ពលរដ្ឋ​ខ្មែរ​​៩៥​នាក់​​​រួម​ទាំង​ក្មេងៗ​ ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ

បន្ទាយមានជ័យៈ ពលរដ្ឋ​ខ្មែរ​ចំនួន​៩៥​នាក់​ដែល​រួម​ទាំង​ក្មេងៗ​ផង​នោះ ​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ខ្លួន​នៅ​ជិត​ផ្សារ​រុង​ក្លឿ​និង​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ក្រុង​បាង​កក។

Thursday, 28 March 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

ពលរដ្ឋខ្មែរដែលត្រូវតម្រួតថៃចាប់បញ្ជូនមកវិញកាលពីឆ្នាំ ២០១១ ។ រូបថត ផា លីណា

ពលរដ្ឋខ្មែរដែលត្រូវតម្រួតថៃចាប់បញ្ជូនមកវិញកាលពីឆ្នាំ ២០១១ ។ រូបថត ផា លីណា

កាសែត​ថៃ​ The Nation បាន​រាយការណ៏​ថា​នគរបាល​អន្តោ​ប្រវេសន៏ថៃ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​អ្នក​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​ក្នុង​សហគមន៏​មួយ​នៅ​ជិត​ផ្សារ​រុង​ក្លឿ​ក្នុង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ហើយ​បាន​ឃាត់​ខ្លួន​ប្រជា​ពលរដ្ឋ​ខ្មែរ​សរុប​ចំនួន​៩៥​នាក់ ក្នុង​នោះ​មាន​ប្រុស​៥១​នាក់ (ក្មេង​ពីរ​នាក់) និង​ស្រី​៤៤​នាក់ ​(ក្មេង​ស្រី​ពីរ​នាក់)។

កាសែត​នេះ​បាន​បញ្ជាក់​ថា៖«ប្រជាព​លរដ្ឋ​ទាំង​នោះ​បាន​ឆ្លង​ដែន​ខុស​ច្បាប់ ​ដើម្បី​រក​ការ​ងារ​ធ្វើ​។ នគរ​បាល​[ថៃ]​បាន​ថត​រូប​ពួក​គេ​និង​សរសេរ​របាយ​ការ​ណ៏​ទុក»។

What Next?

Recent Articles