គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៥នាក់ និងរបួស ១៤នាក់ នៅថ្ងៃទី ២ខែ មេសា

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​០២ខែមេសា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​៥នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១៤នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ ។

សណ្តាប់
Wednesday 03 April 2013
The Free Press Magazine

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើត​ឡើង​ដល់​ទៅ ០៨លើក (យប់​ ០៣លើក), បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០៥នាក់ (ស្រី ម្នាក់), របួស​ធ្ងន់ ១១នាក់ (ស្រី​ម្នាក់​​) និង​របួសស្រាស ០​៣ នាក់ (ប្រុស) ក្នុងនោះបាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ១៤គ្រឿង ក្នុង​នោះ​ម៉ូតូ ១០គ្រឿង, ​រថយន្ត​ធុនតូច ០៣គ្រឿង និង​ យាន្តផ្សេងៗ ០១គ្រឿង​​។

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួសនេះគឺ​បណ្តាល​មក​ពីល្បឿន ០៤​លើក​ ​,​បត់គ្រោះថ្នាក់ ០១លើក, មិនប្រកាន់ស្តាំ ០២លើក,​ស្រវឹង​ ០១លើក ក្នុង​នោះ​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ១១ នាក់ (យប់ ០៥​នាក់)​។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី០២ ខែមេសា ឆ្នាំ​២០១៣​នេះ មាន​ចំនួន​ ១៤១គ្រឿង គឺ​ រថយន្ត​ទេសចរណ៍ ១១គ្រឿង, រថយន្តដឹក​អ្នក​ដំណើរ​ធុន​តូច ១១១​គ្រឿង, ​ រថយន្តដឹក​អ្នក​ដំណើរ​ធុន​ធំ ០៣​គ្រឿងនិង រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ១៦គ្រឿង ។

រថយន្ត​ទាំងអស់​ខាង​លើ​បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ ស្រុក​/​ខណ្ឌ ១០៣គ្រឿង, ​នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ រាជធានី​/​ខេត្ត ៣៨គ្រឿង ៕

What Next?

Recent Articles