិនមែនចេះតែដាកគ្រប់មនុស្សដែលក្រុមលោកមិនចូលចិត្តនោះទេ។ លោកដឹងដែរតើរឿងកោះត្រល់ឬ កម្ពុជាជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមលោក?

  14. Sen-Gaddafi says:

    សូមបងប្អូនកុំប្រកាន់អាផៃសីុផោមនោះអី ព្រោះមុខមាត់និងក្បាលរបស់វាដូចបេះបិទនិងសត្វឆ្កែ អង្គែសីុអញ្ចឹង បើមុខមាត់វាអញ្ចឹងតើធ្វើការអីក្រៅពីជំនាញថាតាមមេវាជាមេដឹកនាំកុម្មុយនីស្ត៍នោះ កើតទៅ។ គេឲ្យតួនាទីវាបន្តិចបន្តួចនេះគឺវាប្រឹងធ្វើជិតងាប់ទៅហើយបើទោះបីជាការធ្វើនោះវាខុស និឧត្តមគតិអីក៍ដោយ គឺវាកំពុងតែពុលនិងអំណាចនិងឆ្អឹងបន្តិចបន្ទួចដែលហ៊ុនសែនបោះឲ្យសីុ នោះ។ ខ្ញុំយល់ថានៅស្រុកខ្មែក្រុមដែលកំពុងតែបំផ្លាញជាតិខ្លួននិងបំរើឲ្យយួនដូចអាផៃសីុផោម នេះមានច្រើនណាស់ ពួកវាលែងយល់អស់ពីអ្វីទៅពាក្សស្នេហាជាតិ ខុសឬត្រូវ គឺវាមិនដឹងអ្វីទាំង អស់គឺពួកវាកំពុងតែស្រវឹងនិងការសំណល់របស់ហ៊ុនសែនដែលមានបានពីការបំផ្លិចបំផ្លាញជាតិ។

  15. Electricity says:

    ផៃស៊ីផាន cpp’s barking dog