កម្ពុជា​​ស្វះ​ស្វែង ​បញ្ជូន​​អ្នក​​ត្រូវ​​គេ​​បោក ​១៦​​នាក់​ ពី​​ប្រទេស​​ម៉ាឡេស៊ី​

​ក្រសួងការបរទេស​កម្ពុជា​បានឲ្យ​ដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា ពេល​នេះ​ខ្លួន​កំពុង​ស្វះស្វែង​ដើម្បី​បញ្ជូន​ពលរដ្ឋ​១៦​នាក់ ដែល​ត្រូវ​ក្រុម​មេខ្យល់​បោក ពី​ប្រទេស​ម៉ាឡេស៊ី ឲ្យ​វិលត្រឡប់​មកកាន់​ប្រទេស​កំណើត​វិញ​។​

កសំណាង
Monday 01 April 2013

ពលករខ្មែរ ដែលគេបោក ធ្លាក់ដល់ម៉ាឡេស៊ី ត្រូវបានគេបញ្ជូន មកស្រុកវិញ កាលពីពេលកន្លងទៅ

ពលករខ្មែរ ដែលគេបោក ធ្លាក់ដល់ម៉ាឡេស៊ី ត្រូវបានគេបញ្ជូន មកស្រុកវិញ កាលពី ពេលកន្លងទៅ

ជនកម្ពុជា​ទាំងនោះ​ត្រូវ​គេ​រាយ​ការណ៏​ថា បាន​ចាញ់បោក​ពួក​មេខ្យល់ យក​ទៅ​ឲ្យធ្វើ​ការ​លើទូក​នេសាទ​ថៃ ។ ពួកគេ​ត្រូវបាន​ជួយសង្គ្រោះ ខណៈ​ដែល​ទូក​នោះ​បាន​ចូល​ទៅក្នុង​ដែនសមុទ្រ​សមុទ្រ​ម៉ាឡេស៊ី តាមរយៈ​កិច្ចសហការណ៏ រវាង​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី អាជ្ញាធរ​ម៉ាឡេស៊ី និង​អង្គការ​ទេស​សន្តរ​ប្រវេ​ស​ន៏​អន្តរជាតិ ។​

​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​លើក​ឡើង​តាមរយៈ​សេចក្ដី​ថ្លែង​ការណ៏​មួយ​នា​ថ្ងៃ​ទី ១ មេសា​នេះ​ថា បច្ចុប្បន្ន​ក្រសួងការបរទេស​កំពុង​ទាក់ ទង យ៉ាង​ជិតស្និទ្ធ ជាមួយ​អង្គការ​ទេសន្ដរប្រវេសន៍​អន្ដរជាតិ ដើម្បី​ជួយ​ឱ្យ​ពលករ​ខ្មែរ ទាំងនោះ​បាន​ធ្វើ មាតុភូមិនិវត្ដន៍ មក​កម្ពុជា​វិញ នាពេល ឆាប់ៗ​ខាងមុខនេះ​។​

​គួរបញ្ជាក់​ថា ជារឿយៗ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្ដីបន្ទោស​ចំពោះ​ការធ្វើ​ចំណាកស្រុក​តាម បែប​ផ្សងព្រេង របស់​ពលរដ្ឋ​កម្ពុជា​ថា បណ្ដាលមកពី​ម​ភាព​ទីទ័ល​ក្នុង​ជីវភាព​និង តម្លៃ​ពលកម្ម​នៅក្នុង ស្រុក​ទាប ៕

What Next?

Recent Articles

2 Responses to "កម្ពុជា​​ស្វះ​ស្វែង ​បញ្ជូន​​អ្នក​​ត្រូវ​​គេ​​បោក ​១៦​​នាក់​ ពី​​ប្រទេស​​ម៉ាឡេស៊ី​"

  1. cheath says:

    មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការរយៈពេល ២ថ្ងៃ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ។ តំណាងចូលរួមមហាសន្និបាត រួមមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ និងតំណាងគណបក្សមកពីគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបចំនួន ២.២៤៨ រូប ។
    មហាសន្និបាត សម្តែងនូវទុក្ខក្រៀមក្រំក្រៃលែង ចំពោះការយាងចូលទីវង្គតនៃ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរគ្រប់រូប និងឧទ្ទិសបួងសួង សូមព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខក្នុងព្រះបរមសុគតិភពជារៀងរហូតទៅ ។
    មហាសន្និបាត សម្តែងនូវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ និងសូមថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាព និងសុភមង្គល ។
    មហាសន្និបាត បានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ប្រកបដោយលក្ខណៈប្រជាធិបតេយ្យដ៏ទូលំទូលាយ ហើយបានចេញសេចក្តីសម្រេចចិត្តដូចតទៅ ៖
    ១. មហាសន្និបាត បានឯកភាពលើការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ ២០០៨ ដល់ ២០១២ និងទិសដៅភារកិច្ចឆ្នាំ ២០១៣ ដោយបានកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះសមិទ្ធផលធំៗលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៤ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានក្នុងដំណើរការកសាង និងការពារជាតិរយៈពេលជិត ៥ឆ្នាំ មកនេះ ។ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ ។ រាល់កំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ត្រូវបានជំរុញអនុវត្តប្រកបដោយផ្លែផ្កា ជាពិសេសកំណែទម្រង់ជលផល តាមរយៈការលុបឡូត៍នេសាទទឹកសាបទាំងអស់ ទុកជូនប្រជាជនធ្វើការនេសាទជាលក្ខណៈគ្រួសារ និងកំណែទម្រង់ដីធ្លី តាមរយៈការអនុវត្ត “នយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី ដែលបានទទួលការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាជន និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ។ វិស័យសេដ្ឋកិច្ច សម្រេចបានកំណើន ៧,៣% នៅឆ្នាំ ២០១២ ទោះបីមានឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលក៏ដោយ ។ គោលដៅអភិវឌ្ឍសហស្សវត្សក្នុងការកាត់បន្ថយភាពក្រីក្រ ត្រូវបានសម្រេច ដែលក្នុងនោះអត្រាភាពក្រីក្របានធ្លាក់ចុះពី ២២,៩% ក្នុងឆ្នាំ ២០០៩ មកនៅត្រឹមរង្វង់ ២០% ក្នុងឆ្នាំ ២០១១ ហើយរំពឹងថានឹងចុះមកនៅក្រោម ១៩% នៅឆ្នាំ ២០១៣ ។ ព្រមជាមួយនេះ កិត្យានុភាព និងកិត្តិនាមរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសក្នុងការដោះស្រាយកិច្ចការតំបន់ក៏ដូចពិភពលោក ។
    មហាសន្និបាត គាំទ្រពេញទំហឹង ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទីពីរ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ឆ្នាំ ២០០៩-២០១៣ ។
    ២. មហាសន្និបាត បានអនុម័តសេចក្តីប្រកាស ស្តីពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៣-២០១៨ ដែលបង្ហាញច្បាស់នូវគោលដៅជាយុទ្ធសាស្ត្រ បណ្តាគោលការណ៍គ្រឹះ និងគោលនយោបាយលើគ្រប់វិស័យ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជននៅក្នុងរយៈពេល ៥ឆ្នាំ បន្តទៀត ។ ទន្ទឹមនេះ បានពិនិត្យវាយតម្លៃរាល់ការងារត្រៀមរៀបចំរបស់គណបក្សគ្រប់ថ្នាក់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។ មហាសន្និបាត បញ្ជាក់ច្បាស់នូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនេះ ក្នុងស្មារតីគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត ហើយធ្វើសហប្រតិបត្តិការយ៉ាងស្មោះស្ម័គ្រ ជាមួយគ្រប់ស្ថាប័នជាតិ គ្រប់គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀត ដើម្បីធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
    ៣. មហាសន្និបាត គាំទ្រជាឯកច្ឆ័ន្ទបេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត ។
    មហាសន្និបាត បញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់យកគោលការណ៍ រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់មជ្ឈដ្ឋានស្នេហាជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ឈរលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រីកកម្លាំងមហាសាមគ្គីកសាង និងការពារមាតុភូមិ ។
    ៤. មហាសន្និបាត សម្តែងនូវការគោរព និងការកោតសរសើរចំពោះក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ព្រមទាំងមន្ត្រី សមាជិក សមាជិកាគណបក្សគ្រប់រូប ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ប្រឹងប្រែងពុះពារ សម្រេចរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូន ខ្នះខ្នែងជួយកសាងសមិទ្ធផលយ៉ាងច្រើននៅមូលដ្ឋាន និងរួមចំណែកដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ហើយត្រៀមរាល់លក្ខណៈសម្បត្តិបានល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ។
    ៥. មហាសន្និបាត សម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី ដែលបានផ្តល់ការគាំទ្រយ៉ាងធំធេង ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍មកដល់បច្ចុប្បន្ន ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយទៀត ធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន ។ ព្រមជាមួយនេះ មហាសន្និបាត សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ សហគមន៍អន្តរជាតិ និងសង្គមស៊ីវិល ដែលបាននឹងកំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។
    ៦. មហាសន្និបាត អំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម សូមផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តពុះពារជំនះរាល់ឧបសគ្គ និងការលំបាកទាំងឡាយក្នុងដំណើររីកចម្រើនរបស់ជាតិ ហើយបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិកម្ពុជា ។
    ៧. នៅក្នុងឱកាសនេះដែរ គណៈកម្មាធិការកណ្តាល បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ស៊ីម កា ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ជំនួស ឯកឧត្តម ជា សុទ្ធ ដែលបានទទួលមរណៈភាព ។
    ៨. មហាសន្និបាត ប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ឱ្យទៅជាសកម្មភាពជាក់ស្តែងរបស់គណបក្សទាំងមូល ប្រកបដោយជោគជ័យ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនយើង ។

  2. CPP says:

    សម្តេចប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ថា “ខ្ញុំសូមផ្ញើសារទៅ សមាជិកទាំងអស់ថាឥឡូវ នេះមានយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ យុទ្ធនាការបំផ្លាញកិត្តិយស និងជេរប្រមាថ ដោយ គណបក្សដទៃ ទៀត ហើយកម្តៅបានកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែយើងមិនចាំបាច់វាយបកទេ កុំយក កំហឹង ទៅវាយបកតបនឹងការ ជេរប្រមាថ” ។