គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៨នាក់ និងរបួស ១៤នាក់ នៅថ្ងៃទី ០១ខែ មេសា

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​០១ខែមេសា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​៨នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១៤នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ ។

 

សណ្តាប់
Tuesday 02 April 2013
The Free Press Magazine

 

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើត​ឡើង​ដល់​ទៅ ១៣​លើក (យប់​ ៧​លើក), បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៨នាក់ (ស្រីម្នាក់), របួស​ធ្ងន់ ៩​នាក់ (ប្រុស), របួស​ស្រាល ៥​នាក់ (ប្រុស) ក្នុងនោះបាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ២២​គ្រឿង ក្នុង​នោះ​ម៉ូតូ ១៣​គ្រឿង, ​រថយន្ត​ធុន​តូច ៧​គ្រឿង, រថយន្ត​ធុន​ធំ ១​គ្រឿង និងយាន​ផ្សេង ១​គ្រឿង ។

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួសនេះ គឺ​បណ្តាល​មក​ពី​​អ្នក​បើក​បរ​ល្មើស​ល្បឿន​កំណត់ ៣​លើក, មិន​គោរព​សិទ្ធ​អាទិភាព ២​លើក, មិន​ប្រកាន់​ស្តាំ ២​លើក, ប្រជែង​គ្រោះ​ថ្នាក់ ២​លើក, បត់​គ្រោះ​ថ្នាក់ ២​លើក, ស្រវឹង ២​លើក ក្នុង​នោះ​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ១០​នាក់ (យប់ ៧​នាក់) ។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៣​នេះ មាន​ចំនួន​ ៩៧​គ្រឿង គឺ​រថយន្ត​ទេស​ចរណ៍ ១៦​គ្រឿង, រថយន្ត​ដឹក​អ្នក​ដំណើរ​ធុន​តូច ១៧​គ្រឿង និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ៦៤​គ្រឿង ។

រថយន្ត​ទាំងអស់​ខាង​លើ​ បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ ស្រុក​/​ខណ្ឌ ១​គ្រឿង, នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ ខេត្ត​/​រាជធានី ៣៦​គ្រឿង និង​នៅ​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់ ៦០​គ្រឿង ៕

What Next?

Recent Articles

4 Responses to "គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៨នាក់ និងរបួស ១៤នាក់ នៅថ្ងៃទី ០១ខែ មេសា"

  1. cheath says:

    មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការរយៈពេល ២ថ្ងៃ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ។ តំណាងចូលរួមមហាសន្និបាត រួមមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ និងតំណាងគណបក្សមកពីគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបចំនួន ២.២៤៨ រូប ។
    មហាសន្និបាត សម្តែងនូវទុក្ខក្រៀមក្រំក្រៃលែង ចំពោះការយាងចូលទីវង្គតនៃ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរគ្រប់រូប និងឧទ្ទិសបួងសួង សូមព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខក្នុងព្រះបរមសុគតិភពជារៀងរហូតទៅ ។
    មហាសន្និបាត សម្តែងនូវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ និងសូមថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាព និងសុភមង្គល ។
    មហាសន្និបាត បានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ប្រកបដោយលក្ខណៈប្រជាធិបតេយ្យដ៏ទូលំទូលាយ ហើយបានចេញសេចក្តីសម្រេចចិត្តដូចតទៅ ៖
    ១. មហាសន្និបាត បានឯកភាពលើការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ ២០០៨ ដល់ ២០១២ និងទិសដៅភារកិច្ចឆ្នាំ ២០១៣ ដោយបានកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះសមិទ្ធផលធំៗលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៤ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានក្នុងដំណើរការកសាង និងការពារជាតិរយៈពេលជិត ៥ឆ្នាំ មកនេះ ។ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ ។ រាល់កំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ត្រូវបានជំរុញអនុវត្តប្រកបដោយផ្លែផ្កា ជាពិសេសកំណែទម្រង់ជលផល តាមរយៈការលុបឡូត៍នេសាទទឹកសាបទាំងអស់ ទុកជូនប្រជាជនធ្វើការនេសាទជាលក្ខណៈគ្រួសារ និងកំណែទម្រង់ដីធ្លី តាមរយៈការអនុវត្ត “នយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី ដែលបានទទួលការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាជន និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ។ វិស័យសេដ្ឋកិច្ច សម្រេចបានកំណើន ៧,៣% នៅឆ្នាំ ២០១២ ទោះបីមានឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលក៏ដោយ ។ គោលដៅអភិវឌ្ឍសហស្សវត្សក្នុងការកាត់បន្ថយភាពក្រីក្រ ត្រូវបានសម្រេច ដែលក្នុងនោះអត្រាភាពក្រីក្របានធ្លាក់ចុះពី ២២,៩% ក្នុងឆ្នាំ ២០០៩ មកនៅត្រឹមរង្វង់ ២០% ក្នុងឆ្នាំ ២០១១ ហើយរំពឹងថានឹងចុះមកនៅក្រោម ១៩% នៅឆ្នាំ ២០១៣ ។ ព្រមជាមួយនេះ កិត្យានុភាព និងកិត្តិនាមរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសក្នុងការដោះស្រាយកិច្ចការតំបន់ក៏ដូចពិភពលោក ។
    មហាសន្និបាត គាំទ្រពេញទំហឹង ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទីពីរ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ឆ្នាំ ២០០៩-២០១៣ ។
    ២. មហាសន្និបាត បានអនុម័តសេចក្តីប្រកាស ស្តីពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៣-២០១៨ ដែលបង្ហាញច្បាស់នូវគោលដៅជាយុទ្ធសាស្ត្រ បណ្តាគោលការណ៍គ្រឹះ និងគោលនយោបាយលើគ្រប់វិស័យ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជននៅក្នុងរយៈពេល ៥ឆ្នាំ បន្តទៀត ។ ទន្ទឹមនេះ បានពិនិត្យវាយតម្លៃរាល់ការងារត្រៀមរៀបចំរបស់គណបក្សគ្រប់ថ្នាក់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។ មហាសន្និបាត បញ្ជាក់ច្បាស់នូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនេះ ក្នុងស្មារតីគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត ហើយធ្វើសហប្រតិបត្តិការយ៉ាងស្មោះស្ម័គ្រ ជាមួយគ្រប់ស្ថាប័នជាតិ គ្រប់គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀត ដើម្បីធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
    ៣. មហាសន្និបាត គាំទ្រជាឯកច្ឆ័ន្ទបេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត ។
    មហាសន្និបាត បញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់យកគោលការណ៍ រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់មជ្ឈដ្ឋានស្នេហាជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ឈរលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រីកកម្លាំងមហាសាមគ្គីកសាង និងការពារមាតុភូមិ ។
    ៤. មហាសន្និបាត សម្តែងនូវការគោរព និងការកោតសរសើរចំពោះក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ព្រមទាំងមន្ត្រី សមាជិក សមាជិកាគណបក្សគ្រប់រូប ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ប្រឹងប្រែងពុះពារ សម្រេចរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូន ខ្នះខ្នែងជួយកសាងសមិទ្ធផលយ៉ាងច្រើននៅមូលដ្ឋាន និងរួមចំណែកដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ហើយត្រៀមរាល់លក្ខណៈសម្បត្តិបានល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ។
    ៥. មហាសន្និបាត សម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី ដែលបានផ្តល់ការគាំទ្រយ៉ាងធំធេង ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍មកដល់បច្ចុប្បន្ន ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយទៀត ធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន ។ ព្រមជាមួយនេះ មហាសន្និបាត សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ សហគមន៍អន្តរជាតិ និងសង្គមស៊ីវិល ដែលបាននឹងកំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។
    ៦. មហាសន្និបាត អំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម សូមផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តពុះពារជំនះរាល់ឧបសគ្គ និងការលំបាកទាំងឡាយក្នុងដំណើររីកចម្រើនរបស់ជាតិ ហើយបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិកម្ពុជា ។
    ៧. នៅក្នុងឱកាសនេះដែរ គណៈកម្មាធិការកណ្តាល បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ស៊ីម កា ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ជំនួស ឯកឧត្តម ជា សុទ្ធ ដែលបានទទួលមរណៈភាព ។
    ៨. មហាសន្និបាត ប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ឱ្យទៅជាសកម្មភាពជាក់ស្តែងរបស់គណបក្សទាំងមូល ប្រកបដោយជោគជ័យ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនយើង ។

  2. តេជះ says:

    ខុសប្រធានបទ;;;;;;;;;;;;;;;; អត់យល់

  3. neth hort says:

    *1/6@….
    បច្ចុបន្នភាព កម្ពុជា គឺជាទីកន្លែង ស្នាក់អាស្រ័យ នឹងជាជុំរំសំ
    រាប់ជ្រកកោនពួក ឧក្រិដ្ឋជន មកពីប្រទេស យួន នឹង ចិនហើយ
    នឹង មកពីបណ្ដាប្រទេស ផ្សេងៗទៀត នៅលើពិភពលោក និង
    ជាមជ្ឈមណ្ឌល ផលិតគ្រឿងញៀន ប្រើប្រាស់គ្រឿងញៀន និង
    នាំគ្រឿងញៀនឆ្លងដែន…………………………………………
    ***គណបក្ស ប្រជាជន នៅពីក្រោយខ្នង និង ជាអ្នកកាពារដល់
    ពួកឧក្រិដ្ឋជន ទាំងអស់នោះទៀតផង……………
    ***ក្រុមមេដឹកនាំ កម្ពុជា បច្ចុបន្ន គឺជាក្រុម ឧក្រិដ្ឋជន ប្រកាន់
    យករបប លទ្ធិអនាធិបតេយ្យ ផ្ដាច់ការ…………………
    ***គណប្ស ប្រជាជន បានផ្ដល់អត្ថិភាពពិសេសដល់ពួក ឧក្រិដ្ឋ
    ជន ទាំងនោះទៀតផង…………………………

  4. kiso says:

    you say so good