របាយ​ការណ៏​ថា គ្រោះថ្នាក់​ចរាច​រណ៏​៣​ខែ សម្លាប់​ជន​កម្ពុជា​៥៥៦​នាក់​

​យោង​តាមរ​បាយ​ការណ៏​ដែល​ចេញ​ផ្សាយ​ដោយ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់រ​បស់​ក្រសួង​មហាផ្ទៃ​ឲ្យដឹងថា ត្រឹម​តែ​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ដោយ​ផ្ដើម​ពី ខែ ម​ក​រា​ មក​ដល់​ខែ មីនា កន្លងទៅនេះ គ្រោះ​ធ្នាក់​ចរាចរណ៏​បានសម្លាប់​ជនកម្ពុជា ប្រមាណ​៥៥៦​នាក់ និង ១៨៦៩​នាក់​ទៀត​រងរបួស​។

បុប្ផានី
Tuesday 02 April 2013
The Free Press Magazine

គ្រោះថ្នាក់ចរាចរណ៏ ដែលតែងតែកើតមាន ញឹកញាប់ នៅលើកំណាត់ផ្លូវកម្ពុជា

គ្រោះថ្នាក់ចរាចរណ៏ ដែលតែងតែកើតមាន ញឹកញាប់ នៅលើកំណាត់ផ្លូវកម្ពុជា

របាយ​ការណ៏​បាន​រកឃើញថា គ្រោះថ្នាក់​ទាំងនោះ បណ្ដាលមកពី​អ្នកបើកបរ ភាគច្រើន​សេព​គ្រឿង​ស្រវឹង និង បើកបរ​លើស​ល្បឿន​កំណត់ ។ ប៉ុន្តែ​យ៉ាងណា​ក៏​​ដោយ​របាយ​ការណ៏​បាន​បញ្ជាក់ថា ចំនួន​ជនរងគ្រោះ​បាន​ថយចុះ បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​កន្លង​ទៅ ខណៈ​ដែល​កាលពី​ឆ្នាំ​២០១២ គ្រោះថ្នាក់​ចរាច​រណ៏ ក្នុង​រយៈពេល​ដូចគ្នា​នេះ បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់​៥៥៩​នាក់​។​

​គួរបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​ទិស​ស្លោ​កមួយ​ឃ្លា​របស់លោក ដែ​ល​ថា​ ” ថ្ងៃនេះ​ថ្ងៃស្អែក កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៏ ” ។ ជា​សេចក្ដី​ថ្លែង​ដែល​ធ្វើឡើង​បន្ទាប់​ពី​កើតមាន​គ្រោះថ្នាក់​ចរាច​រណ៏ ដ៏​រន្ធត់​ផ្ទួនៗ​គ្នា ទៅ​លើ​ទីតាំង​ដដែល នៃ​កំណាត់​ផ្លូវជាតិ​លេខ​៤ កាលពី​ខែ​មីនា កន្លងទៅ ដែល​បណ្ដាលឲ្យ​ក្រុម​អ្នករាំ របស់​តារាចម្រៀង ខេមរៈ សិរី​មន្ត ស្លាប់ ៕

What Next?

Recent Articles