អង្គការខាណា ជាអង្គការក្រៅរដ្ឋាភិបាលបំរើសេវាកម្ម ផ្នែកគាំពារអ្នកផ្ទុកនិង ឆ្លងមេរោគអេដស៏ បានឲ្យដឹងកាលពីព្រឹកមិញថានាឆ្នាំ២០២០ខាងមុខនេះ បញ្ហានានាដែលបណ្ដាលពីមេរោគអេដស៏ គ្មានទៀតទេ ។ គ្មានដោយសារតែប្រជាពលរដ្ឋនៅទូទាំងពិភពលោកបង្កើនការប្រុងប្រយ័ត្នចំពោះជម្ងឺនេះ។
សិលាពល
Monday 01 April 2013
The Free Press Magazine
លោកវេជ្ជបណ្ឌិត ទិត ឃីមុយ នាយករងអង្គការខាណា បានថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីការផ្ដល់ប្រឹក្សា ធ្វើតេស្តឈាមរកមេរោគអេដស៏ និង ស្វាយកាល ឯសណ្ឋាគារភ្នំពេញថាបច្ចុប្បន្នអត្រាអ្នកផ្ទុកមេរោគអេដស៍ និង អ្នកស្លាប់ដោយសារមេរោគអេដស៍មានតិចបំផុត ដែលជាគោលការណ៍នៅឆ្នាំ២០២០ នឹងកាត់ផ្តាច់ឲ្យអស់ ពីបញ្ហាមេរោគអេដស៍ និងអ្នកស្លាប់ដោយសារជំងឺអេដស៍។
លោក វេជ្ជបណ្ឌិតបានថ្លែងកត់សម្គាល់ថា បច្ចុប្បន្ននេះនៅនាទីក្រុងភ្នំពេញក្នុងចំណោមនារីយ៉ាងហោចណាស់២ម៉ឺននាក់ ដែលបម្រើការក្នុងសេវាកម្សាន្ត គឺមានជាង១ម៉ឺន នាក់ហើយដែលប្រឈមនឹងជម្ងឺអេដស៏ ហើយតួនាទីរបស់អង្គការខាណាគឺស្រាវជ្រាវរកនារីរងគ្រោះទាំងនោះ ដើម្បីផ្តល់ប្រឹក្សាឲ្យពួកគេ និង ប្រាប់ពួកគេឲ្យធ្វើតេស្តឈាមនិង ប្រាប់ពីកន្លែងព្យាបាល។
យោងតាមរបាយការណ៏របស់អង្គការខានាឲ្យដឹងថា កាលពីឆ្នាំ១៩៩៨ អត្រា អ្នកអ្នកប្រឈមនិងអ្នកស្លាប់ដោយជម្ងឺអេដស៏ មានប្រមាណ៥០% តែបច្ចុប្បន្ននៅសល់ត្រឹមតែ១៤ភាគរយប៉ុណ្ណោះ ៕
