ភ្នំពេញៈ អ្នករត់តាស៊ីក្រុមហ៊ុន Choice ចំនួន ៩០នាក់ បាននាំគ្នាធ្វើការតវ៉ាមិនព្រមធ្វើការកាលពីព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីក្រុមហ៊ុនមានគោលការណ៍ថ្មីកាត់ប្រាក់ចំណូល ១៥ ភាគរយបង់ពន្ធ និង៨០ដុល្លារផ្សេងទៀតកាត់ថ្លៃសាំង។
Monday, 01 April 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍
ពេញមួយព្រឹកថ្ងៃច័ន្ទនេះ រថយន្តតាក់ស៊ីពណ៌លឿងរបស់ក្រុមហ៊ុន Choice ទាំង៩០គ្រឿងមិនឃើញមានចរាចរណ៍នៅក្នុងរាជធានីភ្នំពេញដូចសពមួយដងនោះទេ ដោយសារអ្នកបើកតាក់ស៊ីទាំងអស់តវ៉ានៅក្នុងទីតាំងរបស់ក្រុមហ៊ុននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីជំទាស់ទៅនឹងគោលការណ៍កាត់ប្រាក់ចំណូលនិងប្រាក់ខែនេះ។
លោកចាន់ ឡាយ អាយុ ២៥ឆ្នាំ ជាអ្នករត់តាក់ស៊ីម្នាក់របស់ក្រុមហ៊ុន Choiceនេះបាននិយាយនៅខាងក្រៅក្រុមហ៊ុននេះថា ចាប់ពីខែមេសានេះទៅ ក្រុមហ៊ុនចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីដែលត្រូវកាត់ប្រាក់ចំណូលពីបុគ្គលិកជាអ្នកបើកតាក់ស៊ីចំនួន ១៥ ភាគរយ ហើយកាត់ចំនួន៨០ទៀតដើម្បីបង់ថ្លៃសាំងប្រចាំខែ។
