សោកនាដកម្ម​ព្រៃ​ឈើ​មើល​ពី​ប្រព័ន្ធ​ផ្កាយ​រណប

ភ្នំពេញៈ សំឡេង​មនុស្ស​ម្នាក់​និយាយ​ខ្លាំងៗ​ថា៖ «​អាណា​ថា​ចុះ​កំពង់​ផែ​កំពង់​សោម​មិន​កើត ​អា​ឆ្កែ​ឆ្កួត​ណា អាពួក​ឆ្កួត​ណា ថា​គេ​ធ្វើ​មិន​កើត​​»។ ​អ្នក​និយាយ​ដែល​ថត​បាន​ក្នុង​វិដេអូ​ដែល​ភ្នំពេញ​ ប៉ុស្តិ៍ ទទួល​បាន គឺជា​សមាជិក​ក្រុម​រក​ស៊ី​ឈើ​ខុស​ច្បាប់។

 

Monday, 01 April 2013
David Boyle និង ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ដើម​ឈើ​នៅ​តំបន់​ដី​សម្ប​ទានក្រុម​ហ៊ុន​ Tay Nam K company ស្ថិត​ក្នុង​តំបន់​សត្វ​ព្រៃ​ស្រុក​ស្នួល​។ រូបថត ជីវ័ន

គាត់​គឺជា​បុរស ដែល​ថា«អាច្រមុះ​ស្រួច​» ​ពាក្យ​ខ្មែរ​ថា ពួក​បរទេស ​នៅ​ជុំវិញ​កន្លែង​ដាក់​ឈើ​មាន​កុងតឺន័រ​ជាច្រើន​ដែល​ផ្ទុក ឈើ​ប្រណីត។ ឈរ​នៅ​មុខ​កុងតឺន័រ​បើក​ចំហ​ ដែល​ក្នុង​កុងតឺន័រ​មាន​ឈើ​ធ្នង់ បុរស​ម្នាក់​ដែល​គេ​ថា​ ជា​ម្ចាស់ មាន​ទឹក​មុខ​រីករាយ​និង​សើច​សប្បាយ​យ៉ាង​ខ្លាំង​។

បុរស​ម្នាក់​និយាយ​ថា៖ «សំខាន់​ឲ្យ​តែ​ត្រូវ​ពី​នោះ​មក ដាក់​មក​ដល់ ទីនេះ ដឹង​តែ​គេ​យក​អស់​ហើយ​»។ មាន​កុង​តឺន័រ​យ៉ាង​តិច​ចំនួន ៣៧ ផ្ទុក​ឈើ​ប្រណីត ដែល​មាន​តម្លៃ​ប្រហែល​រាប់​លាន​ដុល្លារ។ គេ​ពុំ​ស្គាល់​អត្តសញ្ញាណ​របស់​មនុស្ស​និយាយ​សម្តី​នោះ​ទេ​ហើយ​គាត់​ អាច​មក​ពី​កន្លែង​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា។ តាម​ពិត ការ​កាប់​ឈើ​ប្រភេទ​នេះ កំពុង​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ប៉ុន្តែ​កន្លែង​ផ្សេង​ទៀត ​មិន​ត្រូវ​បាន​គេ​ឃើញ​ច្បាស់ ដូច​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​ឡើយ ដែល​សង​ខាង​ផ្លូវ​ នៅ​តំបន់​ឦសាន​ ខេត្ត​ក្រចេះ មណ្ឌល​គិរី និង​រតនគិរី​ពោរ​ពេញ​ទៅ​ដោយ​ចម្ការ​កៅស៊ូ។

បើ​មើល​ពី​លើ​អាកាស​វិញ គេ​ឃើញ​ច្បាស់​ថា ​ពាណិជ្ជកម្ម​ឈើ​ប្រណីត មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​នេះ​ បាន​បំផ្លាញ​ទី​ជម្រក​សត្វ​ព្រៃ​ស្នួល​ទំហំ ៧៥.០៨៩ ហិកតា​រួច​ទៅ​ហើយ។




រូបថត​ពី​ផ្កាយ​រណប Landsat ​ពីរ​របស់ NASA ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ប្រមូល​ពី​រូប​ថត​រវាង​ឆ្នាំ ២០០៩ និង​ឆ្នាំ ២០១៣ បាន​ឲ្យ​ដឹង​ថា ព្រៃ​បៃតង​ក្នុង​ទីជម្រក​ទាំង​មូល​ប្រហែល ៦០ ភាគ​រយ ត្រូវ​បាន​កាប់​អស់​ហើយ។ មួយ​ផ្នែក​តូច​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៥៥.១៣៥​ហិកតា​ប៉ុណ្ណោះ នៅ​មាន​ពណ៌​បៃតង ហើយ​មាន​មូល​ហេតុ​តិច​តួច​បំផុត​ដែល​ធ្វើ​ឲ្យ​គម្រប​ព្រៃ​នេះ​ នឹង​បន្ត​មាន​ពណ៌​បៃតង​រយៈ​ពេល​យូរ​ទៀត​។ ​ជា​សញ្ញា​អាក្រក់​មួយ គឺ​ជុំវិញ​ប៉ុស្តិ៍​មេ​ព្រៃ​មួយ​ក្នុង​ទីជម្រក​សត្វ​ព្រៃ​ស្នួល​ជា​ដី​ព្រៃ​ដែល​បាន​កាប់​បំផ្លាញ​អស់​ជាច្រើន​ហិកតា​ ហើយ​កន្លែង​ខ្លះ​នៅ​មាន​ផ្សែង​ដុត​ព្រៃ​នៅ​ឡើយ​។ ​ដី​នៅ​សល់​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន ​វៀតណាម Tay Nam K ត្រូវ​បាន​ប្រែ​ក្លាយ​ជា​ចម្ការ​កៅស៊ូ​ហើយ។

ប៉ុន្តែ​នៅ​ច្រក​ទ្វារ​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន Binh Phuoc Kratie Rubber 2 ​ក្បែរ​នោះ នៅ​ជាប់​នឹង​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​ទំហំ ៣០៥.៦៤៧ ហិកតា ​ការ​ចេញ​ចូល​ទៅ​ក្នុង​ដី​សម្បទាន​នេះ​ ត្រូវ​បាន​បិទ។ តំបន់​អភិរក្ស​ ដែល​ត្រូវ​បាន​រក្សា​អភិរក្ស​យ៉ាង​ល្អ នឹង​ក្លាយ​ជា​តំបន់​បន្ទាប់​ដែល​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

ក្រុមហ៊ុន Binh Phuoc Kratie Rubber 2 ក៏​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ចំអក​ផង​ដែរ។ ក្រោម​ប័ណ្ណ​ប្រកាស​មួយ ​របស់​ក្រុម​ហ៊ុន​កៅស៊ូ​មួយ​នេះ គេ​សរសេរ​ថា៖ «​អ្នក​វិនិយោគ៖ Tien Dat Furniture Corporation Binh Dinh»។

ក្នុង​ខែ​មិថុនា​ ឆ្នាំ​មុន លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​កៅស៊ូ​បី ក្នុង​នោះ​មាន​ក្រុមហ៊ុន Binh Phuoc ដែល​កាន់​កាប់​ដី​សម្បទាន​ទំហំ ១០០០០ ហិកតា​ក្បែរ​នោះ ក្នុង​តំបន់​អភិរក្សជីវ​ចម្រុះ​សីមា ឲ្យ​បញ្ឈប់​ការ​កាប់​ឈើ​​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ពួក​គេ​ទំហំ​ ប្រហែល ៨៥ ភាគ​រយ ដែល​នៅ​ជា​ព្រៃ​បៃតង ឬ​បៃ​តង​ពាក់​កណ្តាល។ ​រូប​ភាព​ពី​ផ្កាយ​រណប Landsat ​បង្ហាញ​ថា ក្រុមហ៊ុន Binh Phuoc Kratie Rubber 1 ក្រុម​ហ៊ុន Binh Phuoc Kratie Rubber 2 និង​ក្រុម​ហ៊ុន​ Eastern Rubber (Cambodia) បាន​បន្ត​បង្កើន​ការ​កាប់​ឈើ​កាន់​តែ​ខ្លាំង​ក្លា​ឡើង។ វា​ពិបាក​កំណត់​ភាគ​រយ​ពិត​ប្រាកដ​នៃ​ការ​កាប់​ព្រៃ​ឈើ​ តាម​រយៈ​រូបភាព​ពី​ផ្កាយ​រណប ប៉ុន្តែ​វា​ងាយ​នឹង​មើល​ឃើញ​ថា ​ទំហំ​ដី​ព្រៃ​ដ៏​ធំ​បាន​បាត់ ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន​ទាំង​បី ចាប់​តាំង​ពី​លោក ហ៊ុន សែន បាន​ធ្វើ​ការ​ណែ​នាំ។

កិច្ច​អន្តរាគមន៍ របស់​លោក​នាយក​រដ្ឋ​មន្រ្តី ដើម្បី​សង្គ្រោះ​ទី​ជម្រក​សត្វ​កុំ​ឲ្យ​ជួប​ជោគ​វាសនា​ដូច​តំបន់​ខាង ត្បូង ហាក់​បី​ដូច​ជា​បាន​កែ​ប្រែ​បញ្ច្រាស់​វិញ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​គាត់​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា។

លោក មែន វណ្ណា អភិបាល​រង​ស្រុក​ស្នួល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា បន្ទាប់​ពី​បទ​បញ្ជា​របស់​លោក​ហ៊ុន សែន ត្រូវ​បាន​ដាក់​ចេញ​ គណៈកម្មាធិការ​ស្រាវ​ជ្រាវ​ចម្រុះ​មួយ ​បាន​បង្កើត​ឡើង ដែល​ដឹក​នាំ​ដោយ​លោក យឹម ឆៃលី ឧបនាយក​រដ្ឋ​មន្រ្តី។ លោក​បាន​បន្ត​ថា គណៈកម្មាធិការ​នេះ​កំណត់​ថា ដោយ​សារ​ក្រុមហ៊ុន Binh Phuoc Kratie Rubber 2 ពុំ​គំរាម​កំហែង​ដល់​ដី​ព្រៃ​ដែល​មាន​ស្រាប់ ​ក្រុមហ៊ុន​នឹង​ទទួល​បាន​មក​វិញ​នូវ​ដី​សម្បទាន​ទំហំ ៥០០០ ហិកតា ឬ​ពាក់​កណ្តាល​នៃ​ទំហំ​ដី​សម្បទាន​សរុប។ ​លោក វណ្ណា បាន​ថ្លែង​ថា៖ «​ព្រៃ​ ដែល​បាន​ឈូស​ឆាយ​ដោយ​ក្រុមហ៊ុន គឺ​ជា​ព្រៃ​រង​ការ​ខូច​ខាត​ វា​មិន​មែន​ជា​ព្រៃ​បៃតង​ទេ​» ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា សូម្បី​តែ​មន្រ្តី​របស់​លោក ក៏​ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​​ពី​ក្រុម​ហ៊ុន មុន​ពេល​ចូល​ទៅ​ក្នុង​តំបន់​នោះ​ផង​ដែរ​។

វា​គឺជា​លេស​ចាស់​គំរឹល​មួយ ដែល​ថា ​ក្រុម​ហ៊ុន​ ដែល​ទទួល​បាន​ដី​សម្បទាន​ ក្នុង​តំបន់​អភិរក្ស​គ្រាន់តែ​ឈូ​ស​ឆាយ​ព្រៃ​ដែល​ខូច​ខាត​​រួច​ហើយ ​ហើយ​ជា​លេស​មួយ​ ដែល​អាច​មើល​ឃើញ​ច្បាស់​ពី​ផ្កាយ​រណប។ រូបភាព​ផ្កាយ​រណប​ បាន​បង្ហាញ​ថា ការ​កាប់​ឈើ​នៅ​ទី​នេះ​ បាន​តម្រង់​រក​ព្រៃ​បៃ​តង​ជា​ពិសេស។ បើ​ទោះ​បី​ជា​រូបភាព​ផ្កាយ​រណប អាច​មាន​លក្ខណៈ​ស្រពេច​ស្រពិល ពេល​​វិភាគ​​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ព្រោះ​ដើម​ឈើ​ជ្រុះ​ស្លឹក​ក្នុង​រដូវ​ប្រាំង ​ធ្វើ​ឲ្យ​ពិបាក​សម្គាល់​តំបន់​នោះក្តី ក៏ប៉ុន្តែ​លទ្ធផល​មាន​លក្ខណៈ​ច្បាស់​លាស់ ទាក់​ទង​ទៅ​​នឹង​ព្រៃ​បៃតង​។

ក្រុមហ៊ុន​ទាំង​បី​ ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​បញ្ជា​ឲ្យ​ឈប់​កាប់​ព្រៃ​ឈើ ​ពុំ​បាន​​​បង្ហោះ​​ព័ត៌​មា​ន​ទាក់​ទង​​ទៅ​នឹង​ការ​កាប់​ឈើ​នៅ​លើ​អ៊ីនធឺណិត​ទេ។ ពេល​ភ្នំពេញ ប៉ុស្តិ៍ ទំនាក់​ទំនង​ការិយាល័យ​នៅ​កម្ពុជា​របស់​ក្រុម​ហ៊ុន​កៅស៊ូ​របស់​រដ្ឋ​វៀតណាម​ដ៏​ធំ​បំផុត គឺ​ក្រុមហ៊ុន Vietnam Rubber Group ​និយោជិត​ម្នាក់​បាន​ថ្លែង​ថា គេ​គ្មាន​សិទិ្ធ​អំណាច​និយាយ​អំពី​ក្រុម​ហ៊ុន​ទេ ហើយ​បាន​បដិសេធ​មិន​និយាយ​ថា តើ​ពួក​គេ​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន VRG ​ឬ​យ៉ាង​ណា​ឡើយ។ ​​គាត់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កុំ​ឲ្យ​ទូរស័ព្ទ​មក ហើយ​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​ការិយាល័យ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​វិញ​ ដែល​ពុំ​អាច​ទាក់​ទង​បាន​ឡើយ។

លោក​ឧប​នាយក​រដ្ឋ​មន្រ្តី យឹម​ ឆៃលី ពុំ​លើក​ទូរស័ព្ទ​ទេ។

ក្រុមហ៊ុន​កៅស៊ូ លោក វណ្ណា បាន​ទម្លាក់​កំហុស​ភាគ​ច្រើន​ទៅ​លើ ការ​កាប់​ឈើ​ព្រៃ​អភិរក្ស ដោយ​អ្នក​តាំង​លំនៅ​ដែល​ហូរ​ចូល​ទីនោះ​ បន្ទាប់​ពី​ការ​ចាប់​ផ្តើម​គម្រោង​ផ្តល់​កម្មសិទិ្ធ​ដី​ធ្លី​របស់​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​កាល​ពី​ខែ​កក្កដា។ ​លោក​បាន​បន្ត​ថា តាំង​ពី​ពេល​នោះ​មក​មាន ប្រជាជន ៤៩ ​គ្រួសារ​ ដែល​តវ៉ា​ដី​ទំហំ​៦០ ទៅ​ ១០០ ហិកតា ដែល​ក្រុម​ហ៊ុន​បាន​អះអាង​ថា ជា​របស់​ខ្លួន​នោះ​បាន​កើន​ឡើង​ដល់​៤០៥​គ្រួសារ។

លោក វណ្ណា បាន​បញ្ជាក់​ថា៖ «​ដី​ដែល​ពួក​គេ​កាន់​កាប់​គឺ​ដី​ព្រៃ វា​មិន​មែន​ជា​ដី ដែល​ពួក​គេ​បាន​ប្រើប្រាស់​ ដើម្បី​ដាំ​ដុះ​ពី​មុន​ទេ។ ពួក​គេ​ជា​អ្នក​ចំណូល​ថ្មី ហើយ​មូលហេតុ​ដែល​ពួក​គេ​កាន់​កាប់​ដី​ព្រៃ​ដែល​ជា​របស់​ក្រុម​ហ៊ុន គឺ​ដោយ​សារ​តែ​ពួកគេ​ សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​វាស់​វែង​ដី​ឲ្យ​ពួក​គេ»។

អ្នក ស្រី មុំ សាគីន អាយុ ៥៤ ឆ្នាំ បាន​ប្រយុទ្ធ​ដើម្បី​ការ​ពារ​តំបន់​អភិរក្ស​ជីវ​ចម្រុះ​សីមា​ តាំង​ពី​ឆ្នាំ ២០០០ មក​ តាម​រយៈ​កម្ម​វិធី​ព្រៃ​សហគមន៍ ហើយ​បាន​ដឹក​នាំ​កិច្ច​អន្តរាគមន៍​ផ្ទាល់​នា​សប្តាហ៍​នេះ ពេល​អ្នក​ភូមិ​រឹប​អូស​បាន​រណារ ​និង​គ្រឿង​ចក្រ​ឈូស​ឆាយ​ពី​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន Binh Phuoc Kratie Rubber 2។

អ្នក​ស្រី​រកាំ​ចិត្ត ដោយ​សារ​អ្នក​ចំណាក​ស្រុក ដែល​បាន​ហូរ​ចូល​ក្នុង​តំបន់​នេះ ​​តាំង​ពី​ពេល​ចាប់​ផ្តើម​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លី ​ប៉ុន្តែ​អ្នក​ស្រី​បារម្ភ​ខ្លាំង​ជាង​ទៅ​លើ​សកម្ម​ភាព​គ្មាន​គិត​របស់​ ក្រុម​ហ៊ុន​បរទេស ដែល​អ្នក​ស្រីថា កំពុង​តែ​បំផ្លាញ​ធនធាន​ធម្ម​ជាតិ​នៅ​នឹង​មុខ​​។ អ្នក​ស្រី​លើក​ឡើង​ថា៖ «​ពី​មុន យើង​រស់​នៅ​មាន​ព្រៃ​បៃតង​ស្រស់​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​រស់​នៅ​គ្មាន​អ្វី​ទេ​។ យើង​ឃើញ​តែ​គល់​ឈើ​ដែល​ហុយ​ផ្សែង​ពេល​គេ​ដុត​»។

អ្នក​ស្រី សាគីន បាន​រៀប​រាប់​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ដោយ​អ្នក​ភូមិ​ចូល​កាប់​ឈើ​ឲ្យ​ក្រុម​ហ៊ុន ដែល​ទទួល​បាន​កិច្ច​ការពារ​ពី​កង​រាជ​អាវុធ​ហត្ថ​ និង​ទាហាន​ ដែល​ជា​អ្នក​ទារ​ប្រាក់​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់ នៅ​ប៉ុស្តិ៍​ចំនួន ៦ ដែល​បង្កើត​ឡើង​ក្នុង​តំបន់​នេះ។ អ្នក​ស្រី​បាន​ចោទ​ថា ​ពួកគេ​យក​ប្រាក់​២,៥០ ដុល្លារ ក្នុង​មួយ​រទេះ​ពី​អ្នក​កាប់​ឈើ​៤៥ ដុល្លារ​ចំពោះ​រណារ​មួយ​និង ១២៥ ដុល្លារ​ចំពោះ​ឈើ​មួយ​ឡាន​។ អ្នក​ស្រី​បន្ត​ទៀត​ថា៖ «ក្រុមហ៊ុន​តែង​តែ​បាញ់​ទៅ​លើ​​ដើម្បី​គំរាម​ប្រជាជន​ដែល​មិន​ចង់​ ផ្លាស់​ទីពេល​ពួក​គេ​មក​ឈូស​ឆាយ​ដី»។

មន្រ្តី​ពី​រដ្ឋ​បាល​ព្រៃ​ឈើ ​ស្រុក​ស្នួល ​ដែល​ទទួល​ខុស​ត្រូវ​ការ​ពារ​​​តំបន់​អភិរក្ស​ជីវ​ចម្រុះ​សីមា ​និង​​កង​រាជ​អាវុធ​ហត្ថ​ស្រុក ពុំ​បាន​លើក​ទូរស័ព្ទ​របស់​ភ្នំពេញ ប៉ុស្តិ៍​ឡើយ ចំណែក​ឯ​លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ។ បុគ្គល​ម្នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​បាន​ថ្លែង​ថា​ គឺ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ថ្លែង​កាល​ពី​ខែ​កុម្ភៈ​ថា គាត់​​កំពុង​ចូល​រួម​យុទ្ធនាការ​ការពារ​ឈើ​ប្រណីត និង​បង្ក្រាប​លើ​ការ​កាប់​ឈើ​ខុស​ច្បាប់។ ​សំណាង​មិន​ល្អ​ឈើ​ប្រណីត​ភាគ​ច្រើន​នៅ​កម្ពុជា​បាន​បាត់​បង់​​អស់​ហើយ តែ​មាន​ប្រភេទ​ឈើ​ជា​ច្រើន​ថែម​ទៀត ដែល​នៅ​សល់​សម្រាប់​ការ​ជួញ​ដូរ​ខុស​ច្បាប់។ ទន្ទឹម​នឹង​នេះ ចំពោះ​មេ​ខ្លោង​ប្រតិបតិ្តការ​កាប់​ឈើ​នេះ ការ​ជួញ​ដូរ​របស់​ពួក​គេ​កំពុង​តែ​បន្ត​ ដោយ​ពុំ​ភ័យ​ខ្លាច​ចំពោះ​ផល​វិបាក​អ្វី​ឡើយ។

សំឡេង​មួយ​ក្នុង​វីដេអូ បាន​និយាយ​ថា៖ «​ពួក​ម៉ាក ទៅ​ឈរ​កន្លែង​នោះ​ទៅ​ដើម្បី​ថត​រូប​ឲ្យ​គេ​ដឹង​ថា​ពួក​ម៉ាក​ឯង​ថៅ​កែ​ឈើ​»។ ខណៈ​ពេល​ម្ចាស់​កំពុង​ឈរ​មុខ​កាមេរ៉ា​សំឡេង នោះ​បន្ត​ថា៖ «​ឯង​[ខ្ញុំ]​ថត​វីដេអូ។ ទៅ​ដល់​ថត​ដាក់​ចូល​ memory​ហ្មង​។ នេះ​​ម្ចាស់​ឈើ​ប្រណីត។ បង​ឈរ​ គាត់​ជា​ថៅ​កែ​ឈើ​ ថៅ​កែ​គ្រញូង​ ស្គាល់​គាត់​ឲ្យ​ហើយ ត្រូវ​ការ​ទាក់​ទង​ទិ​ញ​​គ្រញូង​អី គឺគាត់ហ្នឹង​ហើយ»៕ TK

What Next?

Related Articles

32 Responses to "សោកនាដកម្ម​ព្រៃ​ឈើ​មើល​ពី​ប្រព័ន្ធ​ផ្កាយ​រណប"

  1. lyseanteur says:

    អនិច្ចារព្រៃឈើខ្មែរ ក្រោមស្នាដៃឆ្កែដឹកនាំ។

  2. ខ្មែរ says:

    ជិតអស់់ហើញព្រៃឈើស្រុកខ្មែរ ។ អត់ឃើញមុខលោក Cheath និង លោក JML ចេញុមុខបកស្រាយ សោះ។

  3. ????? says:

    ខ្ញុំបានឃើញ វីដេអូ នោះដែរ តើ ។ វាជាការពិត ដែលឈើ ទាំងកុងតឹន័រ ៗៗៗៗ កំពុងធ្វើ ចរាចរ​ នៅកំពង់ផែ សីហនុ ។ លោក សែន​ ធ្លាប់និយាយថា​ ប្រសិនអស់ឈើ អោយកាត់ ក្បាលគាត់ ។ សុំអោយ ពាក្យស្បថ នេះ សាកសិទ្ធ ទៅ ព្រះ។

  4. raksasok says:

    ទេវតាគង់តែបរាមុខពួកអាបំផ្លាញជាតិទាំងអស់នេះមិនខាន ។
    ខ្មែរទាំងឡាយ បើអ្នកគិតដល់អនាគតកូនចៅរបស់អ្នក ពេលវេលាមកដល់ហើយ រួមគ្នាធ្វើឲ្យពួកវា ភ្លឺភ្នែកម្តងទៅ ។ កុំទុកវាឲ្យនៅបំផ្លាញជាតិតទៅទៀត អនាគតកូនរបស់អ្នកនិងមិនមានសល់អ្វីឡើយ ។

  5. cheath says:

    អាអ្នកកាប់បំផ្លាញព្រៃឈើ គឺពួកអាឆ្កែចុយម៉្រាយ raksasok អ្ហែងហ្នឹងហើយ ។
    ព្រោះអីពួកអ្ហែង អត់អីច្រាសច្រំ ព្រោះលក់ដីលក់ស្រែ យកលុយទៅអោយអាកឹមសុខា​-អាសមរង្សី
    ដូរយកសក្តិស្រមោល អាខ្លះអត់លុយ យកកន្តួយប្រពន្ធ កន្តួយកូនស្រី ទៅអោយអាតិរិច្ឆានអស់នោះចុយដូរសក្តិ វាមិនដែលអ្នកមានឯណាលីពូថៅ ស្ពាយរណារ ទៅកាប់ ទៅអារឈើនោះទេ គឺមានតែពួកអាតិរិច្ឆានបំផ្លាញគ្រួសារ អួកអាចោលម្សៀតអ្ហែងហ្នឹងទេ ជាអ្នកកាប់បំផ្លាញនោះ អ្ហែងជេរគេខុស អ្ហែងនិងត្រូវទេវតាបរាមុខ អ្ហែងរហូត អ្ហែង !

  6. ខ្សុច says:

    នែរម្នាលCheath មេអ្នកឯងទើបនិងផ្តាំថាកុំព្រូស កុំឲ្យខាំ អ្នកឯងមិនស្តាប់មេខ្លះទេឬ ? តើអ្នកឯងនិងមេអ្នកឯង ណាមួយច្រាសជើងពិតប្រាកដ ?

  7. cheath says:

    ពួកអាច្រាសជើងពិតប្រាកដគឺ អាម្នាលពួកអាមន្ត្រីមាត់ឆ្កែបក្សប្រឆាំងហ្នឹងហើយ យល់នៅ ?

  8. ខ្មែរ says:

    មិនដឹងជាចេញមកពីកំហែងណាទេ ចេញមកជេរគេជេរឯងតែម្តង។ យ៉ាប់អីយ៉ាប់យ៉ាងនីសអ្នកផ្ងារមុខ។

  9. អាCheath នៅអោយស្ងៀមទៅអាហ្អើយ ពីព្រោះមេហ្អែងសព្វថ្ងៃនេះកំពុង លួងលោម និងទិញទឹកចិត្តប្រជារាស្រ្ត ប្រយ័ត្ន គ្មានអ្នកណាគេលក់អោយ ច្បាស់ជាគាត់ខឹងនឹងស្លាប់មិនខានទេ កុំ សូវច្រឡោតតោតតូងតែម្នាក់អែងពេក។

    បំណងល្អពីអញ

    .

  10. neth hort says:

    *1/5@….
    **មហាវិនាសកម្ម លើធនធានធម្មជាតិ ពីឆ្នាំ ១៩៧៩ ដល់ ឆ្នាំ
    ២០១៣……………
    *ក្រុមឧក្រិដ្ឋជន ហ៊ុន សែន បានសហការណ៏ជាមួយក្រុមចោ
    យួន និងពួកក្រុមអ្នកវិនិយោគជជុះ ទាំងអស់នោះ នាំគ្នាបំផ្លិច
    បំផ្លាញធនធានធម្មជាតិរបស់ កម្ពុជា មានទំហ៊ុំធំធេង គឺស្មើនិង
    ៨០% នៃធនធានធម្មជាតិទាំងអស់របស់ កម្ពុជា…………………
    *ក្រុមឧក្រិដ្ឋជន ហ៊ុន សែន បានផ្ដល់អត្ថិភាពពិសេស ដល់ជន
    ជាតិយួន ចិន និងពួកក្រុមអ្នកវិនិយោគជជុះ ទាំងអស់នោះជាង
    ជនជាតិ ខ្មែរ…………
    *ក្រុមឧក្រិដ្ឋជន ហ៊ុន សែន បានប្រម៉ាថម៉ាក់ងាយ និង បន្ថោក
    បន្តាបជនជាតិ ខ្មែរ យ៉ាងចាស់ដៃ………………………
    *ក្រុមឧក្រិដ្ឋជន ហ៊ុន សែន បានរសនៅសោយសុក លើគំនរ
    ទុក្ខសោកសៅរបស់ប្រជាជាតិ កម្ពុជា យ៉ាងសប្បាយរីករាយ…
    *ឲ្យតែពួកក្រុមអ្នកវិនិយោគជជុះ ទាំងអស់នោះចង្អុលចំកន្លែង
    ណាហើយក្រុមឧក្រិដ្ឋជន ហ៊ុន សែន នេះតែងតែទៅធ្វើបាបធ្វើ
    ទុក្ខបុកម្នេញ កាប់សំលាប់ ប្លន់ និង រឹបអូសយកដីធ្លី ផ្ទះសំបែង
    របស់ប្រជាជាតិ កម្ពុជា យកទៅលក់ឲ្យពួក ក្រុមអ្នកវិនិយោគ
    ជជុះ ទាំងអស់នោះភ្លាម………………………………………………

  11. cheath says:

    សូរដូចឆោត សមត្ថភាដូចអាល្ងង់ neth hort អ្ហែងហ្នឹងចេះធ្វើស្អីខ្លះ ? បាយមិនចេះដាំច្រាសច្រំផងហ្នឹង ? ឧបមា អញអោយដីអ្ហែង ១០០ហិតា មើលអ្ហែងយកទៅធ្វើអី ?
    ព្រៃមានក្នុងដី ១០០ ហិតានោះអ្ហែងយកទៅណា ?

  12. ឧបមាក៏ដូចមិនសមដែរ អា Cheathហ្អើយ កុំស្រម័យអីនោះ ពីព្រោះសម្ថភាពហ្អែង រកអង្ករអោយប្រពន្ធហ្អែងស៊ីអោយតែបានបីពេល វាមិនចង់គ្រប់ផង ។

  13. cheath says:

    មើលអាអ្នកលេងក្ត អ្ហែងឆ្លើយនិងសំណួរហ្នឹងមើល បើអ្ហែងគ្រាន់បើជាងអាល្ងង់ neth hort

  14. ធ្វើដូចជាទង្វើរនៃពួកមេធំៗរបស់ហ្អែង ទៅ គឺថា ដី ១០០ហិចតាលក់អោយឈ្មួញហេងស៊យទៅ ហើយ ព្រៃ ១០០ហិចតា កាប់ឈើលក់អោយខ្ទេច ហើយ យកដីលក់ចុះកុងត្រា ១០០០ឆ្នាំជាមួយមហាមិត្តយួន ទៅគឺវាស្រេចបាច់ទៅហើយ ចំជាល្ងង់មែនអាល្ងង់ គ្រាន់តែប៉ុណ្ណេះក៏ចាំបាច់សួរអញដែរ ។

  15. cheath says:

    មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការរយៈពេល ២ថ្ងៃ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ។ តំណាងចូលរួមមហាសន្និបាត រួមមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ និងតំណាងគណបក្សមកពីគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបចំនួន ២.២៤៨ រូប ។
    មហាសន្និបាត សម្តែងនូវទុក្ខក្រៀមក្រំក្រៃលែង ចំពោះការយាងចូលទីវង្គតនៃ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរគ្រប់រូប និងឧទ្ទិសបួងសួង សូមព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខក្នុងព្រះបរមសុគតិភពជារៀងរហូតទៅ ។
    មហាសន្និបាត សម្តែងនូវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ និងសូមថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាព និងសុភមង្គល ។
    មហាសន្និបាត បានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ប្រកបដោយលក្ខណៈប្រជាធិបតេយ្យដ៏ទូលំទូលាយ ហើយបានចេញសេចក្តីសម្រេចចិត្តដូចតទៅ ៖
    ១. មហាសន្និបាត បានឯកភាពលើការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ ២០០៨ ដល់ ២០១២ និងទិសដៅភារកិច្ចឆ្នាំ ២០១៣ ដោយបានកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះសមិទ្ធផលធំៗលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៤ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានក្នុងដំណើរការកសាង និងការពារជាតិរយៈពេលជិត ៥ឆ្នាំ មកនេះ ។ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ ។ រាល់កំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ត្រូវបានជំរុញអនុវត្តប្រកបដោយផ្លែផ្កា ជាពិសេសកំណែទម្រង់ជលផល តាមរយៈការលុបឡូត៍នេសាទទឹកសាបទាំងអស់ ទុកជូនប្រជាជនធ្វើការនេសាទជាលក្ខណៈគ្រួសារ និងកំណែទម្រង់ដីធ្លី តាមរយៈការអនុវត្ត “នយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី ដែលបានទទួលការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាជន និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ។ វិស័យសេដ្ឋកិច្ច សម្រេចបានកំណើន ៧,៣% នៅឆ្នាំ ២០១២ ទោះបីមានឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលក៏ដោយ ។ គោលដៅអភិវឌ្ឍសហស្សវត្សក្នុងការកាត់បន្ថយភាពក្រីក្រ ត្រូវបានសម្រេច ដែលក្នុងនោះអត្រាភាពក្រីក្របានធ្លាក់ចុះពី ២២,៩% ក្នុងឆ្នាំ ២០០៩ មកនៅត្រឹមរង្វង់ ២០% ក្នុងឆ្នាំ ២០១១ ហើយរំពឹងថានឹងចុះមកនៅក្រោម ១៩% នៅឆ្នាំ ២០១៣ ។ ព្រមជាមួយនេះ កិត្យានុភាព និងកិត្តិនាមរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសក្នុងការដោះស្រាយកិច្ចការតំបន់ក៏ដូចពិភពលោក ។
    មហាសន្និបាត គាំទ្រពេញទំហឹង ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទីពីរ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ឆ្នាំ ២០០៩-២០១៣ ។
    ២. មហាសន្និបាត បានអនុម័តសេចក្តីប្រកាស ស្តីពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៣-២០១៨ ដែលបង្ហាញច្បាស់នូវគោលដៅជាយុទ្ធសាស្ត្រ បណ្តាគោលការណ៍គ្រឹះ និងគោលនយោបាយលើគ្រប់វិស័យ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជននៅក្នុងរយៈពេល ៥ឆ្នាំ បន្តទៀត ។ ទន្ទឹមនេះ បានពិនិត្យវាយតម្លៃរាល់ការងារត្រៀមរៀបចំរបស់គណបក្សគ្រប់ថ្នាក់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។ មហាសន្និបាត បញ្ជាក់ច្បាស់នូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនេះ ក្នុងស្មារតីគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត ហើយធ្វើសហប្រតិបត្តិការយ៉ាងស្មោះស្ម័គ្រ ជាមួយគ្រប់ស្ថាប័នជាតិ គ្រប់គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀត ដើម្បីធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
    ៣. មហាសន្និបាត គាំទ្រជាឯកច្ឆ័ន្ទបេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត ។
    មហាសន្និបាត បញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់យកគោលការណ៍ រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់មជ្ឈដ្ឋានស្នេហាជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ឈរលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រីកកម្លាំងមហាសាមគ្គីកសាង និងការពារមាតុភូមិ ។
    ៤. មហាសន្និបាត សម្តែងនូវការគោរព និងការកោតសរសើរចំពោះក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ព្រមទាំងមន្ត្រី សមាជិក សមាជិកាគណបក្សគ្រប់រូប ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ប្រឹងប្រែងពុះពារ សម្រេចរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូន ខ្នះខ្នែងជួយកសាងសមិទ្ធផលយ៉ាងច្រើននៅមូលដ្ឋាន និងរួមចំណែកដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ហើយត្រៀមរាល់លក្ខណៈសម្បត្តិបានល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ។
    ៥. មហាសន្និបាត សម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី ដែលបានផ្តល់ការគាំទ្រយ៉ាងធំធេង ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍មកដល់បច្ចុប្បន្ន ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយទៀត ធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន ។ ព្រមជាមួយនេះ មហាសន្និបាត សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ សហគមន៍អន្តរជាតិ និងសង្គមស៊ីវិល ដែលបាននឹងកំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។
    ៦. មហាសន្និបាត អំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម សូមផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តពុះពារជំនះរាល់ឧបសគ្គ និងការលំបាកទាំងឡាយក្នុងដំណើររីកចម្រើនរបស់ជាតិ ហើយបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិកម្ពុជា ។
    ៧. នៅក្នុងឱកាសនេះដែរ គណៈកម្មាធិការកណ្តាល បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ស៊ីម កា ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ជំនួស ឯកឧត្តម ជា សុទ្ធ ដែលបានទទួលមរណៈភាព ។
    ៨. មហាសន្និបាត ប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ឱ្យទៅជាសកម្មភាពជាក់ស្តែងរបស់គណបក្សទាំងមូល ប្រកបដោយជោគជ័យ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនយើង ។

  16. cheath says:

    ហាស! ហាស អាឆ្កែនេះសារភាពថាវាជាអ្នកបំផ្លាញព្រៃឈើហើយតើ

  17. Cheath's father says:

    សុំទោសប្រឹយមិត្តទាំងអស់

    អា cheath កូនខ្ញុំវាឆ្កួតទេ សុំកុំប្រកាន់វា។

  18. CPP says:

    ក្នុងខណៈដែលការបោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ជិតឈានមក ដល់ក្រុមអ្នក នយោបាយ នៃគណបក្សប្រឆាំង បានធ្វើការវាយប្រហារខ្លាំងៗទៅលើ គណបក្សប្រជា ជនកម្ពុជា និងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្តែងនៅតាមវេទិកានានា ក្រុមមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ តែងតែបើក ការវាយប្រហារលើសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាយ៉ាងពេញបន្ទុក ដើម្បីទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋ។ ក៏ប៉ុន្តែទោះជា យ៉ាងណាគណបក្សប្រឆាំង មិនទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋគួរឲ្យកត់សម្គាល់ទេ ព្រោះប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ជឿជាក់លើ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោហ៊ុន សែន ដែលបាន ធ្វើឲ្យប្រទេសជាតិមាន សន្តិសុខនិងសន្តិភាពពេញលេញ ព្រមទាំងមានការរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាព រស់នៅ របស់ប្រជាពលរដ្ឋ កាន់តែធូរធារជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។

  19. cheath says:

    បទអត្ថាធិប្បាយ ៖ តើលោក សម រង្ស៊ី ជាម្ចាស់លទ្ធិ ប្រជាធិបតេយ្យ នៅកម្ពុជាឬ?
    **********************************************************************
    ថ្មីៗនេះ វិទ្យុអាស៊ីសេរី ដែលជាវិទ្យុមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល កម្ពុជា បានធ្វើសេចក្តីរាយ ការណ៍ព័ត៌មាន មួយចំនួន ពាក់ព័ន្ធនឹងការ ចូល រួមរបស់ លោក សម រង្ស៊ី ក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ដែលគ្រោងរៀបចំធ្វើ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
    ក្នុងសេចក្តីរាយការណ៍ទាំងនេះ វិទ្យុអាស៊ីសេរីបានចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាប់មកលើរាជរដ្ឋាភិ បាល ថា បានរារាំងមិនឱ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោត។ តាមរយៈសេចក្តីរាយការណ៍ទាំងនេះ ដែរ លោក សម រង្ស៊ី ដែលជាទណ្ឌិតគេចចេញពី សំណាញ់ច្បាប់បានអះអាងថា យុទ្ធ សាស្ត្រឈ្នះចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ គឺលោកនឹងមិនត្រឡប់មកកម្ពុជា ដើម្បីចូលរួមក្នុងការបោះឆ្នោត ដើម្បីឱ្យសហគមន៍ អន្តរជាតិ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត និងរាជរដ្ឋាភិបាលថ្មី។
    លោក សម រង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសឱ្យជាប់ពន្ធនាការប្រមាណ ១២ ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែន បទក្លែងបន្លំ ឯកសារផែនទី បទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មាន មិនពិត។ ប៉ុន្តែ លោក សម រង្ស៊ី មិនបានមកទទួលទោស តាមច្បាប់នោះទេ ។ ក្រោយប្រព្រឹត្ត បទល្មើសរួច លោក សម រង្ស៊ី បានរត់គេចចេញទៅក្រៅប្រទេស ដោយប្រើប្រាស់លិខិតឆ្លងដែន ប្រទេសផ្សេង ពីព្រោះលោកមានសញ្ជាតិពីរ។ ក្នុងបទវិភាគរបស់ខ្លួន វិទ្យុអាស៊ីសេរី បានចោទប្រកាន់រាជរដ្ឋាភិបាលថា បានរារាំងលោក សម រង្ស៊ី មិនឱ្យវិលត្រឡប់ម កកម្ពុជាវិញ ក្នុងហេតុផល នយោបាយ។ វិទ្យុនេះ ថែមទាំងបានចោទប្រកាន់ សម្តេច ហ៊ុន សែន និងគណប្សប្រជាជនកម្ពុជា ថា បានត្រួតត្រាស្ថាប័នជាតិគ្រប់វិស័យ រហូត ដល់ប្រព័ន្ធផ្សព្វផ្សាយ។
    តើអ្វីទៅជាការពិត? ករណីរបស់លោក សម រង្ស៊ី ជាករណីផ្លូវច្បាប់សុទ្ធសាធ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ។ លោក សម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយត្រូវបានតុលាការកាត់ទោសតាមផ្លូវច្បាប់។ រដ្ឋធមនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ថា អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ដូច្នេះ រាជរដ្ឋាភិបាលដែលជាអ្នកកាន់អំណាចនីតិប្រតិបត្តិ គ្មានសិទ្ធិ អ្វីទៅអន្តរាគមន៍តុលាការ ដើម្បីឱ្យលើកលែងការចោទប្រកាន់លោក សម រង្ស៊ី បាននោះទេ។ គេតែងតែស្នើឱ្យកម្ពុជាគោរពនីតិរដ្ឋ ប៉ុន្តែ គេមិនដែល ជំរុញឱ្យទណ្ឌិត សម រង្ស៊ី មកទទួលទោស តាមផ្លូវច្បាប់នោះទេ។
    ជាការពិត គ្មាននរណាម្នាក់ហាមឃាត់លោក សម រង្ស៊ី មិនឱ្យវិលត្រឡប់កម្ពុជាវិញនោះទេ ប៉ុន្តែ លោក សម រង្ស៊ី ខ្លួនឯងទេ ដែលមិនត្រឡប់ មកកម្ពុជាវិញ ពីព្រោះលោកគេចចេញពីការទទួលខុសត្រូវចំពោះមុខច្បាប់។ រីឯការលុបឈ្មោះរបស់លោក សម រង្ស៊ី ចេញពីបញ្ជីអ្នកបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ធ្វើឡើងទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ។ មាត្រា៥០ ថ្មី នៃច្បាប់ស្តីការបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ បានកំណត់ពីលក្ខខណ្ឌមួយចំនួន ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលក្នុងបណ្តាលក្ខខណ្ឌទាំងនោះ គឺមានលក្ខខណ្ឌ មួយកំណត់ថា មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ។ ចំណុចនេះហើយ ដែលលោក សម រង្ស៊ី ត្រូវបានលុបឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត។
    ជាមួយនឹងការប្រកាសគាំទ្រទណ្ឌិតដោយពុំផ្អែកលើមូលដ្ឋានច្បាប់ ក៏មានបរទេសមួយចំនួន បានចោទប្រកាន់មកលើស្ថាប័ន គ.ជ.ប. ក្នុងករណី នេះ ដែរ ពីព្រោះតែពួកគេមិនបានពិនិត្យមើលច្បាប់បោះឆ្នោតកម្ពុជាឱ្យបានច្បាស់លាស់។
    មកដល់នេះ លោក សម រង្ស៊ី យល់ច្បាស់ណាស់ថា ទោះបីមាន ឬគ្មានរូបលោកក៏ដោយ ក៏ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅតែ ដំណើរ ការដែរ។ មនុស្សម្នាក់មិនមែនជាកត្តាកំណត់សម្រាប់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជានោះទេ។ ចំណុចនេះហើយ ដែល លោក សម រង្ស៊ី ពីមុនមកបានស្រែកថា នឹងមកចូលរួមការបោះឆ្នោត បានត្រឡប់ទៅជានិយាយថា លោកនឹងមិនត្រឡប់មកកម្ពុជា ដើម្បីចូលរួមក្នុងការបោះឆ្នោត ដើម្បីឱ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងរាជរដ្ឋាភិបាលថ្មី។
    ហេតុអ្វីបានជា លោក សម រង្ស៊ី អះអាងបែបនេះនៅខណៈនេះ? លោក សម រង្ស៊ី បានដើរមកដល់ផ្លូវទ័លច្រកមួយ ដែលលោកត្រូវប្រឈម នឹងការ ពិតបីយ៉ាង ៖ ទី១ បើលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជា លោក សម រង្ស៊ី ត្រូវតែទទួលទោសតាមផ្លូវច្បាប់ ពីព្រោះ ច្បាប់ស្ថិតនៅពីលើ មនុស្សទាំងអស់នៅក្នុងសង្គម ហើយក៏គ្មានករណីពិសេសណាមួយ សម្រាប់ទណ្ឌិតរូបនេះដែរ។ ទី២ ទោះបីលោក សម រង្ស៊ី មាន ឬគ្មានវត្តមាន ក្នុងការបោះឆ្នោតក៏ដោយ ក៏មិនបានធ្វើឱ្យគណបក្សរបស់លោកមានសំឡេងកើនឡើងដែរ ដោយហេតុថា ខណៈដែលមន្ត្រីគណបក្សរបស់លោក ចុះដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការកសាង សមិទ្ធផលធំៗជូនជាតិមាតុភូមិ និងប្រជាជន។ ទី៣ លោក សម រង្ស៊ី កំពុងតែបាត់ភាពម្ចាស់ការក្នុងការគ្រប់គ្រងគណបក្សរបស់ខ្លួន មិនថា គណបក្ស សម រង្ស៊ី ខ្លួនឯង ឬគណបក្សសង្គ្រោះជាតិ ដែលទើបបង្កើតឡើងថ្មីនោះទេ។
    លោក សម រង្ស៊ី អះអាងថា មិនចូលរួមការបោះឆ្នោតដោយលើកហេតុផលថា គ្មានភាពយុត្តិធម៌។ តាមពិតយុត្តិធម៌ ឬមិនយុត្តិធម៌មិនមែន ស្ថិតនៅ លើបបូរមាត់របស់បុគ្គលណាម្នាក់នោះទេ គឺវាអាស្រ័យលើការវិនិច្ឆ័យរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត និងម្ចាស់អំណាច។ លោក សម រង្ស៊ី ពិតជាដឹងច្បាស់ពីលទ្ធផលនៃការបោះឆ្នោត ថា គណបក្សរបស់លោកនឹងមិនបានទទួលការគាំទ្រជាដុំកំភួននោះទេ។ ដូច្នេះ ដើម្បីជាលេស ក្នុងការបិទបាំងភាពអវិជ្ជាមានក្នុងការដឹកនាំគណបក្សរបស់ខ្លួន លោក សម រង្ស៊ី ចាំបាច់ត្រូវប្រកាសមិនចូលរួមការបោះឆ្នោត។ ការប្រកាសបែបនេះ របស់លោក សម រង្ស៊ី គឺជាការបង្អើលគណបក្សរបស់ខ្លួន ដែលកំពុងតែចុះខ្សោយ និងបែកបាក់ជាបំណែកទៅហើយនោះថែមទៀត។
    ដូច្នេះ វាច្បាស់ណាស់ថា ទង្វើរបស់លោក សម រង្ស៊ី ក្នុងការដកតម្រុយបង្គោលព្រំដែន ជាសកម្មភាពគិតទុកជាមុន ដើម្បីបំផ្លាញការបោះឆ្នោត និងប្រកាសមិនចូលរួមការបោះឆ្នោត ដើម្បីកុំឱ្យសហគមន៍អន្តរជាតិទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ពីព្រោះលោក សម រង្ស៊ី ដឹងខ្លួនច្បាស់ ណាស់ថា លោកប្រាកដជាចាញ់ដូចអាណត្តិមុនទៀត។ នេះជាការរៀបចំលេសនយោបាយយ៉ាងច្បាស់ក្រឡែត ប៉ុន្តែ លេសនយោបាយរបស់លោក សម រង្ស៊ី មិនអាចទទួលជោគជ័យបានទេ ប្រជាធិបេតយ្យសេរីពហុបក្សនៅកម្ពុជា មិនចំណុះលើទណ្ឌិត សម រង្ស៊ី ម្នាក់នោះទេ គឺវាអាស្រ័យ លើការចូលរួមរបស់ប្រជាពលរដ្ឋមកពីគ្រប់និន្នាការនយោបាយ។
    កន្លងមក ក៍ដូចជាបច្ចុប្បន្ននេះ លោក សម រង្ស៊ី មិនដែលពឹងលើសមត្ថភាពខ្លួនឯងទេ លោក សមរង្ស៊ី តែងតែយកសហគមន៍អន្តរជាតិធ្វើជារនាំង ហើយថែមទាំងឃោសនាឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើជាតិឯងទៀតផង។ គ្រប់ពាក្យដែលលោក សម រង្ស៊ី លើកឡើង គ្មានចំណុចណាមួយ ដែលបង្ហាញពីការអភិវឌ្ឍ និងការបង្រួមបង្រួមជាតិទេ គឺមានតែពាក្យបំផ្លិចបំផ្លាញ ផ្តួលរំលំដូចសម័យ កម្ពុជាប្រជាធិប តេយ្យដូច្នោះដែរ។ ប្រសិនលោក សម រង្ស៊ី មានឱកាសឈ្នះឆ្នោតដឹកនាំប្រទេសកាលពីឆ្នាំ១៩៩៣ វិញ ម៉្លេះសមថ្ងៃនេះប្រទេស កម្ពុជា មិនអាច មានការបង្រួបបង្រួម និងផ្សះផ្សារជាតិ និងមានសន្តិភាពដូចសព្វថ្ងៃនេះទេ។ ពីព្រោះ លោក សម រង្ស៊ី ជាមនុស្សបុគ្គលនិយម មិនចូលចិត្តរួប រួមជាមួយអ្នកដទៃឡើយ គឺប្រកាន់គំនិតថា គ្មាននរណាស្មើខ្លួនជានិច្ច។
    ពេលនេះ លោក សម រង្ស៊ី កាន់តែស្ថិតក្នុងភាពអស់សង្ឃឹម ក្នុងជីវិតនយោបាយរបស់ខ្លួន បាត់បង់ទាំងឱកាសឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី បាត់បង់ទាំងឱកាសគ្រប់គ្រង គណបក្សខ្លួន ហើយបែរជាទម្លាក់បញ្ហានេះទៅលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទៅវិញ។ ចំពោះមុខទ្វេរគ្រោះនយោបាយនេះ លោក សម រង្សីត ខំបំភាន់មតិជាតិ និងអន្តរជាតិដោយប្រកាសថា នឹងមិនចូលរួមការបោះឆ្នោត ដែលគ្រោង ធ្វើនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះទេ។ ប៉ុន្តែ ទោះបីលោក សម រង្ស៊ី ចូលរួម ឬ មិនចូលរួមក៏ដោយ ក៏ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដែរ សមដូចពំនោលមួយលើកឡើងថា «ទោះមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ» ៕

    អត្ថបទដោយៈ បណ្ឌិត សុខ ទូច

  20. CPP says:

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា ឲ្យចៀស ឆ្ងាយពីកម្តៅនៃយុទ្ធនាការ នយោ បាយដែលកំពុងទទួលរងការវាយប្រហារពីសំណាក់គណបក្ស ប្រឆាំងចាប់ពីពេលនេះ រហូតដល់ បោះឆ្នោត នៅថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។

  21. CPP says:

    សម្តេចប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ថា “ខ្ញុំសូមផ្ញើសារទៅ សមាជិកទាំងអស់ថាឥឡូវ នេះមានយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ យុទ្ធនាការបំផ្លាញកិត្តិយស និងជេរប្រមាថ ដោយ គណបក្សដទៃ ទៀត ហើយកម្តៅបានកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែយើងមិនចាំបាច់វាយបកទេ កុំយក កំហឹង ទៅវាយបកតបនឹងការ ជេរប្រមាថ” ។

  22. neth hort says:

    *1/3@….
    ***តើដូចម្ដេច ដែលគេហៅថា ជនអន្តោ្ហប្រវេសន៏ យួន ចិន ខុស
    ច្បាប់…?
    ជនជាតិ យួន ចិន ទាំងនោះលួចឆ្លងដែន ចូលមករសនៅក្នុង
    ស្រុកខ្មែរដោយគ្មានប្បាប់អនុញ្ញាតិ ពួកគេរសនៅយ៉ាងអនាធិប
    តេយ្យ ពេញស្រុក ខ្មែរ…………។
    ***ក្រុមយុវជន យុវនារី យួន ចិន ក្មេងៗទាំងនោះពួកវា………
    *បើកហាងលក់កាហ្វេ̹ បើកហាងកាត់សក់ ̹បើកហាងកែសម្ភស្ស̹
    បើកហាងម៉ាស្សា̹ លក់ក្ដិត̹ ជួញដូរមនុស្ស̹ ប្រើប្រាស់គ្រឿងញៀន̹
    លក់គ្រឿងញៀន នៅក្នុងស្រុក នឹង នាំឆ្លងដែន̹̹ ដើរលូចខ្វេះហោ
    ប៉ៅយកលុយ យកទូរស័ព្ទដៃ នឹង របស់មានតំលៃផ្សេងៗទៀត
    នៅតាមទីប្រជុំជននានា ដើរពង្វក់អូសទាញយុវជនខ្មែរ ឲ្យឈ្លក់
    វង្វេងលែងស្គាល់ខ្មែរ ដែលជាជាតិសាសន៏របស់ខ្លួន យ៉ាងអនា
    ធិបតេយ្យ ពេញផ្ទៃប្រទេស ធ្វើឲ្យ ខ្មែរ បាត់បង់អាជីពនៅលើទឹក
    ដីរបស់ខ្លួន…………………
    **ជនជាតិយួន មួយក្រុមទៀត ពួកវាចូលមកបំផ្លិចបំផ្លាញ ធន
    ធានធម្មជាតិនៅក្នុងប្រទេស កម្ពុជា យ៉ាងប្រល័យ…………………
    ***គណបក្សប្រជាជន នៅពីក្រោយខ្នង និង ជាអ្នកកាពារដល់
    ពួកឧក្រិដ្ឋជន ចិន យួន ទាំងនោះទៀតផង……………។ល។
    ***គណប្សប្រជាជន បានផ្ដល់អត្ថិភាពពិសេសដល់ពួកឧក្រិដ្ឋ
    ជន ទាំងនោះទៀតផង…………………………
    ***បច្ចុបន្នភាព កម្ពុជា មានតែឈ្មោះ ប៉ុណ្ណោះ អ្វីៗគ្រប់យ៉ាង
    គឺ យួន………………………………

  23. neth hort says:

    *2/3@…..
    ***ល្បិចកល ដ៏លាមក៏ ថោកទាបរបស់ គណប្ស
    ប្រជាជន ដែលធ្លាប់ប្រើកន្លងមក មុនពេលបោះឆ្នោត
    ម្ដងៗ…………
    *ធ្វើសកម្មភាព បង្គ្រាបនេះ បង្គ្រាបនោះ ដើរគៀរពង្រាប
    ផ្លួវ បោកបញ្ឆោត ពលរដ្ឋ យកតែសម្លេងឆ្នោត……………
    *គណបក្ស ប្រជាជន គ្មានសមត្តភាព និង មិនអាច ដឹកនាំ
    ប្រទេស កម្ពុជា ឲ្យមានភាពរុងរឿងបានទេ………………
    *ក្នុងជួរ គណបក្ស ប្រជាជន សុទ្ធតែជាមនុស្ស អសមត្ត
    ភាពក្នុងការដឹកនាំ ប្រទេស ទាំងអស់……………………
    ១−តើគេបង្គ្រាបគ្រឿងញៀន យ៉ាងដូចមេ្ដចទៅ បើ
    គណបក្ស ប្រជាជន គឹជាមេក្លោងជួញដូរ គ្រឿងញៀន
    នោះ ………?
    ២−តើគេបង្គ្រាប អំពើពុករលួយ យ៉ាងដូចមេ្ដចទៅបើ
    គណបក្ស ប្រជាជន ពុករលួយ តាំងពីមន្ត្រីថ្នាក់កំពូល
    រហូតដល់ មន្ត្រីល្អិតល្អោច ថ្នាក់ក្រោម ពុករលួយទាំង
    អស់គ្នា ជាពិសេសគឹ ហ៊ុន សែន និង ឧិម យិន ទៀង
    គឺជាឮមេក្លោងនៃអំពើពុករលួយ…………?
    ៣−តើគេបង្គ្រាប ការកាប់បំភ្លាញព្រៃឈើ យ៉ាងដូច
    មេ្ដចទៅ បើ គណបក្ស ប្រជាជន គឹជាមេក្លោងក្នុងការ
    កាប់បំផ្លាញព្រៃឈើ ទាំងអស់នោះ …………?
    ៤−តើគេបង្គ្រាប ចោប្លន់ ចោឆក អំពើអនាចារ……………
    យ៉ាងដូចមេ្ដចទៅបើ គណបក្ស ប្រជាជន គឹជាមេក្លោង
    នៃពួកឧក្រិដ្ឋ ទាំងអស់នោះ …………???
    ៥−តើគេបង្គ្រាប បទឧក្រិដ្ឋ ទាំងអស់នោះយ៉ាងមេចទៅ
    បើ គណបក្ស ប្រជាជន គឹជាមេក្លោងនៅក្នុងបទ ឧក្រិដ្ឋ
    ទាំងអស់នោះ …………???
    *សរុបសេចក្តីទៅ គណបក្ស ប្រជាជន គឹជាមេក្លោង
    នៅក្នុងបទ ឧក្រិដ្ឋ ទាំងអស់នោះ ………………………
    *គណបក្ស ប្រជាជន អើយ ឈប់កុហកឆរបោក ប្រជា
    ជាតិខ្មែរ ទៀតទៅ…………………!!!!!!
    *មាន គណបក្ស ប្រជាជន គឺ មានក្រុម ឧក្រិដ្ឋជន………
    *ក្រុម ឧក្រិដ្ឋជន គឺជា គណបក្ស ប្រជាជន…………………
    *** តើអស់ លោកណា អាចឆ្លើយនិងសំនួរ ទាំងអម្បាល
    ម៉ានខាងលើនេះ ជូនជាតិ ខេមរា ដើម្បីជ្រួតជ្រាប ជាដំ
    ណឹងទៅទាន…………………???

  24. Khmer New says:

    cheath Are you crazy?

  25. Phadara says:

    យើងខ្មុំមានក្តីបារម្មណមួយដែលយើងទាំងអស់គ្នា្ត្រតូវគិត ដោយសារប្រពន្ធច្បាប់ និងការអនុវត្តច្បាប់មានភាពធូរលុង បើដីសម្បទានសេដ្ឋកិច្ចទាំងនោះត្រូវបានឈ្មួញទុច្ចរិត លួចបូម ជីកយករ៉ែ តើយើងទាំងអស់គ្នាគិតយ៉ាងណា?

  26. ត្រឹមម៉ាប្រជាពលរដ្ឋកាន់ពូថៅ ស្ពាយរណា យកទៅកាប់ឈើ វាមិនអស់ឈើម៉ាព្រៃទេ ព្រោះសូម្បីតែរទោះគោដឹកឈើ ក៏ត្រូវមន្ត្រីមានសមត្ថកិច្ចចាប់ដែរ……..វាមិនដូចឈើដឹក​ចេញតាមឡានកង់ ១០ ទេ ដឹងទៅលោក Cheath

  27. CPP says:

    កាលពីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ លោក ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា បានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងពិធីសម្ពោធសមិទ្ធិផល នានា របស់ វត្តកំពុងហ្លួង ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

    ក្នុងឱកាស នៃការបើកសម្ពោធ សមិទ្ធិផលនោះ ក៏មានការអញ្ជើញ ចូលរួម ពី លោក ស្រី បេន អភិបាល ខេត្តតាកែវ លោក មូល វិចិត្រ អភិបាល នៃគណៈអភិបាល ស្រុកអង្គរបូរី គណៈអធិបតី គ្រប់ជាន់ថ្នាក់ រួមទាំងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកអង្គរបូរី ២០០០នាក់ ផងដែរ។

    លោក ហ៊ីង ប៊ុនហៀង បានផ្ដល់ ថ្នល់មួយខ្សែ ក្រាលគ្រួសក្រហម ដែលមានប្រវែង២០គីឡូម៉ែត្រ ចំណាយទឹកប្រាក់ អស់ចំនួន ២០លាន សាលាមួយខ្នង ដែលមាន៣បន្ទប់ ជូនចំពោះបងប្អូន ប្រជាពលរដ្ឋ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក នៅតាមឃុំ នីមួយៗទទួលបានកុំព្យូទ័រ មួយគ្រឿង និងម៉ាស៊ីន ព្រីនមួយគ្រឿង ហើយក៏ផ្ដល់កុំព្យូទ័រ ម៉ាស៊ីនព្រីនមួយ ចំនួនដល់ សាលា ស្រុកអង្គរបូរី ក្នុងការដំណើរការ ក្នុងការិយាល័យ ផ្សេងៗ ផងដែរ។

    លោក ហ៊ីង ប៊ុនហៀង បន្ដសំណេះសំណាល ទៀតថា រាល់អ្វីៗ ដែលអាចមានថ្ងៃនេះ ឬក៏សមិទ្ធិផល ដែលសម្រេចបាន ស្ទើរគ្រប់វិស័យក៏ ដោយសារ តែឆ្លងកាត់នូវ ការតស៊ូលះបង់ របស់គណបក្ស ប្រជាជន ដែលតែងតែរួមសុខរួមទុក្ខ រស់នៅជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរ តាំងពីដើមរៀងមកដល់ ពេលឥឡូវ៕

  28. ខ្មែរម្ចាស់ស្រុក says:

    រយះពេលជាច្រើនឆ្នាំដែលគណបក្សប្រជាជនដឹកនាំប្រទេសសំរេចបានលទ្ធផលជាច្រើនដូចជា
    ១​.បំផ្លាញធនធានធម្មជាតិបាន៨៥%
    ២.ជន្លៀសប្រជាពលរដ្ឋអោយទៅរស់នៅទីរហោដ្ឋានសំរេចបាន៥៦%
    ៣.អំពើពុករលួយសំរេចបាន៧០%
    ៤.បណ្តោយអោយយួនមករស់នៅស្រុកខ្មែរសំរេចបាន៧៤% ,មានច្រើនទៀតដែលបក្សយើង
    សំរេចបាន។

  29. RITHTY says:

    តើព្រៃឈើកម្ពុជានៅសល់ប៉ុន្មានទៀត ដឹកនាំ២៥ឆ្នាំហើយចង់នៅដល់ណាទៀត ទាល់តែអស់ដីខ្មែរទើបលោកអស់ចិត្ត បើខ្មែរវេទនាយ៉ាងនេះ លោកចុះចេញពីតំណែងទៅណាលោក។

  30. RITHTY says:

    តើព្រៃឈើកម្ពុជានៅសល់ប៉ុន្មានទៀត ដឹកនាំ២៥ឆ្នាំហើយចង់នៅដល់ណាទៀត ទាល់តែអស់ដីខ្មែរទើបលោកអស់ចិត្ត បើខ្មែរវេទនាយ៉ាងនេះ ។

  31. ខន្តី says:

    «បើលោកបោះឆ្នោតឱ្យ ហ៊ុន សែន យកអំណាចមកធ្វើបាបរាស្រ្តដូចសព្វថ្ងៃនេះ នោះលោកអ្នកកំពុងតែកសាងអំពើបាបកម្មចំពោះខ្លួនលោកអ្នកនិងគ្រួសារលោកអ្នកសម្រាប់ជាតិនេះនិងជាតិមុខហើយ»
    -ការកាប់ព្រៃឈើដោយពុំបានគ្រប់គ្រង់ត្រឹមត្រូវ វាជួបក្តីវិនាសអន្តរាយ។
    -តើឈើទាំងនេះវិនាសដោយសារស្នាដៃអ្នកណា? ចម្លើយ ៖ ហ៊ុន សែន។
    -បើ ហ៊ុន សែន មិនឱ្យគាប់គ្មានអ្នកណាហ៊ានទេ។
    -ព្រៃឈើទាំងនេះវិនាសដោយសារសម្បទានសេដ្ឋកិច្ច។
    -ឥឡូវ ហ៊ុន សែន កំពុងតែបន្តបំផ្លាញរ៉េក្រោមដី។
    -សម័យ ហ៊ុន សែន ជាសតវត្សរ៍ខ្មែរវិនាស។

  32. Homeless says:

    A Cheath Yourn and CPP go back to your Country (VN) you are not Cambodian.go go before shit happen.I lost my home and my Land and my family. fuck you!!!!